- Global Voices ជាភាសាខ្មែរ - https://km.globalvoices.org -

ពលរដ្ឋយេម៉ែនស្វែងរកចំណាត់ការតាមរយៈ ៖ TEDxSanaa 2013

Categories: មជ្ឈិម​បូព៌ា​ និង​ អាហ្រ្វិក​ខាង​ជើង​, យេម៉ែន, គំនិត, បណ្ដាញ​សារព័ត៌មាន​ប្រជាពលរដ្ឋ​, យុវវ័យ, សិល្បៈ & វប្បធម៌

Twitter [1]Facebook [2]

TedxSanaa ទំនងជាកន្លែងធ្វើចំណាត់ការវិជ្ជមានតែមួយគត់ នៅយែមែននារយៈពេលចុងក្រោយនេះ។ ដូចនេះហើយបានជា ពលរដ្ឋយែមែនជាច្រើនរង់ចាំដោយក្តីអន្ទះអន្ទែងនូវការចាប់ផ្តើម ជុំថ្មីនៃការជជែកគួរឱ្យចាប់ចិត្ត នៅ TedxSanaa 2013 ឱ្យប្រព្រឹត្តឡើង ដើម្បី បង្វែរចំណាប់អារម្មណ៍របស់ខ្លួនពីរាល់បញ្ហានយោបាយ និងភាពវឹកវរដែលកំពុងយាយីប្រទេសយេម៉ែន។ មូលបទរបស់ខែមេសា គឺ “ក្តីសង្ឃឹមគួរឱ្យចាប់ចិត្ត [3]” រីឯមូលបទថ្មីគឺ “ចំណាត់ការ ជាការសំខាន់”។

វីដេអូផ្សាយបង្ហាញត្រូវបានផ្សាយលើប៉ុស្តិ៍ យូធ្យូប​ [4] របស់TEDxSanaa កាលពី២ខែមុនម៉្លេះ ដើម្បីអញ្ជើញមនុស្សឱ្យរួមចំណែក និងចូលរួមសហគមន៍ TedxSanaa ៖

ព្រឹត្តិការណ៍នឹងចាប់ផ្តើមនៅថ្ងៃនេះ ទី១៣ ខែវិចិ្ឆកា ហើយនឹងមានពិធីករយេម៉ែនវ័យក្មេង ដ៏ចំណាន២រូបគឺ សារ៉ា អាល់ ហ្សារ៉ាគី (Sarah Al Zawraqi) [5] និង អូសាម៉ា អាប់ឌុលឡា (Osamah Abdullah) [6]។​ ការរួមចំណែកពីស្រ្តីមាន ទ្រង់ទ្រាយធំជាងមុនបន្តិច ក្នុងចំណោមវាគ្មិនខែវិច្ឆិកានេះ។ ក្នុងចំណោមវាគ្មិនគួរឱ្យចាប់ចិត្ត ១៧រូប គឺមាន៦រូបជាស្ត្រី ចំណែកឯខែមករាវិញមានស្ត្រីតែ៤រូប ក្នុងចំណោម១៩រូប។ ក្រៅពី   ធុរជន និងសហគ្រិន ការជ្រើសរើសវាគ្មិនមានភាពសំបូរបែបដោយរាប់តាំងពី គ្រូបង្រៀន និងគ្រូបហ្វឹកហ្វឺនភាសាអង់គ្លេស អ្នកបង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ ពិធីករកម្មវិធី អ្នកថតរូបតាម ទីសាធារណៈ អ្នកដឹកនាំរឿង អ្នកពិគ្រោះគោលនយោបាយសាធារណៈ ទន្តពេទ្យ អ្នកសារព័ត៌មាន/សរសេរប្លុក និងអ្នកធ្វើម៉ូតនំ។ ឈ្មោះរបស់វាគ្មិន និងរូបថតពួកគាត់នឹងមានផ្សាយលើ ធ្វីតទ័រ [1]ដោយមានជីវប្រវត្តិ​ខ្លីៗ សម្រាប់មួយរូបៗ លើ ហ្វេសប៊ុក​ [2]

 Sara Al-Zawqari and Osama Abdullah are the hosts of TEDxSanaa 2013: ចំណាត់ការ​ [7]

សារ៉ា អាល់ ហ្សារ៉ាគី និង អូសាម៉ា អាប់ឌុលឡា គឺជា​ពិធីករនៃ​កម្មវិធី TEDxSanaa 2013: Action

ព្រឹត្តិការណ៍នឹងត្រូវបានផ្សាយតាមរលកធាតុអាកាសជាការបញ្ចាំងផ្ទាល់ តាមរយៈតណភ្ជាប់នេះ ហើយការជជែក នឹងត្រូវ​បានផ្សាយ​ផ្ទាល់​តាម​ តំណ​នេះ​ [8] ហើយ​ការ​និយាយ​នោះ​នឹង​ត្រូវបាន​បង្ហោះ​ឆាប់​នៅ​លើ​ប៉ុស្តិ៍​ យូធ្យូប​ [9] របស់ TedxSanaa ។​