រឿងថ្មីបំផុត
ពលរដ្ឋយេម៉ែនស្វែងរកចំណាត់ការតាមរយៈ ៖ TEDxSanaa 2013
ក្រោមមូលបទ ចំណាត់ការ ជាការសំខាន់ TedxSanaa ចាប់ផ្ដើមនាថ្ងៃនេះ។ នូន អារ៉ាប៊ៀ ផ្តោតលើរឿងនេះ។
បង្ហាញពីខ្លួនអ្នក ៖ ទិវាសកម្មភាពប្លុក ស្ដីពី សិទ្ធិមនុស្ស!
ថ្ងៃទី១៦ តុលា ជាទិវាសកម្មភាពប្លុក។ ចូលរួមជាមួយអ្នកសរសេរប្លុកទូទាំងពិភពលោកដើម្បីកត់សម្គាល់នូវប្រធានបទប្រចាំឆ្នាំនេះ ៖ សិទ្ធិមនុស្ស។
ម៉ាដាហ្គាស្កា ៖ សំឡេងរបស់អ្នកសរសេរប្លុក និងអ្នកបកប្រែវ័យក្មេង
ជួបជាមួយ រ៉ាឌីហ្វឺរ៉ា ហ្វេឡាណា ខែនឌី អ្នកបកប្រែឲ្យក្លូប៊ល វ៉យស៍ ជាភាសា ម៉ាហ្កាឡាស៊ី។ ជាមួយនឹងអាយុត្រឹមតែ ១៥ឆ្នាំ ខែនឌី ប្រហែលជាសមាជិកវ័យក្មេងបំផុតនៅក្នុងក្រុមការងាររបស់ក្លូប៊ល វ៉យស៍។
តើបុរសដែលដាក់គ្រាប់បែកនៅព្រលានយន្តហោះប៉េកាំងជាភេវករឬជាជនរងគ្រោះ?
បុរសជិះលើរទេះរុញ ដែលអះអាងថារូបលោកត្រូវពិការដោយសារតែ ការវាយដំយ៉ាងឃោរឃៅរបស់មន្រ្តីនគរបាលកាលពីឆ្នាំ២០០៥ ដាក់គ្រាប់បែកដែលផលិតដោយដៃនៅក្នុងព្រលានយន្តហោះប៉េកាំង។
ការបោះឆ្នោតនៅកម្ពុជា ៖ សំឡេងនៅលើហ្វេសប៊ុក
អ្នកប្រើប្រាស់អ៊ីនធើណែតនៅប្រទេសកម្ពុជាកំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និងចែករំលែកព័ត៌មានថ្មីៗដែលទាក់ទងនឺង ការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែព្យាយាមបង្កើនប្រជាប្រិយភាពតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
ការក្រលេកមើលទៅក្នុងសាកលវិទ្យាល័យជនជាតិដើមភាគតិចនៅ វេណេស៊ុយអេឡា
តើការធ្វើជាសិស្សនៅឯ សាកលវិទ្យាល័យជនជាតិភាគតិចនៅ វេណេស៊ុយអេឡា [es] មានសភាពបែបណាទៅ? និស្សិតបីនាក់មកពីផ្នែកនៃ ការសិក្សាដើម្បីទំនាក់ទំនង ក្នុងពេលថ្មីៗនេះបានចូលរួមក្នុងសិក្ខាសាលាដឹកនាំដោយ រ៉ាយស៊ីង វ៉យស៍ (Rising Voices) ដើម្បីសិក្សាពីវិធីថតរូបដោយម៉ាស៊ីនថតឌីជីថលឲ្យបានកាន់តែល្អប្រសើរ និងរបៀបបង្ហោះ និងចែករំលែករូបថតទាំងអស់នេះទៅលើអ៊ីនធើណែត។
ជនជាតិចិនងឿងឆ្ងល់អំពីអ្នកនៅពីក្រោយប្លុកដ៏អាថ៌កំបាំងដែលគាំទ្រប្រធានាធិបតីថ្មី
ប្លុកអាថ៌កំបាំងដែលបានចងក្រងពីការធ្វើដំណើររបស់ ប្រធានាធិបតីចិនដែលនឹងចូលកាន់តំណែង លោកស៊ី ជីងភីង ដែលមិនមាននូវភាពលាក់លៀមនៅលើបណ្ដាញសង្គមរបស់ចិន ស៊ីណា វៃប៉ោ បានធ្វើឲ្យប្រជាជនជាច្រើននៅក្នុងប្រទេសកុំម្មុយនីស្តមានការងឿងឆ្ងល់ថាម្នាក់នោះគឺជានរណា។
សកម្មជនថៃដែលជានិពន្ធនាយកជាប់ពន្ធនាគារ ចំនួន ១១ឆ្នាំពី “បទប្រមាថ” ព្រះមហាក្សត្រ
លោក ស៊ុមយុត ព្រឹក្សាកាសេមស៊ុក ដែលជាសកម្មជនទាហាន និងជានិពន្ធនាយកនៃទស្សនាវដ្ដី សំឡេងថាក់ស៊ីន (ត្រូវបានហាមឃាត់ក្នុងឆ្នាំ២០០០) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១១ឆ្នាំ ពីតុលាការនៃប្រទេសថៃ ដោយសារបានបោះពុម្ពផ្សាយនូវអត្ថបទដែលមានលក្ខណៈជេរប្រមាថដល់ស្ថាប័នព្រះមហាក្សត្រនៃប្រទេសថៃ។ ក្រុមសិទ្ធិមនុស្សបានធ្វើការថ្កោលទោសនូវ ការផ្តន្ទាទោសដ៏ "ធ្ងន់ធ្ងរ" ដែលពួកគេចាត់ទុកថាជាការបំបិទសេរីភាពនៃការនិយាយស្ដីនៅក្នុងប្រទេស
បទសម្ភាសន៍ជាមួយលោក សុខ ចាន់ផល អ្នកនិពន្ធ និងអ្នកនិពន្ធចម្រៀង
ក្លូប៊ល វ៉យស៍ សម្ភាសន៍ សុខ ចាន់ផល អ្នកនិពន្ធចម្រៀងដ៏ល្បីឈ្មោះម្នាក់។ ចាន់ផល ក៏ជាអ្នកសរសេរប្លុកមួយរូបដែរ ហើយបានបោះពុម្ពសៀវភៅជាច្រើនក្បាលនៅលើប្រព័ន្ធអ៊ីនធើណែត។ ចាន់ផល ពិភាក្សាពីស្ថានភាពនៃការបោះពុម្ពសៀវភៅនៅកម្ពុជា ក៏ដូចជាការរំពឹងទុកនៃការបោះពុម្ពលើប្រព័ន្ធអ៊ីនធើណែតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
ការបន្ទោសមកលើជនរងគ្រោះនៃអំពើរំលោភសេពសន្ថវៈនៅកម្ពុជា
នៅកម្ពុជា ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដហុក) ដែលបានកត់ត្រានូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខទាំងនេះអាចមានចំនួនខ្ពស់ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺមានការរាយការណ៍តិចជាងអ្វីដែលកើតមានជាក់ស្តែងក្នុងប្រទេសកម្ពុជា។