បង្ហាញ​ពី​ខ្លួន​អ្នក ៖ ទិវា​សកម្មភាព​ប្លុក ស្ដីពី​ សិទ្ធិ​មនុស្ស!

Human rights

រូប​ថត​ស្ដីពីទិវា​សិទ្ធិ​មនុស្ស​ ថត​ដោយ Catching.Light on Flickr (CC-BY)

ចាប់​តាំង​ពី​ឆ្នាំ​២០០៧ ទិវា​សកម្មភាព​ប្លុក (Blog Action Day) បាន​អំពាវនាវ​ឲ្យ​អ្នកសរសេរ​ប្លុក​នៅទូទាំងពិភពលោក​ដើម្បី​​រួម​គ្នា​​បង្កើត​​នូវ​ប្រធាន​បទសំខាន់ ៖ មួយថ្ងៃ មួយ​ប្រធានបទ នាំ​ឲ្យ​មានសំឡេង​រាប់ពាន់។ ប្រធាន​បទ​សម្រាប់​ឆ្នាំ​នេះ​គឺ សិទ្ធិ​មនុស្ស ហើយ​ទិវា​នេះគឺ​នៅ​ថ្ងៃទី​១៦ ខែ​តុលា។ ក្នុង​កិច្ច​ខំប្រឹងប្រែង​រួម​មួយ អ្នកសរសេរ​ប្លុក អ្នកថតសំឡេង និង​អ្នកដទៃ​ទៀត​បាន​​​កត់សម្គាល់​នូវ​បញ្ហាសំខាន់​ក្នុង​​ពិភពលោក​ ហើយ​មិន​មាន​វិធី​ណា​ប្រសើរ​ជាង​ការ​ប្រើប្រាស់​សិទ្ធិ ដើម្បី​កត់​សម្គាល់​នូវ​សិទ្ធិ​នោះទេ ៖ “​មនុស្ស​គ្រប់គ្នា​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​គំនិត និង​​មតិ” (សេចក្ដីប្រកាស​ស្ដីពីសិទ្ធិ​មនុស្ស មាត្រា​១៩)។

នៅ​លើ​ក្លូប៊ល វ៉យស៍ ​យើង​តែងតែ​ពិភាក្សា​ពី​សិទ្ធិ​មនុស្ស ជាពិសេសទំនាក់ទំនងជាមួយ​នឹង​ការ​គាប​សង្កត់ ការ​តាមដាន និង​សេរីភាព​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណែត។ យើង​​​រង់ចាំ​​នូវ​ថ្ងៃ​មួយ​ដែល​យើង​អាច​គិត និង​និយាយ​អំពី​ប្រធានបទ​ដែល​​​​មិន​ងាយ​នឹង​បាត់បង់​សារៈសំខាន់​របស់​វា​នោះទេ។

មក​ទល់​ពេល​នេះ មាន​ប្លុក​ចំនួន ១,៣៧៧ ពី​ប្រទេស​ចំនួន ១១៤ បាន​ចុះ​ឈ្មោះ​ដើម្បី​ចូលរួម​ក្នុង​ទិវាសកម្មភាព​ប្លុក ឆ្នាំ២០១៣។ ចុះ​ឈ្មោះ​ប្លុក​របស់​អ្នក​ថ្ងៃ​នេះ​ និង​ចូលរួម​ជាមួយ​នឹង​កិច្ច​សន្ទនា​ថ្នាក់​ពិភពលោក! ថែក (Tags) ​សម្រាប់ឆ្នាំ​នេះ​គឺ #BAD13, #HumanRights, #Oct16 ។​

តាម ធម្មតា​ យើង​នឹង​រាយ​នាម​​ការ​រួមចំណែក​ពី​អ្នក​និពន្ធ​របស់ក្លូប៊ល វ៉យស៍ នៅ​ជុំវិញ​ពិភព​លោក សូម​រង់​ចាំ​មើល​ទាំង​អស់​គ្នា!

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.