រឿង អំពី​ ស្រ្តី និង​យែនឌ័រ​

ស្រ្តីស្រលាញ់​ស្រ្តី​មួយគូ ត្រូវបាន​ចាប់ខ្លួនបន្ទាប់ពីលួច​រៀប​ការ​នៅ​ប្រទេសបង់ក្លាដេស

ការ​រៀប​ការ​​នេះ​ ជា​ការ​រៀបការ​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​ដំបូង​បំផុត​នៅ​ក្នុង​ប្រទេស។ ច្បាប់​ប្រទេស​បង់ក្លាដេស​ ​ផ្តន្ទា​ទោស​ទំនាក់ទំនង​រវាង​ភេទ​ដូចគ្នា​​ដោយ​ឲ្យ​ជាប់ពន្ធនាគារ​ពេញ​មួយជីវិត​។

​ការ​បន្ទោស​មក​លើ​​​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​នៅ​​កម្ពុជា​

  8 មករា​ 2013

នៅ​កម្ពុជា ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដ​ហុក) ដែ​ល​បានកត់ត្រានូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខ​ទាំង​នេះ​អាច​មាន​ចំនួន​ខ្ពស់​ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺ​មាន​ការ​រាយការណ៍​តិច​ជាង​អ្វី​ដែល​កើត​មាន​ជាក់​ស្តែង​​ក្នុង​ប្រទេស​កម្ពុជា។

ហ្កាណា​ ៖ មាគ៌ា​ទៅ​រក “​ស្រ្តី​​ក្នុង​ឧត្តម​គតិ​” ៖ ជួប​ជាមួយ​អ្នក​សរសេរ​ប្លក់ និង​អ្នក​សារព័ត៌មាន​​ លីនដា អាណាន់​

ទោះ​បី​ជា​នាង​មាន​​ត្រកូល​ដូច​គ្នា​ទៅ​នឺង​​ជន​ជាតិ​ហ្កាណា​​​ដែល​ល្បី​ឈ្មោះ​ទូទាំង​ពិភព​លោក​ក៏​ដោយ លីនណា អាណាន់ មិន​បាន​ពាក់​ព័ន្ធ​ជាមួយ​នឹងអតីត​​​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​ លោក កូហ្វី អាណាន់ នោះ​ទេ។ លីនដា​ គឺ​ជា​​អ្នក​សារព័ត៌មាន និង​អ្នក​សរសេរ​ប្លក់​ជន​ជាតិ​ហ្កាណា​ ដែល​បាន​​រួម​ចំណែក​ជួយ​ដល់​​​ ក្លូប៊ល​វ៉យស៍​​អនឡាញ (Global Voices Online) និង​ជា​​ស្ថាបនិក​នៃ​ អូបា​សឺ​ម៉ា​ (Obaasema) ដែល​ជា​ទស្សនាវដ្តី​​លើ​បណ្តាញ​​សម្រាប់​ស្រ្តី​ជន​ជាតិ​ហ្កាណា​។