រឿង អំពី ថៃ
ប្រទេសថៃ ៖ កម្មវិធីពិភាក្សាទូរទស្សន៍មួយស្តីពី រាជវង្សត្រូវបានលុបចោល
ប៉ុស្តិ៍ទូរទស្សន៍ថៃ PBS បានដកកម្មវិធីទូរទស្សន៍ដ៏ចម្រូងចម្រាសបំផុតរបស់ខ្លួនចេញ ក្រោយពីមាន ប្រតិកម្មយ៉ាងខ្លាំងក្លាពីទស្សនិកជន ប្រឆាំងនឹងការផ្សាយបន្តបន្ទាប់នៃកម្មវិធីនេះ ស្តីពីបញ្ហារាជវង្ស។ អ្នកប្រឆាំងយល់ថាកម្មវិធីនេះ មាន «លក្ខណៈប្រឆាំងរាជានិយម» និងជាការគំរាមកំហែង ដល់ការផ្សះផ្សារជាតិ។ សហគមន៍អ៊ិនធើរណេតជាកម្លាំងភាគច្រើននៅពីក្រោយ ការប្រឆាំងតវ៉ាជាសាធារណៈនេះ។
សកម្មជនថៃដែលជានិពន្ធនាយកជាប់ពន្ធនាគារ ចំនួន ១១ឆ្នាំពី “បទប្រមាថ” ព្រះមហាក្សត្រ
លោក ស៊ុមយុត ព្រឹក្សាកាសេមស៊ុក ដែលជាសកម្មជនទាហាន និងជានិពន្ធនាយកនៃទស្សនាវដ្ដី សំឡេងថាក់ស៊ីន (ត្រូវបានហាមឃាត់ក្នុងឆ្នាំ២០០០) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១១ឆ្នាំ ពីតុលាការនៃប្រទេសថៃ ដោយសារបានបោះពុម្ពផ្សាយនូវអត្ថបទដែលមានលក្ខណៈជេរប្រមាថដល់ស្ថាប័នព្រះមហាក្សត្រនៃប្រទេសថៃ។ ក្រុមសិទ្ធិមនុស្សបានធ្វើការថ្កោលទោសនូវ ការផ្តន្ទាទោសដ៏ "ធ្ងន់ធ្ងរ" ដែលពួកគេចាត់ទុកថាជាការបំបិទសេរីភាពនៃការនិយាយស្ដីនៅក្នុងប្រទេស