អ្នកលេងប្លុកដ៏អាថ៌កំបាំងម្នាក់ដែលបានរាយការណ៍ពីការធ្វើដំណើររបស់អនាគតប្រធានាធិបតីចិន ស៊ីជីនផីង នៅលើ ប្រព័ន្ធទំនាក់ទំនងសង្គមរបស់ចិនដែលមានឈ្មោះថា ស៊ីណា បានធ្វើឲ្យមនុស្សជាច្រើននៅក្នុងប្រទេសកុម្មុយនីស្តមួយនេះមានការងឿងឆ្ងល់ថា អ្នកសរសេរប្លុកមួយនេះជានរណ?
អ្នកគាំទ្ររបស់លោកស៊ី ដែលមានចំនួនអ្នកតាមជាង ៤៨០.០០០ នាក់ហើយកំពុងតែកើនឡើងជាបន្តបន្ទាប់ បានបង្ហោះរូបភាព របស់អ្នកនយោបាយរូបនេះ ជាមួយនឹងការរាយការណ៍ពីសកម្មភាពផ្ទាល់នៅលើប្លុក ដោយទទួលបានព័ត៌មានដែលមិនគួរឲ្យជឿពីការធ្វើដំណើររបស់មេដឹកនាំមួយនេះ។
អ្នកដែលពូកែលេងអ៊ីនធើណេតរូបនេះ បានហៅប្រធានាធិបតីខ្លួនដោយរហ័សនាមថា ចៅហ្វាយស៊ី ឬ ស៊ីតាតា ដែលមានន័យថា ស៊ីធំ ឬលោកពូស៊ី ក្នុងភាសាតាមតំបន់របស់ខេត្តសានស៊ី ក្នុងគោលបំណងបញ្ជៀសការរឹតត្បឹតយ៉ាងតឹងរឹងនៅលើអ៊ីនធើណេតនាប្រទេសចិន ៖
@学习粉丝团 习总上午去了菜市场和养老院,从煤炭局后的养老远出来, 车队顺天水路经过了金城宾馆,貌似回家吃饭去了
Censorship is commonplace in the world of Weibo, a social networking site that resembles Twitter. Searching a state leader's name usually yields nothing more than terse media headlines. Wen Jiabao, China’s outgoing premier who recently came under scrutiny after The New York Times published a lengthy article about the tremendous wealth his family has amassed, is a blocked phrase on Weibo.
ការរឹតត្បឹតលើអ៊ីនធើណេត គឺជារឿងធម្មតា នៅក្នុងបណ្តាញទំនាក់ទំនងសង្គម វៃប៉ោ គឺជាបណ្តាញទំនាក់ទំនងដែលជំនួសឲ្យ ធ្វីតធើ។ ការស្វែងរកឈ្មោះរបស់មេដឹកនាំប្រទេសនៅលើអ៊ីនធើណែត នឹងអាចទទួលបានលទ្ធផលត្រឹមតែព័ត៌មានខ្លីៗសង្ខេបៗតែប៉ុណ្ណោះ។ លោកវេន ជាបាវ នាយករដ្ឋមន្ត្រីប្រកបដោយប្រជាប្រិយ ដែលកំឡុងពេលថ្មីៗនេះត្រូវស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីកាសែត ឌឹ ញូវ យ៉ក ថាមស៍ បានបោះពុម្ពផ្សាយ អត្ថបទដ៏វែង អំពីទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ដែលសមាជិកគ្រួសាររបស់លោកបានប្រមូលផ្តុំ ត្រូវបានបិទមិនឲ្យរកឃើញនៅលើ វៃប៉ោ។
ដូច្នេះហើយ វាជារឿងដ៏កម្រមួយដែលមតិរបស់បុគ្គលម្នាក់ពាក់ព័ន្ធនឹងមេដឹកនាំជាន់ខ្ពស់អាចចៀសផុតពីការរឹតត្បឹតហើយទាក់ទាញការបញ្ជូនតៗគ្នាបែបនេះ។
នៅក្នុងប្រទេសមួយដែលរដ្ឋាភិបាលចាត់ទុកព័ត៌មានរបស់មេដឹកនាំខ្លួនជាការសម្ងាត់ វាកាន់តែកម្រទៅទៀត ដែលអ្នកលេងវៃប៉ោរូបនេះអាចបង្ហោះ និងធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់លោកស៊ី ដែលរាយការណ៍មុន សារព័ត៌មានរដ្ឋ ស៊ីស៊ីធីវី (CCTV) ទៅទៀត ៖
@CCTVNews ៖ តើមានអ្វីកើតឡើង? @XuexiFensiTuan ទទួលបានព័ត៌មានពីលោកស៊ី បានលឿន និងជិតស្និទ្ធជាងយើងទៅទៀត!
