អត្ថបទថ្មីបំផុតសរសេរដោយ Ramana Sorn
ស្រ្តីស្រលាញ់ស្រ្តីមួយគូ ត្រូវបានចាប់ខ្លួនបន្ទាប់ពីលួចរៀបការនៅប្រទេសបង់ក្លាដេស
ការរៀបការនេះ ជាការរៀបការជាមួយមនុស្សភេទដូចគ្នាដំបូងបំផុតនៅក្នុងប្រទេស។ ច្បាប់ប្រទេសបង់ក្លាដេស ផ្តន្ទាទោសទំនាក់ទំនងរវាងភេទដូចគ្នាដោយឲ្យជាប់ពន្ធនាគារពេញមួយជីវិត។
បង្ហាញពីខ្លួនអ្នក ៖ ទិវាសកម្មភាពប្លុក ស្ដីពី សិទ្ធិមនុស្ស!
ថ្ងៃទី១៦ តុលា ជាទិវាសកម្មភាពប្លុក។ ចូលរួមជាមួយអ្នកសរសេរប្លុកទូទាំងពិភពលោកដើម្បីកត់សម្គាល់នូវប្រធានបទប្រចាំឆ្នាំនេះ ៖ សិទ្ធិមនុស្ស។
ម៉ាដាហ្គាស្កា ៖ សំឡេងរបស់អ្នកសរសេរប្លុក និងអ្នកបកប្រែវ័យក្មេង
ជួបជាមួយ រ៉ាឌីហ្វឺរ៉ា ហ្វេឡាណា ខែនឌី អ្នកបកប្រែឲ្យក្លូប៊ល វ៉យស៍ ជាភាសា ម៉ាហ្កាឡាស៊ី។ ជាមួយនឹងអាយុត្រឹមតែ ១៥ឆ្នាំ ខែនឌី ប្រហែលជាសមាជិកវ័យក្មេងបំផុតនៅក្នុងក្រុមការងាររបស់ក្លូប៊ល វ៉យស៍។
តើបុរសដែលដាក់គ្រាប់បែកនៅព្រលានយន្តហោះប៉េកាំងជាភេវករឬជាជនរងគ្រោះ?
បុរសជិះលើរទេះរុញ ដែលអះអាងថារូបលោកត្រូវពិការដោយសារតែ ការវាយដំយ៉ាងឃោរឃៅរបស់មន្រ្តីនគរបាលកាលពីឆ្នាំ២០០៥ ដាក់គ្រាប់បែកដែលផលិតដោយដៃនៅក្នុងព្រលានយន្តហោះប៉េកាំង។
ការបោះឆ្នោតនៅកម្ពុជា ៖ សំឡេងនៅលើហ្វេសប៊ុក
អ្នកប្រើប្រាស់អ៊ីនធើណែតនៅប្រទេសកម្ពុជាកំពុងតែបានប្រើ ហ្វេសប៊ុកយ៉ាងសកម្មដើម្បីពិភាក្សា ជជែក និងចែករំលែកព័ត៌មានថ្មីៗដែលទាក់ទងនឺង ការបោះឆ្នោតជ្រើសរើសសមាជិកសភា នៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ទន្ទឺមនឹងនោះ គណបក្សនយោបាយក៏កំពុងតែព្យាយាមបង្កើនប្រជាប្រិយភាពតាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមដើម្បីអាចទាក់ទាញអ្នកបោះឆ្នោតវ័យក្មេង។
ថ្វីត្បិតតែមានការហាមឃាត់ ជនជាតិភាគតិចអៃហឺនៅចិន ស្លៀកពាក់ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនដោយមោទនភាព
រូបភាពរាលដាលបានបង្ហាញឲ្យឃើញសិស្ស អៃហឺ ត្រូវបានដាក់ទារុណកម្មដោយសារតែពាក់មួកឥស្លាម ក្នុងទីក្រុងអ៊ូរូជិ នៅស៊ីងជាំង ត្រូវបានបកស្រាយដោយអាជ្ញាធរថាជា "ពាក្យចចាមអារ៉ាម" និង "ការរៀបចំ" ដោយ "កម្លាំងខាងក្រៅ" ។ ប៉ុន្តែ ជនជាតិអៃហឺ ជាច្រើនឆ្ងល់ថាពេលណាដែលរដ្ឋាភិបាលបង្ហាញពីការគោរពខ្លះដល់វប្បធម៌របស់ពួកគេ។
