អត្ថបទសំខាន់ៗ អំពី Asia
រឿង អំពី Asia
ការបោះឆ្នោតនៅកម្ពុជា ៖ សំឡេងនៅលើហ្វេសប៊ុក
អ្នកប្រើប្រាស់អ៊ីនធើណែតនៅប្រទេសកម្ពុជាកំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និងចែករំលែកព័ត៌មានថ្មីៗដែលទាក់ទងនឺង ការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែព្យាយាមបង្កើនប្រជាប្រិយភាពតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
ជនជាតិចិនងឿងឆ្ងល់អំពីអ្នកនៅពីក្រោយប្លុកដ៏អាថ៌កំបាំងដែលគាំទ្រប្រធានាធិបតីថ្មី
ប្លុកអាថ៌កំបាំងដែលបានចងក្រងពីការធ្វើដំណើររបស់ ប្រធានាធិបតីចិនដែលនឹងចូលកាន់តំណែង លោកស៊ី ជីងភីង ដែលមិនមាននូវភាពលាក់លៀមនៅលើបណ្ដាញសង្គមរបស់ចិន ស៊ីណា វៃប៉ោ បានធ្វើឲ្យប្រជាជនជាច្រើននៅក្នុងប្រទេសកុំម្មុយនីស្តមានការងឿងឆ្ងល់ថាម្នាក់នោះគឺជានរណា។
សកម្មជនថៃដែលជានិពន្ធនាយកជាប់ពន្ធនាគារ ចំនួន ១១ឆ្នាំពី “បទប្រមាថ” ព្រះមហាក្សត្រ
លោក ស៊ុមយុត ព្រឹក្សាកាសេមស៊ុក ដែលជាសកម្មជនទាហាន និងជានិពន្ធនាយកនៃទស្សនាវដ្ដី សំឡេងថាក់ស៊ីន (ត្រូវបានហាមឃាត់ក្នុងឆ្នាំ២០០០) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ១១ឆ្នាំ ពីតុលាការនៃប្រទេសថៃ ដោយសារបានបោះពុម្ពផ្សាយនូវអត្ថបទដែលមានលក្ខណៈជេរប្រមាថដល់ស្ថាប័នព្រះមហាក្សត្រនៃប្រទេសថៃ។ ក្រុមសិទ្ធិមនុស្សបានធ្វើការថ្កោលទោសនូវ ការផ្តន្ទាទោសដ៏ "ធ្ងន់ធ្ងរ" ដែលពួកគេចាត់ទុកថាជាការបំបិទសេរីភាពនៃការនិយាយស្ដីនៅក្នុងប្រទេស
បទសម្ភាសន៍ជាមួយលោក សុខ ចាន់ផល អ្នកនិពន្ធ និងអ្នកនិពន្ធចម្រៀង
ក្លូប៊ល វ៉យស៍ សម្ភាសន៍ សុខ ចាន់ផល អ្នកនិពន្ធចម្រៀងដ៏ល្បីឈ្មោះម្នាក់។ ចាន់ផល ក៏ជាអ្នកសរសេរប្លុកមួយរូបដែរ ហើយបានបោះពុម្ពសៀវភៅជាច្រើនក្បាលនៅលើប្រព័ន្ធអ៊ីនធើណែត។ ចាន់ផល ពិភាក្សាពីស្ថានភាពនៃការបោះពុម្ពសៀវភៅនៅកម្ពុជា ក៏ដូចជាការរំពឹងទុកនៃការបោះពុម្ពលើប្រព័ន្ធអ៊ីនធើណែតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត។
ការបន្ទោសមកលើជនរងគ្រោះនៃអំពើរំលោភសេពសន្ថវៈនៅកម្ពុជា
នៅកម្ពុជា ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដហុក) ដែលបានកត់ត្រានូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខទាំងនេះអាចមានចំនួនខ្ពស់ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺមានការរាយការណ៍តិចជាងអ្វីដែលកើតមានជាក់ស្តែងក្នុងប្រទេសកម្ពុជា។
