ការអបអរទិវានៃក្តីស្រលាញ់ បើគិតទៅជាបាតុភាពថ្មីនៅកម្ពុជាទេ។ ត្រឹមតែមួយទសវត្សរ៍ដែលមានការអបអរទិវានៃក្តីស្រលាញ់នៅក្នុងប្រទេស។ ទោះបីទិវានៃក្តីស្រលាញ់ទទួលបានប្រជាប្រិយភាពខ្លាំង ចំពោះក្មេងជំនាន់ក្រោយក៏ដោយ និយមន័យនិងការអនុវត្តន៍ របស់វា នៅតែមានភាពចម្រូងចម្រាស់។ ទិវានេះបានទាក់ទាញការចាប់អារម្មណ៍គួរឲ្យបារម្ភ ជាពិសេសលើការយល់ឃើញខុស ស្ដីពីឱកាសសកលមួយនេះ។
” ប្រយ័ត្នទិវា វ៉ាឡិនថាញដេ ក្លាយជាទិវាស្នេហ៍កម្មជាទិវានៃក្តីស្រឡាញ់”
អ្នកនិពន្ធជាច្រើនសោកស្តាយដែលអត្ថន័យនៃទិវានៃក្តីស្រលាញ់ មានការបកស្រាយខុស។ លោក ឆាយ សុផល ក្នុងអត្ថបទរបស់គាត់ “ប្រយ័ត្នទិវា វ៉ាឡិនថាញដេ ក្លាយជាទិវាស្នេហ៍កម្មជាទិវានៃក្តីស្រឡាញ់” សង្កត់ធ្ងន់ថាយុវជនបានបំឡែងអត្ថន័យនៃទិវានៃក្តីស្រលាញ់ ទាំងភាន់ច្រឡំ ៖
ដោយឡែកនៅកម្ពុជា វប្បធម៌នេះក៏មានប្រជាប្រិយផងដែរចាប់តាំងពីឆ្នាំ ២០០០ មកពិសេសក្នុងចំណោមយុវវ័យ។ អ្វីដែលគួរឲ្យកត់សំគាល់ គឺពួកយុវវ័យ មួយចំនួនបានយកអត្ថន័យនៃទិវានេះទៅជាទិវាមួយសម្រាប់គូស្នេហ៍ទៅវិញ ដោយបកប្រែពាក្យ វ៉ាឡិនថាញ ដេ (valentine day) ថាជាទិវាសង្សារទៅវិញ ដែលធ្វើឲ្យពួកយុវវ័យខ្មែរយល់ខុសវក់នឹងសង្សារ មិនបានគិតពីមិត្តភក្កិដទៃ ពិសេសឪពុកម្តាយបងប្អូនរបស់ខ្លួន។
សុផល ក៏គូសបញ្ជាក់ដែរពីផលប៉ះពាល់អវិជ្ជមានដែលលេចចេញពីការបកស្រាយខុសពី ទិវានៃក្តីស្រលាញ់។ ក្នុងនោះរួមមានការប្រព្រឹត្តខុសខាងផ្លូវភេទ រវាងគូស្នេហ៍យុវវ័យ ដែលជាការបំពានដល់វប្បធម៌ខ្មែរ ជាពិសេសសម្រាប់គូដែលមិនទាន់រៀបការ។ ផលប៉ះពាល់មួយទៀត គឺគ្រោះថ្នាក់ដែលអាចកើតមានចំពោះសុខភាពបន្តពូជរបស់នារីវ័យក្មេង។
