See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

កម្ពុជា​៖ សោកនាដកម្ម​ក្នុង​ពេល​បុណ្យ​អ៊ុំ​ទូក​ អកអំបុក និង​សំពះព្រះខែ

មាន​មនុស្ស​ជាង​ ៣៤០​នាក់​ស្លាប់​ និង​យ៉ាង​តិច​ណាស់​ ៥៥០នាក់​រងគ្រោះ​ថ្នាក់​ដោយសារ​​​​ ហេតុចលាចល​នៅ​លើ​ស្ពាន​ដែល​ភ្ពាប់​ពីភ្នំពេញ​ទៅ​កោះពេជ្រ​ ​ពេល​ពីរ​បី​ម៉ោង​ក្រោយ​ក្នុង​ថ្ងៃទីបី​នៃ​ពិធីបុណ្យ​អ៊ុំ​ទូក​​ អកអំបុក សំពះព្រះខែ​ ក្នុង​ប្រទេស​កម្ពុជា​។​

Azuriel បាន​បង្ហាញ​ថា​ ខ្លួន​ជាសាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​ពី​អ្វី​ដែល​បាន​កើត​ឡើង​នា​ពេល​យប់​នោះ​។​

…ពួក​យើង​កំពុង​តែ​រៀបចំ​ឆ្លង​ត្រលប់​មក​ដី​គោក​វិញ​ ហើយ​ហេតុចលាចល​នោះ​ក៏​កើត​ឡើង​ ហើយ​ប៉ូលីស​ក៏​ចាប់​ផ្តើម​ឡោម​ព័ទ្ធ​កន្លែង​នោះ​។

ខ្ញុំ​ចំណាយ​ពេល​ជិត​ ៤ម៉ោង​ដើម្បី​ជួយ​ពួក​គេ​ចេញ​មក​ ថែម​ទាំង​ជួយ​ធ្វើ​ចលនា​ដង្ហើម​ឲ្យ​មនុស្ស​ស្រី​ ៤នាក់​ ដែល​ត្រូវ​បាន​គេ​ស្ទួច​ចេញ​ពី​ក្នុងទឹក​ តែ​ជា​អកុសល​មាន​តែ​ ២នាក់​ទេ​ដែល​នៅ​រស់​។

តាម​រយៈ​ការ​និយាយ​ជាមួយ​ប្រជាជន​,​ អ្នកយាម និង​អ្នក​រៀបចំកម្មវិធី​មួយ​ចំនួន និង​បទពិសោធន៍​លើក​ទីមួយ​ ខ្ញំ​បាន​ប្រមូល​នូវ​ដំណើរ​ហេតុការណ៍​ដែលកើត​ឡើង​ដូច​ខាង​ក្រោម​ មិន​ប្រាកដ​ថា​​ហេតុការណ៍​ទាំង​នេះ​វា​កើត​តាម​លំដាប់​ឬក៏​អត់​នោះ​ទេ​ ប៉ុន្តែ​វា​ប្រហាក់​ប្រហែល៖​
– មនុស្ស​ប្រហែល​ជា​ ៣០​នាក់​ឆក់​ខ្សែ​ភ្លើង​ (មាន​ពីរ​បីនាក់ស្លាប់​ភ្លាមៗ ប៉ុន្តែ​ភាគ​ច្រើន​សន្លប់​ និង​រលាក​យ៉ាង​ទំងន់​) តាម​រយៈការ​ប៉ះពាល់​បង្កាន់​ដៃ​ដែក​តាម​បណ្តោយ​ស្ពាន​…
– មនុស្ស​ប្រហែល​ជា​ ១២​នាក់​សន្លប់​តាម​រយៈ​ការ​ប៉ះទង្គិច​របស់​ហ្វូង​មនុស្ស​ ហត់​និង​ក្តៅ ខ្វះជាតិ​ទឹក ឬ​ក៏​រួម​បញ្ចូល​ទាំង​អស់​នេះ​ ហើយ​ក៏​ដួល​
-​ហ្វូង​មនុស្ស​ភ្ញាក់​ផ្អើល​ពី​ការ​ឆក់​ខ្សែ​ភ្លើង​ និង​ធ្វើ​ឲ្យ​កើត​មាន​ចលាចល​ មនុស្ស​ជា​ច្រើន​រអិល​ ឬ​ត្រូវ​បាន​គេរុញ ហើយ​ដួល​ត្រូវ​បាន​គេ​ជាន់​
– មនុស្ស​ចាប់​ផ្តើម​លោត​ចុះ​ពី​លើ​ស្ពាន​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​ដើម្បី​ចៀសវាង​ហ្វូង​មនុស្ស​ មនុស្ស​មួយ​ចំនួន​ឆក់​ខ្សែភ្លើង​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​ មាន​អ្នកខ្លះ​ស្លាប់​ដោយ​សារ​តែ​លោត​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​ ឬ​ក៏​បាត់​ខ្លួន​ក្នុង​ទឹក​ និង​ខ្លះ​ទៀត​ឈរ​លើ​ចំណោត​ស៊ី​ម៉ង់​
– អ្នក​ដែល​ចង់​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ជំរុញ​គ្នា​ចូល​មក​ទាំង​សង​ខាង​ផ្លូវ​។ ប៉ូលីស​ฺព្យាយាម​ជាខ្លាំង​ក្នុង​ការ​រុញ​អ្នក​រោម​មើល​ហេតុការណ៍​ចេញ​ ប្រើដៃ ប្រើ​ដំបង​ ប្រើ​កាំភ្លើង​ និង​ប្រើ​បំពង់​ដែក​ទៀត
– ប៉ូលីស​ដែល​នៅ​ជិត​ចុង​ស្ពាន​កោះពេជ្រ​ បាញ់​កាំភ្លើង​ដើម្បី​គម្រាម​ហ្វូង​មនុស្ស​ដែល​ចង់​ចូល​ទៅ​មើល​នោះ​ ប៉ុន្តែ​វាកាន់​តែ​បង្ក​ឲ្យ​មាន​ភាពភ្ញាក់​ផ្អើល​លើក​ទីពីរ ពីព្រោះ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​អ្នកណា​ជាអ្នក​បាញ់ ហើយ​បាញ់​ដើម្បី​អ្វី​នោះ​ទេ
– ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ អំពូល​ភ្លើង​ណេអុង​នៅ​លើ​ស្ពាន​ទាំង​អស់​រលត់​ ព្រម​ជាមួយ​នឹង​អំពូល​ភ្លើង​តាម​ផ្លូវ​នៅ​ច្រាំង​ខាង​កើត​របស់​កោះ​

