បុរសជិះលើរទេះរុញ ដែលខឹងសម្បារចំពោះការប្រតិបត្តិរបស់មន្រ្តីប៉ូលីសមកលើរូបគាត់ បានដាក់គ្រាប់បែកដែលផលិតដោយដៃនៅក្នុងព្រលានយន្តហោះអន្តរជាតិប៉េកាំង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ ដែលធ្វើឲ្យរូបលោកតែម្នាក់ប៉ុណ្ណោះដែលរងរបួស។
សារព័ត៌មានក្នុងស្រុកបានកំណត់អត្តសញ្ញាណ បុរសម្នាក់ឈ្មោះថា ជី ឆុងស៊ីង ដែលអះអាងថាភាពពិការរបស់លោក បានមកពីការវាយដំយ៉ាងឃោរឃៅរបស់មន្រ្តីនគរបាលនៅក្នុងទីក្រុងដុងហ្គន់ នៅភាគអាគ្នេយ៍នៃប្រទេសចិនកាលពីឆ្នាំ២០០៥។
អ្នកយកព័ត៌មានមកពីគេហទំព័រព័ត៌មាន ណាន់ឌូ បានសម្ភាស [zh] មេធាវីពីររូបដែលការពារក្ដីឲ្យ ជី កាលពីឆ្នាំ២០០៦ និងរកឃើញថា ជីត្រូវបានវាយដំដោយមន្រ្តីប៉ូលីសចំនួន ៧ ទៅ ៨នាក់ ដោយប្រើដំបងដែក ក្នុងក្រុងហ៊ុដ រដ្ឋធានីដុងកាន់ ដោយសារតែលោកបានបើកបរម៉ូតូតាក់ស៊ីដោយខុសច្បាប់។ ឆ្អឹងខ្នងរបស់លោកត្រូវបានបំផ្លាញជាអចិន្រ្តៃយ៍ ដោយសារការវាយដំនេះ ប៉ុន្តែមន្រ្តីប៉ូលីសបានអះអាងថាលោករងរបួសដោយខ្លួនឯង ពេលដែលធ្លាក់ពីលើម៉ូតូ។ ទោះបីជាមានសាក្សីដែលផ្ដល់ចម្លើយប្រឆាំងនឹងមន្រ្តីប៉ូលីស ប៉ុន្តែ តុលាការក្នុងស្រុកបានកាត់ទោសជី ហើយផ្ដល់ប្រយោជន៍ឲ្យទៅមន្រ្តីប៉ូលីសក្នុងឆ្នាំ២០០៨។

អ្នកប្រើ ស៊ីណា វ៉ៃបូ @chenshimanhua បង្ហោះរូបថតដែលបានបង្ហាញពីភាពអស់សង្ឃឹមរបស់ ជី ឆុងស៊ីង។
ជី ត្រូវបានបង្ខំឲ្យបោះថ្លៃតុលាការ ដែលធ្វើឲ្យលោកមានបំណុល។ គាត់ធ្វើដំណើរទៅប៉េកាំង និងដាក់ញត្តិនៅក្នុងគណៈកម្មការកណ្ដាលផ្នែកច្បាប់ និងនយោបាយ នៃគណបក្សកុំម្មុនីស្ដចិន ដើម្បីឲ្យមានការពិនិត្យសំណុំរឿងរបស់លោកសាឡើងវិញ។
ក្នុងឆ្នាំ២០១០ ស្ថានីយប៉ូលីសក្រុងហ៊ុដ បានស្នើប្រាក់ ១០០,០០០ យន់ (១៥,០០០ ដុល្លារសហរដ្ឋអាមេរិក) ឲ្យទៅជី ដើម្បីដោះដូរជាមួយនឹងការធានាថាលោកនឹងបញ្ឈប់ការដាក់ញត្តិរបស់លោក។
ភេវករ ឬជនរងគ្រោះ?