ជាការពិត យើងមិនទោមនស្សនឹងក្តីស្រឡាញ់របស់យុវវ័យនោះទេ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភនោះគឺស្រ្តីវ័យក្មេងអាចបាត់បង់កិត្តិយស អាសោចកេរ្តិ៍ដោយតែបាត់បង់ភាពបរិសុទ្ធ។ ជាងនេះទៅទៀត ពួកគេអាចប្រឈមនឹងការមានផ្ទៃពោះដោយចៃដន្យ ប្រសិនបើការរួមភេទជាមួយបុរសជាសង្សារនោះមិនបានប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ ហើយការមានផ្ទៃពោះនេះគឺឈានទៅធ្វើការរំលូតកូន ដែលប្រការនេះពិតជាធ្វើឲ្យស្រ្តីវ័យក្មេងប្រឈមនឹងបញ្ហាសុខភាពបន្តពូជទៅពេលអនាគត។
សុផលថែមទាំងសង្កត់ធ្ងន់ថា នារីវ័យក្មេងងាយនឹងឆ្លងមេរោគអេដស៏ បើដៃគូរួមភេទនាងមិនប្រើស្រោមអនាម័យទេ។ ពួកគេអាចត្រូវរងគ្រោះ ដោយរឿងអាស្រូវថតអាសអាភាសដែលអាចនាំអន្តរាយដល់អនាគតពួកគេ និងកេរ្តិ៍ឈ្មោះគ្រួសាររបស់ពួកគេ។ ដូចនេះ សុផលដាស់តឿននារីវ័យក្មេងៗ ឲ្យប្រុងប្រយ័ត្ន កុំឲ្យធ្លាក់ចូលអន្ទាក់ស្នេហ៍ អំឡុងពេលទិវានៃក្តីស្រលាញ់។ គាត់ណែនាំថាយុវជនយកល្អគួរអបអរឱកាសនេះជាមួយឳពុកម្តាយជាទីស្រលាញ់របស់ខ្លួន សាច់ញាតិ ឬមិត្តភក្តិ ឲ្យមានលក្ខណៈសមរម្យ។
ក៏មានការសង្កេតឃើញដូចនេះដែរ ។ រីឯ ស្ថានភាព ហ្វេសប៊ុខ របស់នាងថា«»
ការសង្កេតទាំងនេះក៏ត្រូវបានចែករំលែកដោយ លោក ម៉ន វុត្ថា ដោយគាត់ចោទលើចំណងរវាង អត្តសញ្ញាណវប្បធម៌ និងការអភិរក្សវប្បធម៌ ខណៈពេលដែល while កញ្ញា គង់ ស៊ីដារដ្ឋសរសេរលើហ្វេសប៊ុក របស់នាង ថា “ទិវានៃក្តីស្រលាញ់ និងភាពចម្រូងចម្រាស់ក្នុងវប្បធម៌ខ្មែរ ៖ តើទាល់តែគេងជាមួយដៃគូទើបជាវិធីបង្ហាញថាអ្នកស្រលាញ់គេ?
យោងតាមការស្រាវជ្រាវឆ្លងផ្នែក ស្តីពី “ស្នេហា និងទំនាក់ទំនងផ្លូវភេទ ៖ បទពិសោធន៍ និងផែនការរបស់យុវវ័យថ្នាក់កណ្តាល ទាក់ទងនឹងទិវានៃក្តីស្រលាញ់ដែលនឹងមកដល់ក្រុងភ្នំពេញ ក្នុងឆ្នាំ២០០៩” ធ្វើដោយ លោក តុង សុប្រាជ្ញ ដែលធ្វើការសម្ភាសន៍យុវវ័យ ៤៥៨នាក់ អាយុចាប់ពី១៥ ដល់២៤ឆ្នាំ ពួកគេភាគច្រើនមិនយល់ពីសាវតារនៃទិវានៃក្តីស្រលាញ់ទេ។ ពេលសួរថា តើយុវវ័យថ្នាក់កណ្តាលនៅទីក្រុងភ្នំពេញមានផែនការនឹងធ្វើសកម្មភាពផ្លូវភេទអ្វីទេ នាទិវានៃក្តីស្រលាញ់ខាងមុខនេះ សុប្រាជ្ញរកឃើញថា ៖
