រឿង អំពី​ បរិស្ថាន​

អ៊ីរ៉ង់​: អ្នក​សរសេរ​ប្លុក​ស្តីពី​បរិស្ថាន​ត្រូវ​អាជ្ញាធរ​ដាក់ពាក្យ​បណ្តឹង​

ហ៊ូមែន ខាកផរ ជាអ្នកសរសេរ​ប្លុក​ស្តីពីបរិស្ថានរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានប្តឹងដោយ ការិយាល័យ​ការពារ​បរិស្ថាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ក្នុង ខេត្ត ឆាម៉ាហាល បាក់ទីយ៉ារី ដោយសារតែការដាស់តឿនពីគ្រោះថ្នាក់នៃគម្រោងបំពង់បង្ហូរឧស្ម័នសម្រាប់បរិស្ថានក្នុងតំបន់។

អ៊ីរ៉ង់ ៖ បាតុកម្មដោយសារបឹងរីងស្ងួត

មាន​​​អ្នក​​​តវ៉ា​​រាប់​​សិប​​នាក់​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ក្នុង​​ខែ​​មេសា ឆ្នាំ​២០១១ នៅ​​ក្នុង​​តំបន់​​​អាស៊ែបៃហ្សង់ នៃ​ប្រទេស​​អ៊ីរ៉ង់ នៅ​ក្នុង​ទីក្រុង​តាប្រ៊ីស (Tabriz) និង​អើមៀ (ប៉ែក​ខាង​លិច​ឆៀង​ខាង​ជើង​នៃប្រទេស​ អ៊ីរ៉ង់)។ ពេល​នេះ​បាតុកម្ម​មិន​មែន​មក​ដើម្បី​ប្រជាធិបតេយ្យ និង​​សេរីភាព​​នោះ​​ទេ​​ប៉ុន្តែ​ផ្ទុយ​​ទៅ​វិញ​គឺ​ជា​ការ​ទាមទារឲ្យ​រដ្ឋាភិបាល​​ការពារ បឹងអើមៀ​ដែល​ជា​បឹង​ទឹក​ប្រៃ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក។