- Global Voices ជាភាសាខ្មែរ - https://km.globalvoices.org -

គេហទំព័រ blogspot ត្រូវ​បាន​បិទ​នៅ​ប្រទេស​កម្ពុជា​

Categories: អាស៊ីខាងកើត​, កម្ពុជា​, បច្ចេកវិទ្យា​, បណ្ដាញ​សារព័ត៌មាន​ប្រជាពលរដ្ឋ​, ប្រព័ន្ធផ្សព្វផ្សាយ និង​សារព័ត៌មាន, សកម្មនិយម​ឌីជីថល​, សេរីភាព​បញ្ចេញ​មតិ​

នៅថ្ងៃនេះ គេហទំព័រ ប្លុកស្ពត ក្នុងប្រទេសកម្ពុជាត្រូវបានបិទតាមការបញ្ជាពីក្រសួងមហាផ្ទៃទៅកាន់អ្នកផ្តល់សេវាអ៊ីនធឺណេតទាំងអស់។ ពត៌មានស្តីពីការបិទនេះបានទទួលស្គាល់ពីអ្នកផ្តល់សេវាអ៊ីនធើណែតដូចជា Cellcard, Metfone, និង EZECOM ជាដើម។

ការបិទនេះគឺជាសកម្មភាពតបតរបស់រដ្ឋាភិបាលចំពោះខេអាយ មីឌៀ [1] ដែលមានសរសេរអត្ថបទមួយក្នុងខែធ្នូដែលពណ៌នាថាមន្រ្តីរដ្ឋាភិបាលសំខាន់ៗមួយចំនួនជា “ជនក្បត់”។ ខេអាយ មីឌៀ​ គឺជា​សារពត៌មាន​តាមប្រព័ន្ធអ៊ីនធើណែតមួយដែលរិះគន់រដ្ឋាភិបាលដោយបើកចំហ។

ហេតុការណ៍នេះក៏ឈានទៅរក ការចាប់ខ្លួន [2] របស់បុគ្គលិកធ្វើការនៅ កម្មវិធីស្បៀងអាហារពិភពលោក លោកសេង គុណាកា ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ៦ខែ ដោយសារតែលោកធ្វើការចែកចាយច្បាប់ថតចំលងរបស់រូបភាពចេញពី ខេអាយ មីឌៀ។ នៅពេលដែលមានមនុស្សជាច្រើនបញ្ចេញគំនិតថា ខេអាយ​ មីឌៀ​ បានដើរហួសខ្សែបន្ទាត់របស់សេរីភាពនៃការបញ្ចេញមតិ ការចាប់ខ្លួនរបស់បុគ្គលិក WFP ក៏ត្រូវបានគេមើលឃើញថាមិនយុត្តិធម៌ និងវាថែមទាំងបង្ហាញពីសញ្ញានៃការបំបិទនូវសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិទទួលបានពត៌មាន។

នៅពេលដែលគេហទំព័រ blogspot ត្រូវបានបិទ សកម្មភាពតបតតាមប្រព័ន្ធអ៊ីនធឺណេតត្រូវបានគេចែកចាយតាមរយៈ Twitter និង Facebook:

ChrisInCambo (Chris Brown)  tweet [3]:

Blogger.com ត្រូវបានបិទដោយអ្នកផ្តល់សេវាអ៊ីនធឺណេតទាំងអស់ក្នុងប្រទេសកម្ពុជា។ សុំចាំមើលទំព័រសារពត៌មាននៅថ្ងៃស្អែក។

john_weeks (John Weeks) tweeted [4]តបទៅថា:

@ChrisInCambo [3] តាមរបាយការណ៍ថ្មីៗពីសហគមន៍ IT បញ្ជាក់ថា Blogger ត្រុវបានបិទចំពោះតែ EZEcom / Metfone តែប៉ុណ្ណោះ។ តើវាជាពេលដែលត្រូវផ្លាស់ប្តូរអ្នកផ្តល់សេវាអ៊ីនធឺណេតថ្មី?