ប្រទេសកម្ពុជាហាមមិនឲ្យបើកហាងអ៊ីនធើណែតដែលមានទីតំាងជិតសាលារៀន
ហាងអ៊ីនធើណែត បច្ចុប្បន្នត្រូវបានហាមឃាត់ ក្នុងរយៈចម្ងាយប្រហែលជា ៥០០ម៉ែត្រ ពីសាលារៀន ឬក៏អគារអប់រំ។ ហាងអ៊ីនធើណែត ក៏ត្រូវបានហាមឍាត់មិនឲ្យស្វាគមន៍បុគ្គលដែលមានអាយុក្រោម ១៨ឆ្នាំដោយសារតែ "អ៊ីនធើណែតធ្វើឲ្យមានការប្រឈមគ្រោះថ្នាក់ជាច្រើន ដូចជា ភេវរកម្ម បទឧក្រិដ្ឋផ្នែកសេដ្ឋកិច្ច និងការចែកចាយនៃរូបអាសអាភាស" ។
វៀតណាម ៖ រដ្ឋាភិបាលផ្តន្ទាទោសអ្នកសរសេរប្លុកបីនាក់ដែលមាន “មតិប្រឆាំងៗ” ដាក់ពន្ធនាគារ
អ្នកសរសេរប្លុកបីនាក់ត្រូវបានតុលាការក្នុងស្រុកផ្តន្ទាទោសដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល។ ម្នាក់ក្នុងចំណោមអ្នកទាំងបី ត្រូវជាប់ពន្ធនាគារចំនួន ១២ឆ្នាំ។ ក្រុមអង្គការសិទ្ធិមនុស្សបានថ្កោលទោសភ្លាមៗចំពោះសាលក្រមនេះ និងដាស់តឿនអំពីការគាបសង្កត់ការនិយាយស្ដីនៅលើអ៊ិនធើណែតនៅក្នុងប្រទេសនេះ។
ហុងកុង ៖ កម្មវិធីអប់រំថ្នាក់ជាតិបង្កបាតុកម្មដោយបង្អត់អាហារ ដោយការអង្គុយ
សកម្មជនជាច្រើននាក់បានធ្វើយុទ្ធនាការប្រឆាំងនឹងកម្មវិធីអប់រំថ្នាក់ជាតិដ៏ចំរូងចំរាស នេះបើតាមឃ្លាមួយក្នុងសាលាហុងកុង ដែលមានបាតុករកំពុងធ្វើបាតុកម្មយ៉ាងធំ រួមទាំងពេលយប់ផងដែរ។
កម្ពុជា ៖ អត្ថបទនៅលើប្លក់បណ្តាលឲ្យមានការស៊ើបអង្កេតលើឃាតកម្ម
អ្នកនយោបាយក្នុងគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា និងមន្រ្តីស្ថានទូតកំពុងតែធ្វើការស៊ើបអង្កេតពីករណីការស្លាប់របស់អ្នកបម្រើតាមផ្ទះវ័យក្មេងបន្ទាប់ពីមានអត្ថបទប្លក់រាយការណ៍ថាអ្នកបម្រើម្នាក់នេះគឺជាជនរងគ្រោះនៃការរំលោភបំពានមកលើរាងកាយ។
កម្ពុជា: ចម្រៀងទាក់ទងនឹង ហ្វេសប៊ុក (Facebook)
នៅកម្ពុជា ហ្វេសប៊ុក នៅមិនទាន់ត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់រដ្ឋាភិបាលនៅឡើយទេ។ នយោបាយដែលដឹកនាំដោយ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន (ដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៨៥) បានបង្កើតនូវទំព័រហ្វេសប៊ុករបស់ខ្លួន ដែលពួកគេធ្វើទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា និងប្រជាអ៊ីនធើណែត។ ប៉ុន្តែ មាននិន្នការពាក់ព័ន្ធនឹងហ្វេសប៊ុកថ្មីមួយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងប្រទេសគឺថាប្រជាពលរដ្ឋកម្ពុជាបង្កើតចម្រៀងពាក់ព័ន្ធនឹងហ្វេសប៊ុក។