មតិយោបល់នៅលើបណ្ដាញព័ត៌មានសង្គមភាគច្រើនបង្ហាញពីភាពអាណិតអាសូរចំពោះ ជី ដោយសារតែឃើញលោកជាជនរងគ្រោះនៃភាពអយុត្តិធម៌ផ្នែកនយោបាយ និងសង្គម។ ជី ចាប់ផ្ដើមសរសេរបទពិសោធន៍របស់លោក នៅក្នុងប្លុក តាំងពីឆ្នាំ២០០៦ ហ្វេង ជីងយ៉ាង (@风青杨V) បានសរសេរវិភាគពីប្លុករបស់លោក និង សរុបថា [zh] ៖
我看了冀先生的博客,才发现起因只是因为摩的载客,结果却被打瘫痪了,全家人背债,到处上访却得不到合理赔偿。最后亲人纷纷早逝,慢慢的他的心也死了!我未必赞同冀先生对此事的处理方式,但如果我们想要这个国家不出现下一个冀先生,就必须关注他的“病根”,他开始是一个正常人,是谁让他变得不正常
ខ្ញុំអានប្លុករបស់ លោកជី ចប់ហើយ និងបានដឹងថាលោកត្រូវបានគេវាយ និងក្លាយជាជនពិការដោយសារតែបើកបរម៉ូតូតាក់ស៊ីខុសច្បាប់។ ក្រុមគ្រួសាររបស់លោកជំពាក់បំណុល ហើយពួកគេមិនអាចទទួលបាននូវប្រាក់សំណងសមរម្យបន្ទាប់ពីការដាក់ញត្តិអស់ជាច្រើនឆ្នាំ។ ឪពុកម្ដាយរបស់លោកបានទទួលអនិច្ចកម្ម ហើយបេះដូងរបស់លោកក៏បានស្លាប់ទៅជាមួយពូកគេដែរ។ ខ្ញុំមិនយល់ស្របនឹងវិធីដែលលោក ជី ដោះស្រាយចំពោះសំណាងអាក្រក់របស់លោកនោះទេ។ ប៉ុន្តែ ប្រសិនបើយើងមិនចង់ឃើញ លោកជី ម្នាក់ទៀតក្នុងប្រទេសនេះ យើងត្រូវតែយកចិត្តទុកដាក់ចំពោះឬសគល់នៃបញ្ហា។ លោកជាមនុស្សធម្មតាម្នាក់កាលពីដើមទី តើអ្វីដែលធ្វើឲ្យគាត់ក្លាយទៅជាមនុស្សមិនធម្មតា?
ប៉ុន្តែ មានមនុស្សមួយចំនួនជឿជាក់ថាសន្តិសុខសាធារណៈ គួរតែត្រូវបានទុកជារឿងអាទិភាពបំផុត។ ឧទាហរណ៍ អ្នកធ្វើការក្នុងបណ្ដាញព័ត៌មាន យិន ឆេ (@凝哲同学) សរសេរថា [zh] ៖
中国的舆论场真是奇怪到近乎扭曲。有影响力的意见领袖们,不但不谴责在公共场合实施暴力袭击的人,反而因为暴徒未能伤害到更多的人而赞其为侠肝义胆。媒体不关注公众安全问题,反而开始用孤证为暴徒伸冤叫屈。这个世界究竟怎么了…波士顿爆炸案时候那同仇敌忾的劲儿都上哪儿去了?!
គំនិតសាធារណៈក្នុងប្រទេសចិនមានការបត់បែនខ្លាំងណាស់។ អ្នកដឹកនាំគំនិតដែលមានឥទ្ធិពល មិនថ្កោលទោសចំពោះបុគ្គលដែលបង្កើតអំពើហិង្សាក្នុងសាធារណៈ។ បន្ថែមពីលើនោះ ពួកគេលើកសរសើរចំពោះជនល្មើស ហាក់ដូចជា គេនោះជាវីរៈបុរស ដោយសារតែគេមិនបានធ្វើឲ្យនរណាម្នាក់រងគ្រោះថ្នាក់។ បណ្ដាញផ្សព្វផ្សាយព័ត៌មានមិនបានយកចិត្តទុកដាក់ចំពោះសន្តិសុខសាធារណៈ ដោយសារតែពួកគេកំពុងតែប្រមូលភស្តុតាងនានាដើម្បីឲ្យជនល្មើសក្លាយទៅជាជនរងគ្រោះ។ តើមានអ្វីកើតឡើងចំពោះសង្គមរបស់យើង?… ហេតុអ្វីក៏ពួកគេមានប្រតិកម្មផ្ទុយពីនេះ ក្នុងពេលការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងបូស្តុន?
ប៉ុន្តែការព្រួយបារម្ភពីសន្តិសុខសាធារណៈមិនបានទទួលនូវការពេញនិយមច្រើននៅលើប្រព័ន្ធអ៊ីនធើណែតនោះទេ ដោយសារតែជី ផ្ដល់សញ្ញាឲ្យអ្នកដទៃទៀតនៅក្នុងព្រលាយយន្តហោះឲ្យចេញឆ្ងាយពីគេ មុននឹងបន្ទុះគ្រាប់បែក។ ឆាវ សៀវ (@赵晓) សាស្រ្តាចារ្យនៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យាក្រុងប៉េកាំង បានការពារ [zh] ជី បែបនេះ ៖
冀中星引爆前用了十分钟疏散民众,所以只伤了他自己。多么善良的百姓,这个国家谁敢站出来说:我比他更有义!
