រឿង អំពី Asia
វៀតណាម ៖ រដ្ឋាភិបាលផ្តន្ទាទោសអ្នកសរសេរប្លុកបីនាក់ដែលមាន “មតិប្រឆាំងៗ” ដាក់ពន្ធនាគារ
អ្នកសរសេរប្លុកបីនាក់ត្រូវបានតុលាការក្នុងស្រុកផ្តន្ទាទោសដាក់ពន្ធនាគារ ដោយចោទប្រកាន់ពីបទផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល។ ម្នាក់ក្នុងចំណោមអ្នកទាំងបី ត្រូវជាប់ពន្ធនាគារចំនួន ១២ឆ្នាំ។ ក្រុមអង្គការសិទ្ធិមនុស្សបានថ្កោលទោសភ្លាមៗចំពោះសាលក្រមនេះ និងដាស់តឿនអំពីការគាបសង្កត់ការនិយាយស្ដីនៅលើអ៊ិនធើណែតនៅក្នុងប្រទេសនេះ។
ហុងកុង ៖ កម្មវិធីអប់រំថ្នាក់ជាតិបង្កបាតុកម្មដោយបង្អត់អាហារ ដោយការអង្គុយ
សកម្មជនជាច្រើននាក់បានធ្វើយុទ្ធនាការប្រឆាំងនឹងកម្មវិធីអប់រំថ្នាក់ជាតិដ៏ចំរូងចំរាស នេះបើតាមឃ្លាមួយក្នុងសាលាហុងកុង ដែលមានបាតុករកំពុងធ្វើបាតុកម្មយ៉ាងធំ រួមទាំងពេលយប់ផងដែរ។
កម្ពុជា ៖ អត្ថបទនៅលើប្លក់បណ្តាលឲ្យមានការស៊ើបអង្កេតលើឃាតកម្ម
អ្នកនយោបាយក្នុងគណបក្សប្រឆាំងរបស់ប្រទេសកម្ពុជា និងមន្រ្តីស្ថានទូតកំពុងតែធ្វើការស៊ើបអង្កេតពីករណីការស្លាប់របស់អ្នកបម្រើតាមផ្ទះវ័យក្មេងបន្ទាប់ពីមានអត្ថបទប្លក់រាយការណ៍ថាអ្នកបម្រើម្នាក់នេះគឺជាជនរងគ្រោះនៃការរំលោភបំពានមកលើរាងកាយ។
អ៊ីរ៉ង់: អ្នកសរសេរប្លុកស្តីពីបរិស្ថានត្រូវអាជ្ញាធរដាក់ពាក្យបណ្តឹង
ហ៊ូមែន ខាកផរ ជាអ្នកសរសេរប្លុកស្តីពីបរិស្ថានរបស់ប្រទេសអ៊ីរ៉ង់ត្រូវបានប្តឹងដោយ ការិយាល័យការពារបរិស្ថានដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្នុង ខេត្ត ឆាម៉ាហាល បាក់ទីយ៉ារី ដោយសារតែការដាស់តឿនពីគ្រោះថ្នាក់នៃគម្រោងបំពង់បង្ហូរឧស្ម័នសម្រាប់បរិស្ថានក្នុងតំបន់។
អ៊ីរ៉ង់ ៖ បាតុកម្មដោយសារបឹងរីងស្ងួត
មានអ្នកតវ៉ារាប់សិបនាក់ត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០១១ នៅក្នុងតំបន់អាស៊ែបៃហ្សង់ នៃប្រទេសអ៊ីរ៉ង់ នៅក្នុងទីក្រុងតាប្រ៊ីស (Tabriz) និងអើមៀ (ប៉ែកខាងលិចឆៀងខាងជើងនៃប្រទេស អ៊ីរ៉ង់)។ ពេលនេះបាតុកម្មមិនមែនមកដើម្បីប្រជាធិបតេយ្យ និងសេរីភាពនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាការទាមទារឲ្យរដ្ឋាភិបាលការពារ បឹងអើមៀដែលជាបឹងទឹកប្រៃធំជាងគេនៅលើពិភពលោក។
ពិភពអារ៉ាប់ ៖ ជំងឺព្រះរាជពិធីអាពាហ៍ពិពាហ៍សាយភាយ
