អស់រយៈពេលជាង៣០ឆ្នាំបន្ទាប់ពីការដួលរលំរបស់របបខ្មែរក្រហម ក្នុងប្រទេសកម្ពុជា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបានប្រជាជនទូទៅហៅថាតុលាការខ្មែរក្រហម បានសម្រេចសាលក្រមដំបូងបំផុតមួយកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១០។ សាលក្រមមួយនោះគឺជាការកាត់ទោស កាំង ហ្គេចអៀវ ហៅ ឌុច ម្នាក់ក្នុងចំណោមមនុស្សបួននាក់ដែលត្រូវបានគេនាំមកតុលាការដើម្បីកាត់ទោសពីបទ ប្រល័យពូជសាសន៍, ឧក្រិដកម្មប្រឆាំងនឹងមនុស្សជាតិ និង ឧក្រិដ្ឋកម្មសង្រ្គាម អ្នកទាំងនោះ រួមមាន នួន ជា ឬក៏បងធំទីពីរ, អៀង សារី, អៀង ធីរិទ្ធិ (ស្រី្តខ្លាំងក្នុងសម័យខ្មែរក្រហម) និង ខៀវ សំផន។
ឌុច ប្រធានពន្ធនាគារ ទួល ស្លែង ត្រូវបានកាត់ក្តីឲ្យជាប់ពន្ធនាគារ ៣៥ឆ្នាំ ប៉ុន្តែត្រូវបានកាត់បន្ថយមកត្រឹមតែ ១៩ឆ្នាំដោយសារមានការឃុំឃាំងអស់ ១៦ឆ្នាំមកហើយ រួមទាំងការឃុំឃាំងដោយមិនស្របច្បាប់ដោយតុលាការយោធាកាលពីឆ្នាំ ១៩៩៩។ សាលក្រមនេះធ្វើឲ្យកើតមាននូវព្រឹត្តិកម្មផ្សេងៗពីបណ្តាអង្កភាពនិងបុគ្គលជាច្រើន ជាពិសេសបុគ្គលដែលទទួលរងទារុណកម្មក្នុងកំឡុងសម័យខ្មែរក្រហម។ ព្រឹត្តិកម្មទាំងនេះត្រូវបានចែកជាបីក្រុម។
ក្រុមទីមួយ គឺក្រុមមនុស្សដែលកំពុងតែរង់ចាំនូវលទ្ធផលពីតុលាការខ្មែរក្រហម បានស្វាគមន៍នូវសាលក្រមនេះបានកត់សំគាល់នូវព្រឹត្តិការណ៍មួយនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ជាពិសេសចំពោះជនរងគ្រោះទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស។ ពូ Sovachana ជាគ្រូបង្រៀនស្ម័គ្រចិត្ត និង អ្នកសរសេរប្លក់ ក៏បានចូលរួមស្តាប់ការកាត់ទោស ក៏បានសរសេរលើប្លក់ភ្លាមៗនោះដើម្បីបង្ហាញពីអារម្មណ៍របស់គាត់៖
នៅក្នុងតុលាការខ្ញុំបានមើលឃើញដោយផ្ទាល់ពីយុត្តិធម៌កូនកាត់ជាមួយមនុស្សជាង ៥០០នាក់ ដែលភាគច្រើនគឺជាអ្នករងគ្រោះ។ វាគឺជាបទពិសោធន៍ឈានមុខ និង ហេតុការណ៍ប្រវត្តិសាស្រ្តមួយ សម្រាប់ជនរងគ្រោះដែលបានរង់ចាំអស់រយៈពេលជាង ៣០ឆ្នាំ ដែលនៅទីបំផុតក៏មានភាពយុត្តិធម៌ខ្លះៗដែរ។
មួយវិញទៀត អៀ សុផល អ្នកដែលរួចគេចពីសេចក្តីស្លាប់ក្នុងរបបខ្មែរក្រហម ដែលធ្លាប់បានឡើងនិយាយក្នុង TED ទាក់ទងនឹង “ការរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហម” កាលពីខែកុម្ភៈ ឆ្នាំ២០០៩ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា រំលឹកពីពាក្យសម្តីរបស់ម្តាយរបស់គាត់ នៅពេលដែលសាលក្រមរបស់ឌុចត្រូវបានប្រកាសថា៖
