- Global Voices ជាភាសាខ្មែរ - https://km.globalvoices.org -

វៀតណាម​: BarCamp និង​ EduCamp Saigon 2010

Categories: អាស៊ីខាងកើត​, វៀតណាម​, ការអប់រំ​, បច្ចេកវិទ្យា​, បណ្ដាញ​សារព័ត៌មាន​ប្រជាពលរដ្ឋ​, ប្រព័ន្ធផ្សព្វផ្សាយ និង​សារព័ត៌មាន
[1]

រូបថតពីទំព័រ Facebook របស់ Hendrik Beck

មានមនុស្សប្រហែលជា 500 នាក់ចូលរួម Barcamp Saigon 2010 [2]កាលពីថ្ងៃទី12 ខែធ្នូនៅឯ សាកលវិទ្យាល័យអន្តរជាតិ RMIT នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ Saigon Educamp [3] ក៏បានប្រារព្ធឡើងនៅទីកន្លែងមួយនេះដែរ។

អ្នកចូលរួម BarCamp ទទួលនូវ សារណែនាំ [4]

ស្វាគមន៍មកកាន់ BarCamp Saigon 2010, កន្លែងដែលបេះដូងរបស់យើងលោតក្នុងថ្ងៃនេះគឺ វៀតណាម និង ទីក្រុងហូជីមិញ, ដែលបច្ចេកវិទ្យាកំពុងតែអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ មានដូចជា ទូរស័ព្ទទំនើប(smartphones), ភាពរីកចម្រើនក្នុងបណ្តាញទំនាក់ទំនង (developments in social networking), ការកញ្រ្ជាលឡើងនៃពានិជ្ជកម្មលើអ៊ីនធឺណេត (the rise in e-commerce), ភាពរីកចម្រើនរបស់រដ្ឋាភិបាលលើអ៊ីនធឺណេត(developing e-government), និងការជ្រើសរើស និងបណ្តុះបណ្តាលបុគ្គលិកដែលមានជំនាញ ដើម្បីជាផ្លូវទៅរកភាពជាគជ័យ។

ឆ្នាំនេះយើងនឹងលើកយកបច្ចេកវិទ្យាជាប្រធានបទទាំងក្នុងការបង្រៀន និងរៀនសូត្រ (រាប់បញ្ចូលទាំង SaigonEduCamp) ផងដែរ។

យើងសង្ឃឹមថាអ្នកទាំងអស់គ្នាត្រៀមខ្លួនជាស្រេចសម្រាប់ការរៀនសូត្រដ៏គួរឲ្យភ្ញាក់ផ្អើលពេញមួយថ្ងៃនេះ។

តើ educamp [5]ជាអ្វីទៅ?

SaigonEduCamp [6] គឺជា “un-conference” មិនគិតថ្លៃ និងបើកទូលាយ សម្រាប់មនុស្សទាំងឡាយក្នុងវិស័យអប់រំ ដើម្បីជួបគ្នា ចែករំលែកពីគំនិត និងសហការណ៍គ្នា។

សូមប្រើ hashtag #barcampsaigon [7] ដើម្បីអានពីសារ tweet ដែលចែករំលែកដោយអ្នកចូលរួមក្នុងកម្មវិធីនេះ។ barcampSaigon [8] ក៏មាន twitter account ជាផ្លូវការមួយផងដែរ។ រូបថតរបស់ BarCamp ត្រូវបានចែកចាយតាម Facebook រួចរាល់ហើយដោយ Triet Ho [9] និង Hendrik Beck [10].

មានសារ twitter មួយចំនួនទាក់ទងនឹង BarCamp Saigon ដែលបានផ្តល់នូវរូបភាពជារួមពីអ្វីដែលបានកើតឡើងកាលពីថ្ងៃទី 12 ធ្នូ កន្លងទៅនេះ នឹងបានបង្ហាញពីប្រតិកម្ម និងចំណាប់អារម្មណ៍ពីអ្នកដែលចូលរួមថែមទៀត

barcampSaigon [11] ចុងក្រោយ មានមនុស្សប្រហែលជា 480 នាក់ជាសរុប ចូលរួមក្នុង #barcampsaigon អរគុណអ្នកទាំងអស់ដែលបានចូលរួម ចែករំលែក និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនីមួយៗ។ សង្ឃឹមថានឹងជួបគ្នាឆ្នាំក្រោយ!