ChrisInCambo ឆ្លើយតប:

@john_weeks [4] បន្ទោស ISP គឺប្រៀបដូចជាបាញ់អ្នកនាំសារអញ្ចឹង។ ខ្ញុំគិតថាពួកគេនឹងមិនធ្វើបែបនេះទេ ប្រសិនបើគ្មានបញ្ជាឲ្យធ្វើបែបនេះនោះ។

Ninaism (Nina Lamparski) tweet:

#Blogspot [5] ត្រូវបានបិទជាផ្លូវការដោយក្រសួងមហាផ្ទៃនៅម៉ោង ១០.០០ ព្រឹកថ្ងៃនេះ។ កំពុងតែធ្វើការស្រាវជ្រាវអំពី e-censorship ជាពេលដែលសមរម្យមួយ#Cambodia [6]

ក្នុងអត្ថបទរបស់នាងដែលបារម្ភពី Blog Control 2.0 [7], Nina បានសរសេរថា:

“កម្ពុជាបច្ចុប្ប្នន្ននេះនៅតែមានសេរីភាពទាក់ទងនឹង online censorship ប៉ុន្តែពេលវេលានៃសេរីភាពបែប e-freedom ប្រហែលជានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ”

ទោះបីជាមានសំនួរទាក់ទងនឹងហេតុផលខាងក្រោយការបិទគេហទំព័រមួយនេះ អ្នក tweeters ទាំងនេះប្រហែលជាបានដឹងរួចទៅហើយពីមូលហេតុដ៏ពិតប្រាកដនៃការបញ្ជានេះ។ John Weeks តបតទៅនឹងការបិទ KI Media:

@ChrisInCambo [3] ខ្ញុំមិនមែនជាអ្នកគាំទ្រដ៏ធំរបស់ KI-Media នោះទេ។ ប៉ុន្តែការធ្វើបែបនេះវាមានតែបន្ថែមចំណាប់អារម្មណ៍ទៅលើគេហទំព័ររបស់គេ ដូចជាអ្វីដែលធ្លាប់កើតមានចំពោះ Reahu.net.

នេះគឺជាការយល់ឃើញនៅលើ facebook:

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា [8] ដកស្រង់ពត៌មានពី Cambodian Express News (CEN:

CEN: ក្រសួងមហាផ្ទៃបានបញ្ជាឲ្យអ្នកផ្តល់សេវាអ៊ីនធឺណេតទាំងអស់បិទគ្រប់គេហទំព័រដែលចេញពី blogspot domains ក្នុងគោលបំណងដើម្បីបញ្ឈប់ KI Media។ គ្រប់អ្នកផ្តល់សេវាអ៊ីនធឺណេតទាំងអស់គឺមិនអាចបើកមើលបានទេក្នុងថ្ងៃនេះ តែយ៉ាងហោចណាស់ក៏មានមួយដែរ ដែលអាចបើកមើលបាន។

អ្នកប្រើ facebook ម្នាក់ទៀត, ឆេង សំណាង [9] បានសរសេរថា:

តើនឹងមានអ្វីកើតឡើងប្រសិនបើរដ្ឋាភិបាលបិទគេហទំព័ររបស់ blogspot ទាំងអស់?! តើឲ្យខ្ញុំធ្វើបែបណាចំពោះអត្ថបទរបស់ខ្ញុំនៅលើប្លក់? អូ! ភ្លេចថាខ្ញុំនៅតែអាចបើកវាបាននៅក្រៅប្រទេសកម្ពុជា ប៉ុន្តែមិត្តភក្តិរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជាមិនអាចអត្ថបទរបស់ខ្ញុំបានទៀតនោះទេ។ Come on, man!!

អ្នកប្រើ facebook មា្នក់ទៀតសរសេរថា:

“មុនពេលការបដិវដ្តន៍ផ្កាម្លិះ? សំណាងហើយដែលនៅមាន fb និង twitter”

នេះប្រហែលជាឆាប់ពេកហើយដែលនឹងអាចមើលឃើញថាអ្វីនឹងកើតឡើងបន្ទាប់ទៀត បន្ទាប់ពីប្លក់ត្រូវបានបិទ ព្រោះការសម្រេចចិត្តទាំងនោះប្រហែលជាមានការផ្លាស់ប្តូរក្នុងករណីដែលរដ្ឋាភិបាលរៀបចំផែនការទុកជាមុនដើម្បឲ្យមាន ការគ្រប់គ្រងដែលជាកម្មសិទ្ធិរបស់រដ្ឋទៅលើអ្នកផ្តល់សេវាអ៊ីនធឺណេតក្នុងស្រុក [10]ដើម្បីពង្រឹងសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណេតប្រឆាំងនឹងរូបភាពអាសអាភាស ចោរកម្ម និងឧក្រិដ្ឋកម្មលើអ៊ីនធឺណេត។ គម្រោងនេះត្រូវបានពន្យារដោយសារតែមានការប្រឆាំងនឹងប្រជាប្រិយភាពទោះបីជានៅក្នុងជួររដ្ឋាភិបាលក៏ដោយ។

ពត៌មានថ្មី: KI Media រាយការណ៍ថាគេហទំព័ររបស់គេ បើកវិញ [11]ហើយ។ រដ្ឋាភិបាលក៏បដិសេធពីគម្រោងដែលនឹងមានការ censor KI Media ដែរ។