តាមរយៈកញ្ចក់​​​របស់និស្សិត​នៃ​សាកល​វិទ្យាល័យ​ជនជាតិ​ដើម​ភាគ​តិច​​នៃ​វេណេស៊ុយអេឡា

ពេល​ខ្លះ​​​​​​ ត្រូវ​ចំណាយ​ពេល​​​រាប់​សិប​ថ្ងៃ​សម្រាប់​និស្សិត​​​ដើម្បី​​​មក​ដល់​ទីធ្លា​​ នៃ​សាកលវិទ្យាល័យ​ជនជាតិ​ដើម​ភាគ​តិច​​នៃ​វេណេស៊ុយអេឡា។ មក​ពី​​សហគមន៍​​ជនជាតិ​ដើម​ភាគ​តិច​មួយ​​​​ក្នុងប្រទេស និស្សិត​​​​នឹងធ្វើ​ដំណើរ​ដោយ​​​ទូក ​ឡានក្រុង​ឬ​អ្នក​ខ្លះ​ទៀត​​​​គឺដើរ​ថ្មើរ​ជើង​​​​ដើម្បី​ចាប់​ផ្តើម​ឆមាស​ថ្មី។ ពួកគេ​​​​​​ត្រូវ​បានទាក់ទាញ​ដោយ​​​​វិធី​រៀនសូត្រ​បែប​ច្នៃប្រឌិត​​​​​​​​ ​ដែល​ពិចារណា​ជា​ពិសេស​ស្ដីពី​បរិបទ​ដែលសហគមន៍​ជនជាតិដើម​ភាគតិច​កំពុង​រស់​នៅ។​ សាកលវិទ្យាល័យ​ជនជាតិដើម​ភាគ​តិច​នៃ​វេណេស៊ុយអេឡា​​​ ពណ៌នា​​​​បេសសកម្ម​​របស់ខ្លន​ថា​ [es]:

សាកលវិទ្យាល័យ​ដែល​​លើក​កម្ពស់​ការ​យល់​ដឹង​​​ និងអប់រំ​សិស្ស​ដែលជា​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​​​ឲ្យ​គេ​អាច​​បម្រើ​សហគមន៍​របស់​​​ពួក​​គេ។ យើង​​​​អភិរក្ស​ និង​​ពង្រឹង​​​​​​​សមត្ថភាព​​​ជនជាតិដើម​ភាគ​តិច​ ហើយ​យើង​ និង​​ចង់សម្រេច​ឲ្យ​បាននូវ​​ការអប់រំ​កម្រិត​ខ្ពស់​​​ស្ដីពី​ អន្តរវប្បធម៌ និង​​​​ពិសោធន៍

ទីធ្លានេះ​មានទំហំ ២០០០ហិចតា ​នៃព្រៃឈើ និង​សាវ៉ាណា មានទីតាំង​នៅ​ក្នុង​ តាកា នៅ​ រដ្ឋ​បូលីវ៉ា ។ ចក្ខុវិស័យ​​​ដើម​ដំបូង​​ គឺ​បាន​មក​ពី​​អង្គការ​សិទ្ធិ​​ជនជាតិ​ដើម​ភាគតិច​ ដែល​រួម​មាន​​មេដឹកនាំ​​ក្រុមជនជាតិ​ដើម​ភាគតិច និង​​អ្នក​បួស​ក្នុង​សាសនាគ្រិស្ត​ ដែល​មាន​គោល​បំណង​​​ថែរក្សា​​ជីវភាព​រស់​នៅ​តាម​បែប​ប្រពៃណី​ឲ្យ​​ច្រើន​បំផុត​តាម​ដែល​ធ្វើ​ទៅ​បាន។​ និស្សិត​រស់​នៅ​ក្នុង​​​​តំបន់​តូច​មួយ ឬ​ “​ភូមិ”​ មានសមាជិក​ក្នុង​ក្រុម​ជាតិសាសន៍​របស់ខ្លួន ឬ​ជាមួយ​និស្សិត​ដទៃ​មក​ពី​​សហគមន៍​ផ្សេងទៀត ដែល​​​នៅ​ទីនោះ​​​ពួក​គេ​​​ចម្អិន​ម្ហូប​អាហារ​​​ដោយ​ចង្រ្កាន​ភ្នក់​ភ្លើងធម្មតា​ក្នុងសហគមន៍​។ ពួកគេ​ថែមទាំង​អាច​​ទាញ​យក​ផល​ប្រយោជន៍​​​ពី​ដី​​កន្លែង​នេះ ដោយ​ពួក​គេ​អាច​ស្ទូច​ត្រី ឬ​​ប្រមាញ់​​សត្វ​ដើម្បី​យក​មក​ធ្វើ​ជា​ម្ហូប​អាហារ​ផងដែរ។

River running through UIV campus. Photo by Wadaana.