Vietnam720 [12] គណកម្មាធិការរៀបចំ #BarCampSaigon និយាយកំប្លែងនឹងគំនិតដែលចង់ឲ្យមានព្រឹត្តិការណ៍នេះម្តងទៀត ក្នុងរយៈពេល 3 ខែក្រោយ។ ខ្ញុំវិញចង់ឲ្យវារៀបចំឡើងជារៀងរាល់ខែតែម្តង 🙂

ncouture [13] បើគិតទៅ ចំណុចដែលគួរឲ្យរំខានពី #barcampsaigon គឺរឿងភាសា។ តើយើងអាចធ្វើអ្វីបាន?

prateekdayal [14] ខ្ញុំមិនធ្លាប់គិតពីមុនទេថា #barcampsaigon មើលទៅធំដុំ ហើយអស្ចារ្យបែបនេះទេ។ នៅទីនេះមានសហគមន៍បច្ចេកវិទ្យាដ៏អស្ចារ្យមួយ។ វាគួរឲ្យចាប់អារម្មណ៍ណាស់ប្រសិនបើមករស់នៅកន្លែងនេះ។

caligarn [15] ខ្ញុំគិតថា #barcampsaigon គួរតែរៀបចំឲ្យបានញឹកញាប់ ដើម្បីធ្វើឲ្យសង្កមនោះអាចអភិវឌ្ឍបានលឿន ហើយយើងក៏អាចបង្កើតគំនិតថ្មីៗជាច្រើន

myhieu [16] ឆ្នាំនេះ, #barcampsaigon គួរឲ្យធុញបន្តិច : /

athanhcong [17] #barcampSaigon អស្ចារ្យណាស់ អាចជួបជុំ និងនិយាយជាមួយមិត្តថ្មីៗជាច្រើន អរគុណចំពោះការចែករំលែកគំនិតរបស់អ្នក។ ជាពិសេសអរគុណចំពោះអ្នករៀបចំថ្មីៗផងដែរ។ ជួបគ្នានៅពេលក្រោយ

saigoneducamp [18] អរគុណចំពោះអ្នកដែលបានចូលរួមក្នុង SaigonEduCamp ថ្ងៃនេះ យើងពិតជាទទួលបាននូវការឆ្លើយតបដ៏អស្ចារ្យ និងជាថ្ងៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយ! #BarCampSaigon

ngocvm [19] ត្រលប់មកពី #Barcampsaigon មានភាពសប្បាយ និងអាហារជាច្រើន ហាហាហា

newbiettn [20] ទើបត្រលប់មកពី#barcampsaigon លើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត

megnesium [21] ខ្ញុំឃើញអ្នកនៅទីនេះញ៉ាំរហូត! #toomuchfood #barcampsaigon

[22]

រូបថតពីទំព័រ Facebook របស់ Triet Ho

Ngụy Đức Thuận [23] មានអារម្មណ៍ស្ងើចពីការរៀបចំកម្មវិធីនេះ

គឺជាលើកទីមួយដែលខ្ញុំបានចូលរួម ហើយខ្ញុំគិតថាទិដ្ឋភាពទូទៅ គឺវាអស្ចារ្យ។

ការរៀបចំ: ចំណាប់អារម្មណ៍ទីមួយរបស់ខ្ញុំគឺ កម្មវិធីនេះ ទោះបីជាមិនគិតថ្លៃ និងបើកទូលាយ តែវាក៏មានលក្ខណៈបែបអាជីព។ ពួកយើងក៏អាចទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដោយមិនគិតថ្លៃ ហើយនិងអាវយឹតសម្រាប់អ្នកដែលបានចុះឈ្មោះទៀតផង។

អ្នកចូលរួម: មានអ្នកចូលរួមច្រើនជាង 300នាក់ ហើយភាពចំរុះរបស់អ្នកចូលរួម អាចធានាបានថាការនិយាយនីមួយៗនឹងមានអ្នកចូលរួមស្តាប់គ្រប់គ្រាន់។ បែបនេះនឹងធ្វើឲ្យខ្ញុំមានភាពក្លាហានដើម្បីអាចហ៊ាននិយាយនៅឆ្នាំក្រោយ។

ប្រធានបទ: មានប្រធានបទជាច្រើននៅក្នុងកម្មវិធីនេះ មានទាំងការនិយាយម្នាក់ឯង និងជាក្រុម។ ខ្ញុំពិតជាមានចំណាប់អារម្មណ៍ខ្លាំងណាស់ចំពោះក្រុមហ៊ុន SkunkWorks ។ ពួកគេមិនត្រឹមតែជាអ្នកឧបត្ថម្ភកម្មវិធីនោះទេ តែក៏បាននាំយកការនិយាយល្អៗជាច្រើនផងដែរ។

ពេលវេលា: ការបង្ហាញមួយចំនួនចំណាយពេលច្រើន ដែលធ្វើឲ្យខាតពេលដល់ការបង្ហាញជាបន្ត។ ចំណុចនេះធ្វើឲ្យអ្នកបង្ហាញបន្ទាប់មកទៀត និងអ្នកចូលរួមមានបញ្ហាក្នុងការរៀបចំការចូលរួមរបស់ពួកគេ។

