See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

អំពីយើង

ក្លូប៊ល ​វ៉យស៍​ (Global Voices) គឺ​ជា​​សហគមន៍​​នៃ​អ្នក​សរសេរ​ប្លុក​​ និង​អ្នក​បកប្រែ​ចំនួន​ប្រហែល​ជាង​៣០០នាក់​ នៅ​ជុំ​វិញ​ពិភពលោក​​ដែល​បាន​ធ្វើ​ការ​ដើម្បី​​​ផ្តល់​ឲ្យ​អ្នក​នូវ​របាយការណ៍​ព័ត៌មាន​​​ពី​ប្លក់ និង​​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មានប្រជាពលរដ្ឋ​គ្រប់​ទី​កន្លែង​​​ជាមួយ​នឹង​ការ​សង្កត់​ធ្ងន់​លើ​សំឡេង​ដែល​​​មិន​សូវ​ត្រូវ​បាន​គេ​ឮ​នៅ​ក្នុង​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​។​​​​

ក្លូប៊ល វ៉យស៍​ (Global Voices) ​ស្វែង​រក​​នូវ​​​ការប្រមូលផ្តុំ រៀបចំ និង​ បំពង​សំឡេង​នៃ​​ការ​សន្ទនា​​ជា​សាកល​លើ​បណ្តាញ​​ បញ្ចាំង​ពន្លឺ​នៅ​កន្លែង​ និង​មនុស្ស្​ដែល​​សារព័ត៌មាន​ភាគ​ច្រើន​​តែង​តែ​ព្រងើយ​កន្តើយ​។ ពួក​យើង​ធ្វើ​ការ​​​ដើម្បី​អភិវឌ្ឍ​នូវ​ឧបករណ៍​ ស្ថាប័ន និង​ទំនាក់​ទំនង​ដែល​នឹង​ជួយ​ឲ្យ​សំឡេង​ទាំង​អស់​ នៅ​គ្រប់​ទី​កន្លែង​ត្រូវ​បាន​ឮ។

មាន​មនុស្ស​រាប់​លាន​នាក់​កំពុង​សរសេរ​ប្លក់​ ថត​សំឡេង​ និង​​ដាក់​បញ្ចូល​រូប​ថត វីដេអូ និង​ព័ត៌មាន​លើ​បណ្តាញ​​​ជុំ​វិញ​ពិភពលោក​ ក៏​ប៉ុន្តែ​ប្រសិន​បើ​អ្នក​មិន​​ដឹង​ពី​កន្លែង​​ដែល​ទៅ​រក​អាន​នោះ នោះ​អាចនឹង​មាន​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​​​សំឡេង​ដែល​គួរ​ឲ្យ​គោរព និង​គួរ​ឲ្យ​ជឿជាក់​។ ក្រុម​ការងារ​អន្តរជាតិ​របស់​យើង​ដែល​ជា​​អ្ នក​និពន្ធ​ស្ម័គ្រ​ចិត្ត​ និង បណ្ណាធិការ​​​ក្រៅ​ម៉ោង ​ គឺ​ជា​​អ្នក​ចូលរួម​យ៉ាង​សកម្ម​​នៅ​ក្នុង​​​​​​វិស័យ​ប្លក់​​​​ ​ពួក​គេ​​​សរសេរ​នៅ​លើ​ក្លូប៊ល​ វ៉យស៍​​។

ក្លូប៊ល វ៉យស៍ ត្រូវ​បាន​បង្កើត​​នៅ​ប្រទេស​ហូឡង់ជា មូល​និធិ ក្លប៊ល​ វ៉យស៍ (Stichting Global Voices) ​ដែល​ជា​មូលនិធិ​​មិន​រក​ប្រាក់​កម្រៃ។ យើង​មិន​មាន​​ការិយាល័យ ប៉ុន្តែ​ធ្វើ​ការ​ជា​សហគមន៍​នៅ​លើ​អ៊ីនធើណែត​​ ដែល​ធ្វើ​ការជាមួយ​គ្នា​ក្នុង​តំបន់​ម៉ោង​ខុសៗ​គ្នា​ អាច​ជួប​មុខ​គ្នា​បានផ្ទាល់​នៅ​ពេល​ដែល​​មាន​ឱកាស​តែ​ប៉ុណ្ណោះ​​ (ជា​ទូទៅ ក្នុង​អំឡុង​ពេល កិច្ច​ប្រជុំ​កំពូល​) ។ យើង​ពឹង​ផ្អែក​លើ​​ ជំនួយ ការឧបត្ថម្ភ កម្រៃ​ជើងសារ​ពី​​ការ​កែអត្ថបទ​ និង​ វិភាគទាន ​​ ដើម្បី​​​ទទួល​ខុស​ត្រូវ​ចំពោះ​ចំណាយ​របស់​ពួក​យើង។​