ទន្លេ​ហូរ​ឆ្លង​កាត់​​​ទីធ្លា​​របស់​សាកលវិទ្យាល័យ។ ថត​ដោយ​ វ៉ាដាណា​។

បន្ថែម​ពី​លើ​នោះ និស្សិត​អាច​ចូលរួម​ក្នុង​​ថ្នាក់​រៀន​​​ចម្រុះ​​មុខ​វិជ្ជា​ មានទាំង សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ប្រវត្តិ និង​ភាសា និង​មេរៀន​​ទាក់​ទង​នឹង​​ទស្សនៈ​​បែប​​លោកធាតុ និង​ព្រលឹង​​ចំពោះ​វប្បធម៌​របស់​ពួក​គេ។ ពួក​គេ​ក៏​បាន​រៀន​ពី​មុខ​វិជ្ជា​​ដែលទាក់ទង​នឹង​​ផលិតកម្ម​ ដូចជា ការ​ចិញ្ជឹម​ឃ្មុំ ការ​ចិញ្ចឹមទា និង​ត្រី និង​​​​ការ​អនុវត្តន៍​ផ្នែក​​​​កសិ​វប្បកម្ម​ដទៃ​ទៀត​។ ​ការ​​រួម​បញ្ចូលរវាង​​​​​​ការ​រៀន​សូត្រ និង​ការ​ផលិត​​​ គឺ​ជា​ចំណុច​មួយ​ដែល​​ធ្វើ​ឲ្យ​សាកល​វិទ្យាល័យ​នេះ​មាន​លក្ខណៈ​ពិសេស​​​ និង​​អាច​ដោះស្រាយ​បញ្ហា​ក្នុង​បរិបទជាក់​ស្ដែង​​ដែល​និស្សិត​បានជួបប្រទះ។

មកពី​​ សហគមន៍​មួយ​ក្នុង​ចំណោម សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ ចំនួន ៣៥ – ៤៥ នៅ​ទូទាំង​ប្រទេស​ និស្សិត​​ដែល​មក​ពីសហគមន៍​​​ដូចជា​ ពែរម៉ុន , វ៉ារៅ​, យេក្វាណា​, យុកប៉ា, និង​ដទៃ​ទៀត។ និស្សិត​ត្រូវ​បានជ្រើសរើស​ដោយ​​សហគមន៍​​របស់​គេ​ ដើម្បី​មក​ចូលរួម​សិក្សា​នៅ​ក្នុងសាកល​វិទ្យា​ល័យ​ក្នុង​អណត្តិ​ជាក់​លាក់ ហើយ​ត្រលប់​ទៅ​ផ្ទះ​វិញ​​ ដើម្បី​​​​ធ្វើ​ជា​ប្រយោជន៍​ដល់​សហគមន៍​របស់​ពួកគេ​​​​​​​បន្ទាប់​ពី​ការសិក្សា​របស់​ពួក​គេ​ត្រូវ​បាន​បញ្ចប់។

Open-air discussions. Photo by Luis Carlos Díaz and used under a Creative Commons license.

កិច្ច​ពិភាក្សា​​​​​​បើក​ចំហរ។ ថត​ដោយ លូស កាឡូស ដាយអាស និង​ត្រូវ​បានដាក់​ឲ្យ​ប្រើ​ក្នុងអាជ្ញាប័ណ្ណ​ចែករំលែក​​ដោយ​ការ​​​​បញ្ជាក់​ពី​ប្រភព។

