A ស្រ្តីមូស្លីម និងស្រ្តីហិណ្ឌូម្នាក់ នៅប្រទេសបង់ក្លាដេស ត្រូវបានចាប់ខ្លួន ដោយសារតែបានរៀបការជាមួយគ្នា ដែលការធ្វើបែបនេះ គឺជាការរៀបការជាមួយមនុស្សភេទដូចគ្នាដំបូងបំផុតនៅក្នុងប្រទេសនេះ ថ្វីបើមានច្បាប់ចាត់ទុកអំពើនេះជាបទឧក្រិដ្ឋក៏ដោយ។
ស្រ្តីអាយុ ២១ ឆ្នាំ និង អាយុ ១៦ ឆ្នាំ ដែលបានជួបគ្នាខណៈពេលដែលស្រ្តីដែលមានវ័យចំណាស់បានធ្វើទារុណកម្មលើស្រ្តីដែលមានវ័យក្មេង នាពេលថ្មីៗនេះបានលួចរត់ចេញពីប៉ែកខាងត្បួងឆៀងខាងលិច នៃពីរ៉ូព័រ និងចូលទៅទីក្រុងដាក្កាដើម្បីរៀបការ ហើយក៏បានចាប់ផ្ដើមរស់នៅជាមួយគ្នា។ ប៉ុន្តែ ឪពុករបស់ស្រ្តីម្នាក់ដែលបានដាក់ពាក្យប្ដឹងថាមានមនុស្សបាត់ខ្លួន បន្ទាប់ពីកូនរបស់គាត់រត់គេចទៅ ហើយក្រោយមកប៉ូលីសក៏បានរកឃើញពួកគេររស់នៅជាមួយគ្នាក្នុងផ្ទះជួលមួយនៅក្នុងទីក្រុងដាក្កា។
ការស្រលាញ់មនុស្សភេទដូចគ្នា រូមទាំង ការរៀបការជាមួយមនុស្សភេទដូចគ្នាគឺ ខុសច្បាប់ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងប្រទេសបង់ក្លាដេស ឬក៏ត្រូវទទួលទោសឲ្យធ្វើការប្រើកម្លាំងពលកម្មធ្ងន់ធ្ងររយៈពេល ១០ ឆ្នាំ។ ការបង្ហាញជាសាធារណៈនូវសេចក្ដីស្រលាញ់រវាងមិត្តភក្តិដែលមានភេទដូចគ្នាជារឿងធម្មតា និងមិនបង្កឲ្យមានភាពចម្រូងចម្រាស់នោះទេ ប៉ុន្តែ ចំពោះការមានទំនាក់ទំនងផ្លូវភេទជាមួយភេទដូចគ្នា គឺមានការប្រឆាំងជាខ្លាំង ដែលកើតចេញមកពីប្រពៃណី សាសនា របស់ប្រទេសមូស្ល៊ីមភាគច្រើន។ ក្នុងប្រទេសបង់ក្លាដេស គឺមានសហគមន៍ស្រលាញ់ភេទដូចគ្នា ប៉ុន្តែ ពួកគេគឺជាក្រុមភាគតិចដែលរស់នៅដោយលាក់កំបាំង (សូមមើល របាយការណ៍របស់ ក្លូប៊ល វ៉យស៍)។
ព័ត៌មាននេះបានផ្សាយពេញបណ្ដាញសង្គមនៅប្រទេសបង់ក្លាដេស និងបណ្ដាលឲ្យមានការច្របូកច្របល់ខ្លះ។
ប៉ុន្តែមនុស្សជាច្រើនស្វាគមន៍ចំពោះការរៀបការរវាងមនុស្សភេទដូចគ្នានៅប្រទេសបង់ក្លាដេសនេះ។ កូឡាម រ៉ាបានី [bn] សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ៖
যে দুটি মেয়ে বিয়ে করেছে তাদের জন্য শুভকামনা রইলো… জীবন সুন্দর… তাদের এ সাহসের জন্য অভিনন্দন তাদেরকে… জয় হোক জীবনের…
