តើការធ្វើជាសិស្សនៅឯ សាកលវិទ្យាល័យជនជាតិភាគតិចនៅ វេណេស៊ុយអេឡា [es] មានសភាពបែបណាទៅ? និស្សិតបីនាក់មកពីផ្នែកនៃ ការសិក្សាដើម្បីទំនាក់ទំនង ក្នុងពេលថ្មីៗនេះបានចូលរួមក្នុងសិក្ខាសាលាដឹកនាំដោយ រ៉ាយស៊ីង វ៉យស៍ (Rising Voices) ដើម្បីសិក្សាពីវិធីថតរូបដោយម៉ាស៊ីនថតឌីជីថលឲ្យបានកាន់តែល្អប្រសើរ និងរបៀបបង្ហោះ និងចែករំលែករូបថតទាំងអស់នេះទៅលើអ៊ីនធើណែត។
និស្សិតទាំងបីនាក់នេះ គឺជាករណីសិក្សា នៃសាកលវិទ្យាល័យដែលបង្កើតឡើងជាពិសេស ដើម្បីផ្ដល់ចំណេះដឹងក្នុងទម្រង់នៃការសិក្សាបែបអន្តរវប្បធម៌ និងការពិសោធន៍ទៅកាន់សិស្សមកពីសហគមន៍ជនជាតិដើមភាគតិចនៃប្រទេសវេណេស៊ុយអេឡា។ តាមរយៈការចូលទៅកាន់ការភ្ជាប់ទំនាក់ទំនងខ្សែកាបរបស់សាកលវិទ្យាល័យ ដែលផ្ដល់ដោយគម្រោងរបស់រដ្ឋាភិបាលហៅថា អ៊ីនហ្វូសិនត្រូស (Infocentros) [es] សិស្សអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតដើម្បីផ្សព្វផ្សាយរូបភាពនៃសកម្មភាព អាគារ និងឧបករណ៍ និងធម្មជាតិដ៏ស្រស់ស្អាតដែលព័ទ្ធជុំវិញ ទីធ្លាសាលាដែលមានទំហំ ២០០០ហិកតា មានទីតាំងនៅក្នុងរដ្ឋបូលីវ៉ា។
ដើម្បីអានបន្ថែមទាក់ទងនឹងសាកលវិទ្យាល័យ និងសិក្ខាសាលាដែលបានប្រារព្ធឡើងក្នុងខែកុម្ភៈ ឆ្នាំ២០១៣ សូមអាន អត្ថបទនៅលើវែបសាយ រ៉ាយស៊ីង វ៉យស៍ ។
មានរូបថតដែលថតដោយ និស្សិត និងបង្ហោះទៅក្នុង គណនីហ្វ្លិកគ័រ របស់សាកលវិទ្យាល័យ ។ សូមចុចលើរូបថតដើម្បីមើលរូបថតដើម។

អាគារដែលមានរាងដូចជាខ្ទម ដែលហៅថា “ឈូរួតា (churuata)” ដែលនិស្សិតប្រមូលផ្តុំសម្រាប់កិច្ចប្រជុំ និងសកម្មភាពក្រុមដទៃទៀត។ ថតដោយ អាកានេតូ (Akaneto) ។

ផ្ទាំងគំនូរ “គីកស៊ី (Kiwxi)” ដែលជាអ្នកដឹកនាំក្រុមជនជាតិដើមភាគតិចត្រូវបានធ្វើឃាតនៅក្នុងប្រទេសប្រេស៊ីល ដែលរូបគំនូរនេះត្រូវបានយកមកតុបតែងនៅក្នុងជញ្ជាំងខាងក្នុងនៅអាគារ ជូរួតា។ ថតដោយ អាកានេតូ (Akaneto)។

សញ្ញាដែលត្រូវបានប្រើក្នុងសកម្មភាពបែបប្រពៃណី និងក្នុងអំឡុងការងារសង្គម។ សញ្ញានេះក៏អាចត្រូវបានប្រើប្រាស់សម្រាប់ការពារពីព្រលឹងអាក្រក់ផងដែរ។ ថតដោយ វ៉ាដាណា (Wadaana) ។

ការរៀបចំធ្វើម្ហូបនៅក្បែរមាត់ស្តឹងដែលហូរកាត់ ទីធ្លាសាកលវិទ្យាល័យ។ ថតដោយ អាកានេតូ (Akaneto) ។

ស្ពានឆ្លង កាណូ តាកា (Caño Tauca) ជាស្ទឹងតូចមួយហូរកាត់ទីធ្លាសាលា ដែលនិស្សិតអាចងូតទឹក និងស្ទូចត្រី។ ថតដោយ គូរ៉ានីចា (Kuranicha) ។

រូបថតនៃ ជេដេវ៉ានឌី (Jedewanadi) មកពី សហគមន៍ជនជាតិដើមភាគតិច យេក្វាណា (Ye'kwana) ។ ថតដោយ វ៉ាដាណា (Wadaana) ។
More photographs can be found here.
1 មតិ