“ក្នុងលទ្ធផល ១២,៤ភាគរយ នៃអ្នកចូលរួមការសម្ភាសន៍ ឆ្លើយថាគេរំពឹងថានឹងបានរួមភេទក្នុងទិវានៃក្តីស្រលាញ់ខាងមុខ។ ហើយជាង១៤,៣ភាគរយ នៃយុវជនដែលមានគូ ឆ្លើយថាពួកគេ រំពឹងថានឹងបានរួមភេទជាមួយសង្សារពួកគេ នាថ្ងៃនោះដែរ ហើយពីរបីគូគម្រោងមិនប្រើស្រោមអនាម័យ។ ដំណាលគ្នានោះ ច្រើនជាងមួយភាគបី (៣៩,៥%) នៃយុវជនដែលមានគូដែលចូលរួមការសម្ភាសន៍នេះ(n=38) ប្រាប់ថាវាជាលើកដំបូងសម្រាប់ពួកគេក្នុងការរួមសង្វាស។ ហើយពីរភាគបីទៀត (៦៦,៦%) នៃយុវបុរសដែលមានគូ (n=25) នឹងប្រើសម្ពាធ ឬបង្ខំសង្សាររបស់ខ្លួនឲ្យរួមភេទដោយប្រើឧបករណ៍ជាច្រើន បើគេមិនយល់ព្រម។ ហើយហោចណាស់ ៧% នៃយុវនារីដែលបានឆ្លើយថាពួកនាងរំពឹងថានឹងអាចរួមភេទ គឺពេញចិត្តនឹងចូលរួមក្នុងសកម្មភាព “បូក” (ការរំលោភ ពាក្យសាមញ្ញដែលកើតឡើង បន្ទាប់ពីយុវជនមួយឬ ពីរនាក់ ចរចាតំលៃជាមួយអ្នករកស៊ីផ្លូវភេទ ឬទាក់ទាញនារីម្នាក់ឲ្យលង់ស្នេហ៍ ហើយរៀបចំទិសដៅដែលស្នើទុកសម្រាប់រួមសង្វាស។ រួចនារីនោះនឹងត្រូវនាំយកទៅសណ្ឋាគារ ឬផ្ទះសំណាក់ ដែលយុវបុរសជាច្រើនផ្សេងទៀតកំពុងរង់ចាំ ឬនឹងមកដល់) នាទិវានៃក្តីស្រលាញ់” ។
ចេញពីលទ្ធផលនេះ អ្នកនិពន្ធជំរុញឲ្យមានការយកចិត្តទុកដាក់លើការព្រមព្រៀងរួមភេទ សុខភាពបន្តពូជផ្លូវភេទ និងកម្មវិធីមេរោគ/ជំងឺអេដស៏ ដែលតម្រង់មុខព្រួញទៅយុវវ័យ ក្នុងតំបន់ទីក្រុងនៃប្រទេសកម្ពុជា។
ដោយសារហេតុការណ៍ និងការបារម្ភទាំងនេះ ក្រសួងកិច្ចការនារីកម្ពុជា បានផ្តួចផ្តើម ធ្វើឈុតខ្លីអប់រំចំនួន៥នាទី ដើម្បីអប់រំក្មេងជំទង់ពី “អត្ថន័យនៃទិវានៃក្តីស្រលាញ់” ដើម្បីឲ្យក្មេងៗត្រូវបានលើកទឹកចិត្តឲ្យសម្តែងក្តីស្រលាញ់របស់ខ្លួន ចំពោះគ្រួសារសិន បន្ទាប់មកលោកគ្រូអ្នកគ្រូ រួចមិត្តភក្តិរបស់គេ។ ឈុតអប់រំខ្លីនេះ ដាស់តឿន ក្មេងជំទង់កម្ពុជា ប្រឆាំងនឹងការរួមភេទបែបច្របូកច្របល់ បានទទួលការស្វាគមន៍ពីសំណាក់សិស្ស គ្រូ និងអ្នកសរសេរប្លុកភាគច្រើន។