Alkimie បានកត់សំគាល់លើ ភាពស្ទុះស្ទារ [24]របស់ក្រុមអ្នកចូលរួម BarCamp

វាពិតជាគួរឲ្យភ្ញាក់ផ្អើល មិនត្រឹមតែទំហំនៃអ្នកចួលរួមនោះទេ តែរួមបញ្ចូលទាំងភាពស្ទុះស្ទាររបស់អ្នកចូលរួមវ័យក្មេងដែលមានចំនួនដ៏លើសលប់ផងដែរ ហើយទីធ្លាសាលា RMIT ក៏ស្រស់ស្អាតផងដែរ។

ចំនួនអ្នកចូលរួមដ៏ពិតប្រាកដក៏គួរឲ្យភ្ញាក់ផ្អើលណាស់ដែរ។ មានប្រហែលជិត 800នាក់បានចុះឈ្មោះ ហើយចំនួនអ្នកចូលរួមពិតក៏ច្រើនជាងនេះទៅទៀត។

ខ្ញុំពិតជាមានភាពសប្បាយរីករាយណាស់ក្នុងការចូលរួមនេះ ហើយនឹងចូលរួមម្តងទៀតប្រសិនបើមានពេល។ មានការលំបាកមួយចំនួន ដូចជា(សេវាអ៊ីនធឺណេតមានដោយកន្លែង) ហើយការធ្វើដំណើរក្នុងក្រុងមានការពិបាកជាងកន្លែងផ្សេងៗក្នុងអាស៊ីអាគ្នេយ៍បន្តិចបន្តួច ប៉ុន្តែវាមិនមែនជារឿងធំដុំណាស់ណាទេ

Hendrik Beck [25] បានលើកសរសើរវាគ្មិន

ខ្ញុំមិនដែលធ្លាប់បានចូលរួមក្នុង Barcamp ពីមុនមកនោះទេ ហើយខ្ញុំមានការរំពឹងទុកយ៉ាងច្រើនពីកម្មវិធីនេះ។ ក្នុងឆ្នាំ 2010 ខ្ញុំមានឱកាសជាច្រើនចូលរួមក្នុងសហគមន៍បច្ចេកវិទ្យានៅ Saigon តាមរយៈកម្មវិធីប្រហាក់ប្រហែលគ្នានេះ ហើយខ្ញុំចាប់អារម្មណ៍ឃើញម្តងហើយ ម្តងទៀតពីការចង់ចេះចង់ដឹង និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាដែលមាននៅទីនេះ។ វៀតណាម មិនត្រឹមតែមាននូវទេពកោសល្យផ្នែកបច្ចេកវិទ្យាជាច្រើននោះទេ តែវាថែមទាំងផ្តល់នូវមូលដ្ឋានគ្រឹះដ៏មានប្រយោជន៍សម្រាប់អ្នកដែលមានខួរក្បាលជាសហគ្រិនផងដែរ។ Barcamp ហាក់ដូចជាវេទិកាដ៏ពិសេសមួយសម្រាប់ការជួបជុំ ចែករំលែក រៀនសូត្រ និងជំរុញនូវ momentum ដែលមានរួចជាស្រេច។

ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានឃើញអ្វីលើសពីការរំពឹងទុក។ អ្នកចូលរួមទាំង 480នាក់ បាននាំមកយ៉ាងច្រើននូវការចង់ចេះចង់ដឹង និងការចូលរួម វាគ្មិននិងការបង្ហាញយ៉ាងអស្ចារ្យ និងចំណាប់អារម្មណ៍គួរឲ្យកត់សំគាល់លើសហគ្រាស និងការបង្កើត។ ខ្ញុំសប្បាយរីករាយក្នុងការចូលរួមជាខ្លាំង ខ្ញុំមានអារម្មណ៍សោកស្តាយដែលវាត្រូវបានបញ្ចប់ ហើយខ្ញុំទន្ទឹមរង់ចាំ BarcampSaigon 2011 ម្តងទៀត។

The Wild Wild East Dailies បានចែករំលែកពី ការសង្កេត [26] របស់គាត់អំពីកម្មវិធីនេះ

វាគឺជាសំរាម។ វាគឺជាអ្វីដែលយើងចូលចិត្ត។ “ការបង្ហាញរបស់ខ្ញុំដូចឆ្កួតអញ្ចឹង.”. Okay. “ហ៊ើយ!, អ្នកចូលនាំគ្នាដើរចេញ ដើរចូល” មែនហើយ! com se, com sa. មានរឿងមិនល្អកើតឡើង? តែពេលខ្លះក៏មានរឿងល្អកើតឡើង។ BarcampSaigon គឺជាកន្លែងសម្រាប់រឿងទាំងអស់នេះ។ ខ្ញុំមិនឃើញមានភ្នាក់ងារផ្សាយពានិជ្ជកម្មណាមួយក្នុងកម្មវិធីនេះទេ។ គួរតែពណ៌នាពីការស្លាប់របស់ ដាយណូស័រ នៅពេលដែលពួកគេកំពុងតែដើរ យឺតៗ ឆ្លងកាត់គំនរថ្មដែលពួកគេធ្លាប់រស់នៅ….