ជារៀងរាល់ឆ្នាំ ជនជាតិភាគតិចដែលស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណី ត្រូវបានបង្ហាញក្នុងអំឡុងពេលការផ្សព្វផ្សាយនៃកិច្ចប្រជុំ សមាជប្រជាជាតិ និង សន្និសីទពិគ្រោះយោបល់ស្ដីពីនយោបាយរបស់ប្រជាជាតិចិន បង្កើតនូវការបង្ហាញឃើញខាងក្រៅស្ដីពីការប្រារព្ធនូវភាពចម្រុះនៅក្នុងប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ ចំណុចនេះចាកឆ្ងាយពីការពិតខ្លាំងណាស់។ នេះត្រូវបានបង្ហាញថ្មីៗ នៅក្នុងទីក្រុងអ៊ូរូជិ នៅទិសពាយព្យនៃប្រទេសចិនក្នុងតំបន់ដែលមានជនជាតិឥស្លាមភាគច្រើន ស៊ីងជាំង សិស្សដែលជាជនជាតិភាគតិច អៃហឺ ត្រូវបានហាមប្រាម និងធ្វើទារុណកម្មដោយសារតែផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្លួននៅក្នុងសាលារៀន និងស្ថាប័នសាធារណៈមួយចំនួន។
រូបភាពដែលរាលដាល
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ រូបថតមួយត្រូវបានគេបង្ហាញយ៉ាងសុះសាយ ដែលឃើញសិស្សជនជាតិអៃហឺ មកពីសាលាដកពិសោធន៍ស៊ីងជាំងមួយក្រុមឈរនៅទីធ្លាសាលាជាមួយនឹងការរៀបរាប់ខាងក្រោមរូបថតថា: “សិស្សទាំងនេះត្រូវបានដាក់ទារុណកម្មដោយសារតែការពាក់ ថាជីយ៉ា (Taqiyah) [មួកសម្រាប់ការបន់ស្រន់របស់ឥស្លាម]”។
ថ្ងៃបន្ទាប់ ការិយាល័យអប់រំ បានសេចក្ដីថ្លែងការណ៍ពន្យល់ថា សិស្សទាំងនោះមិនត្រូវបានដាក់ទោសនោះទេ ហើយគ្រូបង្រៀនគ្រាន់តែបញ្ចុះបញ្ចូលសិស្សមួយចំនួនឲ្យដោះ ថាជីយ៉ា របស់គេ ក្នុងម៉ោងកីឡា។ នគរបាល ស៊ីងជាំង បន្តនិយាយអះអាងថាហេតុការណ៍នេះត្រូវបានរៀបចំឡើងដោយកម្លាំងខាងក្រៅ។
ទោះបីជាយ៉ាងណាក៏ដោយ រូបភាពបង្ហោះដោយ ពលរដ្ឋអ៊ីនធើណែត [zh] បង្ហាញថានេះមិនមែនជាហេតុការណ៍តែមួយនោះទេ។ សាលារៀន និងបណ្ណាល័យមួយចំនួន ក្នុងទីក្រុងអ៊ូរូជិ បានហាមឃាត់យ៉ាងបើកចំហមិនឲ្យសិស្សដែលពាក់ ថាជីយ៉ា និងស្បៃបាំងមុខចូលទៅក្នុងទីធ្លារបស់ស្ថាប័នទាំងនោះ។
ដើម្បីក្រោកឈរឡើងទាមទារសិទ្ធិវប្បធម៌របស់ពួកគេ យុវជនអៃហឺ មួយចំនួនបានបង្ហោះរូបថតខ្លួនគេដែលស្លៀកសម្លៀកបំពាក់ជនជាតិភាគតិច។ ឧទាហរណ៍ ស៊ូ ការ៉ា (@佐克拉) បង្ហោះ [zh] រូបថតសម្គាល់ខ្លួនកាលពីថ្ងៃទី៦ ខែមីនា ហើយរៀបរាប់ថា:
我觉得戴花帽是每个Uyghur的梦想,因为那代表着我们的民族,象征着我们的文化。看到上高中初中的很多男生女生戴花帽我很高兴很自豪很舒服,因为戴着花帽的他们一个比一个帅,漂亮,多抢眼。我戴花帽并不是装也不是学别人,我只是在尊重我们民族的文化和特色,我爱花帽,我为uygur 和新疆代言。
