See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

វៀតណាម​: BarCamp និង​ EduCamp Saigon 2010

រូបថតពីទំព័រ Facebook របស់ Hendrik Beck

មានមនុស្សប្រហែលជា 500 នាក់ចូលរួម Barcamp Saigon 2010កាលពីថ្ងៃទី12 ខែធ្នូនៅឯ សាកលវិទ្យាល័យអន្តរជាតិ RMIT នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ Saigon Educamp ក៏បានប្រារព្ធឡើងនៅទីកន្លែងមួយនេះដែរ។

អ្នកចូលរួម BarCamp ទទួលនូវ សារណែនាំ

ស្វាគមន៍មកកាន់ BarCamp Saigon 2010, កន្លែងដែលបេះដូងរបស់យើងលោតក្នុងថ្ងៃនេះគឺ វៀតណាម និង ទីក្រុងហូជីមិញ, ដែលបច្ចេកវិទ្យាកំពុងតែអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ មានដូចជា ទូរស័ព្ទទំនើប(smartphones), ភាពរីកចម្រើនក្នុងបណ្តាញទំនាក់ទំនង (developments in social networking), ការកញ្រ្ជាលឡើងនៃពានិជ្ជកម្មលើអ៊ីនធឺណេត (the rise in e-commerce), ភាពរីកចម្រើនរបស់រដ្ឋាភិបាលលើអ៊ីនធឺណេត(developing e-government), និងការជ្រើសរើស និងបណ្តុះបណ្តាលបុគ្គលិកដែលមានជំនាញ ដើម្បីជាផ្លូវទៅរកភាពជាគជ័យ។

ឆ្នាំនេះយើងនឹងលើកយកបច្ចេកវិទ្យាជាប្រធានបទទាំងក្នុងការបង្រៀន និងរៀនសូត្រ (រាប់បញ្ចូលទាំង SaigonEduCamp) ផងដែរ។

យើងសង្ឃឹមថាអ្នកទាំងអស់គ្នាត្រៀមខ្លួនជាស្រេចសម្រាប់ការរៀនសូត្រដ៏គួរឲ្យភ្ញាក់ផ្អើលពេញមួយថ្ងៃនេះ។

តើ educampជាអ្វីទៅ?

SaigonEduCamp គឺជា “un-conference” មិនគិតថ្លៃ និងបើកទូលាយ សម្រាប់មនុស្សទាំងឡាយក្នុងវិស័យអប់រំ ដើម្បីជួបគ្នា ចែករំលែកពីគំនិត និងសហការណ៍គ្នា។

សូមប្រើ hashtag #barcampsaigon ដើម្បីអានពីសារ tweet ដែលចែករំលែកដោយអ្នកចូលរួមក្នុងកម្មវិធីនេះ។ barcampSaigon ក៏មាន twitter account ជាផ្លូវការមួយផងដែរ។ រូបថតរបស់ BarCamp ត្រូវបានចែកចាយតាម Facebook រួចរាល់ហើយដោយ Triet Ho និង Hendrik Beck.

មានសារ twitter មួយចំនួនទាក់ទងនឹង BarCamp Saigon ដែលបានផ្តល់នូវរូបភាពជារួមពីអ្វីដែលបានកើតឡើងកាលពីថ្ងៃទី 12 ធ្នូ កន្លងទៅនេះ នឹងបានបង្ហាញពីប្រតិកម្ម និងចំណាប់អារម្មណ៍ពីអ្នកដែលចូលរួមថែមទៀត

barcampSaigon ចុងក្រោយ មានមនុស្សប្រហែលជា 480 នាក់ជាសរុប ចូលរួមក្នុង #barcampsaigon អរគុណអ្នកទាំងអស់ដែលបានចូលរួម ចែករំលែក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនីមួយៗ។ សង្ឃឹមថានឹងជួបគ្នាឆ្នាំក្រោយ!

Vietnam720 គណកម្មាធិការរៀបចំ #BarCampSaigon និយាយកំប្លែងនឹងគំនិតដែលចង់ឲ្យមានព្រឹត្តិការណ៍នេះម្តងទៀត ក្នុងរយៈពេល 3 ខែក្រោយ។ ខ្ញុំវិញចង់ឲ្យវារៀបចំឡើងជារៀងរាល់ខែតែម្តង 🙂

ncouture បើគិតទៅ ចំណុចដែលគួរឲ្យរំខានពី #barcampsaigon គឺរឿងភាសា។ តើយើងអាចធ្វើអ្វីបាន?