ក្នុងរយៈពេលនេះ ខ្ញុំចង់ត្រលប់ទៅឆ្លុះបញ្ចាំង និង ជាតំណាងឲ្យជនរងគ្រោះម្នាក់ ៖ម្តាយរបស់ខ្ញុំ, ខាំ យក់លីម […] គាត់មិនអាចមានជីវិតដើម្បីមើលឃើញនូវថ្ងៃនេះនោះទេ តែទោះជាយ៉ាងណាក៏ដោយយុត្តិធម៌របស់គាត់ត្រូវតែសងត្រលប់មកវិញតាមផ្លូវព្រះពុទ្ធសាសនា។ គាត់បាននិយាយជាយូរមកហើយថា ខ្មែរក្រហមបានធ្វើនូវអំពើអាក្រក់ជាច្រើន ពួកគេច្បាស់ជាត្រូវលុបលាងនូវបាបកម្មទាំងនោះ ទោះជាមិនមែនក្នុងជាតិនេះ តែគេនឹងត្រូវតែលុបលាងវានៅជាតិក្រោយទៀត
ព្រឹត្តិកម្មរបស់ក្រុមមួយទៀតគឺជាក្រុមដែលមិនពេញចិត្តចំពោះការកាត់ក្តីនេះ ដោយយល់ថាទោសនេះគឺស្រាលណាស់សម្រាប់មនុស្សដែលនៅពីលើការសម្លាប់មនុស្សជាង ១៤,០០០នាក់។ ក្នុងសំបុត្រមួយមានចំណងជើ់ងថា “ECCC មិនផ្តល់នូវយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា” សរសេរដោយ Jeffrey Serey Hola សង្កត់ធ្ងន់ក្នុង Press Release ដែលសរសេរដោយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ទន្ទឹមជាមួយនឹងការស្វាគមន៍ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថានេះគឺជាគំរូល្អមួយសម្រាប់តុលាការក្នុងស្រុកដែលការកាត់ទោសដោយយុត្តិធម៌គឺនៅតែជាបញ្ហាចោទដ៏ធំមួយ, Jeffrey ឆ្ងល់ថាប្រសិនបើចង់ផ្តល់នូវយុត្តិធម៌ជូនដល់ជនរងគ្រោះ ហេតុអ្វីក៏ការកាត់ទោសនេះគឺវានៅ “ស្រាល” នៅឡើយ។ គេចង់ឲ្យមានការកាត់ទោសយ៉ាងហោចណាស់ជាប់ពន្ធនាគារមួយជីវិត ព្រោះគ្មានទោសប្រហារជីវិតនៅក្នុងប្រទេសកម្ពុជានោះទេ។
មានមនុស្សជាច្រើនចង់ឲ្យកាត់ទោសប្រហារជីវិតគេ ទោះបីជាទោសប្រហារជីវិតគឺគ្មានចែងនៅក្នុងច្បាប់កម្ពុជាក៏ដោយ។ ការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៩ឆ្នាំ គឺជាទោសស្រាលណាស់សម្រាប់ទង្វើសម្លាប់រង្គាលរបស់គាត់។ ឌុច យ៉ាងហោចណាស់ក៏គួរតែទទួលទោសដោយនៅក្នុងពន្ធនាគារពេញមួយជីវិត […] សម្រាប់អ្នកដែលឆ្លងកាត់នូវដំណាក់កាលដ៏រន្ធត់ទាំងនោះ តើទោសដ៏ស្រាលមួយនេះអាចចាត់ទុកថាជាយុត្តិធម៌ដែរឬទេ? សម្រាប់ពួកគេ វាដូចជាការវាយមួយដៃតែប៉ុណ្ណោះ។ យុត្តិធម៌នៅមិនទាន់ផ្តល់ឲ្យដល់ប្រជាជនកម្ពុជានៅឡើយទេ។
