See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

រូមចំណែក​

ក្លាយជា​ផ្នែក​មួយ​​នៅក្នុងសហគមន៍ ក្លូប៊ល វ៉យស៍ ​​ដោយ​ការ​ក្លាយ​ជា​អ្នក​អាន ឬ​អ្នក​ចែករំលែក​​​​នោះ​នឹង​អាច​ជា បទពិសោធន៍​ដ៏គួរ​​ឲ្យ​រីករាយ​ខ្លាំងណាស់។ សម្រាប់ព័ត៌មានបន្ថែម​ អំពី​​ក្លូប៊ល វ៉យស៍ ​សូម​អាន​ សំណួរ​ចម្លើយ​ដែលសួរជាញឹកញាប់​របស់​យើង។​

ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​ដែល​អ្នក​អាច​រួម​ចំណែក​ ៖

តាមតំណ

វិធីដ៏​ល្អ​បំផុត​ក្នុង​ការ​​គាំទ្រ​ អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​​​ដែល​កំពុងតែ​​កើន​ឡើង​នៅ​​ជុំវិញ​ពិភពលោក គឺ​​ការ​ចូល​ទៅ​អាន​ប្លុក និង​វែបសាយ​ដែល​យើង​​​បាន​​លើក​យក​មក​និយាយ​ក្នុង​អត្ថបទ​សារព័ត៌មាន​​ នៅ​លើ​វែបសាយ​នេះ។ តាមតំណ ផ្តល់​មតិយោបល់ និង​​ប្រាប់​ឲ្យ​ម្ចាស់​ប្លុក​ដឹង​ថា​​អ្នក​បានអាន​​អត្ថបទ​របស់​គេ​​ពី​ក្រៅ​ប្រទេស។​

ប្រសិន​បើអ្នក​ជា​អ្នកសរសេរ​ប្លុក​ដែរ យើង​​សុំ​​​​​​ឲ្យ​អ្នក​សាក​ស្វែង​រក​មតិ​យោបល់​ពី​​​​អ្ន​ក​នៅ​មូលដ្ឋាន​​នៅ​ជុំវិញ​ពិភព​លោក​​ និង​ចាប់​ផ្តើម​​ភ្ជាប់​ទំនាក់​ទំនង និង​​​​​​តបត​ជាមួយ​នឹង​ប្លុក​មក​ពី​​ប្រទេស​ដទៃទៀត​។ មើល​​ឲ្យ​ហួស​ពី​​សារព័ត៌មាន​​បែប​ប្រពៃណី​សំខាន់ៗ​។ កិច្ច​សន្ទនា​ថ្នាក់​​ពិភព​លោក​ចាប់​ផ្តើម​ពី​អ្នក!​

ទទួល​ព័ត៌មាន​ជា​ប្រចាំ​

បន្ត​ទំនាក់ទំនង​ជាមួយ​យើង!​

ផ្ដល់​​វិភាគទាន

ប្រសិន​បើ​អ្នក​អាច​ផ្តល់​ វិភាគទាន​ យើង​ពិត​ជា​​​ត្រេកអរ​ក្នុង​ការទទួល​យក​មិន​ថា​ចំនួន​ប៉ុន្មាន​នោះ​ទេ។ អរគុណ​ចំពោះ​​ការ​គាំទ្រ​របស់​លោក​អ្នក​ចំពោះ​ការងារ​របស់​យើង។

ដាក់ស្នើ​គំនិត

ក្រុម​ និពន្ធនាយក​​ផ្នែកភាសា និង​តំបន់​ របស់​យើង​ តែងតែ​ស្វាគមន៍​​​នូវ​ការផ្តល់​យោបល់​ និង​គំនិត​​សម្រាប់​អត្ថបទ​សារព័ត៌មាន។ ការ​ផ្តោត​ចំណាប់​អារម្មណ៍​របស់​យើង​ គឺ​សារព័ត៌មានប្រជាពលរដ្ឋ​ ​មក​ពី​តំបន់ និង​ប្រទេស​​ដទៃ​ដែល​​​មិន​សូវ​មាន​ការ​​​​លើក​ឡើង​នៅ​ក្នុង​​​សារព័ត៌មាន​​​បរទេស​ ឬ​​សំឡេង​ដែល​មិន​សូវ​មាន​ការ​ទទួលស្គាល់​មក​ពី​ប្រទេស​ណា​មួយ​ក៏ដោយ។

ប្រសិនបើអ្នក​ស្គាល់​ប្លុក ឬ​វែបសាយ ដែល​គិត​ថា​យើង​គួរ​តែ​​​ភ្ជាប់​តំណទៅ (​​ប្រហែលជា​របស់​អ្នក​ផ្ទាល់?) សូម​ផ្ញើរ​​តំណ​មក​​​យើ។ ហើយ​សូម​​ប្រាប់​ថា​ប្លុក​នេះ​ជា​របស់​អ្នក​ណា​ ហើយ​សរសេរ​អំពី​អ្វី។​

ដើម្បី​ទំនាក់​ទំនង​ជាមួយ​​និពន្ធនាយក គ្រាន់តែ​​​ជ្រើសរើស​​តំបន់​នៅ​ក្នុង​ ទម្រង់​ទំនាក់ទំនង​ ហើយ​ផ្ញើ​អ៊ីម៉ែល​ទៅ​ពួក​គេ។

ទំនិញ​របស់​ ក្លូប៊ល វ៉យស៍

ប្រសិនបើ​អ្នក​​ស្រលាញ់​ ក្លូប៊ល វ៉យស៍ ​មិន​មាន​វិធី​ណា​​​ក្នុង​ការ​បង្ហាញ​ជាង​ការ​​ពាក់អាវយឺត​ ឬ​អាវ​រងារ​ដ៏ស្រស់​ស្អាត​របស់​យើង​។

ទិញ​អាវយឺត​នៅ​លើ RedBubble.com

អាវ​ទាំង​នេះ​​អាច​រក​ទិញ​បាន​ ក្នុង​​ទម្រង់​ ទំហំ និង​ពណ៌​ផ្សេងៗ​​បាន។ យើង​​ជ្រើស​រើស​​អ្នក​ផ្គត់ផ្គង់​ដែល​អាច​​​​ផ្តល់​​តម្លៃ​ដឹក​ជញ្ជូន​ឆ្លង​ប្រទេស​​​​​សមរម្យ និង​​​ការ​បោះពុម្ព​ដែល​មាន​គុណភាព។

យើង​មិន​បាន​ទទួល​ប្រាក់ចំណេញ​ពី​ការ​​លក់ទាំង​នេះ​ទេ ដូច្នេះ​​​មិន​មា​​ន​ការ​ដាក់​សម្ពាធ​ឲ្យ​អ្នក​ត្រូវតែ​ទិញ​នោះ​ទេ។ តែ​ជា​ការពិត​ ប្រសិន​បើ​អ្នក​ចង់​​ ធ្វើ​វិភាគទាន​ដើម្បី​គាំទ្រ​ ការ​ងារ​ដែលយើង​កំពុង​តែ​ធ្វើ​នៅ​​ឯ ក្លូប៊ល វ៉យស៍ ​យើង​នឹង​រីករាយ​ក្នុង​ការទទួលយក!​

ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​

ក្លូប៊ល វ៉យស៍ ពឹង​ផ្អែក​លើ​ក​ក្រុមបុគ្គល​ដែលជា អ្នក​និពន្ធ​ស្ម័គ្រចិត្ត​ ដ៏​អស្ចារ្យ​ក្នុងការ​​​ផ្សព្វផ្សាយ​នូវ​កិច្ចសន្ទនា​ដែល​កើត​មាន​ក្នុង​​​សហគមន៍​ប្លុក​​នៅ​ជុំវិញ​ពិភពលោក។ តើ​អ្នក​សរសេរ​​អត្ថបទ​​​មក​ពី​ ឬ​អំពី​តំបន់ ឬប្រទេស​ដែល​ត្រូវ​បាន​​សារព័ត៌មាន​បែប​ប្រពៃណី​​ប្រងើយ​កន្តើយ​មែនទេ? តើ​អ្នក​តាមដាន “​កិច្ចសន្ទនា”​ នៅ​ក្នុងលំហ​ប្លុក​​ក្នុង​ប្រទេស​របស់​អ្នក​ ឬ​ក៏ប្រទេស​ដទៃ​ដែល​អ្នក​ស្គាល់​ច្បាស់​ដែរ​ឬទេ?​