គម្រោង​របស់​យើង​

ក្លូប៊ល វ៉យស៍ គឺ​ត្រូវបាន​បកប្រែ​​​​​ជាភាសា​ដទៃ​ប្រហែល​ជា ៣០ភាសា​ដោយ​​អ្នក​បកប្រែ​​ស្ម័គ្រចិត្ត​ ដែល​បាន​បង្កើត​គម្រោង​ភាសា​។ បន្ថែម​ពី​លើ​នេះ ក្លូប៊ល វ៉យស៍ ​មាន​​​វែបសាយ និង​បណ្ដាញ​​ តស៊ូ​មតិ​ ដើម្បី​ជា​ជំនួយ​ដល់​បុគ្គល​ដែល​ហ៊ាន​និយាយ​​បញ្ចេញ​មតិ​នៅ​លើ​អ៊ីនធើណែត​ នៅ​ក្នុង​កន្លែង​ដែល​សំឡេង​របស់ពួកគេ​ត្រូវបាន​គាប​សង្កត់។ យើង​ក៏​មាន​​​គម្រោង​​​​សហគមន៍​មាន​ឈ្មោះ​ថា​បញ្ចេញ​សំឡេង​ (Rising Voices) ដើម្បី​ជួយ​​សហគមន៍​ដែល​នៅ​ដាច់​ស្រយាល​​ ឲ្យ​ប្រើប្រាស់​​​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មានប្រជាពលរដ្ឋ​​​ដើម្បី​អាច​បញ្ចេញ​សំឡេង​បាន ដោយ​មាន​ការ​ផ្តោត​​សំខាន់លើ​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍។

អាន​បន្ថែម​ពី​គម្រោង​របស់យើង។

ប្រវត្តិ​របស់​យើ​ង

ក្លូប៊ល វ៉យស៍ បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៥ ​ដោយ​​​​អតីត​ប្រធាន​ផ្នែក​​ព័ត៌មាន​​របស់ ស៊ីអ៊ិនអ៊ិន ប្រចាំ​ទីក្រុង​ប៉េកាំង និង​តូក្យូ​ រ៉េបេកា ម៉ែកឃីណុន​ និង​​អ្នក​​​បច្ចេកទេស​ និង​អ្នក​ជំនាញ​ប្រទេស​អាហ្រ្វិក អេថាន់ សាក់គើមែន ខណៈ​ពេល​ដែល​ពួក​គេ​ទាំង​ពីរ​គឺជា​​សមាជិក​នៃ​ មជ្ឈមណ្ឌល​ប៊ើកមែន​ដើម្បី​អ៊ិនធើណែត និង​សង្គម នៅ​ឯ​សាកល​វិទ្យាល័យ​​ហាវ៉ាដ​។ គំនិត​​​​នៃ​គម្រោង​នេះ​កើត​ឡើង​មក​ពី​ ការ​ប្រជុំ​របស់​អ្នក​សរសេរ​ប្លុក​អន្តរជាតិ ដែល​ប្រារព្ធ​ឡើង​នៅ​ហាវ៉ាដ កាល​ពីខែ​ធ្នូ ឆ្នាំ២០០៤ ហើយ​បន្ទាប់​មក​ក៏​ក្លាយ​ជា​ប្លុក​ដ៏​សាមញ្ញ​មួយ​។ (នេះ​គឺ​ជា​ របាយការណ៍​​​សរសេរ​​ និង សំឡេង​ នៃ​ការ​ប្រជុំ​នោះ)។​