តាមរយៈកញ្ចក់របស់និស្សិតនៃសាកលវិទ្យាល័យជនជាតិដើមភាគតិចនៃវេណេស៊ុយអេឡា

និស្សិតបីនាក់មកពីសាកលវិទ្យាល័យជនជាតិដើមភាគតិចនៃវេណេស៊ុយអេឡា ថ្មីៗនេះបានចូលរួមក្នុងសិក្ខាសាលារយៈពេលមួយអាទិត្យដើម្បីរៀនពីវិធីថតរូបឌីជីថល និងចែកចាយរូបភាពចេញពីទីធ្លាសាកលវិទ្យាល័យរបស់ពួកគេ ដែលទាក់ទាញនិស្សិតជនជាតិដើមភាគតិច ដើម្បីចូលរួមក្នុងការអប់រំជាន់ខ្ពស់បែបអន្តរវប្បធម៌ និងការពិសោធន៍។ និស្សិតទាំងនេះបានប្រើប្រាស់រូបភាពដើម្បីប្រាប់ពីរឿងរ៉ាវរបស់ពូកគេក្នុងសាកលវិទ្យាល័យពិសេសមួយនេះ។
ការក្រលេកមើលទៅក្នុងសាកលវិទ្យាល័យជនជាតិដើមភាគតិចនៅ វេណេស៊ុយអេឡា

តើការធ្វើជាសិស្សនៅឯ សាកលវិទ្យាល័យជនជាតិភាគតិចនៅ វេណេស៊ុយអេឡា [es] មានសភាពបែបណាទៅ? និស្សិតបីនាក់មកពីផ្នែកនៃ ការសិក្សាដើម្បីទំនាក់ទំនង ក្នុងពេលថ្មីៗនេះបានចូលរួមក្នុងសិក្ខាសាលាដឹកនាំដោយ រ៉ាយស៊ីង វ៉យស៍ (Rising Voices) ដើម្បីសិក្សាពីវិធីថតរូបដោយម៉ាស៊ីនថតឌីជីថលឲ្យបានកាន់តែល្អប្រសើរ និងរបៀបបង្ហោះ និងចែករំលែករូបថតទាំងអស់នេះទៅលើអ៊ីនធើណែត។
ការបន្ទោសមកលើជនរងគ្រោះនៃអំពើរំលោភសេពសន្ថវៈនៅកម្ពុជា
នៅកម្ពុជា ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដហុក) ដែលបានកត់ត្រានូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខទាំងនេះអាចមានចំនួនខ្ពស់ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺមានការរាយការណ៍តិចជាងអ្វីដែលកើតមានជាក់ស្តែងក្នុងប្រទេសកម្ពុជា។
គាំទ្រ ក្លូប៊ល វ៉យស៍: នាំគ្នាជួយឲ្យពិភពលោកក្លាយជាកន្លែងភ្ជាប់ទំនាក់ទំនងល្អដ៏ជាងមុន
ទោះបីជាមានការគាំទ្រជាច្រើនពីអ្នកស្ម័គ្រចិត្តដែលពោរពេញដោយទឹកចិត្តស្រលាញ់ យើងក៏ត្រូវការការគាំទ្រផ្នែកថវិកាដើម្បីបន្ត និងពង្រីកគម្រោងនេះផងដែរ។ ក្លូប៊ល វ៉យស៍ បានក្លាយទៅជាអ្នកជំរុញនូវគម្រោងដ៏សំខាន់ និងមានលក្ខណៈបង្កើតថ្មីនៅជុំវិញពិភពលោក។ ប្រសិនបើអ្នកជឿថាការងារដែលយើងធ្វើសម្រាប់ ក្លូប៊ល វ៉យស៍ គឺមានសារៈសំខាន់ដើម្បីធ្វើឲ្យពិភពលោកកាន់តែទូលាយ និងភ្ជាប់ទំនាក់ទំនងជាងមុន យើងសង្ឃឹមថាអ្នកនឹងគាំទ្រយើងតាមរយៈការ ផ្តល់វិភាគទាន.