យើងជឿជាក់លើសេរីភាពក្នុងការនិយាយស្ដី ហើយដែលយើងកំពុងធ្វើដើម្បីការពារសិទ្ធិក្នុងការនិយាយស្ដី និងសិទ្ធិក្នុងការស្ដាប់។ យើងជឿជាក់លើលទ្ធភាពទទួលបានជាសាកលនូវឧបករណ៍សម្រាប់ធ្វើការនិយាយស្ដី និងបញ្ចេញមតិ។
ដើម្បីឲ្យសម្រេចបាននូវគោលបំណងទាំងនោះ យើងទាមទារឲ្យបុគ្គលគ្រប់រូបដែលមានបំណងចង់និយាយស្ដី អាចមានមធ្យោបាយក្នុងការនិយាយ និងសម្រាប់បុគ្គលគ្រប់រូបដែលចង់ឮ នូវមធ្យោបាយដើម្បីស្ដាប់។
សូមអរគុណចំពោះឧបករណ៍ថ្មីៗ ការនិយាយស្ដីមិនត្រូវបានគាបសង្កត់ដោយអ្នកដែលជាម្ចាស់គ្រប់គ្រងលើការផ្សព្វផ្សាយ និងការចែកចាយ ឬរដ្ឋាភិបាលដែលមានបំណងចង់ធ្វើការគាបសង្កត់ចំពោះគំនិត និងការទំនាក់ទំនង តទៅទៀតនោះទេ។ បច្ចុប្បន្ន បុគ្គលគ្រប់រូបអាចកាន់កាប់នូវអំណាចសារព័ត៌មាន។ បុគ្គលគ្រប់រូបអាចនិយាយប្រាប់ពីរឿងរ៉ាវរបស់ពួកគេទៅកាន់ពិភពលោក។
យើងមានបំណងសាងសង់នូវស្ពានឆ្លងកាត់នូវឈូងសមុទ្រដែលបានធ្វើការបែកចែកប្រជាពលរដ្ឋ ហើយធ្វើដូច្នេះគឺដើម្បីអាចយល់ពីគ្នាទៅវិញទៅមកបានកាន់តែច្បាស់ទៀត។ យើងមានបំណងធ្វើការជាមួយគ្នាឲ្យកាន់តែមានប្រសិទ្ធិភាព និងអាចបញ្ចេញសកម្មភាពបានយ៉ាងអង់អាច។
យើងជឿជាក់លើអនុភាពនៃការទំនាក់ទំនងដោយផ្ទាល់។ ចំណងរវាងបុគ្គលដែលមកពីពិភពផ្សេងគ្នា គឺមានលក្ខណៈបែបផ្ទាល់ខ្លួន បែបនយោបាយ និងមានអំណាច។ យើងជឿជាក់ថាការសន្ទនាគ្នាឆ្លងកាត់ព្រំដែនគឺមានភាពចាំបាច់ចំពោះអនាគតមួយដែលមានលក្ខណៈសេរី យុត្តិធម៌ រីកចម្រើន និងមានស្ថិរភាព សម្រាប់ពលរដ្ឋទាំងអស់ក្នុងសាកលលោកយើងនេះ។
ខណៈពេលដែលយើងបន្តធ្វើការ និងនិយាយក្នុងនាមជាបុគ្គល យើងក៏មានបំណងចង់កំណត់ និងលើកកម្ពស់ពីចំណង់ចំណូលចិត្ត និងគោលបំណងរួមផងដែរ។ យើងសន្យាថានឹងគោរព ផ្ដល់ជាជំនួយដល់ បង្រៀន រៀនអំពី និងស្ដាប់ គ្នាទៅវិញទៅមក។
យើងទាំងអស់គ្នាគឺជា ក្លូប៊ល វ៉យស៍។