- Global Voices ជាភាសាខ្មែរ - https://km.globalvoices.org -

កម្ពុជា ៖ ទិវានៃក្តីស្រលាញ់ ​បង្ក​ឲ្យ​មាន​ភាពចម្រូង​ចម្រាស់​

Categories: អាស៊ីខាងកើត​, កម្ពុជា​, ការអប់រំ​, បណ្ដាញ​សារព័ត៌មាន​ប្រជាពលរដ្ឋ​, យុវវ័យ, សិល្បៈ & វប្បធម៌

ការ​អបអរ​ទិវា​នៃ​ក្តី​ស្រលាញ់ បើ​គិត​ទៅ​ជា​បាតុ​ភាព​ថ្មី​នៅ​កម្ពុជា​ទេ។ ​ត្រឹម​តែ​មួយ​ទសវត្សរ៍​​ដែល​មាន​ការ​អបអរ​ទិវា​នៃ​ក្តី​ស្រលាញ់នៅ​ក្នុង​​ប្រទេស​។​ ទោះបី​ទិវា​នៃ​ក្តី​ស្រលាញ់​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង ចំពោះ​ក្មេង​ជំនាន់​ក្រោយ​ក៏​ដោយ និយមន័យ​និងការអនុវត្តន៍​ របស់វា នៅ​តែ​​មាន​​ភាព​ចម្រូង​ចម្រាស់​។ ទិវា​នេះ​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​គួរ​​​ឲ្យ​បារម្ភ ជា​ពិសេស​លើ​ការ​​យល់​ឃើញ​ខុស ស្ដីពី​​ឱកាស​សកល​មួយ​នេះ​។

ប្រយ័ត្នទិវា វ៉ាឡិនថាញដេ ក្លាយជាទិវាស្នេហ៍កម្មជាទិវានៃក្តីស្រឡាញ់” [1]

អ្នកនិពន្ធ​ជា​ច្រើន​សោក​ស្តាយ​ដែល​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់ មាន​ការ​បក​ស្រាយ​ខុស​។​ លោក ឆាយ សុផល ក្នុង​អត្ថបទ​របស់​គាត់ “ប្រយ័ត្ន​ទិវា វ៉ាឡិនថាញដេ ក្លាយ​ជា​ទិវា​ស្នេហ៍កម្មជា​ទិវា​នៃ​ក្តី​ស្រឡាញ់” [1] សង្កត់​ធ្ងន់​ថា​យុវជន​បាន​បំឡែង​​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ទាំងភាន់ច្រឡំ ៖

ដោយ​​ឡែក​​នៅ​កម្ពុជា ​វប្បធម៌​​នេះ​​ក៏​មាន​ប្រជាប្រិយ​ផង​ដែរ​ចាប់តាំង​ពី​ឆ្នាំ ២០០០ មក​ពិសេស​ក្នុង​ចំណោម​យុវវ័យ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ គឺពួក​យុវវ័យ ​មួយ​ចំនួន​បាន​យក​អត្ថន័យ​នៃ​ទិវា​នេះ​ទៅ​ជា​ទិវា​មួយ​សម្រាប់​គូស្នេហ៍​ទៅ​វិញ ដោយ​បក​ប្រែពាក្យ វ៉ាឡិនថាញ ដេ (valentine day) ថា​ជា​ទិវា​សង្សារ​ទៅវិញ ដែល​ធ្វើ​ឲ្យ​ពួក​យុវវ័យ​ខ្មែរ​យល់​ខុស​វក់​នឹង​សង្សារ មិន​បាន​គិត​ពី​មិត្តភក្កិ​ដទៃ ពិសេស​ឪពុក​ម្តាយ​បង​ប្អូន​របស់​ខ្លួន។

សុផល ក៏​គូស​បញ្ជាក់​ដែរ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​លេច​ចេញ​ពី​ការ​បកស្រាយ​ខុស​ពី ទិវានៃក្តីស្រលាញ់។ ក្នុង​នោះ​រួម​មាន​ការ​ប្រព្រឹត្ត​ខុស​ខាង​ផ្លូវ​ភេទ រវាង​គូ​ស្នេហ៍​យុវវ័យ ដែល​ជា​ការ​បំពាន​ដល់​វប្បធម៌​ខ្មែរ ជា​ពិសេស​សម្រាប់​​គូ​ដែល​មិន​ទាន់​រៀបការ។ ផល​ប៉ះពាល់​មួយ​ទៀត គឺ​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​ចំពោះសុខភាព​បន្ត​ពូជ​របស់​នារី​វ័យ​ក្មេង។

