See all those languages up there? We translate Global Voices stories to make the world's citizen media available to everyone.

Learn more about Lingua Translation  »

គាំ​ទ្រ​ ក្លូប៊ល វ៉យស៍: នាំ​គ្នា​ជួយ​ឲ្យ​ពិភព​លោកក្លាយ​ជា​កន្លែង​​ភ្ជាប់​ទំនាក់​ទំនង​ល្អ​​ដ៏​ជាង​មុន​

Faces of Global Voicesពេលដែលយើងចាប់ផ្តើមបង្កើត ក្លូប៊ល វ៉យស៍ កាលពីប្រាំមួយឆ្នាំមុន ពួកយើងមានគោលបំណងធម្មតាដ៏មួយ: គឺផ្តល់ឲ្យអ្នកអានរបស់យើងទទួលបាននូវការចូលទៅដល់ពិភពដ៏ទូលាយមួយដែលយើងបានជួបប្រទះលើអ៊ីនធឺណេត។ ការអានប្លក់ជុំវិញពិភពលោកបានផ្តល់ឲ្យយើងនូវការយល់ឃើញមួយចំនួនដែលមិនអាចរកបានលើទំព័រកាសែត ការស្តាប់ពីវិទ្យុ ឬក៏ការមើលទូរទស្សន៍: សំឡេងរបស់មនុស្សធម្មតាដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីចែករំលែកការយល់ឃើញ គំនិត និងទស្សនរបស់ពួកគេអំពីហេតុការណ៍ធំ និងតូចដែលបានកើតឡើងក្នុងសហគមន៍ពួកគេ។ ដូច្នេះទើបយើងបង្កើតនូវគេហទំព័រដ៏សាមញ្ញមួយ- Global Voices Online

ប្រាំំមួយឆ្នាំក្រោយ គេហទំព័រដ៏សាមញ្ញរបស់យើងបានធំធាត់ក្លាយទៅជាប្រភពមួយដែលមិនអាចខានបាន សម្រាប់អ្នកដែលចង់ដឹងថា មនុស្សដែលមកពី Cameroon to Cambodiaកំពុងតែនិយាយ និងគិតពីអ្វី? វាគឺជាពលកម្មសេចក្តីស្រឡាញ់ដែលផលិតដោយមនុស្សប្រហែល 400នាក់ ជុំវិញពិភពលោក ដែលឃើញថាសារពត៌មានពលរដ្ឋគ្រប់ទំរង់- វីដេអូ រូបថត podcasts សារTwitter ចែករំលែកលើ Facebook ការសរសេរប្លក់ -គឺជាមធ្យោបាយដ៏មានអំណាចក្នុងការបង្កើតទំនាក់ទំនងឆ្លងកាត់រនាំងភាសា វប្បធម៌ និងជាតិសាសន៍។

ក្នុងនាមជា សមាជិកក្រុមប្រឹក្សាភិបាល របស់ Global Voices Rosental Alves ថ្មីៗនេះបាននិយាយថា នៅក្នុងយុគសម័យមុនពេលមានអ៊ីនធឺណេត មនុស្សក្នុងពិភពលលោកជួបប្រទះនឹងកង្វះខាតពត៌មាន: គឺ “វាលខ្សាច់ពត៌មាន”។ ឥឡូវយើងទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងពត៌មានដ៏ច្រើនលើសលប់ : គឺ “ព្រៃពត៌មាន”។ បញ្ហាក្នុងការបង្កើតឲ្យមានភាពរីកចម្រើនលើវាលខ្សាច់គឹវាប្រាកដជាខុសគ្នាជាមួយនឹងការបង្កើតឲ្យមានភាពរីកចម្រើនក្នុងព្រៃ។

ក្លប៊ល វ៉យស៍ គឺកិច្ចប្រឹងប្រែងមិនមែនជាលក្ខណៈពានិជ្ជកម្មកម្រិតមូលដ្ឋានមួយ ហើយដែលយើងជឿជាក់ថាមានសារៈសំខាន់ ក្នុងចំណោមកិច្ចប្រឹងប្រែងជាច្រើនដែលធ្វើការធ្ងន់ដើម្បីបង្កើតនូវភាពរីកចម្រើននៅក្នុងព្រៃព័ត៌មានសកលថ្មីៗ និងកំពុងតែអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយផ្អែកលើតម្លៃនៃសេរីភាពបញ្ចេញមតិ ភាពបើកចំហរ និងការគោរពទៅវិញទៅមក។ ប្រសិនបើឲ្យរៀបរាប់ថាយើងបានរៀនអ្វីខ្លះក្នុងរយៈពេលពីរបីឆ្នាំកន្លងមក គឺមិនមែនដោយសារមានអ៊ីនធើណែត ហើយដោយសារតែមនុស្សគ្រប់គ្នាអាចបង្កើតប្រព័ន្ធផ្សព្វផ្សាយ តែនោះមិនមានន័យថានឹងអាចបង្កើតនូវពិភពលោកមួយដែលមានលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនោះទេ។

