សំណួរ​ចម្លើយ​ញឹកញាប់​ សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​នៃ​​គម្រោង​ភាសា

Global Voices សូមអរគុណ ចំពោះ ការ ចាប់ អារម្មណ៍ លើ ការងារ ស្ម័គ្រ ចិត្ត របស់ ក្លូប៊ល វ៉យស៍!

ក្លូប៊ល វ៉យស៍ តែងតែ ស្វែង រក អ្នក បក ប្រែ ដែល អាច ជួយ យើង លុប បំបាត់ រនាំង ផ្នែក ភាសា ដែលបែង ចែក មនុស្ស និង វប្បធម៌ ។ ប្រសិន បើ អ្នក អាន ទំព័រ អំពីយើង ប្រសិន បើ សេចក្ដី ប្រកាស របស់ ក្លូប៊ល វ៉យស៍ ធ្វើ ឲ្យ អ្នក ចាប់ អារម្មណ៍ ហើយ ធ្វើ ឲ្យ អ្នក ចង់ ដឹង ការងារ ប្រចាំ ថ្ងៃ របស់ យើង បន្ថែម មុននឹង ដាក់ ពាក្យ ដើម្បី ចូលរួម ក្រុមការងារ យើង ជា អ្នក បក ប្រែ ស្ម័គ្រ ចិត្ត សូម អាន នូវ ចម្លើយ ខាង ក្រោម ដែល បាន ឆ្លើយ តប ទៅ នឹង សំណួ ររបស់អ្នក ស្ម័គ្រ ចិត្ត ដែលតែង តេ ត្រូវ បាន សួរ ជាញឹកញាប់ ។

សំណួរ របស់ អ្នក មិន នៅ ទីនេះ ទេ តើ មែន ទេ?សូមទំនាក់ ទំនង មក កាន់ ពួក យើង !

តើអ្វីទៅ ជា ក្លូប៊ល វ៉យស៍ និង អ្វី ទៅ ជា គម្រោង ភាសា?

ក្លូប៊ល វ៉យស៍ អនឡាញ គឺ ជា គម្រោង អន្តរជាតិ អន្តរភាសា ដែល គាំទ្រ ដោយ អ្នក ស្ម័គ្រចិត្ត ធ្វើ ការ ប្រមូល សង្ខេប និង ផ្តល់ នូវ បរិបទ ដល់ មាតិកា ដែល បាន បោះពុម្ព ផ្សាយ ដោយ ខ្លួន ឯង អាច រក ឃើញ បាន នៅ លើ ប្លុក វែបសាយសំឡេង វែបសាយរូបភាព និង ប្លុក ជា វីដេអូ ពី ជុំវិញពិភព លោក ដោយ មាន ការ សង្កត់ ធ្ងន់ ជា ពិសេស ប្រទេស ដែល នៅ ក្រៅ ទ្វីប អឺរ៉ុប និង អាមេរិ ក ខាង ជើង។ យើង សហគមន៍ ពហុភាសា នៃ ក្រុម បុគ្គល ដែលធ្វើ សហប្រតិបត្តិការ ធ្វើ ការ លើ គម្រោង មួយចំនួន ដូចជា រ៉ាយស៊ីង វ៉យស៍ (Rising Voices), ក្លូប៊ល វ៉យស៍ តស៊ូ មតិ (Global Voices Advocacy) និង គម្រោង ភាសា ដែល ជា គម្រោង បក ប្រែ ដែល បក ប្រែ អត្ថបទ ពី វែបសាយ ក្លូប៊ល វ៉យស៍ ជាភាសា អង់គ្លេស ទៅ ជា ភាសា ដទៃ ជា ច្រើន ទៀត។

ហេតុអ្វី ក៏ ខ្ញុំ ត្រូវ ធ្វើ ជាអ្នក បក ប្រែ ស្ម័គ្រចិត្ត?

សំណួរ ល្អ! យើង ទៅ មើល ថា តើ អ្នក បកប្រែ នៅ ក្លូប៊ល វ៉យស៍ ឆ្លើយ បែប ណា ចំពោះ សំណួរ នេះ!

“​ខ្ញុំ​ជា​អ្នក​បក​ប្រែ​ស្ម័គ្រ​ចិត្ត​​ ពីព្រោះ​ខ្ញុំ​គិត​ថា​​​​​វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បញ្ជូន​សំឡេង​របស់​​ប្រជាពលរដ្ឋ ទៅ​ក្នុង​វិធី និង​ភាសា​ដែល​​​​​អ្នក​ដទៃ​ទៀត​អាច​យល់​បាន”។ កាប្រ៊ីអេឡា ហ្កាសៀ ​ខាល់ឌិនរ៉ន អ៊បេ (Gabriela Garcia Calderon Orbe) ដែលបាន​ចូលរួម​ជាមួយ​ក្លូប៊ល វ៉យស៍ ​​ជាភាសា​អេស្ប៉ាញ​​ក្នុង​ខែ​​វិច្ឆិកា ឆ្នាំ២០០៧ ដែល​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​​បក​ប្រែ ២.៦៨០ អត្ថបទ​ បាន​និយាយថា​ដូច្នេះ​។

ដើម្បី​ភ្ជាប់​ទំនាក់​ទំនង ដើម្បី​រៀនសូត្រ ដើម្បី​ចែក​រំលែក និង​​​អ្វី​ដែល​សំខាន់​​​​ចូលរួម​ដើម្បី​ធ្វើ​ឲ្យ​ពិភព​លោក​នេះ​ប្រសើរ​ឡើង​ … ដែល​ជាពិភព​លោក​ដែល​ខ្ញុំ​ស្រមៃ​ចង់​ឃើញ។ អេលីហ្សាប៊ែត រីវើរ៉ា​ (Elizabeth Rivera) ​អ្នក​បក​ប្រែ​ជន​ជាតិ​ម៉ិកស៊ិក​​ និង​អ្នកសរសេរ​អត្ថបទ​​​ ​ជាម្ដាយ និង​​​​​បុគ្គល​ដែល​មានភាព​ស្ទុះស្ទារ​​អំពី​ជីវិត ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​សាន់ត្យាហ្គោ​ ប្រទេស​ ស៊ីលី ដែល​បាន​ចូលរួម​ជាមួយ​​​ក្លូប៊ល វ៉យស៍ ក្នុង​ឆ្នាំ២០១១ បាន​និយាយ​ដូច្នេះ​។

