រឿង អំពី សកម្មនិយមឌីជីថល
បង្ហាញពីខ្លួនអ្នក ៖ ទិវាសកម្មភាពប្លុក ស្ដីពី សិទ្ធិមនុស្ស!
ថ្ងៃទី១៦ តុលា ជាទិវាសកម្មភាពប្លុក។ ចូលរួមជាមួយអ្នកសរសេរប្លុកទូទាំងពិភពលោកដើម្បីកត់សម្គាល់នូវប្រធានបទប្រចាំឆ្នាំនេះ ៖ សិទ្ធិមនុស្ស។
ម៉ាដាហ្គាស្កា ៖ សំឡេងរបស់អ្នកសរសេរប្លុក និងអ្នកបកប្រែវ័យក្មេង
ជួបជាមួយ រ៉ាឌីហ្វឺរ៉ា ហ្វេឡាណា ខែនឌី អ្នកបកប្រែឲ្យក្លូប៊ល វ៉យស៍ ជាភាសា ម៉ាហ្កាឡាស៊ី។ ជាមួយនឹងអាយុត្រឹមតែ ១៥ឆ្នាំ ខែនឌី ប្រហែលជាសមាជិកវ័យក្មេងបំផុតនៅក្នុងក្រុមការងាររបស់ក្លូប៊ល វ៉យស៍។
ការបោះឆ្នោតនៅកម្ពុជា ៖ សំឡេងនៅលើហ្វេសប៊ុក
អ្នកប្រើប្រាស់អ៊ីនធើណែតនៅប្រទេសកម្ពុជាកំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និងចែករំលែកព័ត៌មានថ្មីៗដែលទាក់ទងនឺង ការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែព្យាយាមបង្កើនប្រជាប្រិយភាពតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
គេហទំព័រ blogspot ត្រូវបានបិទនៅប្រទេសកម្ពុជា
ប្លុកស្ពត ត្រូវបានបិទនៅកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែតមួយចំនួនបិទនូវវែបសាយប្រឆាំងរដ្ឋាភិបាល ឈ្មោះថា ខេអាយ មីឌៀ។ វែបសាយទាំងនោះត្រូវបាន "បើកឲ្យអានវិញ" ប៉ុន្តែប្រជាអ៊ីនធើណែតនៅតែព្រួយបារម្ភពីការគាបសង្កត់លើប្រព័ន្ធអ៊ីនធើណែតដែលមិនធ្លាប់មានពីមុនក្នុងប្រទេស