មុនពេល ជី ឆុងស៊ីង បន្ទុះគ្រាប់បែក គាត់ចំណាយពេល ១០នាទី ដើម្បីឲ្យប្រាកដក្នុងចិត្តថាមិនមាននរណាម្នាក់នៅជិតលោក ដូច្នេះហើយទើបលោករងរបួសតែម្នាក់ឯង។ លោកគឺជាមនុស្សធម្មតាម្នាក់។ តើមាននរណានៅក្នុងប្រទេសនេះហ៊ានឈានជើងចេញមកហើយនិយាយថា ៖ អ្វីដែលខ្ញុំធ្វើគឺត្រឹមត្រូវជាងលោក?

រូបភាពត្លុកនយោបាយរបស់ @Badiucao ។ ជី ៖ នៅពេលដែលយុត្តិធម៌ត្រូវបានដកហូត ខ្ញុំស្វែងរកវាដោយខ្លួនឯង។
អ្នកសរសេរអត្ថបទប្រលោមលោកសម្រាប់ស្ថានីយទូរទស្សន៍ @xiangrenli បានបន្ទរថែម [zh] ថា ៖
冀中星给了我们法治社会大量的机会,但是我们所追求的法治社会没有给冀中星一丁点的机会,大量中国人只喜欢做围观者、做看客,看侩子手杀革命党,最后有人买人血馒头,没人去思考这个问题,冀中星绝不是最后一个。
ជី ឆុងស៊ីង បានផ្ដល់ឱកាសឲ្យប្រព័ន្ធច្បាប់របស់យើង ប៉ុន្តែ តុលាការរបស់យើងមិនបានផ្ដល់ឱកាសឲ្យលោកនោះទេ។ ប្រជាពលរដ្ឋចិនភាគច្រើនចូលចិត្តធ្វើជាទស្សនិកជន ហើយមើលអ្នកកាត់ទោសសម្លាប់អ្នកបដិវត្តន៍។ មានអ្នកខ្លះថែមទាំងទិញនំប្រឡាក់ឈាមទៀតផង [សញ្ញានៅក្នុងរឿងប្រលោមលោករបស់ លូ ស៊ុន ថ្នាំ ដែលមនុស្សនាំគ្នាជឿជាក់ថានំនេះអាចព្យាបាលជំងឺថ្លើម]។ មិនមាននរណាឆ្លុះបញ្ចាំងមើលបញ្ហា ហើយករណី ជី ឆុងស៊ីង មិនមែនជាមនុស្សចុងក្រោយដែល [ដាក់គ្រាប់បែកសម្លាប់ខ្លួននោះទេ]។
@yourwisdom បានបញ្ចេញ [zh] ទស្សនៈប្រហាក់ប្រហែលគ្នាថា ៖
用生命换取了一次关注。体制源源不断的产生系统性恶果,分散在多少视线看不到的地方生根发芽?维稳又能压抑多久?
[ជី] បានចំណាយជីវិតរបស់លោក ដើម្បីជាថ្នូរនឹងការព្រួយបារម្ភរបស់សាធារណៈ។ ប្រព័ន្ធនយោបាយបានបង្កើតភាពអាក្រក់ម្ដងហើយម្ដងទៀត និងភាពអាក្រក់នោះកាន់តែរីករាលដាល។ តើការគ្រប់គ្រងស្ថិរភាពឲ្យមានប្រសិទ្ធភាពនឹងអាចនៅបានដល់ពេលណា
“ប៉ែកខាងត្បួងនៃសមុទ្រ” (@海之南) ជឿជាក់ [zh] ថានឹងមានគ្រាប់បែកជាច្រើនទៀតនៅក្នុងសង្គម ៖
每一个受不公正对待的公民,都是一颗不定时炸弹!不改变单纯维稳思路,积怨太多,就来不及拆除这些炸弹引信了!
ប្រជាពលរដ្ឋដែលប្រឈមមុខនឹងភាពអយុត្តិធម៌គឺជាគ្រាប់បែកពេលវេលា! ដើម្បីការពារកុំឲ្យគ្រាប់បែកផ្ទុះ ការឈឺចាប់គួរតែត្រូវបានផ្សព្វផ្សាយ និងដោះស្រាយ។ ការគ្រប់គ្រងផ្នែកនយោបាយ ស្ដីពីស្ថិរភាពសង្គមគឺជាផ្លូវទាល់។