“ដោយ​សារ​តែ​ខ្ញុំ​មាន​​អារម្មណ៍​ដឹង​ពី​​​ភាព​បន្ទាន់​នៃ​​​​ការបំពង និង​ធ្វើ​ឲ្យ​មាន​ភាព​ចម្រុះ​នៃ​​​​សំឡេង​​ដែល​ទាមទារ​​​ឲ្យ​មាន​​​ពិភព​លោក​ដែល​កាន់​តែ​យុត្តិធម៌​ជាង​នេះ​ <3″ ហ្សារ៉ា ម៉ូរ៉េរ៉ា​ (Sara Moreira) ជា​អ្នក​បកប្រែ​ស្ម័គ្រចិត្ត​​​ និង​​​​​​ក្លូប៊ល វ៉យស៍ ជាភាសា​​អង់គ្លេស​ ជា​និពន្ធ​នាយក​​​នៃ​ប្រទេស​ដែល​និយាយ​ភាសា​អេស្ប៉ាញ​។​

“ដោយ​សារតែ​ខ្ញុំ​នឹង​បាន​ស្គាល់​ពី​បណ្ដាញ​សង្គម​តាម​បែប​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​​ ហើយ​តាម​រយៈ​ការ​បក​ប្រែ​អត្ថបទ​ឲ្យ​ ក្លូប៊ល វ៉យស៍ ​ខ្ញុំ​​​នឹង​បាន​ជួប​មនុស្ស​​​ពូកែៗ​​នៅ​ជុំវិញ​ពិភពលោក ​ជា​មនុស្ស​ដែល​មាន​​ចិត្ត​​ចង់​​​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​​ខ្លាំង​ដូចជា​រូប​ខ្ញុំដែរ​​ និង​ជា​បុគ្គល​ដែល​​ស្វះស្វែង​​រក​ការ​ផ្លាស់ប្ដូរ​ទាំង​នេះ​តាមរយៈបច្ចេកវិទ្យា” ថាលៀ រ៉ាមេ (Thalia Rahme) មក​ពី​​​បេរូត​ ជា​អ្នកស្ម័គ្រចិត្ត​​សម្រាប់ ​ក្លូប៊ល វ៉យស៍ ជាភាសា​អារ៉ាប់ និង​​បារំាង​ បាន​និយាយ​ដូច្នេះ​។

“ខ្ញុំ​ចូលចិត្ត​គំនិត​​ដែល​អាច​ឲ្យ​យើង​​​ប្រាប់​ដល់​អ្នក​ដទៃ​អំពី​អ្វី​ដែល​​បាន​កើត​ឡើង​នៅ​ក្នុង​ ទីតាំង​ដាច់ស្រយាល និងដែល​ជាញឹកញាប់​ត្រូវ​បាន​បំភ្លេច​ចោល​ ដែល​​តាម​ការធ្វើ​បែប​នេះ​​​​គឺ​បាន​ជួយ​ជំរុញ​នូវ​​​​ឲ្យ​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​​មនុស្ស​​ដែល​រស់​នៅ​​​នៃ​ជ្រុង​ទាំង​បួន​នៃ​ពិភព​លោក​នេះ” អ្នក​បក​ប្រែ​​ភាសា​បារំាង ដែល​មាន​ទីតាំង​​នៅ​ទីក្រុង​ប៉ារីស សាម៉ានតា ឌីម៉ាន (Samantha Deman) បាន​និយាយ​បែប​នេះ។

“ដោយ​សារ​តែ​ខ្ញុំគិត​ថា​មនុស្ស​គ្រប់​គ្នា​គួរ​តែ​អាច​មាន​លទ្ធភាព​ បាន​ដឹង​ពី​​ព័ត៌មាន​ថ្មីៗ​​​នៅ​ជុំវិញ​ពិភពលោក​ ដោយ​មិន​គិត​​ពី​​ភាសាដែល​ពួក​​កេ​និយាយ” ​ ម៉ារីណា ប្រ៊េយមែន (Marianna Breytman)​ អ្នក​បកប្រែ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ញូវយ៉ក ដែល​បាន​​ចូលរួម​​ជាមួយ​ ក្លូប៊ល វ៉យស៍ ភាសា​អង់គ្លេស​ កាលពីខែ​មិនា ឆ្នាំ​២០១១ និង​បក​ប្រែ​​​​​ពីភាសា​អេស្ប៉ាញ​ បាន​និយាយ​យ៉ាង​ដូច្នេះ​។

“ដោយ​សារ​តែ​ខ្ញុំ​​រៀន​បាន​ជាច្រើន​​​អំពី​ពិភព​លោក​នេះ​ ជាមួយ​នឹង​ ក្លូប៊ល វ៉យស៍​ ដែល​ខ្ញុំ​ចង់​​ចែករំលែក​ចំណេះ​ដឹង​​​​ទៅ​កាន់​​អ្នក​​ទាំង​ឡាយ​ដែល​​មិន​​មិន​អាច​អាន​ភាសា​អង់គ្លេស​បាន” ផលឡា ហ្កូស​ (Paula Góes) អ្នក​បក​ប្រែ​ជនជាតិ​ប្រេស៊ីល ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ៍​​ដែល​បាន​ចូលរួម​​ជាមួយ​ ក្លូប៊ល វ៉យស៍ ​​​ក្នុង​ក្រុម​​​ភាសាព័រទុហ្កាល់​​ កាលពី​ឆ្នាំ២០០៧ បាន​​​និយាយ​យ៉ាងដូច្នេះ។

សារព័ត៌មាន​ប្រជាពលរដ្ឋ​គឺជា​សំឡេង​របស់​យើង។ ខ្ញុំ​រីករាយ​ក្នុង​ការ​ជួយ​​ដល់​​ប្រភព​ព័ត៌មាន​​ឯករាជ្យ​​ដូចជា ក្លូប៊ល វ៉យស៍។ បន្ថែម​ពី​លើ​នោះ​​ ខ្ញុំ​អាច​​រៀន​បន្ថែម​ទៀត​​ស្ដី​អំពី​​​អាមេរិក​ឡាទីន ដែលខ្ញុំ​​ប្រហែលជា​មិន​អាច​បានដឹង​បើ​ខ្ញុំ​មិន​ចូលរួម​ជាមួយ​ក្រុម​ការងារ​នេះ! ស្តេបហ្វិន ខាន (Stephen Cairns) អ្នក​បកប្រែ​ជនជាតិ​អាមេរិក​​ នៅ​​បូហ្កូតា បកប្រែ​ពី​អេស្ប៉ាញ​សម្រាប់​​ ក្លូប៊ល វ៉យស៍ ជា​ភាសា​​​អង់គ្លេស​តាំង​ពី​ឆ្នាំ២០១០ បាន​និយាយ​បែបនេះ​។

