តួនាទីរបស់បណ្តាញទំនាក់ទំនង (social networking) វេបសាយ Facebook ក្នុងការ ជួយសម្រួល ដល់សកម្មភាពបាតុកម្មបះបោរនៅប្រទេសទុយណេស៊ី និងប្រទេសអេហ្ស៊ីប រដ្ឋាភិបាលក្នុងប្រទេសជាច្រើនរួមទាំង ប្រទេសចិន មានការប្រុងប្រយ័ត្នខ្លាចមានសកម្មភាពនយោបាយរបស់ពលរដ្ឋខ្លួននៅលើ Facebook។ ប៉ុន្តែនៅក្នុងប្រទេសកម្ពូជា Facebook នៅមិនទាន់ត្រូវបានគេចាត់ទុកថាជាការគម្រាមចំពោះរដ្ឋាភិបាលនៅឡើយទេ។
ក្រុមអ្នកនយោបាយដែលត្រូវបានដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន (ដែលបានកាន់អំណាចតាំងពីឆ្នាំ 1985)បានបង្កើតទំព័រ Facebook របស់ខ្លួនជាកន្លែងដែលពួកគេធ្វើទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា និងអ្នកលេងអ៊ីនធឺណេតទាំងឡាយ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គឺមានទំនោរនិយមថ្មី និងគួរឲ្យចាប់អារម្មណ៍ទាក់ទងនឹង Facebook នៅក្នុងប្រទេសគឺ ជនជាតិកម្ពុជាបានបង្កើតបទចម្រៀងពី Facebook។ ឧទាហរណ៍ ‘Facebook ផ្តាច់ស្នេហ៍‘, uploaded to YouTube by user lotusresortandspa កាលពីថ្ងៃទី 11 ខែមីនា ឆ្នាំ 2011:
ឧស្សាហកម្មចម្រៀងសម័យបានផលិតចម្រៀងមួយចំនួនទាក់ទងនឹង Facebook. ទស្សនាវដ្តីខ្មែរកម្ពុជា ទោះបីជាអះអាងថាមិនមែនជាអ្នកគាំទ្រ តែក៏មានការស្ងើចសរសើរថាមានជនជាតិកម្ពូជាជាច្រើនបាននាំគ្នាច្រៀងសប្បាយពី ‘ចម្រៀងFacebook’ ទាំងនេះ។
ខាងក្រោមនេះគឺជាចម្រៀងដែលត្រូវបាន uploaded លើ YouTube (ជាភាសាខ្មែរទាំងអស់):
- ‘Facebook រំខានស្នេហ៍’
- ‘Facebook ផ្តាច់ស្នេហ៍’
- ‘ផ្តើមលេង Facebook ផ្តើមមានស្នេហ៍’
- ‘មិត្តភក្តិអើយ! សង្សារខ្ញុំទាត់ចោលហើយ’
- ‘ស្រក់ទឹកភ្នែកពេលលេង Facebook’
- ‘ផ្ញើរទឹកភ្នែកតាម Facebook’
- ‘Facebook ធ្វើឲ្យឈឺចាប់’
- ‘មួយយប់ជាមួយ Facebook’
- ‘Facebook ចាំស្នេហ៍’
Khmerbirdភ្ញាក់ផ្អើលចំពោះការកើនឡើងរបស់ចម្រៀងប្រភេទនេះ ក៏ប៉ុន្តែក៏មានការយល់ស្របជាមួយនឹងចម្រៀងដែលបន្ទោសថា Facebook ជាមូលហេតុនៃការបែកបាក់របស់គូស្នេហ៍។ ក្នុងអត្ថបទរបស់គេ ‘ឥទ្ធិពលនៃ Facebook ត្រូវបានសរសេរក្នុងបទចម្រៀងខ្មែរ‘ គេសរសេរថា:
ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចពេលដែលបានលឺចម្រៀងទាំងនេះ ប៉ុន្តែមើលទៅវាគឺជាការពិត។
Khmerbird លើកយកបទចម្រៀងដែលច្រៀងដោយ ខេមរៈ សេរីមន្ត មានចំណងជើងថា ‘Facebook រំខានស្នេហ៍’ រួចអធិប្បាយពីអត្ថន័យនោះថា:
គេបានច្រៀងថាចាប់តាំងពីមាន Facebook សង្សាររបស់គេក៏មិនសូវជាយកចិត្តទុកដាក់លើគេដូចជាកាលពីមុន។ គាត់មានអារម្មណ៍ថាត្រូវបានបោះបង់។ សង្សាររបស់គេចំណាយពេលវេលាដើម្បីទាក់ទងជាមួយនឹងមនុស្សផ្សេងទៀតតាមរយៈ Facebook។ ចំណុចនេះវាប្រាកដណាស់ថានឹងអាចបណ្តាលឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះទំនាក់ទំនងគូស្នហ៍។
នៅក្នុងប្រទេសកម្ពុជា មានអ្នកលេង Facebook ត្រឹមតែ 250,000 នាក់ គឺនៅក្នុងអត្រា 1.73% នៃប្រជាជនទូទាំងប្រទេស យោងតាម socialbakers.com។ ប៉ុន្តែជាមួយនឹងការគាំទ្រ Facebook របស់អ្នកនយោបាយ រួមជាមួយនឹងការដែលអ្នកសិល្បៈបង្កើតបទចម្រៀងដែលទាក់ទងនឹងបណ្តាញទំនាក់ទំនង Facebook ច្បាស់ជាទាក់ទាញអ្នកចូលលេងបានជាច្រើនទៀតក្នុងប្រទេសកម្ពុជា។
1 មតិ
មានខ្មែរសរសេរអត្ថបទជាភាសាអង់គ្លេស ហើយខ្មែរម្នាក់ទៀតបកពីអង់គ្លេសមកភាសារខ្មែរវិញ។