ខ្ញុំសូមជូនពរចំពោះការរៀបការរបស់ស្រ្តីទាំង ២នាក់ នេះ… ជីវិតគឺស្រស់ស្អាតណាស់… អបអរសាទរចំពោះភាពក្លាហានរបស់ពួកគេ…ជីវិតគឺអស្ចារ្យ…
អ្នកសរសេរប្លុក ដែលផ្លាស់ប្ដូរទីលំនៅ អាវីជីត រ៉យសរសេរអត្ថបទដែលផ្នែកវិទ្យាសាស្រ្តទាក់ទងនឹងទំនាក់ទំនងភេទដូចគ្នាជាច្រើនអត្ថបទនៅលើប្លុករបស់លោក។ លោកបានលើកសរសើរចំពោះទឹកចិត្តក្លាហានរបស់ស្រ្តី ២ នាក់ ក្នុង កំណត់ត្រាលើហ្វេសប៊ុក ដែលលោកបានរៀបរាប់ថាមានស្រ្តីម្នាក់ក្លាហានខ្លាំងណាស់ ដែលហ៊ានស្នើឲ្យប៉ូលីសសាកសួរពួកនាង ៖
একটা ছেলে যদি একটি মেয়েকে ভালো বাসতে পারে, তবে একটা মেয়ে কেন আরেকটা মেয়েকে ভালোবাসতে পারবে না?
ប្រសិនបើបុរសអាចស្រលាញ់ស្រ្តីបាន ចុះហេតុអ្វីស្រ្តីមិនអាចស្រលាញ់ស្រ្តី?
ប៉ុន្តែ មានមនុស្សជាច្រើនដែលមិនអាចទទួលយកការរៀបការនេះបាន។ មានយោបល់អវិជ្ជមានជាច្រើនដែលអាចឃើញក្នុងផ្នែកបញ្ចេញមតិយោបល់ នៅលើសារព័ត៌មានលើប្រព័ន្ធអ៊ីនធើណេត។
អ្នកសរសេរប្លុក និងអ្នកប្រើប្រាស់ធ្វីតទ័រ មេហេឌី អាក្រម (@mehdiakram) យល់ថានេះគឺជាការជ្រៀតចូលនៃវប្បធម៌បស្ចឹមប្រទេស ៖
দুই তরুণীর মালাবদল! http://t.co/aX2o5V2D5R কালে কালে আর কত দেখবো, এটাই পশ্চিমা সমাজের আধিপত্য 😀
— មេហេឌី អាក្រម (@mehdiakram) ថ្ងៃទី២៣ ខែកក្កា ឆ្នាំ២០១៣
ការរៀបការរវាងស្រ្តី ២នាក់! http://t.co/aX2o5V2D5R តើមានអ្វីទៀតដែលយើងនឹងបានឃើញទៀត។ នេះគឺជាការគ្របដណ្ដប់នៃវប្បធម៌បស្ចឹមប្រទេស 😀
មានអ្នកខ្លះទៀត ចូលទៅក្នុងបញ្ហានោះជ្រៅជាងអ្នកដទៃ។ កាលពីឆ្នាំមុន បណ្ឌិត ម៉ូហាមែត យូណូស សេដ្ឋកិច្ចវិទូ និងជាជ័យលាភីរង្វាន់ណូបែល ពីប្រទេសបង់ក្លាដេស និងជ័យលាភីរង្វាន់ណូបែលសន្តិភាព ៣ នាក់ ផ្សេងទៀត បានចេញសេចក្ដីថ្លែងការណ៍ដែលពួកគេ អំពាវនាវឲ្យធ្វើឲ្យស្របច្បាប់ នៃទំនាក់ទំនងភេទដូចគ្នា។ បន្ទាប់ពីព័ត៌មាននៃការរៀបការរបស់ស្រ្តី ២នាក់ នេះបានចេញផ្សព្វផ្សាយ «អ៊ុលឡាម៉ា ម៉ាសាយេក សាហ្កាទី ប៉ារីសាដ» ជាសមាគមនៃបព្វជិតសាសនាមូស្លីមបានចោទប្រកាន់ បណ្ឌិត យូណូស ដែលបានលើកកម្ពស់ការរៀបការរវាងភេទដូចគ្នានៅក្នុងប្រទេសបង់ក្លាដេស ហើយ អំពាវនាវឲ្យមានការចាប់ខ្លួន និងដាក់ទោសលើរូបលោក [bn]។ ពួកគេបាន អំពាវនាវឲ្យ សង្គមធ្វើពិហិកាចំពោះរូបលោក និងប្រកាសពីកម្មវិធីដើម្បីដណ្ដើមកាន់កាប់ មជ្ឈមណ្ឌល យូណូស។