ជា​ការ​ពិត យើង​មិន​ទោមនស្ស​នឹង​ក្តីស្រឡាញ់​របស់​យុវវ័យ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​ព្រួយបារម្ភ​នោះ​គឺ​ស្រ្តី​វ័យ​ក្មេង​អាច​បាត់បង់​កិត្តិយស អាសោច​កេរ្តិ៍ដោយ​តែ​បាត់​បង់​ភាព​បរិសុទ្ធ។ ជាង​នេះ​ទៅ​ទៀត ពួកគេ​អាច​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ ប្រសិន​បើ​ការ​រួមភេទ​ជា​មួយ​បុរស​ជាសង្សារ​នោះ​មិន​បាន​ប្រើប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ការ​មាន​ផ្ទៃ​ពោះ​នេះ​គឺ​ឈាន​ទៅ​ធ្វើ​ការ​រំលូត​កូន ដែល​ប្រការ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ស្រ្តី​វ័យ​ក្មេង​ប្រឈម​នឹង​បញ្ហា​សុខភាព​បន្តពូជ​ទៅ​ពេល​អនាគត។

សុផល​ថែម​ទាំង​សង្កត់​ធ្ងន់​ថា នារី​វ័យ​ក្មេង​ងាយ​នឹង​ឆ្លង​មេរោគ​អេដស៏ បើ​ដៃ​គូ​រួម​ភេទ​នាង​មិន​ប្រើ​ស្រោម​អនាម័យ​ទេ។ ពួក​គេ​អាច​ត្រូវ​រងគ្រោះ ដោយ​រឿង​អាស្រូវ​ថត​អាស​អាភាស​ដែល​អាច​នាំ​អន្តរាយ​ដល់​អនាគត​ពួកគេ និង​កេរ្តិ៍​ឈ្មោះ​​គ្រួសារ​របស់​ពួក​គេ។ ដូចនេះ សុផល​ដាស់​តឿន​នារី​វ័យ​ក្មេងៗ ឲ្យ​​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​​ធ្លាក់​ចូល​អន្ទាក់​ស្នេហ៍ អំឡុង​ពេល​ទិវា​នៃ​ក្តី​ស្រលាញ់។ គាត់​ណែនាំ​ថា​យុវជន​យក​ល្អ​គួរ​អបអរ​ឱកាស​នេះ​ជាមួយ​ឳពុក​ម្តាយ​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ សាច់​ញាតិ ឬ​មិត្ត​ភក្តិ ឲ្យ​មាន​លក្ខណៈ​សមរម្យ។

ក៏មានការសង្កេតឃើញដូចនេះដែរ ។ រីឯ ស្ថានភាព ហ្វេសប៊ុខ របស់នាងថា«»

ការ​សង្កេត​ទាំង​នេះ​ក៏​ត្រូវបាន​ចែក​រំលែក​ដោយ​ លោក ម៉ន វុត្ថា [2] ដោយ​គាត់​ចោទ​លើ​ចំណង​រវាង អត្តសញ្ញាណ​វ​ប្បធម៌ និង​ការ​អភិរក្ស​វប្បធម៌ ខណៈពេល​ដែល​ while កញ្ញា គង់ ស៊ីដារដ្ឋ [3]សរសេរ​​លើ​ហ្វេសប៊ុក របស់​នាង [4] ថា “​​ទិវា​នៃ​ក្តី​ស្រលាញ់ និង​ភាព​ចម្រូង​ចម្រាស់​​ក្នុង​វប្បធម៌​ខ្មែរ ៖ តើ​ទាល់​តែ​គេង​ជាមួយ​ដៃគូ​ទើប​ជា​វិធី​បង្ហាញ​ថា​អ្នក​ស្រលាញ់​គេ​?

យោង​តាម​ការ​ស្រាវ​ជ្រាវ​ឆ្លងផ្នែក ស្តី​ពី “​ស្នេហា និង​ទំនាក់​ទំនង​ផ្លូវភេទ​ ៖ បទពិសោធន៍​ និង​ផែនការ​របស់​យុវវ័យ​ថ្នាក់​កណ្តាល ទាក់​ទង​នឹង​ទិវា​នៃ​ក្តី​ស្រលាញ់​ដែល​នឹង​មក​ដល់​​ក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​២០០៩” ធ្វើ​ដោយ លោក តុង សុប្រាជ្ញ [5] ដែល​ធ្វើ​ការ​សម្ភាសន៍​​​យុវវ័យ​ ៤៥៨​នាក់ អាយុ​ចាប់​ពី​១៥ ដល់​២៤ឆ្នាំ ពួក​គេ​ភាគ​ច្រើន​មិន​យល់​ពី​សាវតារ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់​ទេ។ ពេល​សួរ​ថា ​តើ​យុវវ័យ​ថ្នាក់​កណ្តាល​នៅទីក្រុង​​ភ្នំពេញ​​មាន​ផែនការ​នឹង​ធ្វើ​សកម្មភាព​ផ្លូវ​ភេទ​អ្វី​ទេ​ នា​ទិវា​នៃ​ក្តី​ស្រលាញ់​ខាង​មុខ​នេះ សុប្រាជ្ញ​រក​​ឃើញ​ថា ៖

