ថ្ងៃទី ៣ កញ្ញា ២០១២ គឺជាថ្ងៃបើកបវេសនកាលថ្មីក្នុងប្រទេសហុងកុង បន្ទាប់ពីការឈប់សម្រាកក្នុងរដូវក្តៅដ៏វែង។ ផ្ទុយទៅវិញ សិស្ស គ្រូបង្រៀន និង ឪពុក ម្តាយជាច្រើនមិនមានអារម្មណ៍ដើម្បីស្វាគមន៍នូវការចាប់ផ្តើមឆមាសថ្មីនេះទេ។
សាលាបឋមសិក្សាចំនួន ៣ ដែលមកពី ក្រុមបញ្ញវន្ដ ដែលជាក្រុមសកម្មជនប្រឆាំងនឹងការអនុវត្តនៃ កម្មវិធីអប់រំថ្នាក់ជាតិដ៏ចម្រូងចម្រាស់ ចាប់ផ្ដើមចេញពីបាតុកម្មដោយបង្អត់អាហារអស់រយៈពេលបីថ្ងៃ កាលពីថ្ងៃទី៣០ ខែសីហា ខណៈពេលដែលក្រុមអ្នកគាំទ្ររបស់ពួកគេបានបោះជុំរុំនៅខាងក្រៅវិមានរដ្ឋាភិបាល។ បាតុកម្មបង្អត់អាហារត្រូវបានបញ្ចប់កាលពីថ្ងៃទី០២ ខែសីហា ហើយសិស្ស គ្រូបង្រៀន និងឪពុកម្ដាយចំនួនប្រហែល ១០នាក់ជាងបានបន្តធ្វើបាតុកម្មនេះទៀត ដោយមិនបានកំណត់ថ្ងៃ។
ខាងក្រោមនេះគឺជាការបកប្រែសេចក្ដីថ្លែងការណ៍របស់ ក្រុមបញ្ញវន្ត (តាមរយៈ inmediahk.net's Facebook page [zh]):
我們清楚知道生命有多可貴,但我們更清楚我們的下一代不可成為傀儡,我們渴望他們能夠有自己的思考和自己的情感。如今我們放下最基本也是最需要的,不是愚昧,是我們已無計可施了。包圍中聯辦、追擊吳克儉、九萬名市民遊行、擺設街站收集十萬個簽名、追擊候選人、長征……一切一切我們都嘗試了,但政府仍然充耳不聞,「卑鄙是卑鄙者的通行證,高尚是高尚者的墓誌銘」,政府的卑鄙我們看到了,但我們絕不可允許他的通行,我們絕不可低頭,我們堅持信念,要求撤回國民教育科。
為了思想自由,情感自由,為了下一代,為了香港的明天,我們自願絕食,堅決不已。撤回洗腦國民教育課事不宜遲,梁振英政府必須站出來回應訴求,面對民意,你責無旁貸。
យើងដឹងច្បាស់ណាស់ថាជីវិតមានតម្លៃប៉ុណ្ណា។ ប៉ុន្តែស្របពេលជាមួយគ្នានោះ គឺមានសារៈសំខាន់ខ្លាំងជាងនេះទៅទៀត ដែលថាក្មេងជំនាន់ក្រោយរបស់យើងនឹងមិនត្រូវបានក្លាយទៅជាអាយ៉ង។ យើងចង់ឲ្យពួកគេមានការគិត និងមានអារម្មណ៍ដោយឯករាជ្យ។ ពេលនេះយើងលះបង់នូវតម្រូវការមូលដ្ឋានរបស់យើង។ មិនមែនដោយសារតែយើងល្ងង់នោះទេ។ ប៉ុន្តែ យើងរកមិនឃើញវិធីផ្សេងពីនេះទៀត។ យើងបានព្យាយាមហ៊ុមព័ទ្ធ ការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលកណ្ដាលនៃទីក្រុងហុងកុង លបស្ទាក់ Eddie Ng Hak-kim [ប្រធានការិយាល័យអប់រំ ] មានមនុស្សច្រើនជាង ៩០.