ស៊ុំ ស៊ីថែន

អ៊ីម៉ែល​ ស៊ុំ ស៊ីថែន

អត្ថបទ​ថ្មី​បំផុត​សរសេរ​ដោយ​ ស៊ុំ ស៊ីថែន

ប្រទេសថៃ ៖ កម្មវិធីពិភាក្សាទូរទស្សន៍មួយស្តីពី រាជវង្សត្រូវបានលុបចោល

  13 ធ្នូ​ 2013

ប៉ុស្តិ៍ទូរទស្សន៍ថៃ PBS បានដកកម្មវិធីទូរទស្សន៍ដ៏ចម្រូងចម្រាសបំផុតរបស់ខ្លួនចេញ ក្រោយពីមាន ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​ទស្សនិកជន ប្រឆាំង​នឹង​ការ​ផ្សាយ​បន្ត​បន្ទាប់​នៃកម្មវិធីនេះ ស្តីពីបញ្ហារាជវង្ស។ អ្នក​​ប្រឆាំង​យល់​ថា​កម្មវិធី​នេះ មាន «លក្ខណៈប្រឆាំងរាជានិយម» និង​ជា​ការ​គំរាមកំហែង ដល់ការផ្សះផ្សារជាតិ។ សហគមន៍​អ៊ិនធើរណេត​ជាកម្លាំងភាគច្រើននៅពីក្រោយ ការប្រឆាំងតវ៉ាជាសាធារណៈនេះ។

ពលរដ្ឋយេម៉ែនស្វែងរកចំណាត់ការតាមរយៈ ៖ TEDxSanaa 2013

ក្រោម​មូលបទ ចំណាត់​ការ ជា​ការ​សំខាន់ TedxSanaa ចាប់​ផ្ដើម​នា​ថ្ងៃ​នេះ។ នូន អារ៉ា​ប៊ៀ ផ្តោត​លើ​រឿង​នេះ។

អ៊ីរ៉ង់ ៖ បាតុកម្មដោយសារបឹងរីងស្ងួត

មាន​​​អ្នក​​​តវ៉ា​​រាប់​​សិប​​នាក់​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ក្នុង​​ខែ​​មេសា ឆ្នាំ​២០១១ នៅ​​ក្នុង​​តំបន់​​​អាស៊ែបៃហ្សង់ នៃ​ប្រទេស​​អ៊ីរ៉ង់ នៅ​ក្នុង​ទីក្រុង​តាប្រ៊ីស (Tabriz) និង​អើមៀ (ប៉ែក​ខាង​លិច​ឆៀង​ខាង​ជើង​នៃប្រទេស​ អ៊ីរ៉ង់)។ ពេល​នេះ​បាតុកម្ម​មិន​មែន​មក​ដើម្បី​ប្រជាធិបតេយ្យ និង​​សេរីភាព​​នោះ​​ទេ​​ប៉ុន្តែ​ផ្ទុយ​​ទៅ​វិញ​គឺ​ជា​ការ​ទាមទារឲ្យ​រដ្ឋាភិបាល​​ការពារ បឹងអើមៀ​ដែល​ជា​បឹង​ទឹក​ប្រៃ​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក។

កម្ពុជា ៖ ទិវានៃក្តីស្រលាញ់ ​បង្ក​ឲ្យ​មាន​ភាពចម្រូង​ចម្រាស់​

  16 កុម្ភៈ​​ 2010

ទិវា​នៃ​សេចក្ដី​ស្រលាញ់​​ត្រូវ​បាន​ប្រារព្ធ​​ឡើង​ដំបូង​បង្អស់​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០០។ ឥឡូវ​នេះ​​ទិវា​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដែល​មាន​ប្រជាប្រិយភាព​ ជា​ពិសេស​ក្នុង​ចំណោម​​យុវវ័យ។ រដ្ឋាភិបាល​ ដោយ​មាន​ការ​ចូលរួម​ពី​​អ្នក​សរសេរ​ប្លុក បាន​ប្រើប្រាស់​​ឱកាស​នេះ​ដើម្បី​​​​លើក​កម្ពស់​នូវ​​សុខភាព​ផ្លូវ​ភេទ និង​សុខភាព​បន្តពូជ​ក្នុង​ចំណោម​​ក្មេង​ជំនាន់​ថ្មី​