“បកប្រែ​​ឲ្យ​ ក្លូប៊ល វ៉យស៍ បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន​ពី​​ស្ដីពី​កម្រិត​ភាព​ចម្រុះ​នៃ​ភាសា និង​វប្បធម៌។ ខ្ញុំ​​អាច​បាន​អាន​ព័ត៌មានដែល​មិនធ្លាប់​ត្រូវ​បាន​ (ឬ​ក៏​តិច​តួច) សរសេរ​ដោយ​​សារព័ត៌មាន​​ប្រពៃណី។ ខ្ញុំ​មើល​ឃើញ​ថា​​​សារព័ត៌មាន​ប្រជាពលរដ្ឋ​ គឺជា​​ភាព​ជឿនលឿន​​​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​។​ អូដ្រេយ ឡាំបឺត (Audrey Lambert) អ្នក​បកប្រែ​​​ឲ្យ​ ក្លូប៊ល វ៉យស៍ ជា​ភាសា​បារាំង​ មកពី​​ទូលួស បាន​និយាយ​ដូច្នេះ​។​

ដោយ​សារ​នេះ​ជា​​​​​បទពិសោធន៍​​​​នៃ​​​​វប្បធម៌​​ចម្រុះ យ៉ាង​ពិត​ប្រាកដ​។ មនុស្ស​ដែល​គួរ​ឲ្យ​យក​គំរូ​តាម​សរសេរ​​នូវ​​អត្ថបទ​ព័ត៌មាន​​​​មក​ពី​ជុំ​វិញ​ពិភព​លោក​ ​ខ្ញុំ​ចង់​បំពង​សំឡេង​ឲ្យ​ពួក​គេ​កាន់តែ​បាន​ឮ​ខ្លាំង​ជាង​នេះ!“​ កាស៊ី អូរ៉ូដិក (Kasia Odrozek) អ្នក​បក​ប្រែ​​ជនជាតិ​ប៉ូឡូញ​​ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៊ែរឡាំង​ ដែល​បាន​ចូលរួម​ជាមួយ​ ក្រុមអ្នក​បក​ប្រែភាសា​ប៉ូឡូញ​​ របស់ ក្លូប៊ល វ៉យស៍ កាល​ពី​ឆ្នាំ​២០១១ បាន​និយាយ​ដូច្នេះ​។

“ដើម្បី​​រៀន​ឲ្យ​បាន​ច្រើន​ពី​​ពិភពលោក និង​បង្កើន​​​​មាតិកាភាសា​របស់​ខ្ញុំនៅ​លើ​អ៊ីនធើណែត” ម៉ូហាម៉េដ អេលហ្កូហារី (Mohamed ElGohary)​ និពន្ធនាយក​​​របស់​ក្លូប៊ល វ៉យស៍ ភាសា​អារ៉ាប់ ដែល​បាន​​​ចូលរួម​ជាមួយ​ក្លូប៊ល វ៉យស៍​ កាលពីឆ្នាំ​២០០៩ បាន​និយាយ​ដូច្នេះ។

ដោយ​សារ​ការ​​បក​ប្រែ​ប្រៀប​ដូចជា​បេសកកម្ម​មួយ។ បេសកមកម្ម​ដែល​អាច​លើក​​កម្ពស់​ការ​យល់​ដឹង​​​​ពី​ការ​អភិវឌ្ឍន៍​ ដែល​កើត​មាន​នៅ​ក្នុង​​តំបន់​មួយចំនួន​ក្នុង​​ពិភព​លោក​ ” ក្លារ៉ា អូណូហ្រ្វឺ​ (Clara Onofre) ​ក្លូប៊ល វ៉យស៍ ភាសាព័រទុយហ្កាល់​ ដែល​ជាអ្នកបក​ប្រែ និងជា អ្នក​សរសេរ​អត្ថបទ​​ ​យក​ព័ត៌មាន​នៅ​ប្រទេស​​អង់ហ្គោឡា​ បាន​បកស្រាយ​បែប​នេះ​។

“ដោយ​សារ​តែ​អ្នក​អាច​​ជួយ​ឲ្យ​សារ​នោះ​​​បាន​ទៅ​ដល់​​មនុស្ស​ម្នា” អាយហ្គុន ចាន់ម៉ាម៉ាដូវ៉ា (Aygun Janmammadova) អ្នក​បក​ប្រែ​​មក​ពី​ក្លូប៊ល វ៉យស៍ នៅ​រូស្ស៊ី បាន​និយាយ​បែប​នេះ​។

“ដោយ​សារ​​តែ​ខ្ញុំ​ចង់​ឲ្យ​​​សំឡេង​ក្នុង​ស្រុក​​​អាច​​ត្រូវបាន​ពិភពល​លោក​ដឹង​ឮ” ​ ម៉ារៀ វ៉ាល់វ៉ូហ្គេល (Maria Waldvogel) ដែល​បាន​ចូលរួម​​ជាមួយ​ក្លូប៊ល វ៉យស៍ ក្នុង​ក្រុម​អាល្លឺម៉ង់​ ក្នុង​ខែ​កុម្ភៈ​ ឆ្នាំ២០១១ បាន​​និយាយ​ដូច្នេះ​។

“ដោយ​សារ​តែ​យើង អ្នកបក​ប្រែ​ គឺជា​មេក្រូហ្វូន​ដ៏ធំ​មួយ​ដែល​អាច​​​ជួយ​​ដល់​សំឡេង​របស់​ពលរដ្ឋ​​ត្រូវបាន​ឮ​កាន់​តែ​ខ្លាំង​ឡើង” អែនឌ្រាណា ហ្គីរ៉េស (Adriana Gutiérrez) អ្នក​បកប្រែ​​វ៉េណេស៊ុយអេឡា​ ដែលបានចូលរួម​​ក្រុម​ក្លូប៊ល វ៉យស៍ ភាសា​អេស្ប៉ាញ ក្នុង​ឆ្នាំ២០០៧ (​ដែល​ចាប់​តាំង​ពី​ពេល​នោះ​មក បក​ប្រែ​បានច្រើនជាង ២០០០​អត្ថបទ!) បាន​និយាយបែប​នេះ។

“ពិភពលោក​និយាយ​ភាសា​ជាច្រើន​ ហើយ​ខ្ញុំ​ចង់​​​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ស្ដាប់​បាន​ឮ​ជាង​នោះ” ឡាយ៉ាល់ អាល់ ខាទីប (Layal Al Khatib) ដែល​ស្ម័គ្រ​ចិត្ត​​ធ្វើជា​ អ្នក​សរសេរ​អត្ថបទ​​ និង អ្នក​បក​ប្រែ​ ឲ្យ​ក្លូប៊ល វ៉យស៍ ជាភាសា​អារ៉ាប់ បាន​និយាយ​យ៉ាង​ដូច្នេះ។