០០០ នាក់បានឈរនៅលើផ្លូវ ហើយមានហត្ថលេខារួមច្រើនជាង ១០០.០០០ដែលពួកយើងប្រមូលបាន។ យើងបានបង្ខំបេក្ខជននៃក្រុមប្រឹក្សានីតិកម្មឲ្យបង្ហាញពីជំហរបស់គេ និងបានព្យាយាមធ្វើការដង្ហែរក្បួនយ៉ាងវែង យើងបានសាកល្បងគ្រប់វិធីទាំងអស់ហើយ ប៉ុន្តែរដ្ឋាភិបាលនៅតែមិនអាចឮសំឡេងរបស់យើងទៀត។ “ភាពអប្រិយគឺឆ្លងកាត់មកពីមនុស្សអប្រិយ ភាពថ្លៃថ្នូរគឺជាការចារឹករបស់បុគ្គលខ្ពង់ខ្ពស់ ” យើងបានមើលឃើញភាពអាក្រក់របស់រដ្ឋាភិបាល តែយើងមិនអាចឲ្យវាកន្លងហួសទៅនោះទេ។ យើងមិនអាចឱនក្បាលរបស់យើងបានទេ។ យើងប្រកាន់ខ្ជាប់នូវជំនឿរបស់យើង និងទាមទារឲ្យកាលវិភាគការអប់រំថ្នាក់ជាតិត្រូវតែលុបចោល។
សម្រាប់សេរីភាពនៃគំនិត និងអារម្មណ៍របស់យើង សម្រាប់ក្មេងជំនាន់ក្រោយ និងសម្រាប់អនាគតរបស់ហុងកុង យើងចាប់ផ្ដើមបាតុកម្មបង្អត់អាហារនេះ។ រដ្ឋាភិបាលមិនគួរពន្យារពេលក្នុងការលុបចោលនូវកាលវិភាគការអប់រំថ្នាក់ជាតិនេះទេ។ រដ្ឋាភិបាលរបស់ ស៊ី លីង គួរតែឆ្លើយតបចំពោះការទាមទាររបស់យើង ឆ្លើយតបចំពោះគំនិតសាធារណៈ។ នេះគឺជាកាតព្វកិច្ចរបស់អ្នក។
ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ សម្ព័ន្ធស៊ីវិលបានរៀបចំ ពិធីលេងល្បែងកំសាន្ដដ៏ធំ និងការជួបប្រជុំជាសាធារណៈនៅខាងក្រៅវិមានរដ្ឋាភិបាលកាលពីថ្ងៃទី០២ ខែកញ្ញា ទាមទារឲ្យការអប់រំថ្នាក់ជាតិត្រូវបានជំនួសដោយការអប់រំប្រជាពលរដ្ឋបែបវិភាគ។ វីដេអូថតដោយ យូម៉ាន ហ្វុង ខាងក្រោមនេះ បានបង្ហាញឲ្យឃើញពីសេចក្ដីថ្លែងការណ៍របស់វាគ្មិនមួយចំនួន ចេញពីការជួបប្រជុំនាពេលយប់ ៖
តំណាង១០នាក់ពីសម្ព័ន្ធ បានប្រកាសនៅក្នុងការជួបប្រជុំថា ពួកគេនឹងបន្ដនូវបាតុកម្មបង្អត់អាហារនេះ។ ពួកគេគឺ និស្សិត គ្រូបង្រៀន និងឪពុកម្ដាយ លោកគ្រូម្នាក់ ចេមស៍ ហុន លីនសាង មានអាយុប្រហែលជា ៦០ឆ្នាំ។ គាត់ និយាយថា [zh]:
如果輸了這一場仗,甚麼一國兩制,港人治港都會逐漸步向滅亡。我們要誓死堅持!