អារម្មណ៍មួយនេះគឺប្រហាក់ប្រហែលទៅនឹងអារម្មណ៍ដែលបង្ហាញដោយ Bernard Krisher ប្រធាន ជំនួយអាមេរិចសម្រាប់កម្ពុជា (American Assistant for Cambodia) និងជាអ្នកបោះពុម្ពនូវសារពត៌មានក្នុងស្រុកជាភាសាបរទេសមានឈ្មោះថា Cambodia Daily ។ គាត់បានសរសេរមកពីទីក្រុងតូក្យូ គាត់និយាយថាការកាត់ទោសនេះគឺវាជាទោសស្រាលខ្លាំងណាស់ ហើយគួរតែចាប់ឌុចព្យួរករ។
ក្នុងនាមជាអ្នករួចផុតពីបនប្រល័យពូជសាសន៍ ណាស៊ី ប្រឆាំងនឹងជនជាតិជីហ្វក្នុងឆ្នាំ ១៩៣០ ដែលសាច់ញាតិរបស់ខ្ញុំរួមទាំងបងប្អូនរបស់ឳពុកខ្ញុំត្រូវបានឃុំក្នុងបន្ទប់ផ្សែងពុលរបស់ ហ៊ីលត្លែរ ខ្ញុំតែងតែតាមដានដំណើរការរបស់តុលាការខ្មែរក្រហម ហើយមានអារម្មណ៍ថាខកចិត្តខ្លាំងណាស់ចំពោះទោសដ៏ស្រាល បើធៀបទៅនឹងពួកឧក្រិដ្ឋជន ជនជាតិអាល្លឺម៉ង់ និង ជប៉ុននោះ ខ្ញុំមានអារម្មណ៍ថាឌុចគួរតែត្រូវគេព្យួរករទើបសម […]
ផ្ទុយមកវិញ គឺមានមួយក្រុមទៀតដែរមិនគាំទ្រតុលាការខ្មែរក្រហម ឬក៏សាលក្រមរបស់ឌុចនោះទេ។ ក្នុងការសំភាសន៍ជាមួយ BBC ជនរងគ្រោះពីររូប បានចង្អុលបង្ហាញអំពីបញ្ហាភាពគួរឲ្យជឿជាក់របស់តុលាការដែលគាំទ្រដោយ UN ដោយនិយាយថាការពិតទៅ តុលាការនោះគឺគ្រាន់តែបង្កើតឡើងដើម្បីឲ្យមានរូបភាពល្អចំពោះសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។
អ្នកទាំងពីរចង់ឃើញមេដឹកនាំកំពូលត្រូវបានគេកាត់ទោស ពួកគេមិនចាប់អារម្មណ៍ចំពោះទោសសម្រាប់មនុស្សក្នុងកម្រិតឌុចនេះទេ ដែលគាត់ច្បាស់ជាស្លាប់ប្រសិនបើមិនធ្វើតាមបញ្ជាពីថ្នាក់លើនោះ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺ សូម្បីតែមន្រ្តីរដ្ឋាភិបាលក៏មានគំនិតផ្សេងគ្នាទាក់ទងនឹងសាលក្រមរបស់ឌុចនេះដែរ។ ទន្ទឹមនឹងការសប្បាយចិត្តរបស់ រដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កញ្ញ៉ារិទ្ធិ ចំពោះសាលក្រមនេះ រដ្ឋមន្រ្តីការបរទេស ហោ ណាំងហុង បែរជាខកចិត្តដោយសារតែទោសនេះមើលទៅដូចជាស្រាលពេក។
ខៀវ កញ្ញ៉ារិទ្ធិបាននិយាយក្នុងបទសំភាសន៍ជាមួយនឹង វិទ្យុសំឡេងសហរដ្ឋអាមេរិកថា៖
វាបានបង្ហាញថា ទីមួយគឺការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ និងទីពីរ វាបានបង្ហាញអំពីកម្រិតផ្នែកវិជ្ជាជីវៈរបស់អង្គចៅក្រមរបស់យើង ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ
ផ្ទុយមកវិញ ហោ ណាំងហុង ក្នុងបទសំភាសន៍ជាមួយ វិទ្យុអាស៊ីសេរី បង្ហាញពីគំនិតផ្ទា