មានអ្នកខ្លះបង្ហាញពីការយល់ចិត្ត។ អ្នកផ្ដល់មតិម្នាក់ ឈ្មោះ ណូទន់ បាននិយាយ នៅលើអត្ថបទប្លុក កានីជ នៅលើវេទិកាស្ដីពីប្លុក Somewhereinblog.net ដែលបានផ្សាយពីព័ត៌មាននេះ ៖
সমকামিতাকে আমি ভালো মনে করি না… কিন্তু এটা তাদের ব্যক্তিগত ব্যাপার… তাই তাতে আমি নাক গলাবো না…
ខ្ញុំមិនគាំទ្រការស្រលាញ់ភេទដូចគ្នា… ប៉ុន្តែនេះជារឿងឯកជន… ដូច្នេះខ្ញុំនឹងមិនលូកលាន់រឿងរបស់ពួកគេទេ
អ្នកថតរូបដាក់ក្នុងប្លុក ប្រាណាបេស ដាសសរសេរនៅលើហ្វេសប៊ុកអំពីការចាប់ខ្លួនរបស់ស្រ្តីទាំង ២នាក់ និងអំពីកេរ្តិ៍ឈ្មោះមិនល្អដែលពួកគេកំពុងតែទទួលបាន ៖
ពួកគេសំណាងមិនល្អ ដែលកើតមកខុសពេលវេលា ខុសប្រទេស។
អ្នកសរសេរប្លុក និងជាសិស្សផ្នែកច្បាប់ រ៉េយហាន់ រ៉ាស៊ីដ បានផ្ដល់យោបល់ថាឧទាហរណ៍ដ៏ប្លែកនេះ គឺមានសារៈសំខាន់ចំនួន ៤ ចំណុច ៖
(১) যে সমাজে নারীর নিজের কোনো পছন্দ অপছন্দ থাকতে নেই, সেখানে তারা নিজেদের পছন্দকেই প্রাধান্য দিয়েছেন;
(২) তারা দু'জন ভিন্ন ধর্মের, একজন তো আবার সংখ্যালঘু ধর্মের। কিন্ত তাদের সম্পর্কের কাছে সে দেয়াল দাঁড়াতে পারেনি;
(৩) ধর্মীয় গোঁড়ামীর দেশে সম-লিঙ্গের সম্পর্কের সাহস দেখিয়ে নিজের মতো করে ঘর বেঁধেছেন;
(৪) দেশের আইনে ফৌজদারী অপরাধ জেনেও নিজেদের বিবেক, পছন্দ এবং সম্পর্কের সাথে কোনো ধরনের আপোষ করেননি দু'জন।
- ក្នុងសង្គមដែលមានបុរសជាអ្នកគ្រប់គ្រង ដែលតម្រូវការរបស់ស្រ្តីត្រូវបានព្រងើយកន្តើយ ប៉ុន្តែបុរសទាំងនោះចាត់ទុកចំណង់ចំណូលចិត្តរបស់ពួកគេសំខាន់ជាង។
- អ្នកទាំង ២ មានសាសនាខុសគ្នា ម្នាក់មកពីក្រុមភាគតិច។ ប៉ុន្តែ ពួកគេមិនចាត់ទុកថានេះជាបញ្ហាចំពោះទំនាក់ទំនងរបស់ពួកគេនោះទេ។