“​ក្នុង​លទ្ធផល ១២,៤​ភាគរយ នៃ​អ្នក​ចូលរួម​ការ​សម្ភាសន៍​ ឆ្លើយ​ថា​គេ​រំពឹង​ថា​នឹង​បាន​រួមភេទក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​ខាង​មុខ។ ហើយ​ជាង​១៤,៣​ភាគរយ នៃ​យុវជន​ដែល​មាន​គូ ឆ្លើយ​ថា​ពួក​គេ រំពឹង​ថា​នឹង​បាន​រួម​ភេទ​ជាមួយ​សង្សារ​ពួក​គេ នា​ថ្ងៃ​នោះ​ដែរ​ ហើយ​ពីរ​បី​គូ​គម្រោង​មិន​ប្រើ​ស្រោមអនាម័យ។ ដំណាល​គ្នា​នោះ ច្រើន​ជាង​មួយ​ភាគ​បី (៣៩,៥%) នៃ​យុវជន​ដែល​មាន​គូ​ដែល​ចូលរួម​ការ​សម្ភាសន៍​នេះ​(n=38) ប្រាប់​ថា​វា​ជា​លើក​ដំបូង​សម្រាប់​​ពួកគេ​ក្នុង​ការ​រួម​សង្វាស។ ហើយ​ពីរ​ភាគ​បី​ទៀត (៦៦,៦%) នៃ​យុវបុរស​ដែល​មាន​គូ (n=25) នឹង​ប្រើ​សម្ពាធ​ ឬ​​បង្ខំ​សង្សារ​របស់​ខ្លួន​ឲ្យ​​រួម​ភេទ​ដោយ​ប្រើ​ឧបករណ៍​ជាច្រើន ​​បើ​គេ​មិន​យល់​ព្រម។ ហើយ​ហោច​ណាស់ ៧%​ នៃ​យុវនារី​ដែល​បាន​ឆ្លើយ​ថា​ពួក​នាង​រំពឹង​ថា​នឹង​អាច​រួម​ភេទ គឺពេញ​ចិត្ត​នឹង​ចូលរួម​ក្នុងសកម្មភាព​ “​បូក”​ (ការរំលោភ ពាក្យ​សាមញ្ញ​ដែល​កើត​ឡើង បន្ទាប់​ពី​យុវជន​មួយ​ឬ​ ពីរ​នាក់ ចរចា​តំលៃ​ជាមួយ​អ្នក​រកស៊ី​ផ្លូវ​ភេទ ឬ​ទាក់ទាញ​នារី​ម្នាក់​​ឲ្យ​លង់​ស្នេហ៍ ហើយ​រៀប​ចំ​ទិស​ដៅ​ដែល​ស្នើ​ទុក​សម្រាប់​រួមសង្វាស។ រួច​នារី​នោះ​នឹង​ត្រូវ​នាំ​យក​ទៅ​សណ្ឋាគារ ឬ​ផ្ទះសំណាក់ ដែល​យុវបុរស​ជា​ច្រើន​ផ្សេង​ទៀត​កំពុង​រង់​ចាំ ឬ​នឹង​មក​ដល់) នាទិវានៃក្តីស្រលាញ់” ។​​

ចេញ​ពី​លទ្ធផល​នេះ អ្នក​និពន្ធ​ជំរុញ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ព្រមព្រៀង​រួមភេទ សុខភាព​បន្ត​ពូជ​ផ្លូវ​ភេទ និង​កម្ម​វិធី​មេរោគ/ជំងឺអេដស៏ ដែល​តម្រង់​មុខ​ព្រួញ​ទៅ​យុវវ័យ ក្នុង​តំបន់​ទីក្រុង​នៃ​ប្រទេស​កម្ពុជា។

ដោយ​​សារ​​ហេតុការណ៍ និង​ការ​បារម្ភ​ទាំង​នេះ ក្រសួង​កិច្ចការ​នារី​កម្ពុជា បាន​​​ផ្តួច​​​ផ្តើម​ ​ធ្វើ​​ឈុត​​ខ្លីអប់រំ​​ចំនួន​៥នាទី [6] ដើម្បី​អប់រំ​ក្មេង​ជំទង់​ពី “​អត្ថន័យ​នៃ​ទិវា​នៃ​ក្តីស្រលាញ់” ដើម្បី​ឲ្យ​​ក្មេងៗ​​ត្រូវ​បាន​លើកទឹក​ចិត្ត​ឲ្យ​សម្តែង​ក្តី​ស្រលាញ់​របស់​ខ្លួន ចំពោះ​គ្រួសារ​សិន បន្ទាប់​មក​លោកគ្រូ​អ្នកគ្រូ រួច​មិត្តភក្តិ​របស់​គេ។ ឈុត​អប់រំ​ខ្លី​នេះ ដាស់​តឿន ក្មេង​ជំទង់​កម្ពុជា ប្រឆាំង​នឹង​ការ​រួមភេទ​បែប​ច្របូក​ច្របល់​ [7] បាន​ទទួល​ការ​ស្វាគមន៍​ពី​សំណាក់​សិស្ស គ្រូ និងអ្នកសរសេរ​ប្លុក​ភាគច្រើន។