ប្រសិន​បើ​អ្នក​ចង់​ជួយ​យើង​ដើម្បី​​​​​ពង្រីក​ការ​គ្រប​ដណ្ដប់​របស់យើង សូម​​បំពេញ​​នូវទម្រង់​​តាម​តំណ​ខាង​ក្រោម។

ដាក់ពាក្យ​ធ្វើ​ជា​​​អ្នក​និពន្ធ​របស់​ ក្លូប៊ល វ៉យស៍​

ជួយ​យើង​​បកប្រែ​

អត្ថបទ​នៅ​លើ​ ក្លូប៊ល វ៉យស៍ ​តែងតែត្រូវ​បាន​បក​ប្រែ​ទៅ​ជា​​​ភាសា​ដទៃ​ជា​ច្រើន​ ដោយ​​ក្រុម អ្នក​បក​ប្រែ​នៅ​ក្នុង​គម្រោង​ភាសា​ ដែល​​ជួយ​​​​​​​មើល​ថែ​​វែបសាយ​ ក្លូប៊ល វ៉យស៍ ជាភាសាអេស្បាញ ចិន បារាំង អារ៉ាប់ និង​​ភាសា​ទាំង​អស់​ដែល​អ្នក​អាច​មើល​ឃើញ​ក្នុង​ចំណង​ជើង​​​នៅ​ខាង​លើ​​ទំព័រ​នេះ។ អ្នក​​នឹង​ត្រូវបាន​ស្វាគមន៍​ជានិច្ច ដើម្បី​ចូលរួម​​ក្នុង​នាម​ជា​អ្នក​បកប្រែ ឬ​អ្នក​​ត្រួតពិនិត្យ​អក្សរ។​

ប្រសិនបើ​ភាសា​របស់​អ្នក​​​មិន​មាន​នៅ​​ក្នុង​បន្ទាត់​នេះ​ទេ ​អ្នក​អាច​​ស្ម័គ្រ​ចិត្ត​បង្កើត​វែបសាយ​​​គម្រោង​ថ្មី ហើយ​​​បង្កើត​ក្រុមការងារ​របស់​អ្នក។​

ដាក់​ពាក្យ​ធ្វើជា​​​អ្នក​បកប្រែ​ក្នុង​គម្រោង​ភាសា/អ្នក​ត្រួតពិនិត្យ​អក្សរ

ចូលរួម​ក្នុង​គម្រោង​របស់យើង

ក្លូប៊ល វ៉យស៍ ​មាន​​​​​ គម្រោង​ ជា​បន្តបន្ទាប់​ដែល​ត្រូវ​ការ​ឲ្យ​អ្នក​​រួមចំណែក។ សូមមើ​ល​ខាង​ក្រោមននេះ!

Badges and feeds

អ្នក​សរសេរ​ប្លុក​នៅ​ជុំវិញ​ពិភពលោក ​សូម​​ភ្ជាប់​ដំណ​មក​កាន់​ ក្លូប៊ល​ វ៉យស៍! ប្រសិន​បើអ្នក​​គាំទ្រ​ពួក​យើង​ សូមបង្ហាញ​ការ​គាំទ្រ​នោះ​ដោយដាក់​ badge នៅ​លើ​ប្លុក​របស់​អ្នកផ្ទាល់ (​សូម​មើល​​កូដ​ខាងក្រោម)។

អ្នក​ក៏​​ស្វាគមន៍​ឲ្យ​​​ដាក់បញ្ចូល​នូវ​​ RSS feeds របស់យើង​ជា​ច្រើន​ នៅ​លើ​​ប្រធានបទ​ (ដូចជា “​ចិន” ឬ​ “សេរីភាព​បញ្ចេញ​មតិ”​)​ ដោយ​ផ្ទាល់​ទៅ​លើ​វែបសាយ​របស់​អ្នក។

ក្លូប៊ល ​វ៉យស៍​ - ពិភព​លោកកំពុង​និយាយ​ ​តើអ្នក​ឮទេ?
ក្លូប៊ល ​វ៉យស៍​ - ពិភព​លោកកំពុង​និយាយ​ ​តើអ្នក​ឮទេ?
ក្លូប៊ល ​វ៉យស៍​ - ពិភព​លោកកំពុង​និយាយ​ ​តើអ្នក​ឮទេ?