
វត្ថុ អនុស្សាវរីយ៍ជាទង់ជាតិ នៃ ព្រះរាជពិធី អាពាហ៍ពិពាហ៍ សម្រាប់ លក់ តាម ហាង នៅ ក្នុង ទីក្រុង ឡុងដ៍ រូបថត ដោយ John Harper (ចន ហាហ្វផឺរ ) © Copyright Demotix (25/04/11)
ជំងឺ (ភាពភ្ញាក់ផ្អើល) ជុំវិញព្រះរាជពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ វីល្លៀម (William) និង ខេតធឺរីន មីដលថុន (Catherine Middleton) នាថ្ងៃស្អែក (ថ្ងៃទី ២៩ ខែមេសា) បានមកដល់មជ្ឈឹមបូព៌ា ដែលអ្នកលេង twitter មួយចំនួនសម្រាកពីការសរសេរពីអ្វីដែលកំពុងតែកើតមានឡើងទាក់ទងនឹងការបះបោរក្នុងប្រទេសអារ៉ាប់ដើម្បីសរសេរពីព្រះរាជពិធី និងពិធីជប់លៀងដែលកំពុងតែកើតមានឡើងក្នុងព្រះរាជវាំងបាក់ឃីងហែម។
មកពី សហព័ន្ធអារ៉ាប់អេមីរាត អេម៉ាន អ អេជ (Eman R H) មានជំងឺយ៉ាងធ្ងន់ធ្ងរទាក់ទិននឹងព្រះរាជពិធីអាពាហ៍ពិពាហ៍។ នាង បានសរសេរថា:
ជំងឺ #RoyalWedding (ព្រះរាជពិធី)! វាពិតជាការល្អប្រសិនបើខ្ញុំនៅទីក្រុងឡុងដ៍ពេលនេះ
គឺម ប្ររធឺថុន (Kym Brotherton) ប្រកាសថា:
ជំងឺ #RoyalWedding (ព្រះរាជពិធី) បានមកដល់ឌុយបៃហើយ!
និង មកពីអាប៊ូ ដាប៊ី ជិតៗ សហព័ន្ធអារ៉ាប់អេមីរ៉ាត សាយម៉ា បេន សាឡេះ (Shaima Bent Saleh) បន្ថែមថា:
វាជារឿងឆ្នួតៗដែលក្រុមអ្នកជំនួញនៅ សហព័ន្ធអារ៉ាប់អេមីរ៉ាត រកឃើញវិធីរកចំណូលតាមរយៈ #RoyalWedding (ព្រះរាជពិធី) ដោយផ្តល់នូវបទពិសោធន៍របស់សណ្ឋាគារ/អាហារពេលល្ងាចរបស់ “រាជវង្ស”។ អូ!!
នៅអាប៊ូ ដាប៊ីដែល បាដឺយ៉ា ខាលីហ្វា (Baderya Khalifa) អះអាងថា:
ម្តាយរបស់ខ្ញុំក៏មានការរំភើបខ្លំាងណាស់ដែរទាក់ទងនឹងព្រះរាជអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ William (វីល្លៀម)។ #Royalwedding (ព្រះរាជពិធី) .. 😀
បន្ទាប់ពីបានឃើញប្រតិកម្មតបទៅនឹងព្រះរាជអាពាហ៍ពិពាហ៍ ជនជាតិអេហ្ស៊ីប ឈ្មោះ វ៉ែល ហ្កូនីម (Wael Ghonim) ត្រូវការការបញ្ជាក់ថាយើងពិតជានៅក្នុងឆ្នាំ២០១១ ឬក៏នៅក្នុងមជ្ឈិមសម័យ។ គេ សរសេរថា:
តើមាននរណាម្នាក់អាចបញ្ជាក់ប្រាប់ខ្ញុំថាតើយើងមិនបានរស់នៅក្នុងមជ្ឈិមសម័យទេមែនទេ? #royalwedding (ព្រះរាជពិធី)
នៅក្នុងប្រទេសអេហ្ស៊ីបផងដែរ ម៉ាម៉ត រីដា ស្ហាហ៊ីន (Mahmoud Reda Shahin) ចំអកថា(Ar):
ខណៈពេលដែល អូម៉ា ប៊ីលថាជី (Omar Biltaji) មកពីហ្សកដង់ adds:
នរណាគេក៏និយាយពី #RoyalWedding ….. តើមានរឿងអីកើតឡើងទៅអ្នកទាំងអស់គ្នា? តើយើងដែលជាបុគ្គលម្នាក់ៗអាចបានទទួលផលប្រយោជន៍អ្វីពីការរៀបការនេះ?
ជនជាតិលីបង់ ឈ្មោះ មូស្តាហ្វា (Mustafa) ដែលសរសេរប្លុកនៅ ប៊ែរូត ស្រ្ពីង (Beirut Spring) ក៏បានបង្ហាញពី ការមិនចាប់អារម្មណ៍:
ខ្ញុំយកចិត្តទុកដាក់នឹងព្រះរាជពិធីអាពាហ៍ពិពាហ៍ស្មើនឹងខ្ញុំយកចិត្តទុកដាក់ចំពោះកីឡា cricket (ពាក្យគន្លឹះ: គឺគ្មានទាល់តែសោះ)
ត្រលប់មកប្រទេសអេហ្ស៊ីប អ្វីដែល ម៉ូហាម៉េត អែល ហ្កូហារី (Mohamed El Gohary) សរសេរ បានបញ្ឈប់ការសរសេររបស់ខ្ញុំ។ នោះគឺអានថា:
អំបោស? RT @mand0z: ហាហាហា: ពិធិជប់លៀងក្នុងសួនច្បាររបស់ព្រះរាជពិធីអាពាហ៍ពិពាហ៍ នៅ BCA Maadi។ សម្លៀកបំពាក់ : មួក និងស្រោមដៃ! http://bit.ly/ioSQ1N
ពេលដែលរកមើលមូលហេតុ ឃើញថា សមាគមន៍សហគមន៍អង់គ្លេស (British Community Association) ក្នុងទីក្រុងគែរគឺ ពិតជារៀបចំ ពិធីជប់លៀងក្នុងសួនច្បាររបស់ព្រះរាជអាពាហ៍ពិពាហ៍នៅថ្ងៃស្អែកផងដែរ។