prateekdayal ខ្ញុំមិនធ្លាប់គិតពីមុនទេថា #barcampsaigon មើលទៅធំដុំ ហើយអស្ចារ្យបែបនេះទេ។ នៅទីនេះមានសហគមន៍បច្ចេកវិទ្យាដ៏អស្ចារ្យមួយ។ វាគួរឲ្យចាប់អារម្មណ៍ណាស់ប្រសិនបើមករស់នៅកន្លែងនេះ។

caligarn ខ្ញុំគិតថា #barcampsaigon គួរតែរៀបចំឲ្យបានញឹកញាប់ ដើម្បីធ្វើឲ្យសង្កមនោះអាចអភិវឌ្ឍបានលឿន ហើយយើងក៏អាចបង្កើតគំនិតថ្មីៗជាច្រើន

myhieu ឆ្នាំនេះ, #barcampsaigon គួរឲ្យធុញបន្តិច : /

athanhcong #barcampSaigon អស្ចារ្យណាស់ អាចជួបជុំ និងនិយាយជាមួយមិត្តថ្មីៗជាច្រើន អរគុណចំពោះការចែករំលែកគំនិតរបស់អ្នក។ ជាពិសេសអរគុណចំពោះអ្នករៀបចំថ្មីៗផងដែរ។ ជួបគ្នានៅពេលក្រោយ

saigoneducamp អរគុណចំពោះអ្នកដែលបានចូលរួមក្នុង SaigonEduCamp ថ្ងៃនេះ យើងពិតជាទទួលបាននូវការឆ្លើយតបដ៏អស្ចារ្យ និងជាថ្ងៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយ! #BarCampSaigon

ngocvm ត្រលប់មកពី #Barcampsaigon មានភាពសប្បាយ និងអាហារជាច្រើន ហាហាហា

newbiettn ទើបត្រលប់មកពី#barcampsaigon លើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត

megnesium ខ្ញុំឃើញអ្នកនៅទីនេះញ៉ាំរហូត! #toomuchfood #barcampsaigon

រូបថតពីទំព័រ Facebook របស់ Triet Ho

Ngụy Đức Thuận មានអារម្មណ៍ស្ងើចពីការរៀបចំកម្មវិធីនេះ

គឺជាលើកទីមួយដែលខ្ញុំបានចូលរួម ហើយខ្ញុំគិតថាទិដ្ឋភាពទូទៅ គឺវាអស្ចារ្យ។

ការរៀបចំ: ចំណាប់អារម្មណ៍ទីមួយរបស់ខ្ញុំគឺ កម្មវិធីនេះ ទោះបីជាមិនគិតថ្លៃ និងបើកទូលាយ តែវាក៏មានលក្ខណៈបែបអាជីព។ ពួកយើងក៏អាចទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដោយមិនគិតថ្លៃ ហើយនិងអាវយឹតសម្រាប់អ្នកដែលបានចុះឈ្មោះទៀតផង។

អ្នកចូលរួម: មានអ្នកចូលរួមច្រើនជាង 300នាក់ ហើយភាពចំរុះរបស់អ្នកចូលរួម អាចធានាបានថាការនិយាយនីមួយៗនឹងមានអ្នកចូលរួមស្តាប់គ្រប់គ្រាន់។ បែបនេះនឹងធ្វើឲ្យខ្ញុំមានភាពក្លាហានដើម្បីអាចហ៊ាននិយាយនៅឆ្នាំក្រោយ។

ប្រធានបទ: មានប្រធានបទជាច្រើននៅក្នុងកម្មវិធីនេះ មានទាំងការនិយាយម្នាក់ឯង និងជាក្រុម។ ខ្ញុំពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់ចំពោះក្រុមហ៊ុន SkunkWorks ។ ពួកគេមិនត្រឹមតែជាអ្នកឧបត្ថម្ភកម្មវិធីនោះទេ តែក៏បាននាំយកការនិយាយល្អៗជាច្រើនផងដែរ។

ពេលវេលា: ការបង្ហាញមួយចំនួនចំណាយពេលច្រើន ដែលធ្វើឲ្យខាតពេលដល់ការបង្ហាញជាបន្ត។ ចំណុចនេះធ្វើឲ្យអ្នកបង្ហាញបន្ទាប់មកទៀត និងអ្នកចូលរួមមានបញ្ហាក្នុងការរៀបចំការចូលរួមរបស់ពួកគេ។

Alkimie បានកត់សំគាល់លើ ភាពស្ទុះស្ទារ របស់ក្រុមអ្នកចូលរួម BarCamp

វាពិតជាគួរឲ្យភ្ញាក់ផ្អើល មិនត្រឹមតែទំហំនៃអ្នកចួលរួមនោះទេ តែរួមបញ្ចូលទាំងភាពស្ទុះស្ទាររបស់អ្នកចូលរួមវ័យក្មេងដែលមានចំនួនដ៏លើសលប់ផងដែរ ហើយទីធ្លាសាលា RMIT ក៏ស្រស់ស្អាតផងដែរ។

