ពានិជ្ជកម្មឃោសនាថ្មីៗរបស់ក្រុមហ៊ុនទូរស័ព្ទភាគច្រើនត្រូវបានគេរិះគន់ពីបណ្តាអ្នកលេងអ៊ីនធើណេត ដោយសារតែការផ្សព្វផ្សាយអាកប្បកិរិយាមិនសមរម្យក្នុងចំណោមពួកយុវវ័យ។ ពានិជ្ជកម្មរបស់ក្រុមហ៊ុនCellCard បញ្ចាំងពីយុវវ័យមួយក្រុមថតរូបកំបេះគូថរបស់មិត្តម្នាក់ទៀត រួចក៏បញ្ចូនបន្តទៅមិត្តភក្តិដទៃទៀតតាមរយៈអ៊ីនធើណេត។ តាមរយៈការផ្សាយពានិជ្ជកម្មនេះ ក្រុមហ៊ុនចង់ផ្សព្វផ្សាយពីល្បឿនដ៏លឿនរបស់សេវាអ៊ីនធើណេតរបស់ខ្លួន។ ប៉ុន្តែក្រុមហ៊ុនក៏ហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរបស់ខ្លួនដូចគ្នាដែរ ដោយជំរុញឲ្យយុវវ័យបំពានសិទ្ធឯកជនរបស់មិត្តភក្តិខ្លួន។
ម៉ៅ ពិសិដ្ឋ, អ្នកសរសេរប្លក់ (blogger) និងជា អ្នកជំនាញផ្នែកទំនាក់ទំនង (communication specialist) របស់ មជ្ឈមណ្ឌលពត៌មានស្រ្តីកម្ពុជា, បញ្ចេញពីការព្រួយបារម្ភរបស់ខ្លួន និង បញ្ជាក់ពីការប្រឆាំងជាខ្លាំងចំពោះការផ្សាយពានិជ្ជកម្មមួយនេះដោយសុំឲ្យមិនឲ្យផ្សព្វផ្សាយតទៅទៀត។ គេជំរុញឲ្យក្រុមហ៊ុនបង្ហាញសារដែលល្អជាងនេះដល់សាធារណៈ ជាពិសេសយុវវ័យប្រសិនបើចង់ផ្សព្វផ្សាយពីផលិតផលរបស់ខ្លួននោះ។ ក្នុងប្លក់របស់គេ ពិសិដ្ឋបានអះអាងពី សិទ្ធិក្នុងការបញ្ចេញមតិរបស់គេ ដើម្បីជំរុញឲ្យបញ្ឈប់ការផ្សាយមួយនេះ ៖
ខ្ញុំសុំប្រើប្រាស់សិទ្ធក្នុងការបញ្ចេញមតិរបស់ខ្ញុំ: ខ្ញុំពិតជាចង់ឃើញការផ្សាយពានិជ្ជកម្មថ្មីបំផុតរបស់ក្រុមហ៊ុន Mobitel
(Cellcard) ត្រូវបានគេហាមមិនឲ្យផ្សាយលើគ្រប់បណ្តាញទូរទស្សន៍ទាំងអស់។ តើតម្លៃរបស់ការផ្សាយពានិជ្ជកម្មនេះនៅត្រង់ណាទៅ?ជំរុញឲ្យយុវជនថតរូបកំបេះគូថរបស់ស្រីៗ ហើយចែកចាយជាមួយមិត្តភក្តិដោយសារតែល្បឿនលឿនរបស់អ៊ីនធើណេត? អ្នកផលិតឃោសនាមួយនេះច្បាស់ជាមិនសូវធម្មតានោះទេ។
គាត់និយាយបន្តទៀតដោយផ្តល់យោបល់ដល់អ្នកផលិតការផ្សាយពានិជ្ជកម្មថា ៖
ប្រសិនបើអ្នកចង់បង្ហាញពីល្បឿនលឿនរបស់អ៊ីនធើណេត ហេតុអ្វីអ្នកមិនគិតពីអ្វីផ្សេងទៀតដួចជា “មិត្តភក្តិម្នាក់នៅឯសាលាថតរូបមេរៀនដែលគ្រូរបស់គេសរសេរនៅលើក្តារខៀន ហើយបញ្ចូនទៅឲ្យមិត្តភក្តិដែលកំពុងតែជាប់រវល់នៅតាមខេត្តទៅវិញទៅ”