“ស្ម័គ្រចិត្ត​ធ្វើ​ជា​អ្នក​បក​ប្រែ​ឲ្យ​​​ក្លូប៊ល វ៉យស៍ ​ធ្វើឲ្យ​មាន​អារម្មណ៍​​ហាក់ដូចជា ​​​បានបើក​បង្អួច​ថ្មី​​មួយ​​​ទៅកាន់ពិភពលោក និង​​​មើល​ឃើញ​នូវ​ការពិត​ចំនួន​រាប់លាន​។” អាណា កូគីនីឌូ (Anna Kokkinidou) អ្នក​បក​ប្រែ​ក្លូប៊ល វ៉យស៍ ភាសាក្រិច បាន​និយាយ​បក​ស្រាយ​បែបនេះ។

ទៅ​ទស្សនា​ពិភព​ដែល​អ្នក​មិនទាន់ស្គាល់​ ហើយ​និយាយ​រៀបរាប់​ពី​វា។ សូមស្ងាត់​មួយនាទី ៖ តើ​អ្នក​មានអារម្មណ៍​ដឹង​ពី​​ស្នូរ​កន្រ្តាក់​នេះ​ទេ?សូម​ចូលរួមជាមួយ​ក្លូប៊ល វ៉យស៍​ ឥឡូវ​នេះ។ :)” លីហ្ស ហេនរិក​ (Luis Henrique) អ្នក​ស្ម័គ្រចិត្ត​ក្នុង​ក្រុម​​ព័រទុយហ្កាល់​ អញ្ចើញ​អ្នកទាំង​អស់​គ្នា​​ឲ្យ​ចូលរួម។

 

ក្រៅពី ចូលរួម ក្នុង ការ ងារ ស្ម័គ្រ ចិត្ត ដែល ផ្តល់ អត្ថប្រយោជន៍ ជាច្រើន អ្នកបកប្រែ នៃ គម្រោងភាសា ទទួល បាន ការ ឲ្យ តម្លៃ នៅ លើ ទំព័រ របស់ អ្នក និង អាច ទទួល បាន នូវ ការ ទទួល ដឹង ឮ ជា សាធារណៈ ដ៏ មាន តម្លៃ ក្នុង ការ បង្កើត ប្រវត្តិរូប សម្រាប់ធ្វើជាអ្នកបកប្រែ។ អ្នក នឹង ក្លាយ ជា សមាជិក នៃ សហគមន៍ អន្តរជាតិ របស់យើង និង បាន ស្គាល់ មនុស្ស ជា ច្រើន នៅ ជុំវិញ ពិភពលោក ដែល មាន ចំណាប់អារម្មណ៍ ប្រហាក់ប្រហែល គ្នា។ អ្វីដែលសំខាន់បំផុតនោះ គឺ អ្នក នឹង ទទួលបានភាពសប្បាយរីករាយ !

Global Voices 2010 Summit – Santiago, Chile

ប្រជុំកំពូល ក្លូប៊ល វ៉យស៍ ឆ្នាំ២០១០ នៅ សាន់ត្យាហ្គោ ប្រទេស ស៊ីលី

ខ្ញុំចង់ក្លាយជាអ្នកបកប្រែស្ម័គ្រចិត្ត តើខ្ញុំគួរធ្វើបែបណា?

យើង សប្បាយ ចិត្តជាខ្លាំង ក្នុង ការ ស្វាគមន៍ អ្នក មក កាន់ក្រុម របស់យើង! អ្វីដែល អ្នក ចាំបាច់ត្រូវធ្វើ គឺ ចាប់ ផ្តើម ដោយ ការ បំពេញ នូវ ទម្រង់ ដាក់ ពាក្យ ធ្វើ ជា អ្នក បកប្រែ របស់ យើង ដើម្បី ផ្តល់ ព័ត៌មាន មូលដ្ឋាន អំពីរូបអ្នក។

យើង នឹង រង់ ចាំ ទទួល នូវសារ របស់ អ្នក!

ខ្ញុំមិនមែនអ្នកបកប្រែអាជីពនោះទេ។ តើខ្ញុំនៅតែអាចដាក់ពាក្យធ្វើជាអ្នកស្ម័គ្រចិត្តបានដែរឬទេ?

ពិតជា អាច! អ្នកស្ម័គ្រចិត្ត របស់ ក្លូប៊ល វ៉យស៍ មក ពី ស្ថានភាព រស់នៅ ផ្សេងៗ ពី គ្នា។ មិនមាន ការ តម្រូវឲ្យ មាន គុណសម្បត្តិ ផ្នែក បកប្រែ ឬ បទពិសោធន៍ ជា អប្បបរមា នោះ ទេ ហើយ អ្នក ក៏ មិនចាំ បាច់ មាន បរិញ្ញាប័ត្រ អនុបណ្ឌិត ផ្នែកភាសាអង់គ្លេស ៖ ហើយ ពិត ជាអាច ទៅរួច ក្នុង បកប្រែពី វែបសាយ ភាសា ដទៃ ទៀត ទៅ ជា អេស្ប៉ាញ , ព័រទុយហ្កាល់ , រូស្ស៊ី បារំាង។ ប្រសិន បើ អ្នក ចាប់អារម្មណ៍ ក្នុង គម្រោង របស់ យើង មាន ពេល ទំនេរ ខ្លះៗ និង អាច បក ប្រែ ទៅ ជា ភាសា ជាតិ របស់ អ្នក នោះ អ្នក មាន គុណសម្បត្តិ គ្រប់យ៉ាង ក្នុង ការ ក្លាយ ទៅ ជា អ្នក ស្ម័គ្រ ចិត្ត ឲ្យ គម្រោង ភាសា របស់ ក្លូប៊ល វ៉យស៍ ហើយ។

អ្នក នឹង ត្រូវ បានបង្រៀន ពី អ្វីៗ ដែល អ្នក ចាំបាច់ ត្រូវ ដឹង ក្នុងកម្រិត បច្ចេកទេស ហើយ អ្នក នឹង អាច ពឹងពាក់ លើ សហគមន៍ របស់ យើង ដើម្បី ជួយ អ្នក ក្នុង ការ ចាប់ ផ្តើម។ ប្រសិន បើ អ្នក មិនមាន បទពិសោធន៍ បក ប្រែ អ្នក ប្រហែល ជា ត្រូវចាប់ ផ្តើម ធ្វើ ការ យ៉ាង ជិតស្និទ្ធ ក្រោម ការ ត្រួតពិនិត្យ របស់ និពន្ធនាយក ឬសមាជិកក្រុម។ ប្រសិន បើ អ្នក មិន ចេះ ភាសា ទីពីរ ឬ ការ បកប្រែ មិន ទាក់ទាញ ចំណាប់ អារម្មណ៍ របស់ អ្នក ទាល់ តែ សោះ សូមអាន វិធី ដទៃ ដែល អាច រួម ចំណែក បាន

តើនឹងមានអ្វីកើតឡើងប្រសិនបើខ្ញុំដាក់ពាក្យធ្វើជាអ្នកបកប្រែស្ម័គ្រចិត្ត?

