អត្ថបទថ្មីបំផុតសរសេរដោយ Ramana Sorn មកពី ធ្នូ, 2010
វៀតណាម: BarCamp និង EduCamp Saigon 2010
មានមនុស្សចំនួន ៥០០ នាក់ ចូលរួម បារខែម សាយហ្គន (Barcamp Saigon) 2010 ក្នុងសប្ដាហ៍នេះនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សាយហ្គន អេឌ្យូខែម (Saigon Educamp) ក៏ត្រូវបានប្រារព្ធឡើងផងដែរ ដែលអ្នកចូលរួមជជែកពីបច្ចេកវិទ្យា និងការបង្រៀន ឬរៀនសូត្រពីបច្ចេកវិទ្យា។ នេះគឺជាប្រតិកម្មតបចំពោះកម្មវិធីនេះតាមរយៈប្លុក និងធ្វីតធើ
កម្ពុជា: បទពិសោធន៍ពីហេតុចលាចលក្នុងពេលបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ
កម្ពុជានៅតែកាន់ទុក្ខចំពោះការស្លាប់របស់មនុស្សចំនួន ៣៤៧នាក់ នៅក្នុងសោកនាដកម្មរត់ជាន់គ្នាដែលកើតឡើងកាលពីសប្ដាហ៍មុននៅលើស្ពានកោះពេជ្រ នៅភ្នំពេញ។ ប្រជាពលរដ្ឋកម្ពុជាចែករំលែកពីប្រតិកម្មតបតរ និងអនុសាសន៍អំពីរបៀបដែលអាចធ្វើឲ្យការគ្រប់គ្រងគ្រោះមហន្តរាយមានភាពប្រសើរឡើងនៅក្នុងប្រទេស
កម្ពុជា៖ សោកនាដកម្មក្នុងពេលបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ
នៅក្នុងម៉ោងចុងក្រោយ នៃថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកនៅកម្ពុជា។ បន្ទាប់មកមានសោកនាដកម្មការរត់ជាន់គ្នានៅលើស្ពានដែលភ្ជាប់កោះទៅនឹងដីគោកដែលបានសម្លាប់មនុស្សជាង ៣០០នាក់។ នេះគឺជាការអះអាងរបស់សាក្សីដែលឃើញផ្ទាល់ភ្នែក និងប្រតិកម្មផ្សេងៗក្នុងប្លុក។