ចំនួនអ្នកចូលរួមដ៏ពិតប្រាកដក៏គួរឲ្យភ្ញាក់ផ្អើលណាស់ដែរ។ មានប្រហែលជិត 800នាក់បានចុះឈ្មោះ ហើយចំនួនអ្នកចូលរួមពិតក៏ច្រើនជាងនេះទៅទៀត។

ខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ក្នុងការចូលរួមនេះ ហើយនឹងចូលរួមម្តងទៀតប្រសិនបើមានពេល។ មានការលំបាកមួយចំនួន ដូចជា(សេវាអ៊ីនធឺណេតមានដោយកន្លែង) ហើយការធ្វើដំណើរក្នុងក្រុងមានការពិបាកជាងកន្លែងផ្សេងៗក្នុងអាស៊ីអាគ្នេយ៍បន្តិចបន្តួច ប៉ុន្តែវាមិនមែនជារឿងធំដុំណាស់ណាទេ

Hendrik Beck បានលើកសរសើរវាគ្មិន

ខ្ញុំមិនដែលធ្លាប់បានចូលរួមក្នុង Barcamp ពីមុនមកនោះទេ ហើយខ្ញុំមានការរំពឹងទុកយ៉ាងច្រើនពីកម្មវិធីនេះ។ ក្នុងឆ្នាំ 2010 ខ្ញុំមានឱកាសជាច្រើនចូលរួមក្នុងសហគមន៍បច្ចេកវិទ្យានៅ Saigon តាមរយៈកម្មវិធីប្រហាក់ប្រហែលគ្នានេះ ហើយខ្ញុំចាប់អារម្មណ៍ឃើញម្តងហើយ ម្តងទៀតពីការចង់ចេះចង់ដឹង និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាដែលមាននៅទីនេះ។ វៀតណាម មិនត្រឹមតែមាននូវទេពកោសល្យផ្នែកបច្ចេកវិទ្យាជាច្រើននោះទេ តែវាថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះដ៏មានប្រយោជន៍សម្រាប់អ្នកដែលមានខួរក្បាលជាសហគ្រិនផងដែរ។ Barcamp ហាក់ដូចជាវេទិកាដ៏ពិសេសមួយសម្រាប់ការជួបជុំ ចែករំលែក រៀនសូត្រ និងជំរុញនូវ momentum ដែលមានរួចជាស្រេច។

ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានឃើញអ្វីលើសពីការរំពឹងទុក។ អ្នកចូលរួមទាំង 480នាក់ បាននាំមកយ៉ាងច្រើននូវការចង់ចេះចង់ដឹង និងការចូលរួម វាគ្មិននិងការបង្ហាញយ៉ាងអស្ចារ្យ និងចំណាប់អារម្មណ៍គួរឲ្យកត់សំគាល់លើសហគ្រាស និងការបង្កើត។ ខ្ញុំសប្បាយរីករាយក្នុងការចូលរួមជាខ្លាំង ខ្ញុំមានអារម្មណ៍សោកស្តាយដែលវាត្រូវបានបញ្ចប់ ហើយខ្ញុំទន្ទឹមរង់ចាំ BarcampSaigon 2011 ម្តងទៀត។

The Wild Wild East Dailies បានចែករំលែកពី ការសង្កេត របស់គាត់អំពីកម្មវិធីនេះ

វាគឺជាសំរាម។ វាគឺជាអ្វីដែលយើងចូលចិត្ត។ “ការបង្ហាញរបស់ខ្ញុំដូចឆ្កួតអញ្ចឹង.”. Okay. “ហ៊ើយ!, អ្នកចូលនាំគ្នាដើរចេញ ដើរចូល” មែនហើយ! com se, com sa. មានរឿងមិនល្អកើតឡើង? តែពេលខ្លះក៏មានរឿងល្អកើតឡើង។ BarcampSaigon គឺជាកន្លែងសម្រាប់រឿងទាំងអស់នេះ។ ខ្ញុំមិនឃើញមានភ្នាក់ងារផ្សាយពានិជ្ជកម្មណាមួយក្នុងកម្មវិធីនេះទេ។ គួរតែពណ៌នាពីការស្លាប់របស់ ដាយណូស័រ នៅពេលដែលពួកគេកំពុងតែដើរ យឺតៗ ឆ្លងកាត់គំនរថ្មដែលពួកគេធ្លាប់រស់នៅ….

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.