គឺអាស្រ័យ ទៅ លើ សមាជិកក្រុម នីមួយៗ។ សម្រាប់ សហគមន៍ ខ្លះ អ្នក ដាក់ពាក្យ ស្នើ សុំ អាច តម្រូវ ឲ្យ ឆ្លង កាត់ នូវ ការ សាកល្បង បកប្រែ ដែលជា ទូទៅ គឺជាអត្ថបទ ដែល ពួកគេ ជ្រើសរើស ពី វែបសាយ របស់ ក្លូប៊ល វ៉យស៍ ជាភាសា អង់គ្លេស។ សម្រាប់ ក្រុម ផ្សេង ទៀត នឹងមានរយៈ ពេល សាកល្បង ដែល មាន ការ បកប្រែ មួយ ចំនួន មុន ពេល ដែល អ្នក បក ប្រែ នោះ ត្រូវ បាន ណែនាំ ឲ្យ សមាជិក ក្រុមដទៃ បាន ស្គាល់។ សម្រាប់ ក្រុមភាគច្រើន អ្នក គ្រាន់តែ ចាប់ផ្តើម តែ ប៉ុណ្ណោះ។ ក្នុង ករណី ណា ក៏ ដោយ យើង នឹង ផ្តល់ នូវ សេចក្ដី ណែនាំ និង ផ្តល់ ការគាំទ្រ ដល់ អ្នក ដើម្បី ឲ្យ អ្នក អាច ចាប់ផ្តើម បាន។ បន្ទាប់ ពី ការបកប្រែ មួយចំនួន ត្រូវបាន បោះពុម្ពផ្សាយ អ្នក នឹង ត្រូវ បាន អញ្ជើញ ឲ្យចូលរួម ក្នុង បញ្ជីអ៊ីម៉ែល របស់ ក្លូប៊ល វ៉យស៍ និងអាច ជួប អ្នកបក ប្រែ ដទៃ ទៀត។

តើខ្ញុំអាចជ្រើសរើសអត្ថបទដែលខ្ញុំចង់បកប្រែបានដែរឬទេ?

ពិតជាបាន! អ្នកបកប្រែ មានសេរីភាព ក្នុង កា រជ្រើសរើស អត្ថបទ ណា មួយ ពី ក្លូប៊ល វ៉យស៍ ភាសា អង់គ្លេស , ក្លូប៊ល វ៉យស៍ តស៊ូមតិ រ៉ាយស៊ីង វ៉យស៍ វែបសាយ ដែល ពួក គេ មាន បំណង ចង់ បកប្រែ ដូច្នេះ អ្នក ថែមទាំង អាច ជា អ្នក ជំនាញសម្រាប់ប្រធានបទ ឬ ប្រទេស ដែល អ្នក ពេញចិត្ត។ ប្រសិនបើអ្នក ចេះ ភាសា អេស្ប៉ាញ, ព័រទុយហ្កាល់ , រូស្ស៊ីបារំាង អ្នក ក៏ អាច បកប្រែ អត្ថបទ ក្នុង ភាសា ទាំង អស់ នេះ ទៅ ជាភាសា របស់ អ្នក ផងដែរ។

ម្តងម្កាល អ្នក បកប្រែ នឹង ទទួល បាន នូវ បញ្ជី នៃ អត្ថបទ ដែល គួរ ឲ្យ ចាប់ អារម្មណ៍ សម្រាប់ បក ប្រែ ឬ ត្រូវ បានអញ្ជើញ ឲ្យ ចូលរួម ក្នុង គម្រោង ពិសេសៗ ដូចជា បកប្រែ សៀវភៅ ណែនាំ ពីវិធីប្រើប្រាស់ ឬ មគ្គុទេសក៍ ដែលផលិត ដោយ ក្លូប៊ល វ៉យស៍ តស៊ូមតិ រ៉ាយស៊ីង វ៉យស៍ ប៉ុន្តែ គឺ អាស្រ័យ លើ អ្នកបក ប្រែ ទាំង នោះ ថាតើ ពួក គេ មាន បំណង ចង់ ចូលរួម ដែរឬទេ។

តើខ្ញុំអាចសុំជំនួយពីណា ប្រសិនបើខ្ញុំមានសំណួរទាក់ទងបច្ចេកទេស ឬការបកប្រែនោះ?

សហគមន៍ ក្លូប៊ល វ៉យស៍ គឺមាន ការ គាំទ្រ ជា ខ្លាំង ហើយ មនុស្ស គ្រប់ គ្នា នឹង ត្រេកអរ ដើម្បី ផ្តល់ជំនួយ ដល់ អ្នក។ ប្រសិន បើ អ្នក មាន សំណួរ អំពី របៀប នៃ ការ បកប្រែ ពាក្យ ឬ មិន យល់ ឃ្លា អ្នកតែង តែ អាច សួរ ទៅ និពន្ធនាយក ឬ សមាជិក នៅ លើ បញ្ជី អ៊ីម៉ែល របស់ យើង។ ប្រសិន បើ អ្នក មាន សំណួរ ពាក់ព័ន្ធ បច្ចេក ទេស អំពី របៀប ប្រើប្រាស់ ប្រព័ន្ធ គ្រប់គ្រង មាតិកា របស់ យើង ដែលប្រើប្រាស់ វើតប្រែស អ្នក អាច ចូលទៅមើល សេចក្ដីណែនាំ សម្រាប់ អ្នកបក ប្រែ នៃគម្រោងភាសា របស់ យើង នៅ លើ វីគី។ សូម ចំណាយ ពេល អាន ទំព័រ ដែលពាក់ព័ន្ធ នឹង គម្រោង ភាសា ដទៃទៀត។

អ្នក អាច ស្វែង រក ធនធាន ដ៏ មានប្រយោជន៍ នៅ លើ អ៊ីនធើណែត ដូចជា ពាក្យ សម្រាប់យោង , វចនានុក្រម ឥតគិត ថ្លៃ និង ការ ប្រមូលផ្តុំធនធាន របស់ សហភាព អឺរ៉ុប សម្រាប់អ្នកបកប្រែ។

តើនឹងមានអ្វីកើតឡើង ប្រសិនបើខ្ញុំបកប្រែអត្ថបទខ្លះខុសនោះ?

