រឿង អំពី អាស៊ីខាងកើត
កម្ពុជា ៖ អត្ថបទនៅលើប្លក់បណ្តាលឲ្យមានការស៊ើបអង្កេតលើឃាតកម្ម
អ្នកនយោបាយក្នុងគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា និងមន្រ្តីស្ថានទូតកំពុងតែធ្វើការស៊ើបអង្កេតពីករណីការស្លាប់របស់អ្នកបម្រើតាមផ្ទះវ័យក្មេងបន្ទាប់ពីមានអត្ថបទប្លក់រាយការណ៍ថាអ្នកបម្រើម្នាក់នេះគឺជាជនរងគ្រោះនៃការរំលោភបំពានមកលើរាងកាយ។
កម្ពុជា: ចម្រៀងទាក់ទងនឹង ហ្វេសប៊ុក (Facebook)
នៅកម្ពុជា ហ្វេសប៊ុក នៅមិនទាន់ត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់រដ្ឋាភិបាលនៅឡើយទេ។ នយោបាយដែលដឹកនាំដោយ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន (ដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៨៥) បានបង្កើតនូវទំព័រហ្វេសប៊ុករបស់ខ្លួន ដែលពួកគេធ្វើទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា និងប្រជាអ៊ីនធើណែត។ ប៉ុន្តែ មាននិន្នការពាក់ព័ន្ធនឹងហ្វេសប៊ុកថ្មីមួយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងប្រទេសគឺថាប្រជាពលរដ្ឋកម្ពុជាបង្កើតចម្រៀងពាក់ព័ន្ធនឹងហ្វេសប៊ុក។
គេហទំព័រ blogspot ត្រូវបានបិទនៅប្រទេសកម្ពុជា
ប្លុកស្ពត ត្រូវបានបិទនៅកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែតមួយចំនួនបិទនូវវែបសាយប្រឆាំងរដ្ឋាភិបាល ឈ្មោះថា ខេអាយ មីឌៀ។ វែបសាយទាំងនោះត្រូវបាន "បើកឲ្យអានវិញ" ប៉ុន្តែប្រជាអ៊ីនធើណែតនៅតែព្រួយបារម្ភពីការគាបសង្កត់លើប្រព័ន្ធអ៊ីនធើណែតដែលមិនធ្លាប់មានពីមុនក្នុងប្រទេស
វៀតណាម: BarCamp និង EduCamp Saigon 2010
មានមនុស្សចំនួន ៥០០ នាក់ ចូលរួម បារខែម សាយហ្គន (Barcamp Saigon) 2010 ក្នុងសប្ដាហ៍នេះនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សាយហ្គន អេឌ្យូខែម (Saigon Educamp) ក៏ត្រូវបានប្រារព្ធឡើងផងដែរ ដែលអ្នកចូលរួមជជែកពីបច្ចេកវិទ្យា និងការបង្រៀន ឬរៀនសូត្រពីបច្ចេកវិទ្យា។ នេះគឺជាប្រតិកម្មតបចំពោះកម្មវិធីនេះតាមរយៈប្លុក និងធ្វីតធើ
កម្ពុជា: បទពិសោធន៍ពីហេតុចលាចលក្នុងពេលបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ
កម្ពុជានៅតែកាន់ទុក្ខចំពោះការស្លាប់របស់មនុស្សចំនួន ៣៤៧នាក់ នៅក្នុងសោកនាដកម្មរត់ជាន់គ្នាដែលកើតឡើងកាលពីសប្ដាហ៍មុននៅលើស្ពានកោះពេជ្រ នៅភ្នំពេញ។ ប្រជាពលរដ្ឋកម្ពុជាចែករំលែកពីប្រតិកម្មតបតរ និងអនុសាសន៍អំពីរបៀបដែលអាចធ្វើឲ្យការគ្រប់គ្រងគ្រោះមហន្តរាយមានភាពប្រសើរឡើងនៅក្នុងប្រទេស
កម្ពុជា៖ សោកនាដកម្មក្នុងពេលបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ
នៅក្នុងម៉ោងចុងក្រោយ នៃថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកនៅកម្ពុជា។ បន្ទាប់មកមានសោកនាដកម្មការរត់ជាន់គ្នានៅលើស្ពានដែលភ្ជាប់កោះទៅនឹងដីគោកដែលបានសម្លាប់មនុស្សជាង ៣០០នាក់។ នេះគឺជាការអះអាងរបស់សាក្សីដែលឃើញផ្ទាល់ភ្នែក និងប្រតិកម្មផ្សេងៗក្នុងប្លុក។
កម្ពុជា៖ ភាពចម្រូងចម្រាស់ពីការផ្សាយឃោសនាក្រុមហ៊ុនទូរស័ព្ទ
ការផ្សាយពាណិជ្ជកម្មនៃក្រុមហ៊ុនទូរសព្ទចល័តដ៏ធំរបស់កម្ពុជា កំពុងរងការរិះគន់ដោយប្រជាអ៊ីនធើណែតជាច្រើន អំពីការផ្សព្វផ្សាយនូវអាកប្បកិរិយាមិនល្អលើប្រព័ន្ធអ៊ីនធើណែតក្នុងចំណោមយុវវ័យ។ ក្រុមអ្នកសរសេរប្លុកកំពុងតែជំរុញឲ្យមានការដកចេញនូវការផ្សាយពាណិជ្ជកម្មនេះ។
កម្ពុជា៖ ទស្សនផ្សេងៗទាក់ទងនឹងសាលក្រមរបស់ឌុច
ប្រធានពន្ធនាគារដែលរងពីបទចោទប្រកាន់ថាបានបញ្ជាឲ្យមានការធ្វើទណ្ឌកម្ម និងសម្លាប់មនុស្សប្រហែល ១៤.០០០ នាក់ ក្នុងអំឡុងសម័យខ្មែរក្រហមនៅកម្ពុជា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ៣៥ឆ្នាំ។ នេះគឺជាសាលក្រមដំបូងដែលមានការផ្តន្ទាទោស បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមអស់រយៈពេលជាង ៣០ឆ្នាំរួចមក។ អ្នកសរសេរប្លុកមានប្រតិកម្ម
កម្ពុជា ៖ Bloggers លើកដម្កើងអក្សរសាស្រ្តខ្មែរ
ក្រុមយុវអ្នកនិពន្ធខ្មែរ ត្រូវបានបង្កើតដោយអ្នកនិពន្ធវ័យក្មេងដែលទទួលបានពានរង្វាន់ ហើយដែលមានបំណងលើកដម្កើង និងអភិវឌ្ឍអក្សរសាស្រ្តខ្មែរ។ សមាជិកនៃក្រុមនេះប្រើប្រាស់ប្លុករបស់គេដើម្បីបង្ហាញពីការសរសេរនិពន្ធជាខ្មែរ។
កម្ពុជា ៖ ទិវានៃក្តីស្រលាញ់ បង្កឲ្យមានភាពចម្រូងចម្រាស់
ទិវានៃសេចក្ដីស្រលាញ់ត្រូវបានប្រារព្ធឡើងដំបូងបង្អស់នៅកម្ពុជា ក្នុងឆ្នាំ២០០០។ ឥឡូវនេះទិវានេះគឺជាព្រឹត្តិការណ៍ដែលមានប្រជាប្រិយភាព ជាពិសេសក្នុងចំណោមយុវវ័យ។ រដ្ឋាភិបាល ដោយមានការចូលរួមពីអ្នកសរសេរប្លុក បានប្រើប្រាស់ឱកាសនេះដើម្បីលើកកម្ពស់នូវសុខភាពផ្លូវភេទ និងសុខភាពបន្តពូជក្នុងចំណោមក្មេងជំនាន់ថ្មី