មនុស្សជាច្រើនបានចោទជាសំនូរទាក់ទងនឹងអត្តសញ្ញាណរបស់អ្នកសរសេរប្លុកម្នាក់នេះ។ នៅក្នុងព័ត៌មានផ្ទាល់ខ្លួននាគណនីវៃប៉ោជននោះបង្ហាញថា គាត់បានបញ្ជប់ការសិក្សាពីសាកលវិទ្យាល័យសានស៊ី ដែលស្ថិតនៅភាគពាយព្យនៃប្រទេសចិន ដែលជាកន្លែងដែលលោកប្រធានាធិបតីធ្លាប់រស់នៅ។ “នេះជាសហគមន៍មួយដែលយើងទាំងអស់គ្នាបង្ហាញពីការគាំទ្រ និងការចូលចិត្តលោកស៊ី។ ស្រលាញ់លោកស៊ីឥតឈប់ឈរ ស្វាគមន៍អ្នកទាំងអស់គ្នាចូលរួមជាមួយក្រុមយើងខ្ញុំ” នេះជាសារមួយនៅខាងលើនៃ ទំព័រវៃប៉ោ។
ក្នុងបំណងដើម្បីបំបាត់ការសង្ស័យដែលចេះតែកើនឡើងពីមជ្ឈដ្ឋានសារព័ត៌មាន និងអ្នកប្រើប្រាស់អ៊ីនធើណេត ម្ចាស់ប្លុកនោះបានបដិសេធនៅក្នុង អត្ថបតថ្ងៃទី៥ ខែមករា [zh] ថាខ្លួនមិនមែនជាសមាជិកនៃគណបក្សកុម្មុនិស្ត ហើយបដិសេធទៀតចំពោះការចោទប្រកាន់ដែលថាគាត់ជាមនុស្សដែលស្និទ្ធនឹងលោកស៊ី។ ម្ចាស់ប្លុកបន្ថែមទៀតថា រូបដែលគាត់បង្ហោះនោះសុទ្ធតែបានមកពីអ៊ីនធើណែត ឬប្រភពដែលបានពីអ្នកគាំទ្រលោកស៊ី។
នៅទីបញ្ចប់ ម្ចាស់ប្លុកនោះបានសរសេរថា “អរគុណចំពោះអ្នកទាំងអស់ រឿងគ្រប់យ៉ាងកំពុងតែផ្លាស់ប្ដូរ ថ្ងៃស្អែកនឹងកាន់តែប្រសើរជាងនេះ។”
គណនីវៃប៉ោនេះបានបង្ហោះសារទីមួយរបស់ខ្លួននាប៉ុន្មានថ្ងៃបន្ទាប់ពីការបញ្ចប់នៃសមាជបក្សកុម្មុនិស្តលើកទី ១៨ នា ចុងឆ្នាំមុន ដែលពេលនោះលោកស៊ី ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការបក្ស។ សារនោះសរសេរដូចជាសារស្វាគមន៍ថា ៖ “នេះជា សហគមន៍ដែលគាំទ្រលោកស៊ី អ្នកត្រូវបានស្វាគមន៍ក្នុងការចូលរួមក្លាយជាសមាជិកនៃមហាគ្រួសារអ្នកគាំ ទ្រលោកស៊ី។”
និពន្ធនាយកនៃកាសែតក្នុងស្រុកមួយជឿជាក់ថា អាថ៌កំបាំងជុំវិញអត្តសញ្ញាណម្ចាស់ប្លុក សបង្ហាញឲ្យឃើញ ថាមហាជនគឺកាន់តែមានចំណាប់អារម្មណ៍លើជីវិតផ្ទាល់ខ្លួនរបស់មេដឹកនាំជាន់ខ្ពស់ខ្លាំងឡើងៗ។
@我是朝日:解开“学习粉丝团”身份谜底的人们,这时候一定不反对网络实名认证。至少对这个账号的实名不会反对。其实这个一口一个“习大大”的博主,人们探究她的真实身份,表面上看是网民对这个博主的好奇,其实是对中央最高领导层政治生活面貌的好奇。
ចំពោះអ្នកទាំងឡាយដែលចង់ស្រាយចម្ងល់ទាក់ទិននឹង “សៀស៊ី ហ្វិនស៊ី តួន” នេះ ប្រហែលជាលែងប្រឆាំងនឹងការ ចុះបញ្ជីដោយប្រើឈ្មោះពិតប្រាកដនៅកក្នុងវៃប៉ោទៀតហើយ។ យ៉ាងហោចណាស់ ពួកគេនឹងមិនប្រឆាំងនឹងការ ចុះបញ្ជីដោយប្រើឈ្មោះពិតប្រាកដចំពោះប្លុកមួយនេះ។ មើលពីសម្បកក្រៅ មនុស្សគ្រប់រូបមានការងឿងឆ្ងល់អំពីអត្តសញ្ញាណរបស់ម្ចាស់ប្លុកដែលសរសេរអំពី “ស៊ី ដាដា” [សំដៅដល់ លោកស៊ី] តែតាមពិតទៅ អ្វីៗទាំងអស់នេះគឺកើតចេញពីការងឿងឆ្ងល់ចំពោះជីវិតរបស់មេដឹកនាំកំពូលរបស់ពួកគេទៅវិញទេ។