ខណៈពេលដែលរដ្ឋាភិបាលនៅតែបន្ដនូវជំហររបស់ខ្លួនដដែលៗថា កាលវិភាគនេះមិនមែនជាការដាក់កំហិត ហើយដែលគណៈកម្មាធិការត្រូវបានបង្កើតដើម្បីពិនិត្យមើលនូវកាលវិភាគនេះសារឡើងវិញ ឯកសារលេចធ្លាយមួយ [zh] បង្ហាញថាការិយាល័យអប់រំទាមទារឲ្យគ្រូបង្រៀនបង្កើតនូវ “ឯកសារអប់រំថ្នាក់ជាតិ” សម្រាប់និស្សិតនីមួយៗសម្រាប់ការស្វែងរកនាពេលក្រោយទៀត។
បន្ថែមពីលើនេះ សារព័ត៌មានបានបង្ហាញថាអនុវិទ្យាល័យបាន ទាមទារឲ្យគ្រូបង្រៀនរបស់ពួកគេចុះហត្ថលេខាលើកិច្ចសន្យាថាមិនបើកកកាយពីព័ត៌មានលម្អិតនៃ [zh] កាលវិភាគអប់រំថ្នាក់ជាតិ ដែលមានន័យថាសាធារណជនមិនអាចតាមដាននូវការអនុវត្តនៃកាលវិភាគនេះបានទេ។
សម្ព័ន្ធស៊ីវិលបានជំរុញឲ្យសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋដែលមានការព្រួយបារម្ភ ដើម្បីស្លៀកពាក់ពណ៌ខ្មៅនៅថ្ងៃទីមួយនៃបវេសនកាលដើម្បីប្រឆាំងតវ៉ាជាមួយនឹងបញ្ជីខ្មៅតាមព្រឹត្តន័យ និងការអនុវត្តន៍នៃកាលវិភាគសិក្សា។ សិស្ស និងគ្រូបង្រៀននៃសាលាបឋមសិក្សាមួយចំនួន ពីក្រុមដែលមានការព្រួយបារម្ភចំពោះការអប់រំថ្នាក់ជាតិនៅក្នុងសាលារៀន ហើយដែលបានថតរូបការប្រឆាំងតវ៉ា បាននិយាយបដិសេធចំពោះកាលវិភាគការអប់រំថ្នាក់ជាតិ។
បន្ទាប់ពីថ្ងៃដំបូងនៃបវេសនកាល សិស្ស គ្រូបង្រៀន និងឪពុកម្ដាយរាប់ពាន់នាក់ដែលស្លៀកពាក់ពណ៌ខ្មៅ នៅបន្ដប្រមូលផ្ដុំគ្នានៅក្រៅវិមានរដ្ឋាភិបាល ធ្វើការគាបសង្កត់រដ្ឋាភិបាលដើម្បីលុបចោលនូវកាលវិភាគ។ រូបថតដែលមើលពីទីខ្ពស់ខាងក្រោមនេះ ថតដោយមន្រ្តីរដ្ឋាភិបាលធ្វើការនៅក្នុងវិមានរដ្ឋាភិបាលនៅម៉ោង ៥ល្ងាច នៃថ្ងៃទី០២ ខែកញ្ញា។ រូបថតបានពីទំព័រហ្វេសប៊ុគរបស់ក្រុមបញ្ញវន្ត ៖
មានបាតុករប្រមាណជាង ៨.០០០នាក់នៅពេល ម៉ោង៧ល្ងាចថ្ងៃនេះ ហើយក្រុមបញ្ញវន្ដ បានជំរុញឲ្យប្រជាពលរដ្ឋជាច្រើនទៀត [zh] ដើម្បីចូលរួមក្នុងការអង្គុយពេញមួយយប់នៅខាងក្រៅវិមានរដ្ឋាភិបាល។ បាតុករដែលបង្អត់អាហារពីរនាក់ត្រូវបានរាយការណ៍ថាបានរងគ្រោះដោយសារតែខ្វះជាតិស្ករនិងបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ។.