ជាមួយ​នឹង​សកម្មភាព​ជាច្រើន និង​​​​​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ច្រើន​​​មកពី​និស្សិត​ ​ប៉ុន្តែ​រូបភាព និងរឿងរ៉ាវ​​​​នៅ​​លើ​ទីធ្លា​សាកលវិទ្យាល័យ​ទាំង​នេះ​ នឹងត្រូវ​បាន​ថត​ និង​​កត់​ត្រា​ទុក ក្នុង​​​ពេលដែល​មាន​​​សាស្រ្តាចារ្យ​ទៅ​​ធ្វើ​ទស្សនកិច្ច ឬ​​​​អ្នក​ធ្វើ​ទស្សនកិច្ច​ដទៃ​ទៀត​ត្រលប់​ទៅ​ផ្ទះប៉ុណ្ណោះ​ដែល​ពួក​គេ​អាច​​​​ចែករំលែក​​បាន ​ដូចជា​ករណី​​​​របស់ អ្នក​រួម​ចំណែក​ឲ្យ ក្លូប៊ល វ៉យស៍ ​លូស កាឡូស ដាយអាស ដែល​បាន​កត់ត្រា​នូវ​ទស្សនកិច្ច​​របស់​លោក​​នៅ​លើ អាល់ប៊ុម ហ្វ្លិកគ័រ​។ ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ ​និស្សិត​ជាច្រើន​​​ ​គឺ​មាន​ភាព​សកម្ម​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណែត​ ដោយ​ទាញ​ផល​ប្រយោជន៍​ពី អ៊ីនហ្វូសិនត្រូស (InfoCentro) ដែល​មានទីតាំង​លើ​ទីធ្លា​សាកលវិទ្យាល័យ។ សូមអរគុណដល់ កម្មវិធី​​​របស់​រដ្ឋាភិបាល​មួយនេះ ដែល​ផ្តល់​ជា​រចនាសម្ព័ន្ធ​​​​​ និង​លទ្ធភាព​ប្រើប្រាស់​អ៊ីនធើណែត សម្រាប់​សហគមន៍​ជន​បទ​ និស្សិត​​មាន​សក្ដានុពលភាព​ក្នុង​ការ​​​ដើរ​តួ​យ៉ាង​សំខាន់​​ ដើម្បី​បង្ហាញ​​ពី​​សាកលវិទ្យាល័យ​របស់​ពួក​គេ​​​ទៅ​កាន់​អ្នក​ដទៃ​​នៅ​ក្នុង​ប្រទេស​ តំបន់​ និង​ពិភព​លោក។

សហប្រតិបត្តិការ​ របស់​ រ៉ាយស៊ីង វ៉យស៍​

សូមអរគុ​ណដល់​ ​គម្រោង​សាកលវិទ្យាល័យ​​​ជនជាតិ​ដើម​ភាគតិច​នៃ​វេណេស៊ុយអេឡា ដែលគាំទ្រ​ដោយ មូលនិធិ អាវីណា (Avina Foundation) រ៉ាយស៊ីង​ វ៉យស៍ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​​សាកលវិទ្យាល័យ​នោះ​កាលពី​សប្ដាហ៍​ចុង​ក្រោយ​ក្នុង​ខែ​កុម្ភៈ ហើយ​​បាន​ធ្វើ​ការយ៉ាង​ជិតស្និទ្ធ​ជាមួយ​​នឹង​ក្រុម​និស្សិត។ គោលបំណង​ចម្បង​នៃ​​ការ​ធ្វើ​ទស្សនកិច្ច​នេះ​​គឺ​ដើម្បី​គាំទ្រ​​និស្សិត​ដើម្បី​​ពង្រឹង​​​​​​​​ជំនាញ​សារព័ត៌មានប្រជាពលរដ្ឋ ឲ្យ​ឡើង​ទៅ​ដល់​កម្រិត​​ដែល​ពួក​គេ​អាច​​ក្លាយជា​​ធនធាន​សម្រាប់​​និស្សិត​ដទៃ​ទៀត​ដែល​ប្រើប្រាស់​អ៊ីនធើណែត​​​ញឹកញាប់។

