សារព័ត៌មាន​

ក្នុង ករណី ដែល មាន ហេតុការណ៍ បន្ទាន់ អ្នកសារព័ត៌មាន តែង តែ ងាក មក មើល អត្ថបទ ប្លុក និង ធ្វីតទ័រ ដើម្បី ទទួល បាន ទស្សន របស់ មនុស្ស ក្នុង ថ្នាក់ មូលដ្ឋាន។ ប៉ុន្តែ តើ អ្នក នឹង អាច ស្វែង រក អ្នក សរសេរ អត្ថបទ ប្លុក នៅ ក្នុង អ៊ូហ្គង់ដា បានដោយ របៀប ណា ? ឬ តើ អ្នក ដឹង ដោយ របៀប ណា ថា នរណា ដែល ជា បុគ្គល ល្អ បំផុត ដែល អ្នក គួរ តែ តាម នៅ លើ ធ្វីតទ័រនៅ ហៃទី ? នេះ ជា អ្វីដែល ក្លូប៊ល វ៉យស៍ អាច ជួយ បាន។ យើង តាម ដាន អ្នកសារព័ត៌មានប្រជាពលរដ្ឋ នៅ ជុំវិញ ពិភព លោក ជាមួយ ក្រុម អ្នកសរសេរ ប្លុក មក ពី តំបន់ និង ប្រទេស នានា ដែល ពួក គេ បាន តាមដាន។

ក្លូប៊ល វ៉យស៍ គឺជា សំឡេង ដែល មានអំណាច ស្ដីពី ការ គាបសង្កត់ លើ ប្រព័ន្ធអ៊ីនធើណែត និង ការ ប្រើប្រាស់ សារព័ត៌មានប្រជាពលរដ្ឋ ក្នុង ប្រទេស កំពុង អភិវឌ្ឍន៍ ។ បណ្ណសារ សារព័ត៌មាន របស់ យើង បង្ហាញ ថា យើង ត្រូវ បាន ស្រង់សម្ដី ឬ ក៏សម្ភាសន៍ ក្នុង ពេល ថ្មីៗ នេះ។

សម្ភាសន៍ អ្នកសរសេរ ប្លុក

គោលបំណង របស់យើង គឺ ដើម្បី ជួយ ដល់ អ្នកសារព័ត៌មាន ដើម្បី ធ្វើ ឲ្យ ប្រភព ព័ត៌មាន របស់ ពួក គេ មាន ភាព ចម្រុះ និង ស្វែង រក គំនិត នៅ ក្នុ ងមូលដ្ឋាន សម្រាប់ ការ ផ្សព្វផ្សាយ ព័ត៌មាន ។ ជាមួយ នឹង ចំនួន ការិយាល័យ សារព័ត៌មាន បរទេស ដែល កាន់តែ មាន ចំនួន តិច និង ការគំរាម កំហែង មក លើ សេរីភាព សារព័ត៌មាន ក្នុង ប្រទេស ជា ច្រើន យើង ជឿជាក់ ថា អ្នកសរសេរ ប្លុក អាច ដើរ តួ យ៉ាង សំខាន់ ក្នុង ការ ធ្វើ ឲ្យ ប្រទេស របស់ ពួកគេ មាន រូបភាព នៅ ក្នុង ពេល ជ្រួលច្របល់។

ទំនាក់ ទំនង មក យើង ដើម្បី ទទួល បាន នូវ ជំនួយ ក្នុង ការ ស្វែង រក អ្នក សរសេរ ប្លុក ក្នុង ស្រុក ដែល មាន សមត្ថភាព មក ពី ប្រទេស ឬភាសា ណា មួយ ក៏ដោយ។ អ្នកសរសេរ ប្លុក ជា ច្រើន ក៏ បាន ចុះ ឈ្មោះ ជាមួយ នឹង បណ្ដាញ ព័ត៌មាន វិទ្យុ ពិភពលោក នៅ ក្នុង ទីក្រុង ឡុងដ៍។

ចុះឈ្មោះ ទទួល ព័ត៌មាន

ទទួលព័ត៌មាន​ពី​ក្លូប៊ល វ៉យស៍
ជា រៀងរាល់ ថ្ងៃ យើង បោះពុម្ពផ្សាយ អត្ថបទ ថ្មីៗ មកពី ជុំវិញ ពិភព លោក ដែល មិនសូវ បាន ផ្សព្វផ្សាយ នៅ ក្នុង បណ្ដាយ ព័ត៌មាន សំខាន់ៗ។ ចុះឈ្មោះ ទទួលព័ត៌មាន ដើម្បី ទទួល បាន អ៊ីម៉ែល របស់ យើង ជារៀងរាល់ ថ្ងៃ ឬ អាទិត្យ ឲ្យ អ្នក បានដឹង ពី ព័ត៌មាន ជានិច្ច ។

