See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

សារព័ត៌មាន​

ក្នុង​ករណី​ដែល​​មាន​ហេតុការណ៍​បន្ទាន់​ អ្នកសារព័ត៌មាន​តែង​តែ​​​ងាក​មក​មើល​អត្ថបទ​ប្លុក និង​ធ្វីតទ័រ​ ដើម្បី​​​​ទទួល​បាន​​ទស្សន​​​របស់​មនុស្ស​ក្នុង​ថ្នាក់​មូលដ្ឋាន។ ប៉ុន្តែ​តើ​អ្នក​នឹង​​​អាច​ស្វែង​រក​អ្នក​សរសេរ​អត្ថបទ​ប្លុក​​​​​នៅ​ក្នុង អ៊ូហ្គង់ដា​ បានដោយ​របៀប​ណា​? ឬ​​តើ​អ្នក​ដឹង​ដោយ​របៀប​ណា​ថា​នរណា​ដែល​ជា​បុគ្គល​ល្អ​បំផុត​ដែល​អ្នក​គួរ​តែ​តាម​នៅ​លើ​ធ្វីតទ័រនៅ​​ ហៃទី​? នេះ​ជា​អ្វីដែល​ ក្លូប៊ល វ៉យស៍ អាច​ជួយ​បាន។ យើង​តាម​ដាន​​​ អ្នកសារព័ត៌មានប្រជាពលរដ្ឋ​ នៅ​ជុំវិញ​ពិភព​លោក​​​ជាមួយ​ ក្រុម​អ្នកសរសេរ​ប្លុក​ មក​ពី​​តំបន់​ និង​ប្រទេស​នានា​ដែល​​​ពួក​គេ​បាន​តាមដាន។

ក្លូប៊ល វ៉យស៍ គឺជា​សំឡេង​ដែល​មានអំណាច​ស្ដីពី​ការ​គាបសង្កត់​លើ​ប្រព័ន្ធអ៊ីនធើណែត និង​​​ការ​ប្រើប្រាស់​​សារព័ត៌មានប្រជាពលរដ្ឋ​​​ក្នុង​​​​​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​​​ បណ្ណសារ​សារព័ត៌មាន​ របស់​យើង​បង្ហាញ​ថា​យើង​ត្រូវ​បាន​ស្រង់សម្ដី​​ ឬ​ក៏សម្ភាសន៍​​ក្នុង​ពេល​ថ្មីៗ​នេះ។

សម្ភាសន៍​អ្នកសរសេរ​ប្លុក​

គោលបំណង​របស់យើង​គឺ​ដើម្បី​ជួយ​ដល់​​អ្នកសារព័ត៌មាន ​ដើម្បី​ធ្វើ​ឲ្យ​ប្រភព​ព័ត៌មាន​​​​របស់​ពួក​គេ​មាន​ភាព​​​ចម្រុះ​ និង​ស្វែង​រក​​គំនិត​​​​​នៅ​​ក្នុ​ងមូលដ្ឋាន​សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​។ ជាមួយ​នឹង​​​ចំនួន​​​ការិយាល័យ​សារព័ត៌មាន​បរទេស​​​​​​ដែល​កាន់តែ​មាន​ចំនួន​តិច​ និង​​ការគំរាម​កំហែង​​មក​លើ​​​​​សេរីភាព​សារព័ត៌មាន​​​ក្នុង​ប្រទេស​ជា​ច្រើន​​ យើង​ជឿជាក់​ថា​​អ្នកសរសេរ​ប្លុក​អាច​​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ការ​​​ធ្វើ​ឲ្យ​ប្រទេស​​របស់​ពួកគេ​​​​​​​មាន​​រូបភាព​នៅ​ក្នុង​ពេល​​ជ្រួលច្របល់។​

ទំនាក់​ទំនង​​មក​យើង​ ដើម្បី​​​ទទួល​បាន​​នូវ​ជំនួយ​ក្នុង​ការ​ស្វែង​រក​​​អ្នក​សរសេរ​ប្លុក​​ក្នុង​ស្រុក​ដែល​មាន​សមត្ថភាព​​​មក​ពី​ប្រទេស​ ឬភាសា​ណា​មួយ​ក៏ដោយ។ អ្នកសរសេរ​ប្លុក​ជា​ច្រើន​ក៏​បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ ​បណ្ដាញ​​​ព័ត៌មាន​វិទ្យុ​​ពិភពលោក​ នៅ​​ក្នុង​ទីក្រុង​ឡុងដ៍។

ចុះឈ្មោះ​ទទួល​ព័ត៌មាន

ទទួលព័ត៌មាន​ពី​ក្លូប៊ល វ៉យស៍
ជា​រៀងរាល់​ថ្ងៃ​​ យើង​បោះពុម្ពផ្សាយ​​​អត្ថបទ​ថ្មីៗ​មកពី​ជុំវិញ​ពិភព​លោក​ ដែល​​​​​មិនសូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​​បណ្ដាយ​ព័ត៌មាន​​សំខាន់ៗ។ ចុះឈ្មោះ​ទទួលព័ត៌មាន​ ដើម្បី​ទទួល​បាន​​​អ៊ីម៉ែល​របស់​យើង ជារៀងរាល់​​ថ្ងៃ ឬ​អាទិត្យ​ ឲ្យ​អ្នក​បានដឹង​ពី​ព័ត៌មាន​​​ជានិច្ច​។

