រឿង អំពី សិទ្ធិមនុស្ស
បង្ហាញពីខ្លួនអ្នក ៖ ទិវាសកម្មភាពប្លុក ស្ដីពី សិទ្ធិមនុស្ស!
ថ្ងៃទី១៦ តុលា ជាទិវាសកម្មភាពប្លុក។ ចូលរួមជាមួយអ្នកសរសេរប្លុកទូទាំងពិភពលោកដើម្បីកត់សម្គាល់នូវប្រធានបទប្រចាំឆ្នាំនេះ ៖ សិទ្ធិមនុស្ស។
វៀតណាម ៖ រដ្ឋាភិបាលផ្តន្ទាទោសអ្នកសរសេរប្លុកបីនាក់ដែលមាន “មតិប្រឆាំងៗ” ដាក់ពន្ធនាគារ
អ្នកសរសេរប្លុកបីនាក់ត្រូវបានតុលាការក្នុងស្រុកផ្តន្ទាទោសដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល។ ម្នាក់ក្នុងចំណោមអ្នកទាំងបី ត្រូវជាប់ពន្ធនាគារចំនួន ១២ឆ្នាំ។ ក្រុមអង្គការសិទ្ធិមនុស្សបានថ្កោលទោសភ្លាមៗចំពោះសាលក្រមនេះ និងដាស់តឿនអំពីការគាបសង្កត់ការនិយាយស្ដីនៅលើអ៊ិនធើណែតនៅក្នុងប្រទេសនេះ។
កម្ពុជា ៖ អត្ថបទនៅលើប្លក់បណ្តាលឲ្យមានការស៊ើបអង្កេតលើឃាតកម្ម
អ្នកនយោបាយក្នុងគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា និងមន្រ្តីស្ថានទូតកំពុងតែធ្វើការស៊ើបអង្កេតពីករណីការស្លាប់របស់អ្នកបម្រើតាមផ្ទះវ័យក្មេងបន្ទាប់ពីមានអត្ថបទប្លក់រាយការណ៍ថាអ្នកបម្រើម្នាក់នេះគឺជាជនរងគ្រោះនៃការរំលោភបំពានមកលើរាងកាយ។
កម្ពុជា៖ ទស្សនផ្សេងៗទាក់ទងនឹងសាលក្រមរបស់ឌុច
ប្រធានពន្ធនាគារដែលរងពីបទចោទប្រកាន់ថាបានបញ្ជាឲ្យមានការធ្វើទណ្ឌកម្ម និងសម្លាប់មនុស្សប្រហែល ១៤.០០០ នាក់ ក្នុងអំឡុងសម័យខ្មែរក្រហមនៅកម្ពុជា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ៣៥ឆ្នាំ។ នេះគឺជាសាលក្រមដំបូងដែលមានការផ្តន្ទាទោស បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមអស់រយៈពេលជាង ៣០ឆ្នាំរួចមក។ អ្នកសរសេរប្លុកមានប្រតិកម្ម