ខណៈពេលដែលក្នុងចំណោមពួកយើងគឺជាអ្នកប្រើប្រាស់នូវផលិតផលផ្សេងៗរបស់ Google, Facebook និង Twitter ប៉ុន្តែយើងមិនជឿថាពាណិជ្ចកម្មអ៊ីនធើណែតតែមួយផ្នែកមិនអាចបម្រើដល់គោលបំណង និងការពារសិទ្ធិរបស់មនុស្សគ្រប់គ្នាលើពិភពលោកនោះទេ។ យើង ដែលជាប្រជាពលរដ្ឋ ដែលរស់នៅជុំវិញពិភពលោក ដែលជឿជាក់លើសិទ្ធិរបស់យើងក្នុងការបង្កើតប្រព័ន្ធផ្សព្វផ្សាយលើអ៊ីនធើណែតដែលឯករាជ្យ ត្រូវតែរួមចំណែកដើម្បីបង្កើតនូវរចនាសម្ព័ន្ធ និងប្រព័ន្ធដែលថែទាំ និងធ្វើឲ្យមាននិរន្តភាពសម្រាប់ពិភពលោកដែលយើងចង់រស់នៅ។ ក្លូប៊ល វ៉យស៍ គឺជាសហគមន៍របស់ប្រជាពលរដ្ឋដែលដើរតួនាទីប្រៀបដូចជាប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ហើយដែលទទួលខុសត្រូវចំពោះអនាគតនៃសង្គមរបស់យើង មិនមែនគ្រាន់តែជា “អ្នកប្រើប្រាស់អ៊ីនធើណែត” អសកម្មនោះទេ។

ភាគច្រើននៃអ្នកដែលពាក់ព័ន្ធនឹង ក្លូប៊ល វ៉យស៍គឺជាអ្នកស្ម័គ្រចិត្ត ដូចយើងទាំងពីរដែរ។ មានមនុស្សចំនួនប្រហែលជា ៦នាក់ ដែលធ្វើការឲ្យក្លូប៊ល វ៉យស៍ ស្ទើរតែពេញម៉ោង និងចំនួនប្រហែល ២០នាក់ជាងដែលទទួលបានប្រាក់សំណងសមល្មមសម្រាប់ការងារក្រៅម៉ោង ហើយអ្នកទាំងអស់នេះគឺនឹងមិនអាចមានលទ្ធភាពក្លាយជាអ្នកមានដោយសារការងារនេះទេ។ មនុស្សគ្រប់គ្នាដែលធ្វើការឲ្យ ក្លូប៊ល វ៉យស៍ គឺត្រូវបានជំរុញដោយទឹកចិត្តដែលស្រលាញ់ ៖ ដើម្បី បញ្ចេញនូវសំឡេងដែលមិនសូវបានឮនៅខាងក្រៅសហគមន៍របស់ពួកគេ ដើម្បី ការពារសេរីភាពបញ្ចេញមតិលើអ៊ីនធើណែត ដើម្បីបង្កើតទំនាក់ទំនងរវាងមនុស្សទាំងអស់ជុំវិញពិភពលោក។

ទោះបីជាមានការគាំទ្រជាច្រើនពីអ្នកស្ម័គ្រចិត្តដែលពោរពេញដោយទឹកចិត្តស្រលាញ់ យើងក៏ត្រូវការការគាំទ្រផ្នែកថវិកាដើម្បីបន្ត និងពង្រីកគម្រោងនេះផងដែរ។ ក្លូប៊ល វ៉យស៍ បានក្លាយទៅជាអ្នកជំរុញនូវគម្រោងដ៏សំខាន់ និងមានលក្ខណៈបង្កើតថ្មីនៅជុំវិញពិភពលោក។ នៅពេលដែលអ្នកផ្តល់វិភាគទាន អ្នកមិនត្រឹមតែជួយគាំទ្រដល់ វែបសាយចំនួន ២០ដែលពួកយើងបានបង្កើតឡើងហើយនោះទេ (ក្នុង១៧ភាសា!) ប៉ុន្តែអ្នកក៏បានជួយយើងឲ្យគាំទ្រនូវការបង្កើតថ្មី និងការសាកល្បងដើម្បីធានាថាគម្រោងរបស់យើងនឹងអាចបន្តដោយធ្វើការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរយ៉ាងលឿន ដូចជា បច្ចេកវិទ្យាអ៊ីនធើណែតលើទូរស័ព្ទជាដើម។

ប្រសិនបើអ្នកជឿថាការងារដែលយើងធ្វើសម្រាប់ ក្លូប៊ល វ៉យស៍ គឺមានសារៈសំខាន់ដើម្បីធ្វើឲ្យពិភពលោកកាន់តែទូលាយ និងភ្ជាប់ទំនាក់ទំនងជាងមុន យើងសង្ឃឹមថាអ្នកនឹងគាំទ្រយើងតាមរយៈការ ផ្តល់វិភាគទាន

សូមអរគុណ និងជូនពរឲ្យអ្នកជួបតែសំណាងល្អ!

រ៉េបេកា ម៉ែកឃីនណន និង អេថាន ហ្សាក់គើមែន
សហស្ថាបនិក ក្លូប៊ល វ៉យស៍

ចាប់​ផ្តើម​ការ​សន្ទនា​

អ្នកនិពន្ធ​ សូម ចុះឈ្មោះចូល​ »

​សេចក្ដី​ណែនាំ

  • មតិ​ទាំង​អស់​នឹង​ត្រូវ​បាន​ពិនិត្យ​មើល​ដោយ​អ្នក​សម្រប​សម្រួល​. កុំដាក់មតិ​លើសពីម្តង ពុំនោះវាអាចចាត់ជា​សារ​បន្លំ​.
  • សូមគោរពអ្នកដទៃ. មតិ​មានពាក្យពេចន៍ស្អប់ខ្ពើម អាសគ្រាម និងវាយប្រហារ​លើ​បុគ្គល​នឹងមិនត្រូវ​បានអនុម័ត.