កុំបារម្ភ! ការ បកប្រែ នឹងត្រូវ កែប្រែ ដោយ និពន្ធនាយក ឬ អ្នក ស្ម័គ្រចិត្ត ដែល មាន បទពិសោធន៍ ជាង ។ ពួក គេ នឹង ធ្វើឲ្យ ប្រាកដ ក្នុងចិត្ត ថា ការងារ របស់អ្នក គឺ មាន គុណភាពល្អ និង សម នឹង បទដ្ឋាន មុនពេល បោះពុម្ពផ្សាយ។ ក្រោយ មក អ្នក ក៏ ទទួលបាន មតិ យោបល់ ពី ពួកគេ ដើម្បី ឲ្យ អ្នក អាច អភិវឌ្ឍន៍ ជំនាញ បកប្រែ របស់ អ្នក បាន។

តើមានការកំណត់កម្រិតការប្តេជ្ញាចិត្តក្នុងការធ្វើជាអ្នកស្ម័គ្រចិត្តដែរឬទេ? ចុះចំណែកថ្ងៃផុត កំណត់វិញនោះ?

មិន មាន ការកំណត់ នូវ ការប្តេជ្ញាចិត្ត ជា កម្រិត អប្បបរមា ដើម្បី ធ្វើ ជា អ្នក ស្ម័គ្រចិត្ត ដែលពាក់ព័ន្ធ នឹង ចំនួន អត្ថបទ ដែលត្រូវបក ប្រែ អ្នក អាច បកប្រែ តិច ឬ ច្រើន តាម ដែល អ្នក ចង់ ធ្វើ អាស្រ័យ លើ ពេលវេលា ទំនេរ និង ល្បឿន នៃ ការបកប្រែ។ ដោយ សារ តែ យើង មាន ការ ចូលរួម ពី ក្រុមដ៏ធំ ប្រសិនបើ ម្នាក់បក ប្រែ បន្តិច យើង នឹង ទទួល បាន ជា ច្រើន។ សម្រាប់ ថ្ងៃផុត កំណត់ មិនមាន ការកំណត់ ដាច់ ខាត សម្រាប់ អ្នកបក ប្រែ របស់ ក្លូប៊ល វ៉យស៍ នោះ ទេ ប៉ុន្តែ សម្រាប់ ព័ត៌មាន ថ្មីៗ អត្ថបទ នោះ ត្រូវ បាន បកប្រែ កាន់តែ ឆាប់ កាន់តែ ប្រសើរ។

Global Voices Summit 2008, Budapest – Hungary

ប្រជុំ កំពូល ក្លូប៊ល វ៉យស៍ ឆ្នាំ២០០៨ ប៊ុយដាប៉ែស ហុងការី

តើ អ្នក ផ្ដល់ ប្រាក់ ឈ្នួល សម្រាប់ ការ បក ប្រែ នេះ ដែរ ឬទេ?

មិន មាន ទេ។ ក្លូប៊ល វ៉យស៍ គឺ ជា គម្រោង ដែល មាន ការ រួម ចំណែក ពី កម្លាំង របស់ អ្នក ស្ម័គ្រចិត្ត ហើយ ការ ដែល វែបសាយ របស់ គម្រោង ភាសា អាច ដំណើរ ការ ទៅ បាន គឺ ត្រូវ អរគុណ ចំពោះ ការ ចូលរួម យ៉ាង សប្បុរស ពី អ្នក ស្ម័គ្រ ចិត្ត រាប់រយ នាក់ ដែល បាន រួមចំណែក ចំណាយ ពេលវេលា ទំនេរ របស់ ពួកគេ ដើម្បី បកប្រែ និង តាម រយៈ ការ ងា រ នេះ បាន ភ្ជាប់ ទំនាក់ ទំនង រវាង ភាសា មួយ ទៅ ភាសា មួយ និ ង វប្បធម៌ មួយ ទៅ វប្បធម៌ មួយ ។ និយាយ បែប នេះ អ្នក បក ប្រែ របស់ យើង ក៏ មាន អារម្មណ៍ ថា ពួកគេ ទទួល បាន ការ តបស្នង តាម វិធី ជាច្រើន និង ដែល ជា ការ ពេញ ចិត្ត ដែល គ្មាន ការ តប ស្នង ជា ហិរញ្ញវត្ថុ ណា មួយ អាច ផ្តល់ ជូន ពួកគេ បាន នោះ ទេ គឺ ពួក គេ មាន អារម្មណ៍ ថា ពួក គេ កំពុង តែ បាន រួម ចំណែក ជា វិជ្ជមាន ទៅ ដល់ ពិភពលោក។ អ្នក បក ប្រែ បាន រៀន សូត្រ ជា ច្រើន ពី ការងារ របស់ ពួក គេ ផង ដែរ ហើយ អ្នក បក ប្រែ ភាគច្រើន បាន បន្ត ចំណេះ ដឹង ទាំង នេះ ទៅ មនុស្ស ដទៃ នៅ ក្នុង ប្រទេស របស់ ពួកគេ។

ហេតុអ្វីក៏ចាំបាច់បកប្រែដោយខ្លួនឯង នៅពេលដែលពួកគេអាចប្រើប្រាស់ ហ្គូហ្គល បកប្រែហើយនោះ?

សំណួរ ល្អ! ការ បកប្រែ ដោយ ម៉ាស៊ីន គឺ ជាឧបករណ៍ ដ៏ អស្ចារ្យដែល អាច ប្រាប់ ឲ្យ អ្នក ដឹង ថា តើ វែបសាយ មួយ នេះ និយាយ អ្វី និង អាច មាន ប្រយោជន៍ ជា ខ្លាំង ប្រសិន បើ អ្នក គ្រាន់ តែ ចង់ ទទួលបាន នូវ មាតិកា នៃ វែបសាយ នោះ។ ប៉ុន្តែ នេះ មិនមែនជា ឧបករណ៍ ដែល ត្រូវ បានណែនាំ ឲ្យប្រើ នោះ ទេ សម្រាប់ អ្នក ដែល ចង់ បង្កើន ការ យល់ ដឹង របស់ ពួកគេ អំពី ពិភព លោក រៀនសូត្រ អំពី ភាពស្រស់ស្អាត នៃ វប្បធម៌ និង មានបំណង ចង់ យល់ ពី ភាពខុស គ្នា នៃ ភាសា ដទៃ ហើយ មួយវិញ ទៀត ឧបករណ៍ បកប្រែ នេះ មិនមែន គ្រប់ ប្រទេស សុទ្ធ តែ មានប្រើប្រាស់ នោះទេ ដូចជា បង់ក្លា អៃម៉ារ៉ា ។ យើង សុខចិត្តឲ្យ អ្នក អាន របស់ យើង អាន នូវ ការ បក ប្រែ ដែល ពោរពេញ ទៅ ដោយ សេចក្ដី ស្រលាញ់ ជាជាង!

ខ្ញុំគឺជាសិស្សផ្នែកបកប្រែ តើអ្នកផ្ដល់ឲ្យមានការហាត់ការដែរឬទេ?