ការពាក់ថាជីយ៉ា គឺជាក្ដីសុបិនរបស់អៃហឺគ្រប់បរូប ដោយសារតែនេះបង្ហាញពីភាពជាជនជាតិភាគតិច និងជានិមិត្តសញ្ញានៃវប្បធម៌របស់យើង។ នៅពេលដែលខ្ញុំឃើញ សិស្សសាលាវិទ្យាល័យ និងអនុវិទ្យាល័យទាំងប្រុសទាំងស្រី ពាក់ថាជីយ៉ាទៅសាលារៀន ខ្ញុំមានមោទនភាពណាស់។ ពួកគេមើលទៅសង្ហារ និងស្រស់ស្អាតពេលពាក់ថាជីយ៉ា។ ពេលនេះខ្ញុំពាក់ថាជីយ៉ារបស់ខ្ញុំ មិនមែនដើម្បីធ្វើត្រាប់នរណានោះទេ។ ខ្ញុំគ្រាន់តែចង់បង្ហាញពីការគោរពចំពោះវប្បធម៌ជនជាតិដើមភាគតិច និងចរិតលក្ខណៈរបស់យើង។ ខ្ញុំស្រលាញ់ថាជីយ៉ា ហើយខ្ញុំនិយាយជំនួសមុខឲ្យអៃហឺ និងស៊ីងជាំង។
មានមនុស្សជាច្រើនបង្ហាញពីការគាំទ្រតាមរយៈមតិយោបល់ដូចខាងក្រោម:
苏昱:我是汉人,但我支持你们!天朝对你们所做的,无异于蒙元满清对我们汉人所做的,完全就是反人类暴行!
Rainer Su: ខ្ញុំជាជនជាតិចិនហាន ប៉ុន្តែខ្ញុំគាំទ្រអ្នក។ អ្វីដែលព្រះរាជាណាចក្រនេះ (រដ្ឋាភិបាលចិន) ធ្វើដាក់អ្នក គឺប្រហាក់ប្រហែលនឹងអ្វីដែលបានធ្វើមកលើពួកយើង ដោយពួកសន្តិវង្សយន់ម៉ុងហ្កោលី និងអ្វីដែលសន្តិវង្សជីង ម៉ានជូ ធ្វើដាក់ប្រជាជនហាន។ នេះជាការរំលោភលើភាពជាមនុស្ស។
浪迹98:你真的很漂亮,由內而外的美麗.我覺得你說的很對,維吾爾族的文明是很燦爛的.不要像漢人一樣把什麼都丟棄掉
Liang Ji 98: អ្នកស្អាតណាស់ ស្អាតពីខាងក្នុង។ អ្វីដែលអ្នកបាននិយាយគឺត្រឹមត្រូវ។ អារយ្យធម៌របស់អៃហឺ គឺសម្បូរសប្បាយណាស់។ កុំចម្លងតាមជនជាតិចិនហាន ហើយកុំបញ្ឈប់វប្បធម៌របស់អ្នក។
高墩营艺术节:好看!支持!这是人家的服饰文化和习俗,宪法明文规定”各民族都有保持和改革本民族风俗习惯的自由",任何个人和组织不得干涉!
Gao Dunying Art Festival:ស្អាតណាស់! គាំទ្រ! នេះជាសម្លៀកបំពាក់ប្រពែណី និងវប្បធម៌របស់អ្នក។ យោងតាមរដ្ឋធម្មនុញ្ញ ជនជាតិដើមភាគតិចគួរតែមានសេរីភាពក្នុងការថែរក្សាវប្បធម៌ និងប្រពៃណីរបស់ខ្លួនផ្ទាល់។ គ្មានបុគ្គលណា ឬស្ថាប័នណាអាចជ្រៀតជ្រែកវប្បធម៌របស់មនុស្សបានទេ។
Uighurbiz.net បោះពុម្ពផ្សាយរបាយការណ៍ និងយោបល់មួយចំនួនស្ដីពីហេតុការណ៍នេះ។ Anostaf បានដកស្រង់សម្ដីរបស់ Ilham Tohti [zh] នៅថ្ងៃទី ៧ ខែមីនា:
公开倡导维吾尔族权益的学者伊力哈木·土赫提(Ilham Tohti)表示,“这(花帽事件)不是一个孤立的事件!限制维吾尔人的传统,习惯,穿着打扮意在弱化民族性,使维吾尔人逐步失去文化特性。事件再次提醒我们,保护民族文化及民族性(Identity)是摆在维吾尔民族面前最紧迫的问题。”
伊力哈木·土赫提还强调称,“有些事可以忍受比如身体疼痛,贫穷等等。但作为一个人的尊严被剥夺–最基本的人权被这样被糟蹋不应该忍受!作为一个民族的成员应该保护本民族的各项权益!再说,新疆当局的很多做法已经严重违反中国自己的法律,法规和宪法!”