- ក្នុងសង្គមអភិរក្សសាសនា ពួកគេបានបង្ហាញពីភាពក្លាហានយ៉ាងមុះមុត ដើម្បីការរៀបការជាមួយភេទដូចគ្នា និងជាជម្រើសរបស់ពួកគេ។
- ពួកគេមិនព្រមលះបង់ទំនាក់ទំនង ឬក៏មនសិការរបស់ពួកគេ ទោះបីជាដឹងថាការស្រលាញ់ភេទដូចគ្នាជាបទឧក្រិដ្ឋក្នុងប្រទេសនេះក៏ដោយ។
អ្នកសរសេរប្លុក វ៉ាស្ករ អាបេឌីន គិតថាការជជែកពីរឿងនេះហាក់ដូចជាត្រូវបានគ្រប់គ្រងដោយបុរសច្រើនជាង ៖
[…] গতকাল দুই নারীর সমকামী সম্পর্কের খবর নিয়া নিউজ পোর্টাল আর সোশ্যাল নেটওয়ার্কিং সাইটগুলিতে যেমন প্রতিক্রিয়া হইলো তাতে পুরুষালি জাজমেন্টের সেক্সিস্ট উত্তাপটা বেশ টের পাইলাম […]
[…] កាលពីម្សិលមិញ ការជជែកពីរឿងនេះទាំងនៅក្នុងព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ស្ដីពី ការរៀបការរបស់មនុស្សភេទដូចគ្នា ខ្ញុំមានអារម្មណ៍ថាដូចជាមានសំឡេងរបស់អ្នករើសអើងភេទខ្លាំងបន្តិច។ […]
ប៉ុន្មានថ្ងៃក្រោយមក មេដឹកនាំសាសនាអ៊ីស្លាម បានប្រៀបធៀបស្រ្តីទាំង ២ នោះទៅនឹង or អំពិល ទេទុល (tetul) , ក្នុងសន្ទរកថាទេសសាសនា ហាក់ដូចជាបុរសទាំងអស់ ពេញចិត្តនឹងការមើលពួកគេ ហើយប្រាប់ឲ្យស្រ្តីនៅផ្ទះ។ អ្នកផលិតខ្សែភាពយន្តដ៏ល្បីឈ្មោះ ម៉ុតស្តូហ្វា សាវ៉រ ហ្វារូគី លើកឡើងបែបនេះក្នុង Facebook ៖
ប្រសិនបើព័ត៌មាននេះពិតមែន យើងមានគូស្រ្តីស្រលាញ់ស្រ្តីជាផ្លូវការដំបូងបំផុត ដែលបានបង្ហាញខ្លួននៅប្រទេសបង់ក្លាដេស។ ក្នុងប្រទេស ដែល លោក ទេហ៊ុល ហ៊ូចូ [បព្វជិត] ព្យាយាមប្រដៅមិនឲ្យស្រ្តីលាយឡំជាមួយនឹងបុរស ឥឡូវនេះឃើញមានស្រ្តីលាយឡំជាមួយស្រ្តីហើយ? ខ្ញុំនឹងចាំមើលភាគបន្តទៀត!
មានមនុស្សជាច្រើន បន្ទោសថាសារព័ត៌មានគ្មានទំនួលខុសត្រូវ ដែលបានបង្ហាញពីរូបភាព និងអត្តសញ្ញាណរបស់ស្រ្តីទាំង ២ ដោយខ្លាចថាការធ្វើបែបនេះនឹងប៉ះពាល់ដល់ជីវិតរបស់ពួកគេ និងពួកគេនឹងត្រូវបានសង្គមកាត់កាល់ចោល។ ស៊័រហ្កាត់ អាលី សាហ្ក សរសេរថា ៖
যারা নাগরিকের ‘প্রাইভেসি’ ‘প্রাইভেসি’ বলে গলা ফাটান, তারা কি … [সমকামী তরুণী] আর … [সমকামী তরুণী] এর ‘প্রাইভেসি'কেও সম্মান দিতে প্রস্তুত। নাগরিক হিসেবে তাদেরও তো ‘প্রাইভেসি’ আছে। নাকি?