ឧបករណ៍​ចម្បង​​ក្នុង​ការបង្រៀន​​ទៅ​កាន់​និស្សិត​ ​គឺ​ការ​ប្រើប្រាស់​នៃ​រូបថត​ឌីជីថល។ ​ដោយ​ផ្អែកលើ​ការពិត​ដែល​ថា​ការ​​បង្ហោះ​​រូបថត​មាន​​​ប្រសិទ្ធភាព​ជាង បើ​យោង​ទៅ​លើ​​​ល្បឿន​នៃ​ការ​ភ្ជាប់អ៊ីនធើណែត​ មាននិស្សិត​បីនាក់ បាន​ចូលរួម​ក្នុង​​សិក្ខាសាលា​ដែល​មាន​រយៈពេល មួយអាទិត្យ​​​ ដែល​ពួក​គេ​អាច​រៀន​​អំពី​​របៀប​ថតរូប​មូលដ្ឋាន ក៏ដូចជា​​ការ​បង្ហោះ​រូបភាព​របស់ពួក​គេ​​​ទៅ​កាន់ គណនី​ហ្វ្លិកគ័រ​របស់ សាកលវិទ្យាល័យ ។ និស្សិត​ទាំង​បីនាក់​មានដូចជា ៖ វ៉ាដាណា លីសាន់ឌ័រ គូរ៉ានីចា និង​ អាកានេតូ​ ​ដែល​រៀន​ក្នុង​ផ្នែក​​​ការ​អប់រំដើម្បី​ទំនាក់​ទំនង​នៅក្នុង​​​សាកលវិទ្យាល័យ។

UIV students that took part in the workshop.

និស្សិត​មក​ពី​សាកលវិទ្យាល័យ​​ជនជាតិដើមភាគតិច​នៃ​វេណេស៊ុយអេឡា ចូលរួម​ក្នុង​សិក្ខា​សាលា។

ថ្វីបើ​មាន​​ផលវិបាក​ផ្នែក​បច្ចេកទេស​ ដែល​ក្រុម​និស្សិត​បាន​ជួបប្រទះ ដូចជា ការ​ដាច់​ចរន្ត​អគ្គិសនី​ម្ដងម្កាល​ ​សីតុណ្ហភាព​ក្ដៅ​ក្នុង​​បន្ទប់​កុំព្យូទ័រ និង​​​​ទំនាក់​ទំនង​​​ខ្សែ​កាប​ ដែល​ពេល​ខ្លះ​​​​​​យឺត​ដូចវា​រ ប៉ុន្តែ​និស្សិត​ទាំង​នោះ​មាន​ទឹកចិត្ត​​ស្ទុះស្ទារ​ជាខ្លាំង​ក្នុង​ការ​រៀន​សូត្រ​ពី​​របៀប​ដែលពួក​គេ​អាច​ដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​ប្រាប់​ពី​រឿងរ៉ាវ​របស់​ពួកគេ​​។ ក្នុងអំឡុង​​នៃ​សប្ដាហ៍​ ពួកគេ​អាច​ខ្ចី​​​កាមេរ៉ា​ឌីជីថល​របស់​សាកលវិទ្យាល័យ​ និង​​ថតយករូបភាព​នៃ​ភូមិ​​របស់​គេ​ ការងារ​សហគមន៍ ​អាហារ និង​​​​ធម្មជាតិ​ដ៏ស្រស់ស្អាត​​នៅ​ជុំវិញ​ទីធ្លាសាកលវិទ្យាល័យ។

ខ្លឺមសារ​ទាំង​នោះ​ត្រូវបាន​យក​មក​ប្រើប្រាស់ និង​ចែករំលែក​ ដោយ​ផ្នែក​​​ទំនាក់ទំនង​របស់​សាកលវិទ្យាល័យ​​ ដែល​ប្រើប្រាស់​វែបសាយ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​​ ដូចជា​ ធ្វីតទ័រ​ (@TaucaUIV) និង ហ្វេសប៊ុគ​ ដើម្បី​​​​​​អាច​ចូល​ទៅកាន់​​​​អ្នកអាន​ឲ្យ​បាន​ច្រើនជាង​នេះ។ ផែនការ​នោះ​គឺ បន្ត​ការងារ​ទាំង​អស់​នេះ​ និង​​​ដែល​និស្សិត​ទាំង​បី​​ អាច​ដើរ​តួរ​​យ៉ាងសកម្ម​ក្នុង​ការ​​ជួយ​​និស្សិត​ដទៃ​ទៀត​ ដែល​អាចប្រើប្រាស់​អ៊ីនធើណែត ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​​​​អំពី​​​បទពិសោធន៍​​​​​​ការអប់រំ​ដ៏​ពិសេស​នេះ​​នៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា។

បន្ទាន់សម័យ ៖ ដើម្បី​​​​មើល​​​​ឧទាហរណ៍​នៃ​​រូបថត​របស់​ក្រុមនិស្សិត​ សូម​ចូលទៅ​កាន់ អត្ថបទ​រូបថ​ត​ នៅ​លើ​ ក្លូប៊ល វ៉យស៍ ។

ចូលរួមការសន្ទនា

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.