ក្លូប៊ល វ៉យស៍ ​ក៏​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែលសូមអរគុណ​​​ចំពោះការ​គាំទ្រ​ចំពោះ​ មជ្ឈមណ្ឌល​​ប៊ើក​មែន​​ ការគាំទ្រ​ពី​រ៉យទ័រ​​((( (Reuters) មូលនិធិ​ ម៉ែក​អាធើ រួមជាមួយ​នឹង​កម្លាំង​​​កាយ និង​ភាព​ច្នៃ​ប្រឌិត​​​​​របស់​អ្នក​ចូលរួម​ចំណែក​ជាមួយ​យើង​ទាំងឡាយ។

គោលបំណង​គោល​របស់យើង​

ក្នុង​ខណៈ​ពេល​ដែល​​សារព័ត៌មាន​​ថ្នាក់​អន្តរជាតិ​ជាភាសា​អង់គ្លេស​​ជាច្រើន​ ព្រងើយ​កន្តើយ​ចំពោះ​​​រឿង​រ៉ាវ​ជាច្រើន​​ដែល​មាន​សារៈសំខាន់​​​ចំពោះ​ប្រជាពលរដ្ឋ​ជុំវិញ​ពិភពលោក​ភាគច្រើន​ ក្លូប៊ល​​​ វ៉យស៍​ មាន​គោលបំណង​​​លើក​យក​នូវ​បញ្ហា​​ទាំង​អស់​នោះ​ ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ពី​បណ្ដាញ​សារព័ត៌មាន​​ តាមរយៈ​ការ​​បង្កើន​​​សំឡេង​របស់​បណ្ដាញ​ផ្សព្វផ្សាយ​​​សារព័ត៌មានប្រជាពលរដ្ឋ​។ យើង​ជឿជាក់​លើ​ការ​និយាយ​ស្ដី​ដោយ​សេរី និង​​​ផ្សារភ្ជាប់​នូវ​ចន្លោះ​ប្រហោង​ដែល​​បែង​ចែក​​​​​មនុស្ស​​។​.

យើង​សង្ឃឹមថា ៖

  • ទាក់ទាញចំណាប់អារម្មណ៍​​​មក​លើ​កិច្ច​សន្ទនា​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​​ និង​​ទស្សនៈ​​ដែល​កើត​ឡើង​ពី​​​បណ្ដាញ​ផ្សព្វផ្សាយ​សារ​ព័ត៌មានប្រជាពលរដ្ឋ​​​ជុំវិញ​ពិភពលោក​តាមរយៈ​ការ​ភ្ជាប់​​ទៅកាន់អត្ថបទ រូបថថ សំឡេង វីដេអូ និង​​ទម្រង់​​ដទៃ​ទៀត​​​របស់​បណ្ដាញ​ផ្សព្វផ្សាយ​សារព័ត៌មានប្រជាពលរដ្ឋ​​នៅ​តាម​មូលដ្ឋាន។​​
  • សម្របសម្រួល​​នូវ​សំឡេង​​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​កើន​ឡើង​ ​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ ការ​បង្រៀន​តាម​អ៊ិនធើណេត និង​​ផ្សព្វផ្សាយ​​ពីវិធី​ដែល​​​ឧបករណ៍​បើក​ទូលាយ​ និង​​មិន​គិត​ថ្លៃ​អាច​ត្រូវបានប្រើប្រាស់​​ដោយ​មាន​សុវត្ថិភាព​​នៅ​​​ជុំវិញពិភពលោក​​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​សំឡេង​ពួកគេ។
  • តស៊ូមតិដើម្បី​សេរីភាពបញ្ចេញ​មតិ​នៅ​ជុំវិញពិភពលោក​ និង​ការពារ​​សិទ្ធិរបស់​​អ្នកសារព័ត៌មានប្រជាពលរដ្ឋ​​ដើម្បី​រាយការណ៍​ពី​ព្រឹត្តិការណ៍​ និង​គំនិត​ដោយ​គ្មាន​ការ​​ភ័យខ្លាច​ចំពោះ​ការ​គាប​សង្កត់​​ ឬ​ការផ្តន្ទា​ទោស។​

សូមអាន​​ សំណួរ​ដែលត្រូវបាន​សួរជាញឹកញាប់​ ​ របស់​យើ​ង​ដើម្បី​សិក្សា​បន្ថែម​ទៀត។