បុគ្គលដែលទាមទាររក «ឯកជនភាព» គ្រប់ពេលនោះ… តើពួកគេនឹងមានឆន្ទៈក្នុងការគោរពឯកជនភាពរបស់ [ស្រ្តីទាំង ២] ដែរឬទេ? ពួកគេក៏មានឯកជនភាពក្នុងនាមជាប្រជាពលរដ្ឋក្នុងប្រទេសផងដែរ។ តើត្រូវទេ?
អ្នកសារព័ត៌មាន និងអ្នកនិពន្ធ អានីស៊ុល ហែគ បានបង្ហាញពីការព្រួយបារម្ភរបស់លោក ចំពោះការបង្ហាញអត្តសញ្ញាណ និងអាសយដ្ឋានរបស់ស្រ្តីទាំង ២ នាក់ នៅក្នុងមតិដែលបានដាក់យោបល់នៅលើអត្ថបទរបស់ ម៉ុតស្តូហ្វា សាវ៉រ ហ្វារូគី:
[…] ខ្ញុំខ្លាចថាយើងមកហួសដែនកំណត់ យើងកំពុងតែរំលោភបំពានសិទ្ធិឯកជនភាពរបស់ពួកគេ តាមរយៈការបង្ហោះរូបថត ឈ្មោះ អាសយដ្ឋាន របស់ពួកគេ។ តើពួកគេនឺងអាចរស់នៅក្នុងសង្គមបានដែរឬទេ បន្ទាប់ពីព័ត៌មានទាំងនេះ? តើមានអ្នកសារព័ត៌មានណាមួយ ដែលមានសិទ្ធិសម្លាប់ពលរដ្ឋខ្លួន?
ក្រុមបុរសនៃ ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសបង់ក្លាដេសប្រាប់ពីព័ត៌មានថ្មីទាក់ទងនឹងស្រ្តីទាំងនោះនៅលើទំព័រហ្វេសប៊ុករបស់ពួកគេ ៖
ព័ត៌មានថ្មីៗស្ដីពីស្រ្តីទាំងពីរ ៖ ដូចដែលអ្នកបានដឹងហើយថា [ស្រ្តីអាយុ ២១ ឆ្នាំ] គឺកំពុងតែនៅជាប់ពន្ធនាគារ ហើយ [ស្រ្តីអាយុ ១៦ ឆ្នាំ] ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររបស់នាងវិញ។ [ស្រ្តីអាយុ ២១ ឆ្នាំ] ត្រូវបានចាប់ខ្លួនពីបទចាប់ពង្រត់ និងជួញដូរមនុស្ស។ [..] ការព្រួយបារម្ភដំបូងបំផុតនោះគឺ ការការពារស្រ្តីក្មេងទាំង ២ នាក់ ដែលពាក់ព័ន្ធនេះ។ ចំណុច ទី២ ដាក់ពាក្យប្ដឹងទៅនឹងក្រុមប្រឹក្សាសារព័ត៌មាន ពីបទបង្ហាញជាសាធារណៈនូវអត្តសញ្ញាណនៃអនីតិជន។ យើងក៏បានព្យាយាមកោះហៅប្រជុំបន្ទាន់ដើម្បីបង្កើតការឆ្លើយតបជាយុទ្ធសាស្រ្ត ដើម្បីដោះស្រាយការព្រួយបារម្ភភ្លាមៗ ក៏ដូចជា ការតស៊ូនាពេលអនាគតក្នុងរយៈពេលវែង ដើម្បីទាមទារឲ្យមានការទទួលស្គាល់ទំនាក់ទំនងផ្លូវភេទរវាងភេទដូចគ្នា។