បោះពុម្ពផ្សាយ ម្ដង ទៀត

អាជ្ញាប័ណ្ណ​ដោយ​​ប្រាប់​ប្រភព​ដើម
អត្ថបទ របស់យើង ទាំង អស់ អាច ត្រូវ បាន បោះពុម្ព ផ្សាយ ម្ដង ទៀត ដោយ ឥត គិត ថ្លៃ នៅ ក្នុង សារព័ត៌មាន ដែល មិន រក ប្រាក់ចំណេញ ក៏ ដូចជា សារព័ត៌មានដែល យក ប្រាក់ ចំណេញ ដរាប ណា ដែល យើង អាច មាន ឈ្មោះ ថា ជា ប្រភព ដើម នៃ អត្ថបទ ដែល ត្រូវ ប្រើ នោះ

ធ្វើ ជា ដៃ គូ ជាមួយ យើង

ក្លូប៊ល វ៉យស៍ បាន ធ្វើ ការ យ៉ាង ជិតស្និទ្ធ ជាមួយ នឹង សារព័ត៌មានសំខាន់ ៗ ចាប់ តាំង ពី ពេល ដែល យើង ចាប់ ផ្ដើម កាល ពី ឆ្នាំ ២០០៥។ ស្ថាបនិក រួម របស់ យើង រ៉េបេកា ម៉ែកឃីនណុន ធ្លាប់ ជា ប្រធាន ការិយាល័យ ព័ត៌មាន របស់ ស៊ីអិនអិន នៅ ទីក្រុង ប៉េកាំង។ រ៉យទ័រ គឺជា អ្នកគាំទ្រ ដ៏ សំខាន់ និង ដៃ គូ និពន្ធ អស់ រយៈ ពេល ជាច្រើន ឆ្នាំ ហើយ យើង មាន ទំនាក់ ទំនង ការងារ ជាមួយ វែបសាយ ព័ត៌មាន ឌឹ អ៊ីកូណូមីស ឌឺ ញូវយ៉ក ថាមស៍ និង បណ្ដាញ ព័ត៌មាន ប៊ីប៊ីស៊ី ។ ក្រុម ការងារ ជន ជាតិ អ៊ីតាលី របស់ យើង បាន ទំនាក់ ទំនង ជាមួយ នឹង សារព័ត៌មានប្រចាំ ថ្ងៃ ឡា ស្តាមប៉ា ក្នុង ប្រទេស អ៊ីតាលី ដែលហៅថា “Voci Globali”

យើង បើក ចំហ ឲ្យ មាន ការ ចែក រំលែក គំនិត និង ដៃ គូ ថ្មីៗ ឬ គណៈកម្មាការ គ្រាន់តែ ផ្ញើរ អ៊ីម៉ែល ទៅ កាន់ ប្រធាន និពន្ធ នាយក របស់ យើង។

កិត្តិសព្ទ និង ការ ជឿជាក់

តើ នរណា ដែល អ្នក អាច ជឿជាក់ បាន នៅ លើ ប្រព័ន្ធ អ៊ីនធើណែត? យើង ជឿជាក់ ថា វិធី ដែល ល្អ បំផុត ដើម្បី ស្វែង រក នូវ ប្រភព ដ៏ ល្អ គឺ សាកសួរ អ្នកដែល បាន យល់ ដឹង ពី ភាសា និង ល្បឿន នៃ សហគមន៍ អ៊ីនធើណែត ដែល ពួក គេ ធ្វើ ការ ផ្សព្វផ្សាយអំពី។ និពន្ធនាយក របស់ យើង ពិនិត្យ មើល អត្ថបទ ទាំង អស់ មុនពេល នឹង បោះពុម្ពផ្សាយ ។ នៅពេល ដែល យើង ភ្ជាប់ តំណ ទៅ ប្លុក ក្នុង អត្ថបទ របស់ ក្លូប៊ល វ៉យស៍ នោះ មិន មាន ន័យ ថា យើង គាំទ្រ អត្ថបទ ប្លុក ទាំង នោះ ទេ។ នោះ មានន័យ ថា យើង គិត ថា អត្ថបទ ទាំង នោះ មាន ប្រយោជន៍សម្រាប់ អាន។ សម្រង់ សម្ដី មក ពី ប្លុក ដោយ អ្នក ទទួលខុស ត្រុវ ខ្លួន ឯង ដូច ដែល អ្នក ដក ស្រង់ សម្ដី ចេញ ពី ប្រភព ដទៃ ដោយ ការ ទទួល ខុស ត្រូវ ផ្ទាល់ ខ្លួន ដូច្នេះ ដែរ ។ យើង ជឿជាក់ ថា ប្លុក អាណាមិក ត្រូវ ឆ្លង កាត់ កម្រិត ភាព គួរ ឲ្យ ជឿជាក់ ខ្ពស់ ជាង ប្លុក ដែល អ្នក និពន្ធ បង្ហាញ ពី អត្តសញ្ញាណ របស់ ពួក គេ ជា សាធារណៈ ហើយ ដែល គោលបំណង របស់ គេ គឺ ច្បាស់ លាស់។ សួរ សំណួរ មក យើង ប្រសិន បើ អ្នក នៅ មាន ភាព ងឿងឆ្ងល់។