តែផ្ទុយ​ទៅ​វិញ ទុរទស្សន៍​បាយ័ន​កំពុង​តែ​ប្រគុំ​​តន្រ្តី​ប្រហែល​ជា​ប៉ុន្មាន​រយ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​……

រួបថត បាន ពី ទំព័រ Facebook របស់ Sky Pharma

The Sreisaat Adventures in Cambodia ក៏បាន​ឭពី​ថា​មាន​ “ព្រឹត្តិការណ៍​”​ មួយ​ចំនួន​ដែល​នាំ​ឲ្យ​កើត​មាន​ភាពចលាចល។

​ថ្ងៃ​នេះ​យើង​ងើប​ឡើង​ព្រម​ជាមួយ​នឹង​ភាព​ស្រងូតស្រងាត់​នៅ​ទីក្រុងភ្នំពេញុ។

ប្រទេស​ទាំង​មូល​កំពុង​តែ​កាន់​ទុក្ខ​ឲ្យ​ជនរងគ្រោះ​រាប់រយ​នាក់​ដែល​បាន​ស្លាប់​ក្នុង​ពេល​ចលាចល​ ដែល​កើត​មាន​នាយ​ប់​ថ្ងៃច័ន្ទ​។​ វា​គឺ​ជា​រយៈពេល​ចុងក្រោយ​ក្នុង​ថ្ងៃ​បញ្ចប់​នៃ​ការប្រារព្ធ​ពិធីបុណ្យ​អ៊ុំ​ទូក​ ដែល​គួរ​តែ​ជា​ពេល​ដ៏​​សប្បាយរីករាយ​មួយ។​

មានការ​យល់ច្រឡំ​ខ្លះ​ទាក់ទង​នឹង​ការ​កើត​មាន​នូវ​ហេតុ​ចលាចល​នោះ​ ប៉ុន្តែ​បើតាម​អត្ថបទ​របស់​មិត្តភក្តិ​ជនជាតិ​ខ្មែរ អាមេរិកាំង​ នៅ​លើ​ទំព័រ facebook ដែល​ជា​ប្រភព​គួរ​ឲ្យ​ជឿជាក់​និយាយថា​ មាន​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មាន​ការភ័យខ្លាច​ នៅ​លើ​ស្ពាន​ដែល​ទើប​តែ​សាងសង់​ថ្មី​។
តើវា​ជាព្រឹត្តិការណ៍​អ្វី​? យើង​សង្ឃឹមថា​សំនួរ​នេះ​នឹង​ទទួល​បាន​នូវ​ចម្លើយ​។

ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​អ្នក​ដែល​បង្ក​ហេតុ​នឹង​ត្រូវ​បាន​គេ​ដាក់​ទោស,​ មេរៀន​មួយ​នេះ​ មនុស្ស​គ្រប់​គ្នា​គួរ​តែ​រៀន​អំពី​វា​ ដើម្បី​កុំ​ឲ្យ​ព្រឹត្តិការណ៍​ដ៏អាក្រក់​បែប​នេះ​កើត​មាន​ឡើង​ម្តង​ទៀត​។ មិន​គួរឲ្យ​កើត​សោះ។

LTO Cambodia មិនចង់ ស្តីបន្ទោស​អ្នកណា​នោះ​ទេ​ពី​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​។

ខ្ញុំ​សង្ឍឹម​ថា​ខ្ញុំ​នឹង​មាន​ពាក្យ​មួយ​ចំនួន​និយាយ​។​ ខ្ញុំ​សង្ឍឹម​ថា​ខ្ញុំ​នឹង​មាន​ការ​យល់​ឃើញ​ល្អ​ដើម្បី​ប្រាប់​ចែក​រំលែក​។​ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​អាច​និយាយ​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កើត​មាន​រឿង​ទាំង​នេះ​ឡើង។

ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាចនិយាយ​ប្រឆាំង​នឹង​នរណាម្នាក់​ ឬ​ក៏​អ្វី​ម្យ៉ាង​។ ខ្ញុំ​សង្ឍឹម​ថា​ខ្ញុំ​អាច​ទម្លាក់​រឿង​ទាំង​នេះ​លើ​នរណា​ម្នាក់​បាន​។​​ ប្រសិន​បើ​វា​អាច​ជួយ​កាត់​បន្ថយ​នូវ​ភាព​សោកសៅ​ដែល​កើត​មក​ពី​ហេតុចង្រៃ​មួយ​នេះ​ តែ​បន្តិច​បន្តួច​ក៏​បាន​ដែរ។​ ប៉ុន្តែ​ត្រង់​ចំណុច​នេះ យើង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​តេ​ថា​មាន​អ្វី​កើតឡើង​ ឬ​កើត​ដោយ​សារ​អ្វី​។ រួមទាំងពាក្យ​ជេរ​ស្តី​ទាំង​ឡាយ​ ដែល​ចេញ​មក​ពី​មាត់​របស់​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ គឹ​សម្រាប់​យើង​ទាំងអស់​គ្នា​​ គឺ​សម្រាប់​ខ្លួន​យើង​ផ្ទាល់​​ ហើយ​ប្រហែល​ជា​ភាពអយុត្តិធម៌​ ឬ ការខាត​បង់​។​

Khmer Empire រិះគន់​ នូវ​ការ​បរាជ័យ​របស់​អាជ្ញាធរ ដែល​មិន​អាច​ការពារ​នូវ​សោកនាដកម្ម​នេះ​បាន​។​

យើង​គ្រាន់​តែឆ្ងល់​ថា​ រដ្ឋាភិបាល​ដែល​មាន​សមត្ថភាព​ក្នុង​ការ​បង្រ្កាប​ក្រុមបាតុករ​រាប់​ពាន់​នាក់​ និង​ជម្លៀស​ជនក្រីក្រ​ទាំងឡាយ​ ហេតុអ្វី​ក៏​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​កោះពេជ្រ?

ក្បួន​ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្នុង​អាទិត្យ​នេះ​ ហើយ​នឹង​មាន​លេខ​ទូរស័ព្ទ​ទាក់ទង​បន្ទាន់​សម្រាប់​អ្នក​ដែល​ចង់​ជួយ​ជន​រង​គ្រោះ​។

ក្បួនដង្ហែ​ពិធី​កាន់ទុក្ខ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​ 25 ខែ​វិច្ឆិកា​ ចេញ​ពី​វិមានឯករាជ្យ​ទៅ​កោះពេជ្រ​ ចាប់​ផ្តើម​នៅ​ម៉ោង​ 5.00​ ល្ងាច​។ លុយបរិច្ចាគ​ដែល​នឹង​ប្រគល់​ជូន​ដល់​ជនរងគ្រោះ​ និង​ក្រុមគ្រួសារ​ពួក​​គេ​ នឹង​មាន​មហាវិទ្យាល័យ​ចំនួន 10*​​​ ជាតំណាង​ទទួលការ​បរិច្ចាគ​ នៅទីក្រុងភ្នំពេញ​ ហើយ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ ឯកឧត្តម​ សៀង សុភណ្ឌឌី មន្រ្តី​ដែល​ទទួល​បន្ទក​កាន់កាប់​គណកម្មាធិការ​ជនរងគ្រោះ​។​​ លេខ​ទំនាក់ទំនង: 017 58 11 48, 012 288 388។

