See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

អ៊ីរ៉ង់ ៖ បាតុកម្មដោយសារបឹងរីងស្ងួត

មាន អ្នកតវ៉ារាប់សិបនាក់ត្រូវបានគេចាប់ខ្លួននៅថ្ងៃទី២ខែមេសាឆ្នាំ២០១១ នៅ តំបន់ អាស៊ែបៃហ្សង់ (Azerbaijan) របស់ប្រទេសអ៊ីរ៉ង់ នៅក្នុងទីក្រុងតាប្រ៊ីស (Tabriz) និងអើមៀ (ប៉ែកខាងលិចឆៀងខាងជើងនៃប្រទេស អ៊ីរ៉ង់)។ ពេលនេះបាតុកម្មមិនមែនមកដើម្បីប្រជាធិបតេយ្យ និងសេរីភាពនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាការទាមទារឲ្យរដ្ឋាភិបាលការពារ បឹងអើមៀដែលជាបឹងទឹកប្រៃធំជាងគេនៅលើពិភពលោក។

ការកសាងទំនប់ទឹកមួយនៅលើផ្នែកមួយនៃបឹងដែលនាំឲ្យមានភាពរាំងស្ងួតនាពេលថ្មីៗនេះបានកាត់បន្ថយការទទួលបាន បរិមាណទឹកប្រចាំឆ្នាំនៃបឹងអើមៀ យ៉ាងខ្លាំង។ ការផ្លាស់ប្តូរនេះបែរជាបង្កើនជាតិអំបិល និងធ្វើបក្សីជាច្រើនមិនអាចនៅក្បែរបាន។

ពួកអ្នកតវ៉ាស្រែកថា៖ “បឹងអើមៀ កំពុងហួតហែងរកទឹក” និង “បំផ្លាញទំនប់ទឹកចោលទៅ ហើយ ឲ្យទឹកហូរចូលក្នុងបឹងអើមៀ វិញ” ។

នៅលើគេហទំព័រ Tabrizsesi មានរូបថតជាច្រើន ដូចរូបមួយខាងលើដែលបង្ហាញពីបាតុកម្មនៅថ្ងៃនេះ។

Az inavr o Oonvar និយាយថា[fa]

ថ្ងៃនេះយើងអាចនិយាយបានថា ប្រជាជនអ៊ីរ៉ង់ អាស៊ែបៃហ្សង់ បានក្រោកឡើង តវ៉ាដើម្បីសង្គ្រោះបឹង អើមៀ។ ពលរដ្ឋអ៊ីរ៉ង់ផ្សេងទៀតនៅក្នុងទីក្រុងផ្សេងៗគ្នាដូចជា តេហេរ៉ង់ (Tehran) និង ស៊ីរ៉ាស (Shiraz) គួរតែគាំទ្រនូវចលនានេះដែលជាសញ្ញានៃសាមគ្គីភាព។

ប្លុកUrmuiscileri បានសរសេរថា [fa] យោងទៅលើសាក្សីឃើញផ្ទាល់ភ្នែក ប្រជាជនប្រហែល៣០០នាក់ព្យាយាមចាប់ផ្តើមបាតុកម្ម នៅបឹងអើមៀ ប៉ុន្តែពួកគេត្រូវបានបង្ក្រាបដោយកម្លាំងសន្តិសុខ ហើយប្រជាជនជាច្រើនទៀតត្រូវបានចាប់ខ្លួន។

បឹងអើមៀ មាន កោះចំនួន១០២ ហើយបឹងដែលធំលំដាប់ទីពីរគឺ កាប៊ូឌី (Kaboudi)។ នេះជាកន្លែងបញ្ចុះសពនៃ Hulagu Khan ចៅរបស់ Genghis Khan ដែលជាអធិរាជនៃចក្រភពម៉ុងហ្គោលី។ ការលើកឡើងដំបូងបង្អស់ស្ដីពី បឹងអើមៀ គឺតាមរយៈឯកសាររបស់ អាស៊ីរៀន (Assyrian) សតវត្សរ៍ទី៩ មុនគ្រិស្តសករាជ ។ មើលរូបភាពសម្រស់របស់បឹងនេះនៅលើ Abdolian.com.

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.