រឿង អំពី បណ្ដាញសារព័ត៌មានប្រជាពលរដ្ឋ មកពី ធ្នូ, 2013
ប្រទេសថៃ ៖ កម្មវិធីពិភាក្សាទូរទស្សន៍មួយស្តីពី រាជវង្សត្រូវបានលុបចោល
ប៉ុស្តិ៍ទូរទស្សន៍ថៃ PBS បានដកកម្មវិធីទូរទស្សន៍ដ៏ចម្រូងចម្រាសបំផុតរបស់ខ្លួនចេញ ក្រោយពីមាន ប្រតិកម្មយ៉ាងខ្លាំងក្លាពីទស្សនិកជន ប្រឆាំងនឹងការផ្សាយបន្តបន្ទាប់នៃកម្មវិធីនេះ ស្តីពីបញ្ហារាជវង្ស។ អ្នកប្រឆាំងយល់ថាកម្មវិធីនេះ មាន «លក្ខណៈប្រឆាំងរាជានិយម» និងជាការគំរាមកំហែង ដល់ការផ្សះផ្សារជាតិ។ សហគមន៍អ៊ិនធើរណេតជាកម្លាំងភាគច្រើននៅពីក្រោយ ការប្រឆាំងតវ៉ាជាសាធារណៈនេះ។
ស្រ្តីស្រលាញ់ស្រ្តីមួយគូ ត្រូវបានចាប់ខ្លួនបន្ទាប់ពីលួចរៀបការនៅប្រទេសបង់ក្លាដេស
ការរៀបការនេះ ជាការរៀបការជាមួយមនុស្សភេទដូចគ្នាដំបូងបំផុតនៅក្នុងប្រទេស។ ច្បាប់ប្រទេសបង់ក្លាដេស ផ្តន្ទាទោសទំនាក់ទំនងរវាងភេទដូចគ្នាដោយឲ្យជាប់ពន្ធនាគារពេញមួយជីវិត។