· មករា​, 2013

រឿង អំពី​ បណ្ដាញ​សារព័ត៌មាន​ប្រជាពលរដ្ឋ​ មក​ពី មករា​, 2013

សកម្មជន​ថៃ​​ដែល​​ជា​​និពន្ធនាយក​​ជាប់​ពន្ធនាគារ​ ចំនួន ១១ឆ្នាំពី “​បទប្រមាថ”​ ព្រះមហាក្សត្រ

  31 មករា​ 2013

លោក ស៊ុមយុត​ ព្រឹក្សា​កាសេមស៊ុក ដែល​ជា​​សកម្មជន​​​​​ទាហាន​ និង​​ជា​និពន្ធនាយក​នៃ​​ទស្សនាវដ្ដី​​ សំឡេង​ថាក់​ស៊ីន​ (​ត្រូវបាន​ហាម​ឃាត់​ក្នុង​ឆ្នាំ​២០០០) ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​ចំនួន ១១​ឆ្នាំ​ ​ពី​តុលាការ​នៃ​ប្រទេស​ថៃ​​ ដោយសារ​បាន​បោះពុម្ពផ្សាយ​​នូវ​អត្ថបទ​​ដែល​មាន​លក្ខណៈ​​​ជេរប្រមាថ​​ដល់​​ស្ថាប័ន​ព្រះមហាក្សត្រ​នៃ​ប្រទេស​ថៃ។​ ក្រុម​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ការ​ថ្កោល​ទោស​នូវ ការ​ផ្តន្ទា​ទោសដ៏ "​ធ្ងន់ធ្ងរ"​ ដែល​ពួក​គេ​ចាត់​ទុក​ថា​​ជា​​ការ​​បំបិទ​សេរីភាព​​នៃ​ការ​និយាយស្ដី​​នៅ​ក្នុង​ប្រទេស

បទសម្ភាសន៍ជាមួយលោក សុខ ចាន់ផល អ្នកនិពន្ធ​ និងអ្នកនិពន្ធចម្រៀង

  26 មករា​ 2013

ក្លូប៊ល វ៉យស៍ សម្ភាសន៍​ សុខ ចាន់​ផល អ្នក​និពន្ធ​ចម្រៀង​​ដ៏​ល្បី​ឈ្មោះ​ម្នាក់​​​។ ចាន់​ផល​ ក៏ជា​​អ្នក​សរសេរ​ប្លុក​មួយរូប​ដែរ ហើយ​បាន​​បោះ​ពុម្ព​​​សៀវភៅ​ជា​ច្រើន​ក្បាល​​​នៅ​លើ​​ប្រព័ន្ធ​អ៊ីនធើណែត។ ចាន់​ផល ពិភាក្សា​ពី​​​ស្ថានភាព​នៃ​ការ​បោះពុម្ព​សៀវភៅ​នៅ​កម្ពុជា ក៏ដូចជា​​​​​ការរំពឹង​ទុក​នៃ​ការ​បោះ​ពុម្ព​​លើ​ប្រព័ន្ធ​អ៊ីនធើណែត​​នៅ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត។

​ការ​បន្ទោស​មក​លើ​​​ជន​រង​គ្រោះ​នៃ​អំពើ​រំលោភ​សេពសន្ថវៈ​នៅ​​កម្ពុជា​

  8 មករា​ 2013

នៅ​កម្ពុជា ករណីរំលោភសេពសន្ថវៈ គឺជាករណីដែលមិនសូវមានការចាប់អារម្មណ៍ ទោះបីជាមានរបាយការណ៍របស់ សមាគមអភិវឌ្ឍ និងសិទ្ធិមនុស្ស (អាដ​ហុក) ដែ​ល​បានកត់ត្រានូវករណីរំលោភសេពសន្ថវៈចំនួន ៤៦៧ករណី ក្នុងឆ្នាំ២០១១ និង ៣២០ ក្នុងឆ្នាំ២០១២ ក៏ដោយ។ តួលេខ​ទាំង​នេះ​អាច​មាន​ចំនួន​ខ្ពស់​ជាងនេះ ដោយសារតែករណីរំលោភសេពសន្ថវៈ គឺ​មាន​ការ​រាយការណ៍​តិច​ជាង​អ្វី​ដែល​កើត​មាន​ជាក់​ស្តែង​​ក្នុង​ប្រទេស​កម្ពុជា។