រឿង អំពី យុវវ័យ
ពលរដ្ឋយេម៉ែនស្វែងរកចំណាត់ការតាមរយៈ ៖ TEDxSanaa 2013
ក្រោមមូលបទ ចំណាត់ការ ជាការសំខាន់ TedxSanaa ចាប់ផ្ដើមនាថ្ងៃនេះ។ នូន អារ៉ាប៊ៀ ផ្តោតលើរឿងនេះ។
ម៉ាដាហ្គាស្កា ៖ សំឡេងរបស់អ្នកសរសេរប្លុក និងអ្នកបកប្រែវ័យក្មេង
ជួបជាមួយ រ៉ាឌីហ្វឺរ៉ា ហ្វេឡាណា ខែនឌី អ្នកបកប្រែឲ្យក្លូប៊ល វ៉យស៍ ជាភាសា ម៉ាហ្កាឡាស៊ី។ ជាមួយនឹងអាយុត្រឹមតែ ១៥ឆ្នាំ ខែនឌី ប្រហែលជាសមាជិកវ័យក្មេងបំផុតនៅក្នុងក្រុមការងាររបស់ក្លូប៊ល វ៉យស៍។
ការបោះឆ្នោតនៅកម្ពុជា ៖ សំឡេងនៅលើហ្វេសប៊ុក
អ្នកប្រើប្រាស់អ៊ីនធើណែតនៅប្រទេសកម្ពុជាកំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និងចែករំលែកព័ត៌មានថ្មីៗដែលទាក់ទងនឺង ការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែព្យាយាមបង្កើនប្រជាប្រិយភាពតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
ហុងកុង ៖ កម្មវិធីអប់រំថ្នាក់ជាតិបង្កបាតុកម្មដោយបង្អត់អាហារ ដោយការអង្គុយ
សកម្មជនជាច្រើននាក់បានធ្វើយុទ្ធនាការប្រឆាំងនឹងកម្មវិធីអប់រំថ្នាក់ជាតិដ៏ចំរូងចំរាស នេះបើតាមឃ្លាមួយក្នុងសាលាហុងកុង ដែលមានបាតុករកំពុងធ្វើបាតុកម្មយ៉ាងធំ រួមទាំងពេលយប់ផងដែរ។
កម្ពុជា៖ ភាពចម្រូងចម្រាស់ពីការផ្សាយឃោសនាក្រុមហ៊ុនទូរស័ព្ទ
ការផ្សាយពាណិជ្ជកម្មនៃក្រុមហ៊ុនទូរសព្ទចល័តដ៏ធំរបស់កម្ពុជា កំពុងរងការរិះគន់ដោយប្រជាអ៊ីនធើណែតជាច្រើន អំពីការផ្សព្វផ្សាយនូវអាកប្បកិរិយាមិនល្អលើប្រព័ន្ធអ៊ីនធើណែតក្នុងចំណោមយុវវ័យ។ ក្រុមអ្នកសរសេរប្លុកកំពុងតែជំរុញឲ្យមានការដកចេញនូវការផ្សាយពាណិជ្ជកម្មនេះ។
កម្ពុជា ៖ Bloggers លើកដម្កើងអក្សរសាស្រ្តខ្មែរ
ក្រុមយុវអ្នកនិពន្ធខ្មែរ ត្រូវបានបង្កើតដោយអ្នកនិពន្ធវ័យក្មេងដែលទទួលបានពានរង្វាន់ ហើយដែលមានបំណងលើកដម្កើង និងអភិវឌ្ឍអក្សរសាស្រ្តខ្មែរ។ សមាជិកនៃក្រុមនេះប្រើប្រាស់ប្លុករបស់គេដើម្បីបង្ហាញពីការសរសេរនិពន្ធជាខ្មែរ។
កម្ពុជា ៖ ទិវានៃក្តីស្រលាញ់ បង្កឲ្យមានភាពចម្រូងចម្រាស់
ទិវានៃសេចក្ដីស្រលាញ់ត្រូវបានប្រារព្ធឡើងដំបូងបង្អស់នៅកម្ពុជា ក្នុងឆ្នាំ២០០០។ ឥឡូវនេះទិវានេះគឺជាព្រឹត្តិការណ៍ដែលមានប្រជាប្រិយភាព ជាពិសេសក្នុងចំណោមយុវវ័យ។ រដ្ឋាភិបាល ដោយមានការចូលរួមពីអ្នកសរសេរប្លុក បានប្រើប្រាស់ឱកាសនេះដើម្បីលើកកម្ពស់នូវសុខភាពផ្លូវភេទ និងសុខភាពបន្តពូជក្នុងចំណោមក្មេងជំនាន់ថ្មី