រឿង អំពី​ អាស៊ីខាងកើត​

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ៖ ​​​សំឡេង​​​នៅ​លើ​ហ្វេសប៊ុក

  21 កក្កដា 2013

អ្នក​ប្រើប្រាស់​​​អ៊ីនធើណែត​នៅ​ប្រទេស​កម្ពុជា​​​កំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និង​ចែក​រំលែក​ព័ត៌មាន​ថ្មីៗ​ដែល​ទាក់ទង​នឺង​​ ការ​បោះឆ្នោត​ជ្រើសរើស​​សមាជិក​សភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែ​ព្យាយាម​​បង្កើន​ប្រជាប្រិយ​ភាព​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។

​ជន​ជាតិ​ចិន​ងឿង​ឆ្ងល់​អំពី​អ្នក​នៅ​ពី​ក្រោយ​​ប្លុក​ដ៏​អាថ៌កំបាំង​ដែល​គាំទ្រ​ប្រធានាធិបតីថ្មី

  8 កុម្ភៈ​​ 2013

​ប្លុក​អាថ៌កំបាំង​​ដែល​បាន​ចង​ក្រង​​ពី​​​​​ការធ្វើ​ដំណើរ​របស់​​ ប្រធានាធិបតីចិន​​ដែល​នឹង​ចូល​កាន់​តំណែង លោក​ស៊ី ជីងភីង​ ដែល​​មិន​មាន​នូវ​​ភាព​លាក់​លៀម​​នៅ​លើ​​បណ្ដាញ​​​​សង្គម​​​​​របស់​ចិន ស៊ីណា វៃប៉ោ ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជាច្រើន​នៅ​ក្នុង​ប្រទេស​កុំម្មុយ​នីស្ត​​មាន​ការ​ងឿង​ឆ្ងល់​ថា​ម្នាក់​នោះ​គឺជា​​នរណា។

បទសម្ភាសន៍ជាមួយលោក សុខ ចាន់ផល អ្នកនិពន្ធ​ និងអ្នកនិពន្ធចម្រៀង

  26 មករា​ 2013

ក្លូប៊ល វ៉យស៍ សម្ភាសន៍​ សុខ ចាន់​ផល អ្នក​និពន្ធ​ចម្រៀង​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​​​។ ចាន់​ផល​ ក៏ជា​​អ្នក​សរសេរ​ប្លុក​មួយរូប​ដែរ ហើយ​បាន​​បោះ​ពុម្ព​​​សៀវភៅ​ជា​ច្រើន​ក្បាល​​​នៅ​លើ​​ប្រព័ន្ធ​អ៊ីនធើណែត។ ចាន់​ផល ពិភាក្សា​ពី​​​ស្ថានភាព​នៃ​ការ​បោះពុម្ព​សៀវភៅ​នៅ​កម្ពុជា ក៏ដូចជា​​​​​ការរំពឹង​ទុក​នៃ​ការ​បោះ​ពុម្ព​​លើ​ប្រព័ន្ធ​អ៊ីនធើណែត​​នៅ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត។

ប្រទេស​កម្ពុជា​​ហាម​​មិន​ឲ្យ​​បើក​ហាង​អ៊ីនធើណែត​ដែល​មាន​ទីតំាង​ជិត​សាលារៀន

  26 ធ្នូ​ 2012

ហាង​អ៊ីនធើណែត​ បច្ចុប្បន្ន​ត្រូវ​បាន​ហាមឃាត់​ ក្នុងរយៈ​ចម្ងាយ​​ប្រហែលជា​ ៥០០ម៉ែត្រ​​ ពីសាលារៀន ឬ​ក៏អគារ​អប់រំ​។ ហាង​អ៊ីនធើណែត​ ក៏ត្រូវបាន​ហាមឍាត់​មិន​ឲ្យ​​ស្វាគមន៍​បុគ្គល​ដែល​មានអាយុ​ក្រោម ១៨ឆ្នាំ​ដោយសារ​តែ​ "​អ៊ីនធើណែត​​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម​គ្រោះថ្នាក់​ជាច្រើន​​ ដូចជា ភេវរកម្ម បទ​ឧក្រិដ្ឋ​ផ្នែក​សេដ្ឋកិច្ច និង​​​ការ​ចែក​ចាយ​នៃ​​រូបអាស​អាភាស" ។

វៀតណាម​ ៖ រដ្ឋាភិបាល​​ផ្តន្ទាទោស​​អ្នក​សរសេរ​ប្លុក​​បីនាក់ដែល​មាន​ “​មតិប្រឆាំងៗ” ដាក់​ពន្ធនាគារ​

  6 តុលា 2012

អ្នក​សរសេរ​ប្លុក​បី​នាក់​ត្រូវ​បាន​តុលាការ​ក្នុង​ស្រុកផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ ដោយ​ចោទ​ប្រកាន់​​ពី​បទ​​​ផ្សព្វផ្សាយ​​​​​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​ ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី ត្រូវជាប់ពន្ធនាគារ​ចំនួន​ ១២​ឆ្នាំ។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​​បាន​​ថ្កោល​ទោស​ភ្លាមៗ​​ចំពោះ​សាល​ក្រម​​​នេះ និង​​ដាស់​តឿន​​​អំពី​ការ​​គាប​សង្កត់​​​​​ការ​និយាយ​ស្ដី​នៅ​លើ​អ៊ិនធើណែត​​នៅ​ក្នុ​ងប្រទេស​នេះ​។

ហុង​កុង ៖ កម្ម​វិធី​អប់រំ​ថ្នាក់​ជាតិ​​បង្កបាតុកម្ម​ដោយ​បង្អត់​អាហារ​​ ​ដោយ​ការអង្គុយ​

  17 កញ្ញា 2012

សកម្មជន​ជា​ច្រើន​នាក់​បាន​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​នឹង​កម្មវិធី​អប់រំ​ថ្នាក់​ជាតិ​ដ៏​ចំរូង​ចំរាស​ នេះ​បើ​តាម​ឃ្លា​មួយ​ក្នុង​សាលា​ហុងកុង ដែល​មាន​បាតុករកំពុង​​ធ្វើ​បាតុកម្ម​យ៉ាង​ធំ រួម​ទាំងពេល​យប់ផង​ដែរ​។

កម្ពុជា ៖ អត្ថបទ​​នៅ​លើ​ប្លក់​​​បណ្តាល​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​

  31 កក្កដា 2011

អ្នក​នយោបាយ​​​ក្នុង​គណបក្ស​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​ និង​មន្រ្តី​ស្ថានទូត​​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​​ពី​ករណី​​ការ​ស្លាប់​របស់​អ្នក​បម្រើ​តាម​ផ្ទះ​​វ័យ​ក្មេង​​បន្ទាប់​ពី​មាន​​អត្ថបទ​ប្លក់​រាយការណ៍​ថា​​អ្នក​បម្រើ​ម្នាក់​នេះ​​គឺ​ជា​​ជន​រង​គ្រោះ​​នៃ​ការ​រំលោភ​បំពាន​​​​មក​លើ​រាងកាយ​។​

កម្ពុជា​: ចម្រៀង​ទាក់​ទង​នឹង​ ហ្វេសប៊ុក (Facebook)

  17 មេសា​ 2011

នៅ​កម្ពុជា ហ្វេសប៊ុក នៅ​មិន​ទាន់​ត្រូវបា​ន​ចាត់​ទុក​ថា​ជា​ការគំរាម​កំហែងដល់​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។​ នយោបាយ​ដែល​ដឹក​នាំ​ដោយ​​ លោក នាយករដ្ឋ​មន្រ្តី​​ ហ៊ុន សែន​ (ដែល​បាន​​កាន់អំណាច​តាំង​ពី​ឆ្នាំ​១៩៨៥) បាន​បង្កើត​នូវ​​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ដែល​ពួក​គេ​ធ្វើ​ទំនាក់​ទំនង​ជាមួយ​នឹង​​​ប្រជាពលរដ្ឋ​កម្ពុជា​​ និង​​​ប្រជាអ៊ីនធើណែត​​។ ប៉ុន្តែ​ មាន​​និន្នការ​ពាក់ព័ន្ធនឹង​ហ្វេសប៊ុកថ្មី​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ក្នុង​ប្រទេស​គឺ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​បង្កើត​ចម្រៀង​ពាក់​ព័ន្ធ​នឹង​ហ្វេសប៊ុក។​

គេហទំព័រ blogspot ត្រូវ​បាន​បិទ​នៅ​ប្រទេស​កម្ពុជា​

  21 មករា​ 2011

ប្លុក​ស្ពត​ ត្រូវ​បាន​​បិទ​នៅ​កម្ពុជា​បន្ទាប់​ពី​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធើណែត​​​​មួយចំនួន​​បិទ​​នូវ​វែបសាយ​​ប្រឆាំង​រដ្ឋាភិបាល ឈ្មោះ​ថា​ ខេអាយ មីឌៀ។ វែបសាយ​ទាំង​នោះ​ត្រូវ​បាន​ "​បើក​ឲ្យ​អានវិញ" ប៉ុន្តែប្រជា​អ៊ីនធើណែត​​នៅ​តែ​ព្រួយបារម្ភ​ពី​​​ការគាបសង្កត់​​លើ​ប្រព័ន្ធ​អ៊ីនធើណែត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​​ក្នុង​ប្រទេស​​

វៀតណាម​: BarCamp និង​ EduCamp Saigon 2010

  22 ធ្នូ​ 2010

មាន​​មនុស្ស​ចំនួន ៥០០ នាក់​ ចូលរួម​​ បារខែម សាយហ្គន (Barcamp Saigon) 2010 ក្នុងសប្ដាហ៍​នេះ​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម។ សាយហ្គន អេឌ្យូខែម​ (Saigon Educamp) ក៏​ត្រូវ​បាន​ប្រារព្ធ​ឡើង​ផងដែរ ដែល​អ្នក​ចូលរួម​​ជជែក​ពី​​បច្ចេកវិទ្យា​​​ និង​ការ​បង្រៀន ឬ​រៀនសូត្រ​ពី​បច្ចេកវិទ្យា។​ នេះ​គឺជា​​ប្រតិកម្ម​តប​ចំពោះ​កម្មវិធី​នេះ​តាមរយៈ​ប្លុក និង​ធ្វី​តធើ​