សម្រាប់​អ្នក​បាត់​ខ្លួន​: លេខទូរស័ព្ទ​បន្ទាន់: 078 7675 60 ~ 74 (15 ខ្សែ) សាលារាជធានីភ្នំពេញ​: 016-866159 / 012-520520 / 016-78888 ក្រួសួង​សង្គមកិច្ច​: 012-910000 / 099-860453

អ្នកអាន​New Mandala ម្នាក់​ ទាយ​ប៉ុន្មាន​ថ្ងៃ​មុន​ថា​ សោកនាដកម្មប្រហែល​ជា​​នឹង​កើត​ឡើង​លើ​ស្ពាន​។

ពេល​ដែល​ខ្ញុំ​ឆ្លង​ស្ពាន​, គាប​ក្នុង​ហ្វូង​មនុស្ស​ដែល​ជា​ក្រុមគ្រួសារ​របស់​ខ្ញុំ​ និង​យុវជន​ខ្មែរ​, ខ្ញុំ​ដូច​ជា​មាន​អារម្មណ៍​ថា​កូន​ក្មេង​ដែល​នៅ​ក្បែរ​ជើង​របស់​ខ្ញុំ​ច្បាស់​ជា​ត្រូវ​គេ​ជាន់​ប្រសិន​បើ​ហ្វូង​មនុស្ស​នៅ​តែបន្ត។​​ ពេល​ដែល​ខ្ញុំ​ឃើញ​អ្នក​រុញ​រទេះ​បិទ​ផ្លូវ​ចេញ​បន្តិច​ ខ្ញុំ​មាន​អារម្មណ៍​ខឹង​ និង​ជេរ​ពួក​គេ​ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ធ្វើ​បាន​ល្អ​បំផុត​គឺ​ព្យាយាម​រុញ​អ្នក​រុញ​រទេះ​ទៅ​ម្ខាង​។ វាដូចជា​នៅ​ក្នុង​ស្ថានភាព​អស់​សង្ឃឹម​។ ស្ពាន​គឺតូច​ណាស់​សម្រាប់​ហ្វូង​មនុស្ស​ទាំង​នោះ។​

Cambodia Calling បញ្ជាក់​ថា​ជនរងគ្រោះ​ដែល​ស្លាប់​ទាំងនោះ​ភាគច្រើន​មក​ពី​ខេត្ត ដែល​ធ្វើ​ដំណើរ​មក​ទីក្រុងភ្នំពេញ​ដើម្បី​កំសាន្ត​ក្នុង​ពិធី​បុណ្យ។​

គឺ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​សម្រាប់ប្រជាជន​កម្ពុជា​។ ជីវិតរបស់​ពួកគេ​សព្វថ្ងៃ​នេះ​គឺ​ពិបាក​ណាស់​ទៅ​ហើយ​, វាជា​ឱកាស​ដ៏​កម្រ​ដែល​ជនជាតិខ្មែរ​ទាំងឡាយ​-ភាគច្រើន​មក​ពី​ជនបទ​ ដែល​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​មើលការ​ប្រណាំង​ទូក​ប្រចាំ​ឆ្នាំ​-អាច​រីករាយ​ក្នុង​ពិធី​បុណ្យ​, ក៏​ប៉ុន្តែ​ពួក​គេ​បែរ​ជាទទួលរង​នូវ​សោកនាដកម្ម​នេះ​ទៅវិញ។.

រដ្ឋាភិបាល​កម្ពុជា​និយាយថា​នឹង​ជូនសំណង​ជាប្រាក់​ 5 លានរៀល ឬ 1250 ដុល្លារ​ សម្រាប់​ក្រុមគ្រួសារ​អ្នកស្លាប់​ និង​ 1​ លាន​រៀល​សម្រាប់​អ្នក​ដែល​រងរបួស។​

រូបភាព​នៃ​សោកនាដកម្ម​អាច​មើល​បាន​តាមរយៈ KI Media និង​នៅ​លើ​ Facebook.

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.