បោះពុម្ពផ្សាយ​ម្ដង​ទៀត​

អាជ្ញាប័ណ្ណ​ដោយ​​ប្រាប់​ប្រភព​ដើម
អត្ថបទ​របស់យើង​ទាំង​អស់​​ ​អាច​​ត្រូវ​បាន​​បោះពុម្ព​ផ្សាយ​ម្ដង​ទៀត​​​​ដោយ​ឥត​គិត​ថ្លៃ​ ​នៅ​ក្នុង​​សារព័ត៌មាន​ដែល​មិន​រក​ប្រាក់ចំណេញ ក៏​ដូចជា​សារព័ត៌មានដែល​យក​ប្រាក់​ចំណេញ​​ ដរាប​ណា​ដែល​យើង​ ​​​​អាច​មាន​​ឈ្មោះ​ថា​ជា​ប្រភព​ដើម​នៃ​​​​អត្ថបទ​ដែល​​ត្រូវ​ប្រើ​នោះ​។​

ធ្វើ​ជា​ដៃ​គូ​ជាមួយ​យើង​

ក្លូប៊ល វ៉យស៍ ​បាន​ធ្វើ​ការ​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សារព័ត៌មានសំខាន់​ៗ ចាប់​តាំង​ពី​​ពេល​ដែល​យើង​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​ ២០០៥។ ស្ថាបនិក​​​​​​រួម​របស់​យើង​ រ៉េបេកា ម៉ែកឃីនណុន ធ្លាប់​ជា​​​​ប្រធាន​ការិយាល័យ​​​​​​​ព័ត៌មាន​របស់ ស៊ីអិនអិន នៅ​​ទីក្រុង​ប៉េកាំង។ រ៉យទ័រ ​គឺជា​​អ្នកគាំទ្រ​ដ៏​សំខាន់ និង​​ដៃ​គូ​និពន្ធ​​​អស់​រយៈ​ពេល​​ជាច្រើន​ឆ្នាំ​ ហើយ​យើង​​​​មាន​ទំនាក់​ទំនង​ការងារ​ជាមួយ​ វែបសាយ​ព័ត៌មាន​ ឌឹ អ៊ីកូណូមីស ឌឺ ញូវយ៉ក ថាមស៍ និង​ បណ្ដាញ​ព័ត៌មាន​ ប៊ីប៊ីស៊ី​។ ក្រុម​ការងារ​ជន​ជាតិ​អ៊ីតាលី​របស់​យើង​​បាន​​​​​ទំនាក់​ទំនង​ជាមួយ​នឹង​​សារព័ត៌មានប្រចាំ​ថ្ងៃ​ ឡា ស្តាមប៉ា ក្នុង​ប្រទេស​អ៊ីតាលី ដែលហៅថា “Voci Globali”។​

យើង​បើក​ចំហ​​ឲ្យ​មាន​​​ការ​ចែក​រំលែក​គំនិត និង​​ដៃ​គូ​ថ្មីៗ​ ឬ​គណៈកម្មាការ​ គ្រាន់តែ​ ផ្ញើរ​អ៊ីម៉ែល​ទៅ​កាន់​​​​​ប្រធាន​និពន្ធ​នាយក​របស់​យើង។​

កិត្តិសព្ទ និង​ការ​ជឿជាក់

​តើ​នរណា​ដែល​អ្នក​​អាច​ជឿជាក់​បាន​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណែត? យើង​ជឿជាក់​ថា​​​​វិធី​ដែល​ល្អ​បំផុត​​ដើម្បី​ស្វែង​រក​នូវ​ប្រភព​​ដ៏​ល្អ​​​ គឺ​​​សាកសួរ​​​អ្នកដែល​​​​​បាន​យល់​ដឹង​ពី​ភាសា​​​ និង​​ល្បឿន​នៃ​​សហគមន៍​អ៊ីនធើណែត​​​​​​ដែល​ពួក​គេ​ធ្វើ​ការ​ផ្សព្វផ្សាយអំពី។ និពន្ធនាយក​របស់​យើង​​​ ពិនិត្យ​មើល​អត្ថបទ​ទាំង​អស់​មុនពេល​នឹង​​​បោះពុម្ពផ្សាយ​។ នៅពេល​ដែល​យើង​ភ្ជាប់​តំណ​​​​ទៅ​ប្លុក​ ក្នុង​​អត្ថបទ​របស់​ក្លូប៊ល វ៉យស៍ ​​​នោះ​មិន​មាន​​ន័យ​ថា​យើង​គាំទ្រ​អត្ថបទ​ប្លុក​ទាំង​នោះ​ទេ។ នោះ​មានន័យ​ថា​​យើង​គិត​ថា​​​អត្ថបទ​ទាំង​នោះ​​ មាន​ប្រយោជន៍សម្រាប់​អាន។​ សម្រង់​សម្ដី​មក​ពី​ប្លុក​​​​ដោយ​អ្នក​ទទួលខុស​ត្រុវ​ខ្លួន​ឯង​ ​​ដូច​ដែល​អ្នក​​ដក​ស្រង់​សម្ដី​ចេញ​ពី​​​​​ប្រភព​ដទៃ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​ដូច្នេះ​ដែរ​។ ​យើង​ជឿជាក់​ថា​​​​ប្លុក​​​​អាណាមិក ត្រូវ​ឆ្លង​កាត់​​​កម្រិត​ភាព​គួរ​ឲ្យ​ជឿជាក់​​ខ្ពស់​ជាង​​ ​ប្លុក​ដែល​អ្នក​និពន្ធ​​​​​​បង្ហាញ​ពី​​​​​អត្តសញ្ញាណ​​​របស់​​ពួក​គេ​ជា​សាធារណៈ​​ ហើយ​ដែល​​​គោលបំណង​របស់​គេ​​គឺ​​ច្បាស់​លាស់។ ​សួរ​សំណួរ​មក​យើង​ប្រសិន​បើ​អ្នក​​នៅ​មាន​ភាព​ងឿងឆ្ងល់។