ក្លូប៊ល វ៉យស៍ ជាកន្លែង ដ៏ អស្ចារ្យ ដើម្បី អនុវត្ត ការងារ បកប្រែ និង ដើម្បី ទទួល បានបទពិសោធន៍ ដែល មិនអាច កាត់ ថ្លៃ បាន។ ប្រសិន បើ អ្នក ទើប តែ បញ្ចប់ ការសិក្សា ឬ ជា សិស្ស កំពុង តែ បន្ត ការ សិក្សា ក្នុង ថ្នាក់ អនុបណ្ឌិត ផ្នែកភាសា ផ្នែក ភាសាទំនើប និង បកប្រែ ហើយ ដែល សកលវិទ្យាល័យ របស់ អ្នក តម្រូវឲ្យ អ្នក ទៅ ចូលរួម ធ្វើ ការងារ ក្នុង អំឡុង ពេល សិក្សា របស់អ្នក យើង អាច ផ្តល់ កន្លែង ឲ្យ អ្នក នៅ ក្នុង ក្រុម របស់ យើង ក្នុងឋានៈ ជា អ្នកបកប្រែ ឬ អ្នក ពិនិត្យ ពាក្យ។ ប៉ុន្តែ សូម ចាំ ទុក ក្នុង ចិត្ត ថា យើង មិនមាន ការិយាល័យ ជារូបិយ នោះទេ ដូច្នេះ យើងធ្វើ ការ ដាច់ ដោយ ឡែក ពីគ្នា និង ប្រហែលជា គ្មាន ឱកាស អាច នឹង ជួប និពន្ធនាយក ដោយ ផ្ទាល់ នោះ ទេ។ ប្រសិន បើ ការ ហាត់ ការ របស់ អ្នក អាច ធ្វើឡើង បាន ដាច់ ដោយ ឡែក ដូច្នេះ សូម កុំស្ទាក់ស្ទើរ ក្នុង ការ អនុញ្ញាត ឲ្យ យើង ដឹង ថាតើ ក្លូប៊ល វ៉យស៍ អាច ផ្តល់ ឲ្យ ដោយ របៀប ណា ខ្លះ ហើយយើង នឹង ព្យាយាម អស់ ពីសមត្ថភាព ក្នុង សម្រប ទៅតាម តម្រូវការ របស់អ្នក។ តាមវិធីណា ក៏ដោយ អ្នក អាច ចូលរួម ក្លូប៊ល វ៉យស៍ ក្នុង ឋានៈ ជា អ្នក ស្ម័គ្រចិត្ត បានគ្រប់ពេល!

ដូច្នេះមានន័យថាអ្នករួមចំណែកធ្វើការជាមួយ ក្លូប៊ល វ៉យស៍ មិនដែលជួបមុខគ្នាផ្ទាល់ទេ តើមែនទេ? តើអ្នក អាច ធ្វើ ការ ដោយ មិន ជួប មុខ គ្នា បែប នេះ ដោយ របៀប ណា?

អ្នក ស្ម័គ្រចិត្ត របស់យើង នៅ ទូទាំង ពិភពលោក ហើយ វា ជា ចំណុច ដ៏ស្រស់ស្អាត បំផុត នៃ គម្រោងនេះ។ យើង ទំនាក់ ទំនង គ្នា តាម រយៈ បញ្ជី អ៊ីម៉ែល និង អ៊ីម៉ែល យើង ចែក រំលែក ខ្លឺមសារ តាមរយៈ បណ្ដាញ ផ្សព្វផ្សាយ សង្គម យើងប្រើវីគីសម្រាប់ សម្របសម្រួល យើង មាន ការ ប្រជុំតាម Skype ឬ IRC ក្រុម ទាំង អស់ មាន វិធី សម្រាប់ ឲ្យ ពួកគេ ធ្វើ ការ ជាមួយ គ្នា។

ប៉ុន្តែ យើង នឹង ជួប គ្នា ដោយ ផ្ទាល់ ក្នុង គ្រប់ កាលៈទេសៈ ដែលយើង អាច ធ្វើ ទៅ បាន។ អាច មាន ការ ជួបជុំ សម្រាប់អ្នក ស្ម័គ្រចិត្ត របស់ ក្លូប៊ល វ៉យស៍ ដែលរស់ នៅ ក្នុង ទីក្រុងជាមួយគ្នា ឬ ការជួប ជា ពិសេស នៅពេលដែល អ្នក មក ពីក្លូប៊ល វ៉យស៍ ពីរ ឬច្រើន នៅ កន្លែង តែ មួយ ក្នុងពេល ដូចគ្នា ណា មួយ។ មិនដូច្នោះ ទេ ប្រសិនបើ អ្នក ធ្វើ ដំណើរ ជុំវិញ ពិភពលោក អ្នក ពិត ជាមាន ឱកាស ក្នុង ការជួប សមាជិក ក្លូប៊ល វ៉យស៍ នៅ គ្រប់ទិស ទី ដែល អ្នក ធ្វើដំណើរ ទៅដល់។

ក្រៅពី កិច្ច ប្រជុំ ដោយ ឥតព្រៀង ទុក ក្នុង ឆ្នាំ ខ្លះ អាចជា រៀងរាល់ ឆ្នាំ ក្លូប៊ល វ៉យស៍ បាន រៀប ចំនូវ កិច្ច ប្រជុំ កំពូល អ្នក សារព័ត៌មានប្រជាជន នៅ កន្លែង ណា មួយ នៃពិភពលោក ហើយ យើង ឆ្លៀត ឱកាស ដោយព្យាយាម នាំ យក អ្នកបកប្រែ ឲ្យ បាន ច្រើនតាម ដែល អាចធ្វើ ទៅបានឲ្យ មក ជួបជុំ គ្នា! សូម មើល រូប ថត កាលដែលយើង ជួប គ្នា កាលពីមុន នៅប្រទេស ស៊ីលី

តើអ្នកគ្រាន់តែស្វែងរកអ្នកបកប្រែពីភាសាអង់គ្លេសប៉ុណ្ណោះទេ តើមែនទេ?

មិនមែន បែប នោះទេ! ទោះបីជា ខ្លឹមសារ របស់ យើង ត្រូវបាន សរសេរ ឡើង ជាភាសា អង់គ្លេស ភាគ ច្រើន យើង ក៏ ស្វាគមន៍ អ្នក បកប្រែ ដែល អាច បក ប្រែ ពីភាសាអេស្ប៉ាញ បារាំង ព័រទុយហ្កាល់ និងរូស្ស៊ី ទៅ ជា ភាសា របស់ ពួក គេ ផងដែរ ដោយ សារ តែ ក្លូប៊ល វ៉យស៍ មាន បោះផ្សាយ អត្ថបទ ជា ភាសា ទាំង នេះ ដោយ ផ្ទាល់ ។ អត្ថបទ ទាំង នេះ តែងតែ ត្រូវ បាន បកប្រែ ជាភាសា អង់គ្លេស ដូច្នេះ យើងផ្ដល់ឱកាស ឲ្យ អ្នក ដែល និយាយ ភាសា អង់គ្លេស ដែលអាច បក ប្រែ ពី ភាសា ជាច្រើន ទៅជា ភាសា អង់គ្លេស ។ មួយវិញទៀត ប្រសិន បើ អ្នក មិន ចូលចិត្ត បកប្រែ អ្នក អាច ជួយ ក្នុងមុខងារ ជាអ្នក ពិនិត្យ ពាក្យ និង កែ ពាក្យ ឬ ផ្សព្វផ្សាយ នូវគម្រោង ។

តើអ្នកក៏កំពុងតែស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីសរសេរអត្ថបទប្លុកក្នុងភាសាដទៃទៀតដែរ តើមែនទេ?

