See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

គម្រោង​ភាសា​

Lingua - Global Voices Translation Project
គម្រោងភាសា បានធ្វើការផ្សព្វផ្សាយអត្ថបទនៅក្នុង ក្លូប៊ល វ៉យស៍ ជាភាសាដទៃទៀតលើសពីគ្រាន់តែភាសាអង់គ្លេស ដោយមានការចូលរួមពីអ្នកបកប្រែស្ម័គ្រចិត្ត។ គម្រោងនេះបានបើកទូលាយនូវមធ្យោបាយទំនាក់ទំនងជាមួយអ្នកសរសេរប្លុក និងអ្នកអានរបស់ក្លូប៊ល វ៉យស៍ ដែលមិននិយាយភាសាអង់គ្លេស តាមរយៈការបកប្រែខ្លឹមសារទាំងអស់ទៅជាភាសាដទៃទៀត។

ប្រើប្រាស់ ទម្រង់ដាក់ពាក្យ ដើម្បីទំនាក់ទំនង និងចូលរួមធ្វើការជាមួយយើង។ ប្រសិនបើមានសំណួរ សូមចូលទៅកាន់ សំណួរចម្លើយសម្រាប់អ្នកបកប្រែក្នុងគម្រោងភាសា

វែបសាយភាសាដែលបន្ទាន់សម័យជាទៀងទាត់

វែបសាយដែលកំពុងតែមានដំណើរការ (ចូលរួមជាមួយយើងដើម្បីឲ្យវែបសាយទាំងនេះកាន់តែដំណើរការ!)

សាវតារបន្តិចបន្តួច

ដោយមានការជំរុញចិត្តពីសិក្ខាសាលាស្ដីពី ក្លូប៊ល វ៉យស៍ និងភាសានៅឯការប្រជុំកំពូលក្លូប៊ល វ៉យស៍ ឆ្នាំ២០០៦ នៅ ដេលី ប្រទេសឥណ្ឌា ក្រុមអ្នកសរសេរប្លុកដែលចេះភាសាបារំាងមួយក្រុមបានទាក់ទងទៅស្ថាបនិក អេថាន់ សាក់គើមែន រេបេកា ម៉ែកឃីណុន និងអ្នកចួលរួមជនជាតិតៃវ៉ាន់ ផតណយ អំពីការចាប់ផ្តើមបង្កើតនូវវែបសាយរបស់ក្លូប៊ល វ៉យស៍ ជាភាសាបារាំង ដែលមានលក្ខណៈស្រដៀងនឹង ទំព័រក្លូប៊ល វ៉យស៍ជាភាសាចិនដំបូង របស់ផតណយ។ សហគមន៍ភាសាផ្សេងៗទៀតក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេផងដែរ ហើយគម្រោងភាសាក៏ចាប់ផ្តើមកើតឡើង។

តើអ្នកបកប្រែនៃគម្រោងភាសាមកពីណាខ្លះ?

មកពីគ្រប់ទីកន្លែង។

View Global Voices – Map of Lingua Translators Around the World in a larger map

ចូលរួមជាមួយយើង

ភាសាដែលត្រូវបានជ្រើសរើសបង្ហាញពីកម្លាំងចលករនៅក្នុងសហគមន៍របស់អ្នកនិយាយនោះ។ ភាសាណាមួយដែលមើលទៅហាក់ដូចជាមានកម្លាំងចលករនឹងត្រូវបានបញ្ចូលទៅក្នុងគម្រោងភាសា។ អ្នកបកប្រែស្ម័គ្រចិត្តរបស់គម្រោងភាសា នឹងទទួលបានទំព័រខាងមុខ ដើម្បីបញ្ជាក់ពីការចំណាយកម្លាំងដើម្បីធ្វើការងារនេះ និងអាចទទួលបាននូវការផ្សព្វផ្សាយខ្លួនឯងដ៏មានតម្លៃ ឬក៏អាចកសាងខ្លួនឯងឲ្យក្លាយទៅជាអ្នកបកប្រែតាមវិធីនោះ។ ភាគច្រើន អ្នកបកប្រែក្នុងគម្រោងភាសាកំពុងតែជួយឲ្យពិភពលោកភ្ជាប់បណ្ដាញ និងកំពុងតែបំពងសំឡេងឲ្យកាន់តែបានឮ។ ប្រសិនបើអ្នកចង់ចូលរួមចំណែក សូមបំពេញ ទម្រង់ដាក់ពាក្យ ឬក៏ទំនាក់ទំនងមកកាន់អ្នកគ្រប់គ្រងវែបសាយនៅក្នុងគម្រោងមួយ ក្នុងចំណោមគម្រោងខាងលើ បើមិនដូច្នេះទេសូមប្រើប្រាស់ទម្រង់ទំនាក់ទំនងខាងក្រោម ដើម្បីផ្ញើរអ៊ីម៉ែលមកកាន់និពន្ធនាយកដទៃទៀត។

ឈោ្មះរបស់អ្នក​(ចាំបាច់)

អ៊ីមែលរបស់អ្នក​(ចាំបាច់)

ប្រធានបទ

សាររបស់អ្នក