បញ្ញវន្តអៃហឺ ឈ្មោះ អ៊ីហាម តូទី (Ilham Tohti) ដែលបានតស៊ូមតិដើម្បីសិទ្ធិរបស់ អៃហឺ បាននិយាយថា: “នេះមិនមែនជាហេតុការណ៍តែមួយនោះទេ។ ការរឹតបន្តឹងមកលើប្រពៃណី ទម្លាប់ និងសម្លៀកបំពាក់របស់ អៃហឺ នឹងធ្វើឲ្យអត្តសញ្ញាណជាតិ និងវប្បធម៌របស់អៃហឺត្រូវបាត់បង់។ ហេតុការណ៍នេះ រំលឹកយើងម្ដងទៀតថាបញ្ហាបន្ទាន់ដែល អៃហឺ ត្រូវធ្វើនោះគឺការការពារអត្តសញ្ញាណ និងវប្បធម៌នៃជនជាតិភាគតិចរបស់យើង។
អ៊ីហាម តូទី ក៏បានបញ្ជាក់ផងដែរថា: “យើងអាចទទួលយកបាននូវការឈឺចាប់ផ្នែករាងកាយ និងភាពក្រីក្រ។ ប៉ុន្តែយើងមិនអាចឲ្យគេជាន់ឈ្លីកិត្តិយសរបស់យើងបានទេ។ យើងមិនគួរព្រមទទួលនៅពេលដែលសិទ្ធិជាមូលដ្ឋានរបស់យើងត្រូវជាន់ឈ្លីបែបនេះនោះទេ។ សមាជិកគ្រប់រូបនៃក្រុមជនជាតិភាគតិចរបស់យើងគួរតែការពារសិទ្ធិរបស់យើង។ រដ្ឋាភិបាល ស៊ីងជំាង បានរំលោភលើច្បាប់ បទប្បញ្ញតិ និងរដ្ឋធម្មនុញ្ញរបស់ប្រទេសចិន។”
កាលពីថ្ងៃទី១៦ ខែមីនា នៅលើវែបសាយក៏បង្ហាញពី យោបល់មួយទៀត [zh] ដែលរិះគន់អាជ្ញាធរស៊ីងជាំង ដែលខ្វះការគោរពលើវប្បធម៌ក្នុងការដោះស្រាយនូវហេតុការណ៍ ថាជីយ៉ា នេះ:
新疆当局在处理“花帽事件”时一如既往的使用了“境外势力”这一“灵丹妙药”。至此,绝大多数维吾尔人已不敢再对“花帽事件”发表看法并陷入了沉默,因为对此发表任何看法都会被当做“分裂分子”来处理。
但是,“花帽事件”并不会因为新疆当局的“辟谣”以及与“境外势力”联系在一起而结束。新疆当局长期以来限制和不尊重维吾尔文化,这一问题已经越来越严重,并持续引发维吾尔人的不满。
ជាថ្មីម្ដងទៀត អាជ្ញាធរស៊ីងជាំង បានប្រើប្រាស់ពាក្យ “កម្លាំងខាងក្រៅ” ដើម្បីបង្វែរនូវហេតុការណ៍ថាជីយ៉ា។ ដោយសារតែមូលហេតុនេះ ប្រជាពលរដ្ឋអៃហឺ ត្រូវតែឈប់ពិភាក្សាពីករណីនេះ បើមិនដូច្នោះទេនឹងត្រូវបានដាក់ផ្លាកថា “ជនក្រៅសង្គម”។
ទោះបីជាយ៉ាងណាក៏ដោយ ជម្លោះនឹងមិនត្រូវបានបញ្ចប់ត្រឹមតែពាក្យថា “ចចាមអារ៉ាម” និង “កម្លាំងខាងក្រៅ” នោះទេ។ អស់រយៈពេលជាយូរណាស់មកហើយ ដែលអាជ្ញាធរស៊ីងជាំង បានបង្ហាញពីការគោរពដ៏តិចតួចចំពោះវប្បធម៌របស់អៃហឺ ហើយបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។ ប្រជាពលរដ្ឋអៃហឺ មិនសប្បាយចិត្តនោះទេ។
សម្រាប់ព័ត៌មានស្ដីពីប្រវត្តិរបស់អៃហឺ ជនជាតិដើមភាគតិចឥស្លាមនៅចិន សូមអាន អត្ថបទនេះ។