សារាចរនេះបានប្រកាសឡើងប៉ុន្មានខែបន្ទាប់ពីរាជរដ្ឋាភិបាលបាន ដាក់ប្រកាសឲ្យអនុវត្តសារាចរមួយដែលតម្រូវឲ្យហាងអ៊ីនធើណែត បំពាក់កាម៉េរ៉ា និងចុះបញ្ជីអ្នកដែលចូលទៅនិយាយទូរស័ព្ទ ។
ដំណឹងនេះបានធ្វើឲ្យ ក្រុមអ្នកសរសេរប្លុក (bloggers) កម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ លោក ប៊ុន ថារម្យបានរាយការណ៍ក្នុងវិទ្យុសំឡេងសហរដ្ឋអាមេរិកថានៅទីបំផុតរាជរដ្ឋាភិបាលថ្មីនេះនឹងរំលាយ ហាងអ៊ីនធើណែតក្នុងក្រុងភំ្នពេញទាំងអស់។
សារាចរនេះក៏មិនបានសរសេរជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់អំពីថាតើមនុស្សទាំងអស់គួរឈប់លេងហ្គេមអ៊ីនធើណែត។
ទេព សុវិចិត្រ អាយុ១៧ឆ្នាំដែលជា អ្នកសរសេរប្លុកមួយរូបផង និងជាសិស្សសាលាផងបានបញ្ចេញមតិថាបម្រាមនេះមិនអាចហាមឃាត់សិស្សសាលាមិនឲ្យគេចសាលា និងលេងហ្គេមអ៊ីនធើណែតនៅតាមហាងអ៊ីនធើណែតបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់ក៏នៅតែគាំទ្រសារាចរនេះ។
មិនមែនមានន័យថា រាល់ហាងអ៊ីនធើណែតនៅភ្នំពេញ ទាំងអស់គឺបើកឲ្យ សម្រាប់តែក្មេងសាលាចូល និងដើម្បីលេងហ្គេមអ៊ីនធើណែត និងប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធើណែត (Cyber Crime)។ ម្យ៉ាងទៀតមិនមែនសិស្សសាលាទាំងអស់ទៅ ហាងអ៊ីនធើណែតសុទ្ធតែទៅលេងហ្គេមអ៊ីនអើណែត ផ្ទុយទៅវិញពួកគេអាច មានគោលបំណងផ្សេងៗទៀតដូចជា ដើម្បីបំពេញកិច្ចការងារសាលា រៀនស្វែងយល់អ្វីថ្មីៗ និងដើម្បីស្វែងរកទិន្នន័យ ឬព័ត៌មានផេ្សងៗ។
យោងទៅតាមសារាចរនេះម្ចាស់ហាងអ៊ីនធើណេតទាំងអស់ទូទាំងប្រទេសត្រូវតម្រូវឲ្យចុះកិច្ចសន្យាជាមួយក្រសួង។
ខេមរបក្សី (Khmerbird) គឺជា អ្នកសរសេរប្លុកជនជាតិខ្មែរ បានសរសេរលើប្លុករប់សលោកថា៖
ខ្ញុំពិតជាគាំទ្រគំនិតនៃសារាចរនេះ។ ប៉ុន្តែ ខ្ញុំគិតថាបម្រាមនេះគួរតែរឹតត្បិតហាងអ៊ីនធើណែតមិនឲ្យមានហ្គេម និងវែបសាយអាសអាភាស ដូច្នេះហើយវាមិនចំាបាច់បិទហាងអ៊ីនធើណែតឡើយ។ ម្យ៉ាងវិញទៀតប្រសិនបើអនុវត្តតាមសារាចរនេះមែនហាងអ៊ីនធើណែតស្ទើរតែទាំងអស់នៅជុំវិញភ្នំពេញនឹងត្រូវបានបិទ។
សារាចរនេះក៏បានចែងផងដែរថាប្រសិនបើមានករណីចាប់បានហាងអ៊ីនណែតណាដែលនៅតែបន្តអាជីវកម្ម ឬចាប់ផ្តើមបើកហាងអ៊ីនធើណែតក្នុងតំបន់ហាមឃាត់នេះ (ប្រសិនជាប្រទះឃើញមានហាងអ៊ីនធើណែតណាមួយធ្វើអាជីវកម្មនៅតំបន់ហាមឃាត់ ឫមានបទល្មើសណាមួយកើតឡើងនៅទីនោះ “ហាងនោះនឹងត្រូវបិទទ្វារជាបន្ទាន់ គ្រឿងបរិក្ខារត្រូវបានរឹបអូស និងម្ចាស់ហាងត្រូវចាប់ខ្លួនហើយបញ្ជូនទៅតុលាការ” ។
ហ្វេន គ្រីនវូត (Faine Greenwood) ជាអ្នកសរសេរប្លុកដ៏ចំណានមួយរូប និងជាអ្នកកាសែតសេរីក្នុងតំបន់អាស៊ីអាគ្នេយ៍បានសរសេរ ក្នុងប្លុករបស់នាង អំពីបម្រាមមិនឲ្យមានហាងអ៊ីនធើណែត កាលពីថ្ងៃ ១៨ ខែធ្នូ ថា៖
វាហាក់ដូចជាមិនច្បាស់សោះអំពី ថាតើសារាចរនៅក្នុងប្រទេសកម្ពុជាពិតជាមាន ឥទ្ធិពលប៉ុណ្ណានៅឡើយនោះទេ ឬក៏សារាចរអាចក្លាយជាច្បាប់ឬអត់។ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរឹតត្បិតការប្រើប្រាស់អ៊ីនធើណែតដែលមានសភាពធូរលុង ហើយយកគំរូតាមប្រទេសចិន ដែលជាមិត្តដ៏មានឥទ្ធិពលរបស់របបលោកហ៊ុន សែន។
Urban Voice Cambodia គឺគម្រោងផែនការសិក្សាអំពីផែនទីតូចចង្អៀតនៃក្រុងភ្នំពេញបានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងបម្រាមនេះដោយសំនូមពរឲ្យប្រជាពលរដ្ឋទាំងអស់ជួយបញ្ជូនទិន្នន័យអាសយដ្ឋានហាងអ៊ីនធើណែត ដាក់ក្នុង“បញ្ជូនការរាយការណ៍ (Submit Report).” ។
ក្រុមអង្គការសិទ្ធិមនុស្ស លីកាដូ ក៏បានប្រឆាំងនឹង សារាចរនេះផងដែរ ដោយនិយាយថា៖
បម្រាមមិនឲ្យមានហាងអ៊ីនធើណែតក្នុងតំបន់ជិតៗអ្នកប្រើប្រាស់អ៊ីនធើណែតក្នុងប្រទេសកម្ពុជាមិនសមហេតុផលនេះជាការឆ្លុះបញ្ចាំងអំពីការបំបិទសិទ្ធិ ប្រជាជនមិនឲ្យចូលរូមស្វែងយល់អំពីប្រភពពត៌មានឯករាជ្យ តាមរយៈវែបសាយ និងបណ្ដាញព័ត៌មានសង្គម។