ជំងឺ (ភាពភ្ញាក់ផ្អើល) ជុំវិញព្រះរាជពិធីអាពាហ៍ពិពាហ៍របស់ព្រះអង្គម្ចាស់ វីល្លៀម និង ខេតធឺរីន មីតដលថុន នាថ្ងៃស្អែក (ថ្ងៃទី ២៩ ខែមេសា) បានមកដល់មជ្ឈឹមបូព៌ា ដែលអ្នកលេង ធ្វីតធើ មួយចំនួនសម្រាកពីការសរសេរពីអ្វីដែលកំពុងតែកើតមានឡើងទាក់ទងនឹងការបះបោរក្នុងប្រទេសអារ៉ាប់ដើម្បីសរសេរពីព្រះរាជពិធី និងពិធីជប់លៀងដែលកំពុងតែកើតមានឡើងក្នុងព្រះរាជវាំងបាក់ឃីងហែម។
កម្ពុជា: ចម្រៀងទាក់ទងនឹង ហ្វេសប៊ុក (Facebook)
នៅកម្ពុជា ហ្វេសប៊ុក នៅមិនទាន់ត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់រដ្ឋាភិបាលនៅឡើយទេ។ នយោបាយដែលដឹកនាំដោយ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន (ដែលបានកាន់អំណាចតាំងពីឆ្នាំ១៩៨៥) បានបង្កើតនូវទំព័រហ្វេសប៊ុករបស់ខ្លួន ដែលពួកគេធ្វើទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋកម្ពុជា និងប្រជាអ៊ីនធើណែត។ ប៉ុន្តែ មាននិន្នការពាក់ព័ន្ធនឹងហ្វេសប៊ុកថ្មីមួយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងប្រទេសគឺថាប្រជាពលរដ្ឋកម្ពុជាបង្កើតចម្រៀងពាក់ព័ន្ធនឹងហ្វេសប៊ុក។
គេហទំព័រ blogspot ត្រូវបានបិទនៅប្រទេសកម្ពុជា
ប្លុកស្ពត ត្រូវបានបិទនៅកម្ពុជាបន្ទាប់ពីរដ្ឋាភិបាលបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែតមួយចំនួនបិទនូវវែបសាយប្រឆាំងរដ្ឋាភិបាល ឈ្មោះថា ខេអាយ មីឌៀ។ វែបសាយទាំងនោះត្រូវបាន "បើកឲ្យអានវិញ" ប៉ុន្តែប្រជាអ៊ីនធើណែតនៅតែព្រួយបារម្ភពីការគាបសង្កត់លើប្រព័ន្ធអ៊ីនធើណែតដែលមិនធ្លាប់មានពីមុនក្នុងប្រទេស
វៀតណាម: BarCamp និង EduCamp Saigon 2010
មានមនុស្សចំនួន ៥០០ នាក់ ចូលរួម បារខែម សាយហ្គន (Barcamp Saigon) 2010 ក្នុងសប្ដាហ៍នេះនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សាយហ្គន អេឌ្យូខែម (Saigon Educamp) ក៏ត្រូវបានប្រារព្ធឡើងផងដែរ ដែលអ្នកចូលរួមជជែកពីបច្ចេកវិទ្យា និងការបង្រៀន ឬរៀនសូត្រពីបច្ចេកវិទ្យា។ នេះគឺជាប្រតិកម្មតបចំពោះកម្មវិធីនេះតាមរយៈប្លុក និងធ្វីតធើ
កម្ពុជា: បទពិសោធន៍ពីហេតុចលាចលក្នុងពេលបុណ្យអ៊ុំទូក អកអំបុក និងសំពះព្រះខែ
កម្ពុជានៅតែកាន់ទុក្ខចំពោះការស្លាប់របស់មនុស្សចំនួន ៣៤៧នាក់ នៅក្នុងសោកនាដកម្មរត់ជាន់គ្នាដែលកើតឡើងកាលពីសប្ដាហ៍មុននៅលើស្ពានកោះពេជ្រ នៅភ្នំពេញ។ ប្រជាពលរដ្ឋកម្ពុជាចែករំលែកពីប្រតិកម្មតបតរ និងអនុសាសន៍អំពីរបៀបដែលអាចធ្វើឲ្យការគ្រប់គ្រងគ្រោះមហន្តរាយមានភាពប្រសើរឡើងនៅក្នុងប្រទេស