យើង ក៏ ស្វាគមន៍ អ្នកស្ម័គ្រ ចិត្ត ដែល មានបំណង ចង់ ជួយ ដល់ និពន្ធនាយក របស់ យើង ក្នុង ការ គ្របដណ្ដប់ ភាសា ឬ តំបន់ ផងដែរ។ តើ អ្នក មានសរសេរ អត្ថបទ ប្លុក មកពី ឬ អំពី តំបន់ ឬ ប្រទេស ដែល ត្រូវ ប្រព័ន្ធផ្សព្វផ្សាយ បែប ប្រពៃណី មិន យក ចិត្ត ទុកដាក់មែនទេ? តើ អ្នក តាមដាន “កិច្ចសន្ទនា” ក្នុង លំហ ប្លុក ក្នុង ប្រទេស របស់អ្នក ឬ ក្នុង ប្រទេស ដទៃដែលអ្នក ស្គាល់ ដែរ ឬទេ? ប្រសិនបើ អ្នក ចង់ ចូលរួម ជួយ ធ្វើ ឲ្យ ការ គ្របដណ្ដប់ របស់ យើង កាន់តែ ប្រសើរ ឡើង សូម អាន ទំព័រជ្រើសរើស អ្នក សរសេរ របស់យើង សម្រាប់ ព័ត៌មានលម្អិត អំពី របៀប រួម ចំណែក ផ្តល់ នូវ អត្ថបទ ដែលសង្ខេប ពី ព្រឹត្តិការណ៍ នៅ ក្នុង លំហ ប្លុក នៃ ប្រទេស របស់អ្នក និង អ្នក ណា ដែល ត្រូវ ទំនាក់ទំនង។ ប្រាកដ ណាស់ អ្នក អាច ចូលរួម ចំណែក ដល់ ក្លូប៊ល វ៉យស៍ តាមវិធី ទាំង ពីរបែប ជា អ្នក បកប្រែ និង អ្នកសរសេរ ស្ម័គ្រចិត្ត។

តើមានវិធីណាទៀតទេ ដែលអាចចូលរួមចំណែកបាន?

ពិតជាបាន! មាន វិធី ជាច្រើន ផ្សេងទៀត ដើម្បី រួម ចំណែក ! ក្លាយ ជា ចំណែក នៃ សហគមន៍ ក្លូប៊ល វ៉យស៍ ជាអ្នក អានក៏ បាន ឬ អ្នកចូលរួម គឺពិតជា ផ្តល់ ជូន លោក អ្នក នូវ បទពិសោធន៍ ដ៏រីករាយ។ នេះ គឺ ជា វិធី មួយចំនួន ដែល អ្នក អាច គាំទ្រ ដល់ ក្លូប៊ល វ៉យស៍ ៖

  • ក្លាយជាចំណែកមួយ នៃ សហគមន៍ ដ៏ធំ ៖ អ្នក អាច តាមដាន ធ្វីតទ័រ របស់ យើង ផ្តល់ ព័ត៌មាន ឬ ភ្ជាប់ ទំនាក់ ទំនង ជាមួយ យើង នៅ លើ ហ្វេសប៊ុក
  • ចែក រំលែក មាតិកា របស់ យើង ៖ នៅ ពេល ដែល អ្នក ” ចូលចិត្ត” អត្ថបទ សូមជួយ ចែក រំលែក ទៅ អ្នក តាមដាន របស់ អ្នក ដោយ ប្រើ ប៊ូតុង ” ចែករំលែក”។ អ្នក ក៏ អាច ផ្សព្វផ្សាយ អត្ថបទ នេះ ម្ដង ទៀត បានដែរ ៖ មាតិកា របស់ យើង អា ច រក បាន នៅក្រោម អាជ្ញាប័ណ្ណ ” ចែកចាយ ដោយ ផ្តល់ តម្លៃឲ្យ” មានន័យ ថា អ្នក គ្រាន់តែ លើក ឡើង ពី ឈ្មោះ របស់យើង និង ភ្ជាប់ តំណ មក វែបសាយ របស់យើង។
  • តាមដាន និង ដាក់ ការតាមដាន RSS របស់ យើង នៅ លើ ប្រធានបទ ឬ ប្រទេស ដែល អ្នក ចាប់អារម្មណ៍ (ដូចជា “សិទ្ធិ មនុស្ស ” ឬ “មជ្ឈិមបូព៌ា & អាហ្រ្វិក ខាងជើង ”) ដោយ ផ្ទាល់ លើ វែបសាយ របស់អ្នក។
  • សរសេរ អត្ថបទ ប្លុក អំពី យើង ៖ ជួយ យើង ឲ្យ សម្រេច បាននូវ គោល បំណង ក្នុង ការ បំពង សំឡេង តាមរយៈ ការ សរសេរ អត្ថបទ ប្លុក ពីយើង! សូម កុំ បារម្ភ ក្នុង ការ ផ្សព្វផ្សាយ បន្ត នៅក្នុងបណ្ដាញ ទំនាក់ទំនង សង្គម ហើយ មិនត្រឹម តែ ប៉ុណ្ណោះ និយាយ ពី យើង នៅ ក្រៅ ប្រព័ន្ធ អ៊ីនធើណែត ក៏បានដែរ។
  • បបួល មិត្តិភក្តិឲ្យ ធ្វើ ការ ស្ម័គ្រចិត្ត ៖ ប្រសិន បើ អ្នក ស្គាល់ មនុស្ស ដែលចង់ ចូលរួម ជាមួយ យើង ចង្អុល ឲ្យ គេ ឃើញ ពីទំព័រ នេះ!

ដូច្នេះ… តើ អ្នក មានបំណង ចង់ ចូលរួម ក្រុម អ្នក បកប្រែ ដ៏អស្ចារ្យ របស់យើង ដែល មក ពីទូទាំង ពិភពលោក ដែរ ឬទេ? សូម សរសេរ មកយើង ឥឡូវ នេះ !


View Global Voices – Map of Lingua Translators Around the World in a larger map