ជាមួយនឹងមតិរបស់គេ ពិសិដ្ជឿថាក្រុមហ៊ុនមួយនេះ ដែលគាត់ធ្លាប់សរសើរពីឃោសនាមុនៗដែលផ្សាយលើកដម្កើងពីអង្គរវត្ត នឹងជួយជំរុញពីសង្គមមួយដ៏ល្អ ដែលមិត្តភក្តិយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក និងធ្វើឲ្យមនុស្សគ្រប់គ្នារក្សាទំនាក់ទំនង និងប្រាប់ពីស្ថានភាពថ្មីៗរបស់ខ្លួនតាមរយៈអ៊ីនធើណេត។
សូមបញ្ជាក់ផងដែរថា, ក៏ធ្លាប់មានអត្ថបទ បង្ហាញពីការព្រួយបារម្ភពីមុន ទាក់ទងនឹងការឃោសនារបស់ក្រុមហ៊ុនម៉ូតូដែលមិនឲ្យតម្លៃដល់ស្រ្តីភេទ។
ផ្ទុយទៅវិញ, ថ្មីៗនេះរដ្ឋាភិបាលទើបតែហាមឃាត់ខ្សែភាពយន្តភាគតាមទូរទស្សន៍, ចំណងជើង “សង្សារចំលែក”, ដែលបង្ហាញពីស្រីស្អាតដែលនឹងត្រូវគេដេញថ្លៃដើម្បីយកទៅរៀបការដោយចាប់ផ្តើមពីតម្លៃមួយលានដុល្លារ។ នេះប្រហែលជាធ្វើឲ្យទស្សនិកជនដែលឃើញថាភាពយន្តនេះមិនសមរម្យសប្បាយចិត្ត ព្រោះថាភាពយន្តនេះប៉ះពាល់ដល់កិត្តិយសរបស់ស្រ្តីខ្មែរ។ ទោះជាយ៉ាងណា ក៏មានគំនិតមួយទៀតដែលយល់ឃើញថានេះគឺជាការកំណត់ព្រំដែននៃសិទ្ធិបញ្ចេញមតិរបស់អ្នកផលិតភាពយន្តុ។ ពួកគេភ្ជាប់ជាមួយនឹងការបញ្ជាឲ្យហាមឃាត់ផលិតកម្មរបស់ការសម្តែងវប្បធម៌មួយ។ ឧទាហរណ៍, ចំរៀងដែលលោកសង្ឃប៉ះពាល់ និងថើបមនុស្សស្រី និងល្ខោនអូប៉េរ៉ា “ទីដំរីយំ,” ដែលមានឈុតទាក់ទងនឹងអាកប្បកិរិយាមិនសមរម្យរបស់លោកសង្ឃដែលត្រូវគេហាមឃាត់ផងដែរ។ រដ្ឋាភិបាលលើកយកហេតុផលដើម្បីហាមឃាត់ដោយលើកយកពីតម្រូវការពីការគោរពប្រពៃណី និងរូបភាពរបស់លោកសង្ឍ។
ពេលដែលការហាមឃាត់នេះត្រូវបានគេទទួលស្គាល់ក្នុងករណីមួយចំនួន ការហាមឃាត់ទាំងនេះក៏ត្រូវតែសមស្របនឹងគោលការណ៍របស់សិទ្ទិនៃការបញ្ចេញមតិ ហើយរដ្ឋាភិបាលគួរតែមើលលើចំណុចសមស្របរបស់អត្ថន័យ និងគោលបំណងរបស់អត្ថន័យ ជាជាងការកំណត់ដោយមើលតែលើ ប្រពៃណីបុរាណ និងសុវត្ថិភាពប្រទេសជាតិតែម្យ៉ាង ដែលវាក៏រួមបញ្ចូលទាំងការរិះគន់ អ្នកដែលបានចាប់ឃាត់ខ្លួន ឬក៏ជាប់ចោទពីបទបរិហាកេរ្តិ៍ ផ្តល់ពត៌មានមិនពិត និងញុះញង់ តាមរយៈការបង្ហាញនូវមតិរបស់គេលើគោលនយោបាយរបស់រដ្ឋាភិបាល។